មេគយ​ព្រលា​នយន្តហោះ​ភ្នំពេញលោក​លឹម​សម្បត្តិកំពុង​មានហាងឆេងខ្ពស់ក្នុងការប្រពឹត្តអំពើ​ពុករលួយយ៉ាងពេញទំហឹងមិនព្រឺរោ​មជើងទៅនឹងយន្តកា​រក្តៅកណ្តាប់ដៃដែ​ករបស់សម្តេចនា​យ​ករដ្ឋមន្ត្រីហ៊ុ​ន ​សែន?

មានភាពមិនក្រប្រតីនៅក្នុងព្រលានយន្តហោះពោធិ៍ចិនតុងភ្នំពេញដែលដឹកនាំដោយលោកលឹមសម្បត្តិប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានកំពុងបែកធ្លាយជាបន្តបន្ទាប់តាមរយ:បណ្ដាញសារព័ត៌មានបានធ្វើការផ្សព្វផ្សាយ។បើតាមព័ត៌មានថាលោកលឹមសម្បត្តិបានរៀបចំបណ្ដាញរដ្ឋបាលក្រោមតុពុករលួយជាប្រព័ន្ធ ដោយតម្រូវឲ្យមានការបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយក្នុងមួយឯកសារចាប់ពី៣៥ដុល្លារ រហូតដល់៧៥ដុល្លារ។ ការបង់លុយពី៣៥ទៅ៧៥ដុល្លារ គឺសម្រាប់ឯកសារដែលគ្មានកំហុស។ ចំណែកឯកសារដែលមានកំហុសតិចតួចត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រង របស់លោកលឹមសម្បត្តិតម្រូវឲ្យអ្នករត់ការឯកសារនាំចូលទំនិញបង់លុយតែម្ដង។តាមព័ត៌មានឱ្យដឹងថា សម្រាប់ទំនិញវិនិយោគ នាំចូលតាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ អាចត្រូវបង់លុយ ប្រមាណ៧៥ដុល្លារ។
ក្នុងនោះទី១-ត្រូវបង់លុយ៥ដុល្លារសម្រាប់មន្ត្រីគយទទួលផែនចុះលេខ ទី២-បង់លុយចំនួន២០ដុល្លារ សម្រាប់គណនេយ្យទី៣-ត្រូវបង់លុយ១០ដុល្លារ សម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង១០ដុល្លារទៀតផ្នែកកូនចៅមន្ត្រីគយខាងត្រួតពិនិត្យ។ ទី៤-ត្រូវបង់លុយ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះឯកសារ និងទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារ ជាកិច្ចបញ្ចប់ដោយមិនអាចតវ៉ាបានឡើយ។ ប្រភពបានបន្តថាលោក លឹមសម្បត្តិជាមេគយប្រចាំច្រកព្រលានយន្តហោះភ្នំពេញ កំពុងមានឥទ្ធិពលខ្លាំងក្លា ក្នុងការចាត់ចែងការងារ ឱ្យមន្ត្រីគយដែលមានតួនាទី សំខាន់ៗ ក្នុងការ ត្រួតពិនិត្យឯកសារទទួលប្រាក់គឺជាខ្សែរយ:បក្ខពួករបស់ខ្លួនហើយបើក ដៃឱ្យពួក គេ កោសរូស អ្នកជំនួញនិងវិនិយោគទុន ដែលនាំទំនិញតាមយន្តហោះយកមកស្តុកទុកក្នុងឃ្លាំង ហើយមានចំនួនលើសលួស ខ្លះៗ រួចយកលុយក្រៅជាមុនសិន ទើបបានទទួលយកឯកសារ ទាំងនោះ មកចុះបញ្ជីប្រតិវេទន៍ តាមតម្លៃពន្ធទំនិញ និមួយៗ ដោយគ្មានធ្វើការ ផាកពិន័យ ឬឃាត់ទុកទំនិញដែល ខុសច្បាប់ទាំងនោះឡើយ។ប្រភពបានឱ្យដឹងទៀតថា លោកលឹមសម្បត្តិមេគយដ៏មហិមារូបនេះ កំពុងជិះសេះលែងដៃ ក្នុងក្តីស្រមៃក្លាយជាមហាសេដ្ឋី ព្រោះឱកាសកើបលុយ ពេលនេះលោកលឹមសម្បត្តិកំពុងមានយីអ៊ុនយ៉ាងត្រដែត ជាមួយនឹងហាងឆេងខ្ពស់ក្នុងការប្រព្រឹត្ត អំពើពុករលួយ ពេញបន្ទុកតែម្តង ដោយមិនញញើតកោតខ្លាច និងព្រឺរោមជើង ទៅនឹងយន្តការ កណ្តាប់ដៃដែក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម្បីតែបន្តិចសោះឡើយ ។ជាងនេះទៀតលោកលឹមសម្បត្តិមិនខ្វល់ខ្វាយ អ្វីទាំងអស់ ខណ:ដែលជីវិតបានថ្កុំថ្កើង រស់លើគំនរលុយ នាពេលនេះ ទោះជាត្រូវ អស់តំណែង ក៏ដោយក៏លោកនៅតែ មានអំណាចទឹកលុយ យ៉ាងក្រាស់ឃ្មឹក ធ្វើឱ្យស្ពឹកមុខដល់មន្ត្រីពុករលួយដទៃទៀត ដែលគ្មានអ្នកណា មានលុយខ្លាំងជាង ខ្លួននោះឡើយ ។ តាមការបែកធ្លាយអំពើពុករលួយ នៅក្នុងការិយាល័យគយនិងរដ្ឋាករ ច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដែលជាប់ពាក់ព័ន្ធ ជាមួយលោកលឹមសម្បត្តិជាមេគយប្រចាំច្រកមួយនេះទទួលបានផលប្រយោជន៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់លានដុល្លារក្នុងមួយខែៗ នោះ គួរតែលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកគុណ ញឹម អគ្គនាយកគយក៏ដូចជាលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យស៊ើបអង្កេត ករណីភាពមិនប្រក្រតីរបស់លោកលឹមសម្បត្តិឱ្យបានទាន់ពេលវេលាផង..ទាន .! ។ពាក់ព័ន្ធបញ្ហារឿងភាពមិនក្រប្រតីខាងលើនេះអង្គភាពយើងលោក លឹមសម្បត្តិជាមេគយប្រចាំច្រកព្រលានយន្តហោះភ្នំពេញដែរតែមិនលើកទូរស័ព្ទចាប់ត្រឹមពីម៉ោងផ្សាយនេះ។សូមបញ្ជាក់ថាក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​។​សម្តេច​បាន​មានប្រសាសន៍ថា​លោក​បានដឹង​ទាំងអស់​នូវ​អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​បាន​នាំចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិនត្រូវ​ជាមួយ​គយ​គឺ​នាំ​ចូលមក​លំបាក​ណាស់​។ ​ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ​ក៏រ​ត់ទៅ​ជ្រក​ក្នុង​ក្រុមហ៊ុន​១០​ឲ្យ​ជួយ​នាំចូល​។ ​បន្ថែម​លើ​នេះ​សម្តេច​ក៏បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​…​គយ​ស៊ី​ល្មម​ឆ្អែត​ហើយ​..​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!!​។ ជា​បញ្ចប់​សម្តេច​តេ​ជោ​បាន​ទុកពេល​ឲ្យ​ចំនួន​៦០​ថ្ងៃ​ឬ​២​ខែ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ចោល​នូវ​អំពើពុករលួយ ពោលគឺ​ទុកពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែខ្លួន​”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​កា​រប​ង្រា្ក​ប អំពើ​រត់ពន្ធ​ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.