លោកងួន កុសលខំបូម​បំបាត់ពន្ធរដ្ឌដើ​ម្បីចំណូលផ្ទាល់ខ្លួនយក​លុយជល់មាន់?

បន្ទាយមានជ័យ៖បើតាមប្រភពបានឲ្យដឹងថាលោកងួនកុសលប្រធានការិយាល័យច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានអំណាចបំផុតក្នុងការលួចបំបាត់បន្លំចំណូលពន្ធដោយឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញបង់ពន្ធមិនគ្រប់និងមានលួចបង្កប់ទំនិញខុសច្បាប់ចូលមកដូចទឹកបាក់ទំនប់និងអនាធិបតេយ្យបំផុតធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋរាប់ម៉ឺនដុល្លារក្នុង១ខែៗដើម្បីយកលុយផ្គាប់ចិត្តថ្នាក់លើនិងមួយផ្នែកទៀតយកលុយជល់មាន់។បើតាមប្រភពដដែលឲ្យដឹងទៀតថាមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោកងួនកុសលប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានជំនាញខាងឃុបឃិតជាមួយឈ្មួញធំៗ នាំទំនិញចូលមកបង់ពន្ធមិនគ្រប់ពោល គឺបង់ពន្ធចូលរដ្ឋមួយចំណែកតូច ហើយមួយចំណែកធំ ចូលហោប៉ៅបុគ្គល ងួន កុសល តែម្តង។បើតាមប្រភពមន្ត្រីតូចតាចឲ្យដឹងថាលោកងួនកុសលឈ្មោះក្រៅហៅ(ធី)ជាឈ្មោះក្នុងសង្វៀនមាន់ជល់នៅទឹកដីខេត្តកណ្តាលសម្រាប់ប្រើលេងក្នុងវង់ល្បែងឈ្នះចាញ់រាប់ម៉ឺនដុល្លារ។ឥឡូវលោកមកកាន់តំណែងខ្លាញ់នៅច្រកប៉ោយប៉ែត ប្រើអំណាចគាបជំរិត ប្រមូលលុយពីក្រុមឈ្មួញ និងអ្នករកស៊ីដឹកទំនិញគ្រប់រូបភាព ទាំងលុយចំណូលពន្ធនិងលុយខ្មៅយកទៅច្រកហោប៉ៅធ្វើមានធ្វើបានតែម្នាក់ឯងឡើងក្លាយទៅជាមហាសេដ្ឋី។ហើយទម្លាក់ឲ្យមេកើយរបស់ខ្លួនតែបន្តិចបន្ទួចគ្រាន់ទុកស៊ីចាយសប្បាយស្រីញីអូនបងតែប៉ុណ្ណោះ។ប្រភពខាងលើបន្តទៀតថា គ្រប់ការដឹកជញ្ជូនទំនិញ ដែលត្រូវទូទាត់លុយ ស្រេចតែលោក ងួន កុសលជាអ្នកចាត់ចែង ទាំងលុយបង់ពន្ធ និងលុយក្រោមតុ។ និយាយរួម កំណត់លើការសម្រេចតាមបបូរមាត់របស់លោក ងួន កុសលតែម្តង។ លោក ងួន កុសលមានជំនាញក្តោបក្តាប់មុខសញ្ញាក្រុមឈ្មួញនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ច្បាស់ដូចថ្ងៃអ៊ីចឹង!ដោយគាត់រឹតបន្តឹងលើការប្រមូលពន្ធពីឈ្មួញតូចតាច ដើម្បីបង្គ្រប់ផែនការប្រមូលពន្ធ ហើយនៅសល់ពីនោះ គាត់ព្រលែងឲ្យឈ្មួញនាំចូលទំនិញធំៗ ខុសច្បាប់និងបង់ពន្ធមិនគ្រប់ យ៉ាងអនាធិបតេយ្យ មិនខ្វល់ពីការប្រមូលចំណូលពន្ធបន្ថែមអ្វីឡើយ។ប្រភពខាងលើបន្តឲ្យដឹងថាលោកងួន កុសលបានអនុវត្តផ្ទុយពីការណែនាំរបស់លោកប្រធានសាខាគយនិងរដ្ឋាករនិងអភិបាលខេត្តបន្តាយមានជ័យក៏ដូចគោលការណ៍ណែនាំនិងដាក់ចេញដោយលោកបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនេះជាដើម។មន្ត្រីជាច្រើន បានលើកឡើងថា លោកងួន កុសលចេះដាក់សំណែនជូនលោកបណ្ឌិត គុណ ញឹម បានត្រូវចិត្តហើយមើលទៅ ទើបលោកបានមកកាន់ប៉ុស្តិ៍គយច្រកទ្វារអន្តជាតិប៉ោយប៉ែតយ៉ាងរឹងមាំបែបនេះ!។មហាជនបានរិះគន់ថាបើលោកបណ្ឌិតគុណ ញឹម នៅតែចង់បានសំណែនពីលោកងួន កុសលនិងនៅតែទុកបុគ្គលនេះបន្តទៀត នោះចំណូលពន្ធអាករចូលរដ្ឋ ត្រូវបាត់បង់រាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយចំណូលដែលរដ្ឋបាត់បង់នោះ វារត់ចូលក្នុងហោប៉ៅបុគ្គល​ពុករលួយរូបនេះជាមួយនឹងបក្ខពួកជាក់ជាមិនខាន។ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ អង្គភាពយើងមិនអាចសុំការបកស្រាយពីលោកងួនកុសលទាក់ទងនឹងរឿងការចោទប្រកាន់ខាងលើនេះទេព្រោះមិនលើកទូរស័ព្ទ។សូមបញ្ជាក់ថាក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​។​សម្តេច​បាន​មានប្រសាសន៍ថា​លោក​បានដឹង​ទាំងអស់​នូវ​អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​បាន​នាំចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិនត្រូវ​ជាមួយ​គយ​គឺ​នាំ​ចូលមក​លំបាក​ណាស់​។ ​ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ​ក៏រ​ត់ទៅ​ជ្រក​ក្នុង​ក្រុមហ៊ុន​១០​ឲ្យ​ជួយ​នាំចូល​។ ​បន្ថែម​លើ​នេះ​សម្តេច​ក៏បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​…​គយ​ស៊ី​ល្មម​ឆ្អែត​ហើយ​..​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!!​។ ជា​បញ្ចប់​សម្តេច​តេ​ជោ​បាន​ទុកពេល​ឲ្យ​ចំនួន​៦០​ថ្ងៃ​ឬ​២​ខែ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ចោល​នូវ​អំពើពុករលួយ ពោលគឺ​ទុកពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែខ្លួន​”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​កា​រប​ង្រា្ក​ប អំពើ​រត់ពន្ធ​ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.