កិច្ច​ចរចា​ពាណិជ្ជកម្ម​អា​មេរិក​និង​ចិន​​ប្រហែល​មិន​កើ​​ត​មាន​ទេ

កាល​ពី​ថ្ងៃ​សុក្រលោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា ​កិច្ច​ចរចា​ពាណិជ្ជកម្ម​ជុំ​ខាង​មុខ​រវាង​ស.រ.អា.​និង​ប្រទេស​ចិន​ប្រហែល​មិន​កើត​មាន​ទេ។លោក​ប្រធានាធិបតី​បាន​ចាប់​ផ្តើម​នាទី​សំណួរ​និង​ចម្លើយ​៣០​នាទី​ជាមួយ​ពួក​អ្នក​កាសែត​ នៅ​លើ​វាល​ស្មៅ​ខាង​ត្បូង​ក្នុង​បរិវេណ​សេតវិមាន​ ដោយ​លោក​បាន​ប្រកាស​ថា៖ «យើង​មិន​ប្រុង​ប្រៀប​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយ ជាមួយ​ប្រទេស​ចិន​នៅ​ពេល​មាន​កំណើន​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​ក្រោយ​កិច្ច​ចរចា​ជុំ​លើក​មុន​បាន​រលំ​នៅ​ក្នុងក្រុង​ Shanghai កាល​ពី​សប្តាហ៍​មុន»។លោក ត្រាំ​ បាន​និយាយ​អំពី​ការ​ដាក់​កំហិត​ពន្ធគយ​ពីរ​លើក​ដែល​លោក​បាន​ដាក់​លើ​ប្រទេស​ចិន​ថា​ «យើង​គ្មាន​ជម្រើស​ទេ​។ ក៏ប៉ុន្តែ​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​កំពុង​ធ្វើ»។លោក​ ត្រាំ បាន​និយាយ​អំពី​ប្រទេស​ចិន​ថា រហូត​មក​ដល់​ពេល​នេះ​ពួក​ចិន​មាន​ការ​ពិបាក​ខ្លាំង​បំផុត​ដែល​ពួក​គេ​មិន​ដែល​មាន​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​លោក​បាន​ថ្លែង​បន្ថែម​ថា​ យើង​មាន​លទ្ធភាព​ទាំង​អស់។
គេ​បាន​សួរ​លោក​ ត្រាំ​ អំពី​របាយការណ៍​ថា ​រដ្ឋបាល​លោក​នឹង​ពន្យារ​ពេល​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាមេរិកាំង​ដើម្បី​ចាប់​ផ្តើម​ជា​ថ្មី​ការ​លក់​ទំនិញ​ឱ្យ​មហា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei។​ លោក​ប្រធានាធិបតី​បាន​ឆ្លើយ​តប​ថា៖ «យើង​មិន​ធ្វើ​ជំនួញ​ជា​មួយ​ក្រុមហ៊ុន Huawei​ ទេ។ ក៏ប៉ុន្តែ​ការណ៍​នេះ​អាច​ផ្លាស់​ប្តូរ​បាន​ប្រសិន​បើ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ»៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.