ចិន​នឹង​បង្កើន​ពន្ធ​គយ​លើ​ទំ​និញ​ស.រ.អា.​មាន​​តម្លៃ​៧៥​ពាន់​​លាន​ដុល្លារ

​ចិន​នឹង​បង្កើន​ពន្ធគយ​លើ​ទំនិញ​ស.រ.អា.​មាន​ទឹក​ប្រាក់​៧៥​ពាន់​លាន​ដុល្លារ​ហើយ​នឹង​ដក​ពន្ធ​២៥​ភាគ​រយជា​ថ្មី​ឡើង​វិញ​លើ​ឡាន​អាមេរិកាំង​ជាការ​សង​សឹក​ប្រឆាំង​នឹង​គម្រោងរបស់​ប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ​ ដែល​ថា​នឹង​បង្កើន​ពន្ធ​គយ​លើ​ទំនិញ​ចិន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា​ទៅ។ប្រាក់​ចំណូលរបស់​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.​ចុះ​ថយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្រោយ​សេចក្តី​ប្រកាស​ថ្មី​បំផុត​នេះ​របស់​ប្រទេស​ចិន​ដែល​កំណត់​កំណើន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​ពិភព​លោក។លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​វាយ​ប្រហារ​ប្រឆាំង​នឹង​ប្រទេស​ចិន​តាម​ Twitter ​កាល​ពី​ថ្ងៃ​សុក្រ​ហើយ​លោក​បាន​និយាយ​ថា ​លោក​នឹង​ឆ្លើយ​តប​នឹង​ការ​ដក​ពន្ធដារ​ចិន​នៅ​រសៀល​នេះ។លោក ត្រាំ​ បាន​និយាយ​ថា៖ «ប្រទេស​យើង​បាន​ខាត​បង់​បា្រក់​រាប់​លាន​លាន​ដុល្លារ​ជាមួយ​ប្រទេស​ចិន​ជាច្រើនឆ្នាំ​មក​ហើយ។ ពួក​ចិន​បាន​លួច​កម្មសិទ្ធិ​បញ្ញា​របស់​យើង​តាម​អត្រា​រាប់​រយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ហើយ​ពួក​គេ​ចង់​បន្ត​ធ្វើ​ដូច្នេះ​ទៀត។ ខ្ញុំ​មិន​អនុញ្ញាត​ឱ្យ​មាន​ការណ៍​នេះ​ទៀត​ទេ។​ យើង​មិន​ត្រូវ​ការ​ប្រទេស​ចិន​ទេ ​ហើយ​បើ​និយាយ​ដោយ​ត្រង់​ទៅ​គឺ​ថា​ យើង​អាច​សំបូរ​ធន​ធាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​ប្រសិន​បើ​គ្មាន​ចិន​ទេ»។ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ខ្លួន​នឹង​ដាក់​កំហិត​ពន្ធគយ​បន្ថែម​ចំនួន​ ៥ភាគ​រយ​ឬ ១០​ភាគ​រយ លើ​ទំនិញ​អាមេរិកាំង​ចំនួន​៥​ពាន់​៧៨​មុខ​ដោយ​មាន​រួម​បញ្ចូល​ផលិត​ផល​កសិកម្ម, ​ប្រេង​ឆៅ, យន្តហោះ​តូចៗ​ និង​រថយន្ត។ពន្ធដារ​ចិន​លើ​ទំនិញ​ស.រ.អា.​ខ្លះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា​ ហើយ​ខ្លះ​ទៀត​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ទី១៥​ ខែ​ធ្នូ។មន្ត្រី​ម្នាក់​នៃ​រដ្ឋបាល​លោក​ ត្រាំ​ បាន​និយាយ​ថា​ស.រ.អា.​ និង​ប្រទេស​ចិន​នៅ​តែ​គ្រោង​ធ្វើ​ការ​ចរចា​ពាណិជ្ជកម្ម​ទល់​មុខ​គ្នា​មួយ​លើក​ទៀត​នៅ​ខែ​ក្រោយ៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.