ស៊ើបអង្កេត

បទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីដឹកជញ្ជូនល​ក់ឆ្លងដែនទៅ​វៀតណាមគ្មាន​សមត្ថកិច្ច​ណាបង្ក្រាប!

មណ្ឌលគិរី៖ក្រោយពីគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីកន្លងទៅនេះបានចាប់ខ្លួនលោកសឹង សំអុល មេឈ្មួញឈើនិងបក្ខពួក៣នាក់មិនទាន់បានមួយដង្ហើមកូនក្មេងផង។ឥឡូវនេះបទល្មើសព្រៃឈើប្រភេទស្រឡៅ កំពុងតែត្រូវប៉ាន់ឈ្មួញជនជាតិវៀតណាមធ្វើជំនួញយ៉ាងអនាធិបតេយ្យដឹកចេញពីខេត្តមណ្ឌលគិរី ទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំយ៉ាងពេញបន្ទុក។បើតាមប្រភពពីស្រុកអូររាំងបានឲ្យដឹ​ង​ថា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកដាក់ដាំលោក យូ សុធាជាអ្នកមានសិទ្ធធំជាងគេក្នុងការ បើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមដោយរលូន។ដែលឈើឈ្មួញទាំងនោះត្រូវបានគេស្គាល់ឈ្មោះម៉ាប់ឈ្មោះ តាឌី និងឈ្មោះ ឃុនជាដើម។ដែលពួកគេកំពុងតែបញ្ចេញសកម្មភាពដឹកជញ្ជូនឈើចេញពី ព្រៃក្នុងខេត្តមណ្ឌលគិរីឆ្ពោះទៅលក់ នៅប្រទេសវៀតណាម តាមច្រកដាក់ដាំនិងច្រករបៀងកង់ឡង់ ។
គេអះអាងថា ព្រៃឈើដែលនៅសេសសល់ ក្នុងស្រុកកែវសីមា ស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកអូររាំង បន្ទាប់ពីឈើប្រភេទ ក្រញូង នាងនួន បេង និងឈើធ្នុង រងនូវការវិនាសស្ទើរតែផុតពូជទៅហើយនោះ ឈ្មួញក៏ចាប់ផ្ដើមបន្តសម្រុកកាប់ឈើប្រភេទ កកោះ សុក្រំ ជាពិសេស ឈើស្រឡៅ កំពុងដំណើរការ កាប់ធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង។លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បើមិនមានវិធានការបង្ក្រាបទាន់ពេលវេលានោះទេព្រៃឈើប្រឈមទៅនឹងការសេចក្តីវិនាសចៀសមិនផុតឡើយ។ សេចក្ដីរាយការណ៍បានឲ្យដឹងថាសព្វថ្ងៃនេះមានឈ្មួញធំៗនៅតែបន្តកាប់និងអារឈើដឹកជញ្ជូនឈើចេញពីព្រៃតំបន់អភិរក្សជីវៈចម្រុះកែវសីមាចូលទៅស្រុកស្នួល ខេត្ត​ក្រចេះ និងចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វេភាគីឡាប៉ាខេយ៉ាងពេញបន្ទុកផងដែរ។ ដោយឡែក ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីឡាប៉ាខេ ក្នុងស្រុកកែវសីមាឯណោះវិញ បានឲ្យដឹងថា រយៈពេលប្រមាណ២សប្តាហ៍កន្លងទៅនេះ មានក្រុមឈ្មួញបានសមុ្រកដឹកជញ្ជូនឈើ ឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម តាមច្រកទ្វេភាគីឡាប៉ាខេ នោះពិតប្រាកដមែន ។គេអះអាងថា នៅចន្លោះថ្ងៃ១៧ដល់ថ្ងៃទី២១ ខែសីហា កន្លង​ទៅថ្មីៗនេះ មិនធម្មតាទេ ឈ្មួញជាច្រើននាក់ បានសម្រុកដឹកជញ្ជូនឈើ តាមរថយន្តកែឆ្នៃ ចេញតាមច្រកទ្វេភាគីឡាប៉ាខេ យ៉ាងពេញបន្ទុក លក់ឆ្លងដែនទៅប្រទេសវៀតណាម។ជាពិសេសដឹកចេញនៅពេលយប់ៗតែម្ដង។បើដូចប្រភពខាងលើនេះមែនសំណូមដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាបញ្ជូនក្រុមអធិការកិច្ចចុះមកស្រាវជ្រាវនិងពិនិត្យការដឹកជញ្ជូនឈើតាមច្រកសំខាន់ៗផងដើម្បីទប់ស្កាត់ទាន់ពេលវេលា។ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះនៅព្រឹកថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០បានទាក់ទងសុំការបកស្រាយនិងការពន្យល់ពីលោកអ៊ុំវណ្ណសុភក្ត្រ័នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តមណ្ឌលគិរីនិងអ្នកពាក់ព័ន្ធតាមច្រកខាងលលើនេះតាមទូរស័ព្ទពាក់ពន្ធ័និងដឹកជញ្ជូនឈើប្រណិតតាមច្រកដាក់ដាំនិងច្រកឡាបាខេដែរតែមិនអាចទាក់ទងបាន!ដោយឡែកលោកស្វាយសំអ៊ាងអភិបាលខេត្តមណ្ឌលគិរីមិនអាចសុំការបកស្រាយបានឡើយនៅព្រឹកថៃ្ង៦ខែកញ្ញាឆ្នាំ២០២០ដោយទូរស័ព្ទខលចូលតែគ្មានអ្នកទទួល៕ជាគន្ធា

 

cns

Leave a Reply

Your email address will not be published. Required fields are marked *