កូរ៉េ​ខាង​ជើង​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោ​ន​ធ្វើ​ការ​សន្ទនា​ឬក៏​ត្រូវ​ប្រឈ​ម​មុខ​ដាក់​គ្នា

នា​ថ្ងៃ​សុក្រ​កូរ៉េខាង​ជើង​បាន​ព្រមាន​ថា​ខ្លួន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ដើម្បី​ធ្វើ​ការ​សន្ទនាឬក៏​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​នឹង​សហរដ្ឋអាមេរិក​និង​បាន​ព្រមាន​ទៀត​ថាខ្លួន​បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គ្រប់​គ្រាន់​ហើយ​ ដើម្បី​ឲ្យ​អាមេរិក​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​ទម្លាយ​ភាព​ជាប់​គាំង​នៃ​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង។នៅ​ក្នុង​សារ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ KCNA រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ជើង​លោក​ Ri Yong Ho​ បាន​ថ្លែង​ថា​ នឹង​មាន​រឿង​ស្មាន​មិន​ដល់​កើត​ឡើង​ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង។លោក Ri​ បាន​ថ្លែងថា៖ «យើង​បាន​ផ្តល់​ការ​ពន្យល់​ល្អិត​ល្អន់​ដែល​ភាគី​សហរដ្ឋ​អាមេរិក​គួរ​តែ​បាន​យល់​ហើយ​។ ហើយ​យើង​ក៏​បាន​ទុក​ពេល​វេលា​ល្មម​គ្រប់​គ្រាប់​ហើយ​ដែរ។ យើង​ត្រៀម​ខ្លួន​រួច​ហើយ​មិន​ថា​ជា​ការ​សន្ទនារ​ឬ​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា»។សេចក្តីថ្លែងការណ៍​នេះ​បាន​ព្រមាន​ទៀត​ថា​ កូរ៉េ​ខាង​ជើង​អាច​នៅ​តែ​ជា​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​រយៈ​ពេល​យូរ​អង្វែង។នេះ​គឺ​ជា​សញ្ញា​ថ្មី​ចុង​ក្រោយ​ដែល​បង្ហាញ​ថា​ កូរ៉េខាង​ជើង​ប្រហែល​ជា​នឹង​មិន​បន្ត​កិច្ច​ចរចា​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ​ បូក​រួម​ទាំង​ការ​មិន​ពេញចិត្ត​ទៅ​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ដែល​ទើប​តែ​បញ្ចប់​នៅ​សប្តាហ៍​នេះ។ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​ដូណាល់ ត្រាំ ថ្លែង​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​Kim Jong Un​ បាន​សន្យា​ជាមួយ​លោក​តាម​រយៈ​លិខិត​ផ្ទាល់​ខ្លួន​មួយ​ថា​ នឹង​ឈប់​បាញ់​គ្រាំជ្រួច​ម៉ីស៊ីល​ ហើយ​នឹង​ចាប់​ផ្តើម​ការ​ចរចា​ភ្លាមៗ​បន្ទាប់​ពី​បញ្ចប់​សមយុទ្ធ​យោធា​រួមគ្នា​នេះ។នៅ​ក្នុង​សេក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Ri ​បាន​រិះគន់​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក ​Mike Pompeo​ ដែល​បាន​និយាយ​នា​ពេល​ថ្មីៗ​នេះ​ថា​ សហរដ្ឋ​អាមេរិក​នឹង​រក្សា​ទុក​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​កូរ៉េ​ខាង​ជើង៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.