ពលរដ្ឋ​ស្នើ​ដល់​​អង្គភាព​ប្រឆាំង​អំពើពុ​ករលួយចុះ​អង្កេត​មន្ត្រី​គយ​ប្រចាំការ​តាម​ច្រក​កំពង់ផែ​ទាំង​រដ្ឋនិង​ឯកជន​នា​ខេត្ត​ព្រះសីហ​នុទាក់ទង​បទល្មើស​​នាំចូល​ទំនិញគេ​ចពន្ធ​

ព្រះសីហនុ​៖​បើតាមប្រភពពីមន្ត្រី​អង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋ​មួយចំនួនរស់នៅ​ខេត្ត​ព្រះសីហនុ បានស្នើ​ដល់​ថ្នាក់ដឹកនាំ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​គយ​ប្រចាំការ នៅតាម​ច្រក​កំពង​ផែ​នានា​ទាំង​រដ្ឋ និង​ឯកជន ដែល​សង្ស័យ​អាចមាន​មន្ត្រី​គយ​ខ្លះ អាចមាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ​ខុសច្បាប់ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​​ពលរដ្ឋ​មាន​លំនៅឋាន​ក្បែរ​កំពង់ផែ​ទំនប់រលក ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​អះអាង​ឲ្យសារពត៌មាន​ដឹងថា ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ រួមមាន​៖ ម៉ូតូ​សេរី​ទំនើបៗ សំភារៈ​សំណង់ ភេសជ្ជៈ​កំប៉ុង ឬ​ដប ស្រា​បៀរ គ្រឿងសំអាង ឬ​គ្រឿង​សំអាត​កាយ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ទូរស័ព្ទដៃ​សេរី​ទំនើបៗ​ជាដើម។ ទំនងជា​ត្រូវបាន​គេ​លួច​នាំចូល​តាម​ចក្រ​កំពង់ផែ​ទាំង​កំពង់ផែ​រដ្ឋ និង​កំពង់ផែ​ឯកជន​នា​មូលដ្ឋាន​នេះ​។ ក្នុងនោះ​អាចមាន​ជាប់​ពាក់ព័ន្ធ កំពង់ផែ​ឯកជន​ទំនប់រលក ឬ​ហៅថា ផែ​លោក សូ ជុង​ហ៊ួ​រ និង​កំពង់ផែ​ឯកជន​មួយចំនួនទៀត នៅ​ស្រុក​ស្ទឹងហាវ​។​ក្រុមអាជីវករ និង​កម្មករ​បំរើការ​ងារ​នៅ​ផែ​មួយចំនួន បាន​អះអាងថា កំពង់ផែ​ទំនប់រលក ឬ​ហៅថា ផែ​លោក សូ ជុង​ហ៊ួ​រ អាចមាន​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ​ខុសច្បាប់​អនាធិបតេយ្យ​ច្រើន ព្រោះ​សង្កេតឃើញថា រាល់ថ្ងៃនេះ ទំនិញ​នាំចូល​តាម​ច្រក​កំពង់ផែ​នេះ​ភាគច្រើន មិន​ត្រូវបាន​មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំការ​នៅ​កំពង់ផែ​នេះ ធ្វើការ​ត្រួតពិនិត្យ ឲ្យ​បាន​ត្រឹមត្រូវ​ទេ​។​ពួកគេ​កត់សម្គាល់ថា ជា​រៀងរាល់ថ្ងៃ​ទំនិញ ដែល​ដឹក​តាម​រថយន្ត​សណ្តោង​ធំៗ និង​មាន​បិទបាំង​ជិត មិន​ត្រូវបាន​មន្ត្រី​គយ និសមត្ថកិច្ច​ប្រចាំការ នៅ​ច្រក​កំពង់ផែ​ទំនប់រលក​នេះ ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​នោះទេ​។​
ករណីនេះ ប្រជាពលរដ្ឋ​សង្ស័យថា ទំនិញ​នាំចូល​តាម​ច្រក​កំពង់ផែ​នានា ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ទំនងជា​អាច​លួច​នាំចូល​គេចពន្ធ​ខុសច្បាប់​អនាធិបតេយ្យ ដែល​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំការ​នៅ​កំពង់ផែ​មួយចំនួន​នោះ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ជា​ថ្នូរ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​មិនបាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល​តាម​ច្រក​កំពង់ផែ​នីមួយៗ​ឲ្យ​បាន​ដិតដល់​ជាដើម​។​ករណីនេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ថ្នាក់ទាប​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ ដល់ លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​លើ​ករណី​បទល្មើស​នាំ​ទំនិញគេចពន្ធ តាម​ច្រក​កំពង់ផែ​ទំនប់រលក និង​ច្រក​កំពង់​ឯកជន​មួយចំនួនទៀត នា​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ ឲ្យ​ដិតដល់ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ ដែល​នាំ​ឲ្យ​បាត់បង​ប្រាក់ចំណូល​ថវិកាជាតិ​នា​ថ្ងៃ​អនាគត​។ទាក់ទិន​បញ្ហា​នេះដែរ អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម​មួយចំនួន ប្រចាំខេត្ត​ព្រះសីហនុក៏បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ​លើ​ករណី​ចោទប្រកាន់ ទៅលើ​បទល្មើស​ឃុបឃិត នាំចូល​ទំនិញគេចពន្ធ​តាម​ចក្រ​កំពង់ផែ​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​ចំណូល​ជាតិ​។​សារពត៌មានយើងមិនទាន់​អាចទាក់ទង លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ និង​មិនទាន់​អាចទាក់ទង ដើម្បី​បំភ្លឺ​តាម​ទូរស័ព្ទ ទៅលើ​ករណី​ចោទប្រកាន់​ដែលថា មាន​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​អនាធិបតេយ្យ ត្រូវគេ​លួច​នាំចូល​តាម​ច្រក​កំពង់ផែ​មួយចំនួន មាន​ផែ​ទំនប់រលក​ជាដើម ដោយ​មា​នាករ​ឃុបឃិត រវាង​មន្ត្រី​គយ និង​សមត្ថកិច្ច​ជំនាញ​ប្រចាំការ នៅតាម​ច្រក​កំពង់ផែ​ចំនួន បាប​ឃុបឃិត​ជាមួយ​ឈ្មួញ ជា​ថ្នូរ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​អនុញ្ញាត ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ បានទេ នៅ​រសៀល​ថ្ងៃព្រហស្បត្តិ៍ទី​០១ខែសីហា ឆ្នាំ​២០១៩៕ដោយ៖មឿនសុគា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.