ថ្ងៃនេះយើង​ពុំរកឃើញករ​ណីជំ​ងឺកូវីដ-១​៩​ថ្មី​ទេ​និងមិនមា​នជាសះ​ស្បើយ​ផងដែរ​

រហូតដល់ម៉ោង​០៧:៣០​ព្រឹក​ថ្ងៃទី១៥កញ្ញា២០២០​យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ទេ។ដូច្នេះចំនួនសរុប​ ២៧៥នាក់​ដដែល​ចំនួនសំរាកនៅពេទ្យ​១នាក់​​ចំនួនជាសះស្បើយសរុប​ចំនួន២៧៤នាក់​​និងស្លាប់គ្មាន​។ជំងឺកូវីដ១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥