អេស្ប៉ាញ​ក្លាយ​ជា​ប្រទេស​ទី១​​ក្នុង​​តំបន់​អឺរ៉ុបខាង​លិ​ច​ដែល​​មាន​អ្នក​ឆ្លង​​ជំងឺ​កូវីដ​​១៩​សរុប​​កន្លះ​​លាន​នាក់

​ប្រទេសអេស្ប៉ាញខណៈពេល​ដែល​អ្នក​ឆ្លង​សរុប​នៅ​ជុំ​វិញ​ពិភព​លោក​កើនឡើង​ដល់​ចំនួនជាង​២៧ ​លាន​នាក់ ដែល​ក្នុង​នោះ​អ្នក​ស្លាប់​សរុបជិត ៩ សែន​នាក់។ទិន្នន័យ​ពី​ក្រសួង​សុខាភិបាលរបស់​ប្រទេស​អេស្ប៉ាញបង្ហាញ​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ សរុប រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ​ មាន​ចំនួន ៥២៥.៥៤៩​ និង​អ្នក​ស្លាប់សរុបក្នុង​ប្រទេស​នេះ មាន​ចំនួន ២៩.៥១៦ ​នាក់។ ចំណែក​ប្រទេស​បារាំង​វិញ ​មានអ្នកឆ្លង​សរុប​ ៣៦៧.១៧៤ នាក់ ​និង​មាន​អ្នក​ស្លាប់​ចំនួន ​៣០.៧៣២ នាក់ ខណៈប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លង​សរុប ​៣៥២.៤៥១ នាក់ នឹង​អ្នក​ស្លាប់​សរុប​ ៤១.៦៤៣ នាក់។ នេះ​បើតាម​ទិន្នន័យ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins​ ក្នុង​សហរដ្ឋ​អាមេរិក។អ្នក​ជំនាញ​ខ្លះ​ជឿ​ថា ​ការកើន​ឡើង​នៃការឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​អេស្ប៉ាញ​ គឺ​ដោយសារ​តែ​វប្បធម៌​ចូលចិត្ត​ជួបជុំគ្នា​របស់​ប្រទេស​នេះ​។ ចំណែក​អ្នក​ខ្លះ​ទៀត​បន្ទោស​ថាករណី​ឆ្លង​ថ្មីៗ​កើន​ឡើង​ច្រើន ​ដោយ​សារ​ការ​ខ្វះ​ខាត​ការ​តាម​ដាន​រក​អ្នក​ដែល​ស្ថិត​នៅ​ជិត​អ្នក​កើត​ជំងឺ​កូវីដ១៩ និង​ការ​បើកដំណើរការសកម្មភាពក្នុង​ប្រទេស​ឡើង​វិញ​ឆាប់​រហ័ស​ពេក​៕