អាជ្ញាធរ​ជម្លៀស​ប្រជា​​ព​ល​រដ្ឋ​ជាង​៥០​០​គ្រួសារ​​នៅឯ​​ខេត្ត​រតន​គីរីទៅ​កាន់​ទី​ទួល​សុវត្ថិភាពខណៈ​ការ​ធ្វើ​ចរាចរណ៍​​នៅ​ផ្លូវ​ជាតិ​លេខ៧៦​ត្រូវ​បាន​ប្រកាស​​ឲ្យ​ផ្អាក​ជា​​បណ្តោះ​អាសន្ន

នៅឯ​ខេត្ត​រតនគីរី​អនុ​ប្រធាន​ទី១​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​លោកគន់ គីម បាន​​ទៅ​កាន់​ខេត្ត​រតន​គីរី​នៅ​ព្រឹក​ថ្ងៃទី ០៩ សីហានេះ នៅ​ពេល​ដែល​ជំនន់​ទឹក​ទន្លេ​ស្រែ​ពក​បាន​ហក់​ឡើង​ខ្ពស់​។ អាជ្ញាធរ​បាន​ជម្លៀស​ប្រជា​ពលរដ្ឋ​ជាង​៥០០​គ្រួសារ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ខណៈ​ការ​ធ្វើ​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​លេខ ៧៦ ត្រូវ​បាន​ប្រកាស​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​។ អាជ្ញាធរ​ខេត្ត​រតន​គីរី នៅ​ព្រឹក​ថ្ងៃទី០៩ សីហា​នេះ បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦ ខណៈ​ប្រជា​ពលរដ្ឋ​ចំនួន​៥០០​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព នៅ​ពេល​ដែល​ទឹក​ទន្លេ​ស្រែ​ពក​បាន​ហក់​ឡើង​ខ្ពស់​។ ចំណែក​ឯ​អនុ​ប្រធាន​ទី១​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​លោក គន់ គីម បាន​ហោះ​ទៅ​កាន់​ខេត្ត​រតនគីរី​នៅ​ព្រឹក​ថ្ងៃ​ទី ០៩ សីហានេះ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​សំភារៈ​និង​ជំនួយ​បឋម​របស់​កាក​បាទ​ក្រហម​កម្ពុជា​តាម​រយៈ​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ជំនន់​ទន្លេ​ស្រែ​ពក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​នេះ នៅ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ថា បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដល់​បាត់​បង់​ជីវិត​នៅ​ឡើយ​ទេ​។បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី ០៩ សីហា​នេះ ជំនន់​ទន្លេ​ស្រែ​ពក​នេះ គឺ​បណ្តាល​មក​ពី​បាតុភូត​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​រង​ទឹក​ភ្លៀង​ប្រមាណ​ជា​៦០​ភាគ​រយ ស្ថិត​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​វៀត​ណាម ដែល​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ស្រែ​ពក​បាន​ហក់​ឡើង​យ៉ាង​គំហុក​។ បើ​តាម​ក្រសួង​ធន​ធាន​ទឹក ការ​លិច​លង់​នេះ គឺ​ដោយ​សារ​បាតុភូត​ធម្មជាតិ​។ ចំពោះ​ស្ថាន​ភាព​បែប​នេះ មិន​មែន​មាន​តែ​កម្ពុជា​នោះ​ទេ សូម្បី​តែ​បណ្តា​ប្រទេស​ជឿន​លឿន និង​អភិវឌ្ឍន៍ ក៏​មិន​អាច​ជៀស​ផុត​បាន​ដែរ​។ ប៉ុន្តែ​យ៉ាង​នេះ​ក៏​ដោយ ជំនន់​ទន្លេ​ស្រែ​ពក​នេះ នៅ​មិន​ទាន់​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​លោក កែវ វី អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បាន​កត់​សំគាល់​ថា ស្ថាន​ភាព​ជំនន់​នៅ​ទន្លេ​ស្រែ​ពក​នឹង​ថយ​ចុះ​វិញ ប្រសិន​បើ​ស្ថាន​ភាព​អាកាស​ធាតុ​នៅ​ផ្នែក​ខាង​លើ​វិល​មក​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​។តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម កម្ពុជា​កំពុង​រង​ឥទ្ធិពល​ព្យុះ​និង​ខ្យល់​មូសុង​និរតី ដែល​បណ្តាល​ឲ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ ពិសេស​ខេត្ត​ព្រះ​សីហនុ និង​កោះ​កុង រួម​ទាំង​ខេត្ត​ជាប់​ព្រំ​ដែន​វៀត​ណាម ទទួល​រង​នូវ​ទឹក​ភ្លៀង​ខ្លាំង ដែល​អាច​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង ខណៈ​រាជ​ធានី​ខេត្ត​ផ្សេងៗ​ទៀត មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ចាប់​ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៦ ខែ​សីហា​នេះ​។ ក្រសួង​បាន​កត់​សំគាល់​ដែរ​ថា ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​ពេល​នេះ គឺ​ខណៈ​ដែល​ខេត្ត​មួយ​ចំនួន​ទៀត តួ​យ៉ាង​ដូច​ជា ខេត្ត​បន្ទាយ​មាន​ជ័យ ប៉ៃលិន និង​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​និង​កំពុង​បន្ត​ជួប​នូវ​ការ​ខ្វះ​ខាត​ទឹក​នៅ​ឡើយ​ទេ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.