លោកត្រាំ​និយាយ​ថា​លោកគីម ជុងអ៊ុនបាន​សុំ​អភ័យទោ​ស​បន្តិច​បន្តួច​អំពី​ការ​បា​ញ់​ពិសោធន៍​កាំ​​ជ្រួច​មីស៊ីល

លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ បាន​និយាយ​ថា​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន បាន​សុំ​អភ័យទោស​បន្តិច​បន្តួច​អំពី​ការ​បាញ់​ពិសោធន៍​កាំ​ជ្រួច​មីស៊ីល​ មាន​វង់​ប្រតិបត្តិ​ការ​ខ្លី។ ប៉ុន្តែ​ លោក គីម បាន​សន្យា​ថា​ នឹង​បញ្ឈប់​ការ​បាញ់​កាំជ្រួច​ នៅ​ពេល​ណា​សម​យុទ្ធយោធា​បច្ចុប្បន្នរវាង​ស.រ.អា.​និង​កូរ៉េខាង​ត្បូង​បាន​ចប់។លោក ត្រាំ​ និយាយ​ថា​ ការ​សុំអភ័យ​ទោស​នេះ​មាន​ឡើង​នៅ​ក្នុង​លិខិត​ផ្ទាល់​ខ្លួន​មួយ​ច្បាប់​ពី​លោក គីម ជុងអ៊ុន ដែល​បាន​និយាយ​បន្ថែម​ថា​ លោក​ចង់​«ជួប​លោក​ប្រធានាធិបតី​និង​ចាប់​ផ្តើម​ធ្វើ​កិច្ច​ចរចា​គ្នា»​នៅ​ពេល​បញ្ចប់​សម​យុទ្ធ​យោធា​នោះ។​លោក ត្រាំ​ បាន​និយាយ​ក្នុង​បណ្ដាញទ Twitter ថា៖ «វា​ជា​លិខិត​វែង​មួយ​ច្បាប់ ភាគ​ច្រើន​នៃ​សំបុត្រ​នេះ​ត្អូញត្អែរ​អំពី​សមយុទ្ធ​យោធា​គួរឱ្យ​អស់​សំណើច​និង​អស់​សោហ៊ុយ​ច្រើន។​ សំបុត្រ​នេះ​ក៏​ជា​ការ​សុំ​អភ័យ​ទោស​បន្តិច​បន្តួច​មួយ​អំពី​ការ​បាញ់​ពិសោធន៍​កាំជ្រួចមីស៊ីល​ មាន​វង់​ប្រតិបត្តិការ​ខ្លី​ ហើយ​ថា​ ការ​បាញ់​ពិសោធន៍​នឹង​ចប់​នៅ​ពេល​ណា​ដែល​សមយុទ្ធ​យោធា​នេះ​ចប់​ដែរ»។ស.រ.អា.​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ផ្តើម​ធ្វើ​សម​យុទ្ធ​យោធា​នេះ​កាល​ពី​ថ្ងៃ​ចន្ទ។ សម​យុទ្ធ​ទាំង​នេះ​មាន​កំណត់​នឹង​ចប់​នៅ​ថ្ងៃ​ទី​៣០​ ខែ​សីហា។​ លោក ត្រាំ មិន​បាន​និយាយ​ទេ​ថា​ តើ​ជំនួប​នេះ​នឹង​មាន​ធ្វើ​នៅ​ពេល​ណា​និង​នៅ​ទី​ណា។​លោក ត្រាំ​ បាន​បន្ថែម​ថា៖ «ខ្ញុំ​រង់​ចាំ​ជួប​លោក ​គីម ជុងអ៊ុន​ ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។​ ប្រទេស​កូរ៉េ​ខាង​ជើង​មួយ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​មាន​ជោគជ័យ​បំផុត​ក្នុង​ពិភពលោក»។សារ​នៅ​លើ Twitter នេះ​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បានបាញ់​បង្ហោះកាំ​ជ្រួច​មីស៊ីល​ ផ្លោង​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​នៅ​ទល់​មុខ​នឹង​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ប្រទេស​នេះ។​ នេះ​ជា​ការ​បង្ហោះ​កាំ​ជ្រួច​មីស៊ីល​ ផ្លោង​លើក​ទី​ប្រាំ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍ ​ហើយ​ជា​ការ​បាញ់​បង្ហោះ​លើក​ទី៧​ចាប់​តាំង​ពី​ខែ​ឧសភា​មក៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.