ប្រមុខរដ្ឋាភិបាលកម្ពុជាណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ​នៅខេត្តមួ​យចំនួនប្រុងប្រយ័ត្ន!ពីបញ្ហាអាកាសធាតុ​ក្នុងខណៈដែល​​មា​ន​​ភ្លៀងធ្លាក់ចុះ

សម្ដេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែនបានណែ​នាំឱ្យបងប្អូនប្រជាពលរដ្ឋនៅខេត្តមួយចំនួនប្រុងប្រយ័ត្ន!ពីបញ្ហាអាកាសធាតុ ក្នុងខណៈដែល​មា​ន​​ភ្លៀងធ្លាក់ចុះមកនៅតាមតំបន់នៃខេត្តមួយចំនួន ជាពិសេសខេត្តជាប់តំបន់សមុទ្រ ដែល​អាច​ប្រ​ឈមនឹងបញ្ហាទឹកឡើង ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពបងប្អូន។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ សម្ដេចបានសរសេរថា តាមព្យាករណ៍អាកាសធាតុ គឺមានភ្លៀងធ្លាក់ចុះមកនៅតាមតំបន់ នៃ​ខេត្ត​មួ​យ​ចំនួន ជាពិសេសខេត្តជាប់តំបន់សមុទ្រ ដែលអាចប្រឈមនឹងបញ្ហាទឹកឡើង ខ្យល់​ព្យុះ ខ្យ​ល់​កន្រ្តាក់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពបងប្អូន។ ទន្ទឹមនឹងនេះ សូមបង​ប្អូនតាម​ដាន​ព័ត៌​មានជាប្រចាំ ហើយមានការប្រុងប្រយ័ត្ន!ខ្ពស់ក្នុងពេលធ្វើនេសាទ និងក្នុង​ពេលបើកបរ​តាម​ដង​ផ្លូវទៅតាមបណ្តាខេត្តដែលកំពុងប្រឈមនឹងជំនន់ ទឹកភ្លៀង។សម្ដេចហ៊ុនសែនក៏បានស្នើឱ្យ​ក្រ​សួងមន្ទីរនិងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្ត​ទុកដាក់​ខ្ពស់ក្នុងការជួយសង្រ្គោះ និង​ដោះ​ស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះ​ដោយ​សារបញ្ហាខាងលើនេះ។ សម្ដេចក៏សូម​ជូ​ន​​ពរបងប្អូនសុខសប្បាយទាំងអស់គ្នា ហើយ​សូមបានរីករាយក្នុងថ្ងៃឈប់សម្រាកចុង​សប្តាហ៍​នេះ​។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តី​ពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់១៦ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹង​ថា ឥទ្ធិ​ពលព្យុះ និងខ្យល់មូសុងនិរតី បណ្តាលឱ្យខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និ​ង​កោះ​កុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង អាចបង្កជាជំនន់​ ទឹក​ភ្លៀ​ង​ ខណៈរាជធានី ខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។ ជាមួយគ្នានេះ ក្រសួងក៏​បា​ន​​អំពាវនាវដល់ប្រជាពលរដ្ឋ បន្តបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន!ចំពោះ​តំបន់​សមុ​ទ្រ​ ដែលមានភ្លៀង ខ្យល់ខ្លាំងនិងរលកសមុទ្រ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.