ជំងឺ​កូវីដ១​៩ឆ្លងជិត២៩លាន​ករណី​នៅ​ទូទាំង​​ពិភពលោក

ជំងឺ​កូវីដ១៩នៅ​ពេល​បច្ចុប្បន្ន​នេះករណី​ឆ្លង​មាន​ជិត២៩លាន​ករណី​នៅ​ទូទាំង​ពិភពលោក។សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើន​ជាង​គេ​បំផុតគឺ​ចំនួន​ជាង៦លាន៤សែន​ករណី។ឥណ្ឌា​បាន​ដណ្ដើម​លំដាប់​ថ្នាក់​ទី​ពីរ​ពី​ប្រទេស​ប្រេស៊ីលដែល​មាន​ករណី​ឆ្លង​ចំនួន៤លាន៧សែន​ករណី។ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​រដ្ឋ Maharashtra ដែល​ជា​រដ្ឋ​ធំ​ជាង​គេ​បំផុត​នៅ​ឥណ្ឌានិង​ជា​រដ្ឋ​ដែល​មាន​ក្រុង​ហិរញ្ញវត្ថុ Mumbai បាន​កើនឡើង​ដល់​ជាង១លាន​ករណី​កាល​ពី​ថ្ងៃ​សៅរ៍ដែល​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន។ប្រទេស​ប្រេស៊ីល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ចំនួន៤លាន៣សែន​ករណី។
អត្ថបទ​មួយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​វេជ្ជសាស្ត្រ The New England Journal of Medicine បាន​លើកឡើង​ថាការ​ពាក់​ម៉ាស​នៅ​ទូទាំង​សាកលលោក«ប្រហែល​ជា​អាច​ជួយ​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​បានហើយ​ធានា​ថាករណី​ឆ្លង​ថ្មី​កាន់​តែ​ច្រើន​ជាង​មុន​គឺ​គ្មាន​រោគសញ្ញា»។អត្ថបទ​នោះ​បាន​លើកឡើង​ទៀត​ថាប្រសិនបើ​ការ​លើកឡើង​ដូច្នេះ​ត្រឹមត្រូវ​មែន​នោះ។នោះ​ការ​ពាក់ម៉ាស​អាច​ក្លាយ​ទៅ​ជា​ទម្រង់​មួយ​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ «ដែល​នឹង​ជួយ​បង្កើត​ប្រព័ន្ធ​ការពារ​ខ្លួននិង​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​វីរុស​នេះ» ក្នុង​អំឡុងពេល​ដែល​ពិភពលោក​កំពុង​រង់ចាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ៕