ទីបំផុត​មេ​ឈ្មួញគង់ ក្រឹ​ងដែល​ល្បីល្បាញ​​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​​ភូមិភាគ​ឦសាន​ឡើងជ្រញ់

ទីបំផុត​លោក ហុង វិ​ណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលជា​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចេញ​លិខិត​កោះហៅមេឈ្មួញ​ឧកញ៉ា គង់ ក្រឹ​ងឲ្យ​ទៅកាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្តក្រចេះ នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​ព្រឹក​ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ។គួររំលឹកថាកាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​ចំនួន​៩​កន្លែង​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។ ក៏ប៉ុន្តែ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​ចំនួន​៩​កន្លែង​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧកញ៉ា​និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​នៅ​ស្រុក​ស្នួល កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ គឺ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មិនទាន់​បង្ហាញ​លទ្ធផល​នៅឡើយ​ទេ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ម​ជ្ឈេ​ដ្ឋា​ន​នានា​បន្ត​ការតាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​សំណុំរឿង​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ដុះស្លែនៅ​តំបន់​ភូមិភាគ​ឦសានជា​យូរ​ឆ្នាំ​មកហើយ​។
ក្នុងនោះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ វាយតម្លៃថា​មេ​ឈ្មួញ គង់ ក្រឹ​ង ប្រហែល​គេចផុត​ពី​សំណាញ់​ច្បាប់​នោះទេ​។ ដោយហេតុថា សកម្មភាព​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ក្នុង​ការប្រមូលទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ ក៏ដូចជា​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែនាពេល​កន្លង​មកនេះ​។ច្បាប់​ស្ដីពី​ព្រៃឈើ​ឆ្នាំ ២០០២ មាត្រា ៩៣ ចែងថា បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ត្រូវ​ផ្ដន្ទាទោស​ពី៥ទៅ១០ឆ្នាំនិង​វត្ថុ​តាង​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។សូមជម្រាបថាបើនិយាយពីឈ្មោះលោក គង់ ក្រឹង ដែលជាមន្រ្តីយោធាជាន់ខ្ពស់ប្រជាពលរដ្ឋនិងមន្រ្តីរាជការភាគច្រើននៅស្រុកស្នួលខេត្តក្រចេះ​ តែងតែស្គាល់ និងចាប់អារម្មណ៍ព្រោះលោកជាមនុស្សមានទាំងឥទ្ធិពលទាំងកេរ្តិ៍ឈ្មោះ​ទាំងមុខងារហើយនិងទ្រព្យសម្បត្តិ​ ។ប៉ុន្តែបើនិយាយពីប្រជាពលរដ្ឋនៅខេត្តផ្សេងវិញមិនសូវជាស្គាល់ប៉ុន្មានទេ។ ប៉ុន្តែបើស្គាល់វិញ ក៏គេស្គាល់តាមរយៈបណ្តាញសារព័ត៌មានដែរ។លោក គង់ ក្រឹង គឺជាមេបញ្ជាការរងវរៈការពារព្រំដែនលេខ២០៤ ដែលមានងារជាឧកញ៉ា ពេលនេះ ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។
លោក គង់ ក្រឹង អាចបន្តការងាររកស៊ីឈើខុសច្បាប់បាន ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធ និងមានការបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ។ ប្រជាពលរដ្នរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ មួយចំនួន បានស៊ីឈ្នួលដឹកជញ្ជូនឈើតាមម៉ូតូទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង ដល់បន្ទាយយោធាវរៈការពារព្រំដែនលេខ២០៤ ដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានបង្ក្រាបឡើយ។គេតែងតែសង្កេតឃើញមានរថយន្តដឹកឈើតូចធំគ្រប់ប្រភេទ សម្រុកដឹកឈើអត់ច្បាប់ចេញពីខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តមណ្ឌលគិរី ហូរចូលទៅច្រករបៀងមួយកន្លែងហៅថា ច្រករបៀងដេបី ដែលអង្គភាពលោក គង់ ក្រឹង កំពុងគ្រប់គ្រង ដើម្បឆ្លងចូលទៅក្នុងទឹកដីប្រទេសវៀតណាម។ ច្រករបៀងនេះ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ពោលគឺជិតនឹងច្រកទ្វារទ្វេភាគីអន្ដរជាតិវ៉ាលឺ។ឧកញ៉ា គង់ ក្រឹង ត្រូវបានគេនិយាយថា​ បានបង្កើតដេប៉ូទិញឈើ និងស្តុកទុកសម្រាប់យកទៅលក់នៅប្រទេសវៀតណាមហើយឈើទាំងនោះ ស្ថិតនៅបរិវេណក្រោយផ្ទះរបស់លោកផ្ទាល់តែម្ដង ដោយមានការហ៊ុំព័ទ្ធយ៉ាងជិតល្អ ដែលជាចំណុចក្រោលគោខាងក្រោយបន្ទាយទាហ៊ាន ស្ថិតនៅក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ៕ដោយ៖លោកស្រីជាគន្ធា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.