ព័ត៌មានជាតិ

អគ្គលេខាធិការUNលើកឡើងពីសិទ្ធិមនុស្សការបំ​ភិតបំភ័យនិងកា​រសងសឹកនៅក្នុងប្រ​ទេសកម្ពុជា

​RFIអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Ant​on​i​o ​Gut​err​e​s ​នៅ​ថ្ងៃ​ទី​៣​០​ខែកញ្ញា​នេះ​​នឹង​លើកយក​របាយការណ៍​ស្តី​អំពី​ការ​បំភិតបំភ័យ​ប្រឆាំង​នឹង​អ្នក​ដែល​ចូលរួម​សហការ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ជាច្រើន​មក​និយាយ​ ​ក្នុង​នោះ​ក៏មាន​កម្ពុជា​ផង​ដែរ​។​ ​ក៏ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ហៅ​របាយការណ៍​ដែល​ថ្លែង​ដោយ​អង្គការសហប្រជាជាតិ​នោះ​ថា​ ​ជា​របាយការណ៍​មិន​គ្រប់ជ្រុងជ្រោយ​ ​និង​បាន​មកពី​ការ​រាយការណ៍​តែ​ភាគី​ម្ខាង​។ តាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ Antonio Guterres បានគូសបញ្ជាក់ពីការបំភិតបំភ័យ និងការសងសឹក ដែលបានធ្វើឡើងប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ តំណាង និងយន្តការរបស់ខ្លួននៅក្នុងវិស័យសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។នៅក្នុងរបាយការណ៍ជាច្រើនទំព័រ ហើយក្នុងនៅក៏មានរំលេចពីប្រទេសកម្ពុជាដែរនោះលោកAntonioGuterresបានលើកទឹកចិត្តដល់រដ្ឋទាំងឡាយឲ្យសម្តែងជាសាធារណៈនូវការគាំទ្រដោយច្បាស់លាស់ចំពោះសិទ្ធិនិងការប្រាស្រ័យទាក់ទងទាំងអស់ជាមួយស្ថាប័នអន្តរជាតិដោយមិនមានការរារាំង។ លោកក៏អំពាវនាវផងដែរដល់រដ្ឋជាសមាជិកឲ្យយកចិត្តទុកដាក់លើមន្ត្រីសាធារណៈ និងតួអង្គរដ្ឋដទៃទៀតអំពីការសងសឹក និងការបំភិតបំភ័យ រួមទាំងតាមរយៈការបណ្តុះបណ្តាល និងចេញសេចក្តីណែនាំផ្ទៃក្នុង។របាយការណ៍របស់ប្រមុខអង្គការសហប្រជាជាតិក៏បានរៀបរាប់ដែរ ពីការចូលទៅរំខានរបស់សមត្ថកិច្ចនៅកន្លែងរៀបចំប្រារព្ធពិធីជួបជុំ និងការបណ្តុះបណ្តាលជាដើមរបស់អ្នកធ្វើការសង្គមស៊ីវិល តាមរយៈការថតរូប និងការសួរនាំព័ត៌មានផ្សេងៗពីអ្នកចូលរួម ដែលសកម្មភាពទាំងនេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាខេត្ត ក្រុងនានា ចាប់តាំងពីឆ្នាំ២០១៩មក។បន្ថែមពីលើការឆ្លើយតបដូចកន្លងមកដែរ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា របាយការណ៍ ដែលអង្គការសហប្រជាជាតិលើកឡើងនេះគឺផ្អែកតែទៅលើការផ្តល់ឲ្យដោយសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាតែម្ខាង មិនបានថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមិនបានផ្ទៀងផ្ទាត់ជាមួយសមត្ថកិច្ចពាក់ព័ន្ធឡើយ៕សហការី

ព័ត៌មានជាតិ

សម្ដេចហ៊ុន សែនបា​នរំលេចឡើងនូវការងា​រជាអាទិភាព​៥ចំណុចជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងកិច្ចប្រឹងប្រែងស្ដារស្ថានភាពសង្គម-សេដ្ឋកិច្ច​និងលើកស្ទួយនូវវិបុ​លភាពក្រោយពីវិ​បត្តិកូវីដ-១​៩

តាមប្រព័ន្ធវីដេអូសុន្ទរកថាកិច្ចប្រជុំប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលស្ដីពី«ហិរញ្ញប្បទាននៃរបៀបវារៈសម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ក្នុងការលៈទេសៈកូវីដ-១៩និងពេលខាងមុខ»ដែលប្រព្រឹត្តទៅកាលថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០ដែលរៀបចំឡើងស្របពេលសម័យប្រជុំលើកទី៧៥នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះសម្ដេចហ៊ុនសែនបានរំលេចឡើងនូវការងារជាអាទិភាពមួយចំនួនពាក់ព័ន្ធនឹងបញ្ហាហិរញ្ញប្បទានដែលជាមធ្យោបាយមួយដ៏សំខាន់សម្រាប់បម្រើឱ្យកិច្ចប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការឈានទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ដែលក្នុងនោះរួមមានទី១.ការប្រែក្លាយការគំរាមកំហែង ពីជំ ងឺកូវីដ-១៩ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច បង្កបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងពង្រឹងការប្រមូលចំណូលរដ្ឋ។ទន្ទឹមនេះយើងត្រូវធ្វើអាទិភាវូបនីយកម្មចំណាយថវិកាជាតិដោយផ្តោតលើវិស័យពាក់ព័ន្ធដោយត្រង់ជាមួយគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព២០៣០ជាអាទិ៍អប់រំ សុខាភិបាល ការគាំពាសង្គម កសិកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ។ ទី២. ការលើកកម្ពស់គោលនយោបាយពាណិជ្ជកម្មនិង កិច្ចសម្រួលពាណិជ្ជកម្មព្រមជាមួយនឹងការផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធានាថាផលប្រយោជន៍ដែលកើតចេញពីសកលភាវូបនីយកម្មត្រូវបានវិភាជប្រកបដោយសមធម៌និងប្រសិទ្ធភាព។ក្នុងស្មារតីនេះពិភពលោកចាំបាច់ត្រូវបន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឱ្យកាន់តែទូលំទូលាយ និងការគាំទ្រប្រព័ន្ធពហុភាគីនិយម ឱ្យកាន់តែខ្លាំងក្លា។ ទី៣.ការបន្តពង្រឹងស្ថិរភាពនិងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍និងការលើកកម្ពស់តួនាទីនិងជីវភាពរបស់វិស័យឯកជនដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់បម្រើឱ្យគោលដៅនៃរបៀបវារៈឆ្នាំ២០៣០តាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្តនិងជំរុញការវិនិយោគនិងរំហូរមូលធនឯកជន ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ពិសេសការជំរុញការវិនិយោគផ្ទាល់ពីបរទេសនិងការលើកកម្ពស់យន្តការភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន។ ទី៤.ការបន្តធានាឱ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយអន្តរជាតិ ជាពិសេស ជំនួយផ្នែកហិរញ្ញវត្ថុ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីបន្តជំរុញចលនការនៃកិច្ចការកែទម្រង់បម្រើឲ្យរបៀបវារៈឆ្នាំ២០៣០។ ទី៥. ការបន្តពង្រឹងភាពជាម្ចាស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកសាងភាពជាដៃគូរវាងបណ្តាតួអង្គអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី ពហុភាគី វិស័យឯកជន និង តួអង្គអភិវឌ្ឍន៍ដទៃទៀត។បន្ថែមលើនេះយើងក៏ត្រូវធានាឱ្យបានផងដែរ នូវភាពស៊ីចង្វាក់គ្នាប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវ រវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគី ជាមួយនឹងឤទិភាពនៃគោលនយោបាយជាតិ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ និងក្នុងរយៈពេលវែងហួសពីនេះ ដើម្បីគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។សម្ដេចបញ្ជាក់ទៀតថាកម្ពុជាបន្តគាំទ្រយ៉ាងមោះមុតលើតួនាទីរបស់អង្គការសហប្រជាជាតិព្រមទាំងសូមលើកទឹកចិត្តដល់អង្គការសហប្រជាជាតិឱ្យសកម្មបន្តបំពេញតួនាទីរបស់ខ្លួនក្នុងការគាំទ្រដល់រដ្ឋជាសមាជិកទាំងអស់។ជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ហើយជឿជាក់ថាកិច្ចប្រឹងប្រែងនិងកិច្ចសហការគ្នាដែលកាន់តែមានភាពប្រទាក់ក្រឡាស្អិតរមួតនិងឆ្លើយតបគ្នាទៅវិញទៅមកកាន់តែខ្ពស់នឹងអាចសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រកបដោយចីរភាពជាក់ជាមិនខានទោះជាអាចត្រូវប្រឈមនឹងការពន្យារពេលខ្លះ។នេះបើតាមសុន្ទរកថាសម្តេចហ៊ុន សែន៕សហការី

ព័ត៌មានជាតិ

ដំណឹងថ្ងៃនេះយើង​ពុំរកឃើញករណីជំ​ងឺកូវីដ-១៩​ថ្មី​ទេនិង​មិនមានជាសះ​ស្បើយដែរ

រហូតដល់ម៉ោង​០៧:៣០​ព្រឹក​ថ្ងៃទី៣០​កញ្ញា២០២០​យើងរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​១នាក់។ដូច្នេះចំនួនសរុប​២៧៧នាក់​​​ដដែល​ចំនួនសំរាកនៅពេទ្យ​ចំនួន២នាក់​​ចំនួនជាសះស្បើយសរុប​ចំនួន២៧៥នាក់ដដែល​​និងស្លាប់គ្មាន​។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ការចាក់ធុងបាសរាំ​ ។ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។ យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវេងសាខុនបានទ​ទួលជួប​នាយកថ្មីនៃកម្មវិធី​ស្បៀងអាហារពិ​ភពលោក

នៅទីស្នាក់ការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនាវេលាម៉ោង១៤:៣០ នាទីរសៀល ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុនបានទទួលជួបលោកស្រី Claire Conan នាយកថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា (World Food Programme) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ជាបឋម ឯកឧត្តមដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ដែលត្រូវបានកម្មវិធីស្បៀងអាហារពិភពលោកផ្តល់ការគាំទ្រនិងតែងតាំងជានាយកកម្មវិធីថ្មីប្រចាំកម្ពុជា។ហើយក្នុងឱកាសនេះផងដែរ។តាមរយៈលោកស្រីឯកឧត្តមដ្ឋមន្ត្រីក៏ថ្លែងអំណរគុណចំពោះកម្មវិធីស្បៀងអាហារពិភពលោកដែលបាន និងកំពុងផ្តល់កិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ សំដៅកាត់បន្ថយ និងលប់បំបាត់ភាពអត់ឃ្លាន និងលើកកម្ពស់អាហារូបត្ថម្ភទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលសមិទ្ធផលដ៏ប្រពៃនេះបានរុញច្រានកម្ពុជាពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ប្រជាជនខ្លួន ទៅជាប្រទេសដែលមានអតិរេកស្បៀង និងកំពុងធ្វើការនាំចេញផលិតផលកសិកម្មទៅបណ្តាលប្រទេសជាច្រើនផងដែរ។ ពាក់ព័ន្ធនឹងកម្មវិធីគាំទ្រក្នុងវិស័យកសិកម្មឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយគាំទ្រក្នុងការរៀបចំប្រព័ន្ធព័ត៌មានទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ពាក់ព័ន្ធនឹងអាហារូបត្ថម្ភនៅកម្ពុជាគឺបាននឹងកំពុងមានការវិវឌ្ឍន៍ទៅមុខល្អប្រសើរដោយបច្ចុប្បន្ននេះកម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនិងផលិតទឹកដោះគោដែលមានសារជាតិបំប៉នខ្ពស់សម្រាប់ប្រជាជន ជាពិសេសសម្រាប់ក្មេងៗ។ លោកស្រី ClairConanក៏បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អដល់កម្មវិធីស្បៀងអាហារពិភពលោក។លោកស្រីបានបន្ថែមថាចំពោះវិស័យកសិកម្មគោលដៅក្នុងការផ្តល់ការគាំទ្ររបស់កម្មវិធីស្បៀងអាហារពិភពលោកគឺសំដៅទៅលើការជម្រុញ និងលើកទឹកចិត្តដល់កសិករខ្នាតតូចឲ្យបង្កើនផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីបង្កើតការងារនិងបង្កើនប្រាក់ចំណូលគ្រួសារ។មួយវិញទៀតបង្កើតប្រព័ន្ធស្បៀងដែលអាចកាត់បន្ថយការបាត់បង់ក្រោយការប្រមូលផល និងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុបង្កើនសមត្ថភាពរបស់កសិករ និងជួយកសិករបំពេញខ្សែច្រវាក់ផលិតកម្មតម្លៃបន្ថែមផងដែរ។ ទាំងអស់នេះលោកស្រីបានបញ្ជាក់ថា នឹងអាចជួយអភិវឌ្ឍន៍ និងគាំពារសង្គម ធានាសន្តិសុខស្បៀង […]

សេដ្ឋកិច្ច

ធនាគា​រ​ពិភពលោក​បា​ន​ព្យាករណ៍​ជាថ្មី​ថា​​នៅ​ក្នុង​ឆ្នាំ​២​០​​២​០​​នេះ​​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ធ្លាក់ចុះ​ក្រោម​​២​%(-​២​%)ដោយ​​សារ​ការ​រីក​រា​លដា​ល​នៃ​ជំ​ងឺ​កូ​វី​ដ​១​៩

របាយការណ៍​ថ្មី​មួយ​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ជាថ្មី​ថា​នៅ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ធ្លាក់ចុះ​ក្រោម​២​%(-​២​%)ដែល​ជា​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​ពុំ​ធ្លាប់​មាន​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ការ​ព្យាករណ៍​ជាថ្មី​របស់​ធនាគារ​ពិភពលោក​នេះ​គឺ​ខុស​ពី​ការ​ព្យាករណ៍​ជាថ្មី​ដែរ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​A​D​B​ដែល​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំនេះ​នឹង​ធ្លាក់ចុះ​ក្រោម​៤​%(-​៤​%)​។​ ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្រោម២%នេះ គឺធនាគារពិភពលោកបានសំអាងថាការរីករាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជា។ជាពិសេសវិស័យសំណង់ទេសចរណ៍និងផ្នែកនាំចេញទំនិញដែលទាំងអស់នេះមានចំណែកជាង៧០%ក្នុងកំណើនសរុប ។ ធនាគារពិភពលោកបានអះអាងថាវិស័យសំណង់ និងអចលនទ្រព្យកម្ពុជានៅទ្រឹងដោយសារតែជំងឺកូវីដ១៩ ដោយការនាំចូលដែក និងស៊ីម៉ង់ត៍ក្នុងរយៈពេ​ល៦ខែឆ្នាំនេះ បានធ្លាក់ចុះ៤៥,១% និង ៨,២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយសារតែគម្រោងធំៗមួយចំនួនត្រូវផ្អាកសកម្មភាព។ ទន្ទឹមគ្នានេះជំងឺកូវីដ១៩ក៏បានទាញវិស័យនាំចេញធំៗរបស់កម្ពុជាឱ្យធ្លាក់ចុះផងដែរ។ដូចយ៉ាងការនាំចេញផលិត​ផលកាត់ដេរ សម្ភារធ្វើដំណើរនិងស្បែកបានធ្លាក់ចុះ៧,២%ខណៈការចូលក្រណា​ត់សម្រាប់បម្រើវិស័យកាត់ដេរបានធ្លាក់ចុះ៨៥,៤%នៅក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២០នេះ។ចំពោះវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចរបស់កម្ពុជាវិញគឺធនាគារពិភពលោកបញ្ជាក់ថាបានដួលរលំដោ​យសារតែការរឹតត្បិតលើការធ្វើដំណើរនិងវិធានការរាំងខ្ទប់ឱ្យនៅមួយកន្លែង។ជាក់ស្តែង ក្នុងរយៈពេល៦ខែនេះចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៦៤,៦%។សូមបញ្ជាក់ថាការព្យាករណ៍ជាថ្មីរបស់ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម២%នេះគឺខុសពីលើកមុនៗធនាគារពិភពលោកថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ពីចន្លោះក្រោម១%(-១%)ទៅក្រោម២,៩%(២,៩%)។ការព្យា​ករ​ណ៍ជាថ្មីនេះក៏​ខុសគ្នានឹងការព្យាកណ៍​ណ៍ជាថ្មីដែររបស់ធនាគារអភិវឌ្ឍអាស៊ីADBកាលពីថ្ងៃទី២៣ ខែកញ្ញាថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម៤%(-៤%)នៅក្នុងឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩។ ចំណែក មូលនិធិរូបិយវត្ថុអន្តរជាតិIMFធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះក្រោម១,៥%(-១,៥%) ខណៈរដ្ឋាភិបាលកម្ពុជាខ្លួនឯងបានព្យាករណ៍ថាកំណើន​សេដ្ឋកិច្ច​កម្ពុជានឹងថយចុះ​ត្រឹម​​-១,៩%​នៅ​ក្នុងឆ្នាំ២០២០​នេះ​។ស្របពេលការព្យាករណ៍​ទាំងឡាយសុទ្ធតែ​បង្ហាញពីការធ្លាក់ចុះខ្លាំងពុំធ្លាប់មាននេះធនាគារពិភពលោកក៏បានសង្កេតឃើ​ញ​ថា សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយ។ ក្រោយពីមានការសម្រាលលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម។ធនាគារពិភពលោកបានលើកឡើងថាតម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផងកំពុងតែងើបឡើងវិញហើយកម្ពុជា និងចិនបានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួចហើយដែលទំនងនឹងចូលជាធរមានក្នុងឆ្នាំ២០២១។ បើតាមធនាគារពិភពលោកដដែលនៅក្នុងពាក់កណ្តាលឆ្នាំនេះគម្រោងវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តរួចរាល់ គឺបានកើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕សហការី

អន្តរជាតិ

លោក​ Moon Jae-inបា​ន​សុំ​អភ័យទោស​ដល់​គ្រួសារ​ជន​រង​គ្រោះដែល​ត្រូវ​បាន​​​បាញ់​សម្លាប់​ដោ​យ​កងទ័ព​ប្រទេ​ស​កូរ៉េ​ខាង​​ជើង

លោក​ Moon Jae-inប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​សុំ​អភ័យទោស​ដល់​គ្រួសារ​ជន​រង​គ្រោះនៃ​មន្ត្រី​រដ្ឋការ​កូរ៉េខាង​ត្បូង​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងទ័ព​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​សប្តាហ៍​មុននៅ​តាម​ព្រំដែន​សមុទ្រនៃ​ប្រទេស​ទាំង​ពីរ។​ លោក​ប្រធានាធិបតី​ Moon បានចូលរួម​រំលែក​មរណទុក្ខ​ដល់គ្រួសារ​ជន​រង​គ្រោះ​នេះ​នៅ​ក្នុ​ងកិច្ច​ប្រជុំ​មួយ​ជាមួយ​ជំនួយការ​ជាន់​ខ្ពស់​របស់​លោកក្នុង​ទី​ក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​ចន្ទ។​មន្ត្រី​កូរ៉េខាងត្បូង​ដែល​ត្រូវ​កងទ័ព​កូរ៉េខាងជើង​បាញ់​សម្លាប់​នោះ​មាន​អាយុ​៤៧​ឆ្នាំ​ជា​បុគ្គលិក​ទីភ្នាក់ងារ​ជលផលរបស់​កូរ៉េខាង​ត្បូង។​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​ក្នុង​អំឡុង​ពេល​បំពេញ​ការងារលើ​ទូក​នេសាទ​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​ព្រំដែន​សមុទ្រខាង​លិច​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ខ្សែ​បន្ទាត់កំណត់​ភាគ​ខាង​ជើង។បន្ទាប់​ពី​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយកងទ័ពកូរ៉េ​ខាង​ជើង​រួច​លោក​ត្រូវ​បាន​គេ​សួរ​ចម្លើយ​និង​បាញ់​សម្លាប់​តែ​ម្តង​ ហើយ​សាកសព​របស់​លោក​ត្រូវ​បាន​គេចាក់​ប្រេង​និង​ដុត​ចោល​ដោយ​ទំនងមាន​ការ​បញ្ជា​ពី​ថ្នាក់​លើ​នេះ​បើ​តាម​ការលើក​ឡើង ដោយភាគី​យោធា​កូរ៉េ​ខាង​ត្បូង។​ប៉ុន្តែ កងទ័ព​កូរ៉េ​ខាង​ជើង​បាន​បក​ស្រាយ​ខុស​ពី​ការ​អះ​អាង​នេះ​ ដោយ​លើក​ឡើង​ថា​ កងទ័ព​ព្រំដែនកូរ៉េ​ខាង​ជើង​ បាន​អនុវត្ត​តាមការ​ណែនាំ​ប្រឆាំង​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ ហើយ​បាន​បាញ់​ចំនួន​១០​គ្រាប់ទៅ​លើ​បុរស​នោះ​ពី​ចម្ងាយ។ នៅ​ពេល​ដែល​គេ​បាន​ទៅ​ដល់ទូក​របស់បុរស​នោះគេ​ឃើញ​មាន​តែ​ឈាម​ ហើយ​ក៏​បាន​ដុតទូក​និង​សម្ភារៈផ្សេងៗ​ទៀត​របស់​បុរស​នោះ​ក្នុង​ពេល​នោះ​តែ​ម្តង​ទៅ។ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ ពី​ការ​សុំ​ទោស​ជា​សាធារណៈ​ដ៏​កម្រ​របស់​មេដឹក​កូរ៉េ​ខាង​ជើង​លោក​ Kim Jong-un កាល​ពី​ថ្ងៃ​សុក្រ​សបា្តហ៍​មុន។​ ​លោក​ Moon និយាយ​ថា​ ​នេះ​ជា​ការបញ្ជាក់​ថា ​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​លោក Kim មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំងលើក​រឿង​នេះ​ និង​ចង់​ការពារ​មិន​ឲ្យ​មាន​ការ​បែក​បាក់​ទាំង​ស្រុងនូវ​ទំនាក់ទំនងរវាង​កូរ៉េ​ទាំង​ពីរ​នោះ​ឡើយ។គណបក្ស​អំណាច​ពលរដ្ឋ​ដែល​ជា​គណបក្ស​ប្រឆាំងកូរ៉េ​ខាង​ត្បូង​និង​អ្នក​រិះគន់​ដទៃ​ទៀត​បាន​ចោទ​ប្រកាន់​យោធា​កូរ៉េ​ខាង​ត្បូង​ថា​មិនបាន​ជួយ​សង្គ្រោះ​ជិវិត​ជន​រង​គ្រោះ​នៅ​ពេល​ដែល​ដឹង​ថា​លោក​ត្រូវ​បានគេ​ប្រទះ​ឃើញក្នុង​ដែន​ទឹក​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ មុន​ត្រូវ​បាន​គេ​បាញ់​សម្លាប់។​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​ បើក​ការ​ស៊ើប​អង្កេត​រួម​គ្នា​មួយទៅ​លើ​ហេតុការណ៍​នោះ៕  

ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន!ខ្ពស់ចំពោះបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់និ​ងជំន​ន់ទឹកភ្លៀង​ចាប់ពីថ្ងៃទី៣​០កញ្ញាដល់​៦តុលា

ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី០៦ខែតុលាឆ្នាំ ២០២០សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន!ខ្ពស់ចំពោះបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់និងជំនន់ទឹកភ្លៀង។ជាពិសេសប្រជាពលរដ្ឋ រស់នៅទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំនៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃជួរភ្នំក្រវាញ។តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាចាប់ពីថ្ងៃទី៣០ខែកញ្ញាដល់ថ្ងៃទី០៦ខែតុលា ប្រព័ន្ធសម្ពាធទាបនឹងបន្តអូសបន្លាយឆ្លងកាត់លើកម្ពុជាដោយភ្ជាប់ជាមួយសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង ។ចាប់ពីថ្ងៃទី៣០ខែកញ្ញាដល់ថ្ងៃទី០២ខែតុលានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម។បន្ទាប់មក ភ្លៀងនឹងបន្តបង្កើនការធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។សូមសាធារណជនជ្រាបជាព័ត៌មាននិងមានការប្រុងប្រយ័ត្ន!ខ្ពស់ ចំពោះបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់និងជំនន់ទឹកភ្លៀង។ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃបណ្តាខេត្តនៅតំបន់ មាត់សមុទ្រនិងបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ។ ជាមួយគ្នានោះអ្នកនេសាទនិងអ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្ន!ចំពោះភ្លៀងខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ៕

ព័ត៌មានជាតិ

រហូតដល់ម៉ោង​០៧:៣០​ព្រឹក​ថ្ងៃទី២៩​កញ្ញា២០២០យើង​រកឃើញករណី​ជំងឺកូវីដ-១៩​ថ្មី​១នា​ក់និងមិនមា​នជាសះ​ស្បើយ​ទេ ​

រហូតដល់ម៉ោង​០៧:៣០​ព្រឹក​ថ្ងៃទី២៩​កញ្ញា២០២០​យើងរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​១នាក់(ជនជាតិចិន​ធ្វើដំណើរពីប្រទេសហ្វីលីពីន​ជាករណីនាំចូល)​។ដូច្នេះចំនួនសរុប​កើន២៧៧នាក់​​​ចំនួនសំរាកនៅពេទ្យ​ចំនួន២នាក់​​ ចំនួនជាសះស្បើយសរុប​ចំនួន២៧៥នាក់ដដែល​​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ធីជប់លៀង​ការចាក់ធុងបាសរាំ​ ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ល។ យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

ព័ត៌មានជាតិ

លោក​កឹម ​សុខាបាន​នាំ​យ​ក​អង្ករ​និង​គ្រឿង​ឧបភោគ​​បរិភោគ​មួយ​ចំនួន​ទៅ​ចែក​ជូនដល់ប្រជាពល​រដ្ឋដែ​លរ​ងគ្រោះ​​ទឹ​កជំនន់​នៅ​ក្នុងខេត្តពោធិ​សាត់​

កាល​ពី​ថ្ងៃ​អាទិត្យ​​លោក​កឹម សុខាអតីត​គណបក្ស​សង្រ្គោះជាតិ​បាន​នាំ​យក​អង្ករ​និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​​ទៅ​ចែក​ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ​ដោយសារតែ​ទឹកជំនន់នៅ​ក្នុងខេត្តពោធិសាត់​។បើតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនលោកកឹមសុខាបានលើកឡើងថាអំណោយរប​​ស់លោកនេះគឺ​តិចតួចតែវាអាចនឹងជួយរំលែកទុក្ខលំបាកនិង​ការខ្វះខាតខ្លះៗរប​ស់ពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់នៅក្នុងខេត្តពោរធិសាត់។លោកបានអះអាងថាអ្វីដែលអាចធ្វើបានមិនប៉ះពាល់ដល់ផលប្រយោ​ជន៍ជាតិមិនរំលោភសិទ្ធិអ្នកដទៃហើយច្បាប់មិនហាមឃាត់គឺលោកនៅតែព្យាយាមធ្វើទៅតាមលទ្ធភាពនិងកាលៈទេសៈ ដើម្បីចូលរួមជាប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋខ្មែរបើទោះបីសេរីភាពរបស់លោកត្រូវបានកម្រិតដោយតុលាការក៏ដោយ។ជាការកត់សម្គាល់លោកកឹមសុខាក្រៅពីចុះជួបជួយពលរដ្ឋនិងធ្វើបុណ្យទានក៏បានបន្តជួបជាមួយបណ្តាទូតបររទេសប្រចាំនៅកម្ពុជាថែមទៀត។កាលពីថ្ងៃទី២៥ខែកញ្ញាលោកកឹមសុខាបានជួបជាមួយឯកអគ្គរដ្ឋទូតសហភា​ពអឺរ៉ុបប្រចាំនៅកម្ពុជានៅគេហដ្ឋានរបស់លោកដែលនេះមិនមែនជាជំនួបលើកទី១នោះទេ។ជំនួបចុងក្រោយនេះលោ​កស្រីឯកអគ្គរដ្ឋទូតសហភា​ពអឺរ៉ុបបានប្រាប់លោកកឹមសុខាថាអឺរ៉ុបនៅតែចង់ជួយប្រជាពលរដ្ឋខ្មែរនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យនានា។ ចំណែក លោកកឹម សុខាវិញក៏បានសម្តែងនូវការចង់ឃើញកម្ពុជានិងអឺរ៉ុបបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកស្ទួយ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះនិងទៅអនាគត។គួរឲ្យដឹងថាតុលាការបានកម្រិតសេរីភាពលោកកឹមសុខាដោយមិនអនុញ្ញាតឱ្យលោកធ្វើសកម្មភាពនយោបាយនិងចាកចេញទៅក្រៅប្រទេសឡើយ។ប៉ុន្តែលោកអាចដើរហើរបានគ្រប់ទីកន្លែងនិងគ្រប់ពេលនៅក្នុងប្រទេសកម្ពុជា។លោ​កកឹមសុខាត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។តុលា​ការក្រុងភ្នំពេញបានដំណើរការនិតីវិធីជំនុំជម្រះលើសំណុំរឿងរបស់លោកហើយ។ប៉ុន្តែត្រូវផ្អាកសិនកាលពី២៥មីនាដោយសារតែការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។បន្ទាប់ពីសវនាការត្រូវបានផ្អាកលោកកឹម សុខាបាន​ធ្វើ​ដំណើរ​កម្សាន្ត​និង​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នានានៅទូទាំងប្រទេសកម្ពុជា។ប៉ុន្តែក្រោយមករូបលោកត្រូវបានតុលាការចេញលិខិតដាស់តឿនឱ្យគោរពឱ្យបានម៉ឺងម៉ាត់នូវ​កាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ​។បើទោះជាបែបនេះក្តីលោកនៅតែបន្តចុះទៅខេត្តហើយនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះលោកកឹម សុខាក៏បានចុះទៅធ្វើបុណ្យទានតាមប្រពៃណីខ្មែរជាបន្តបន្ទាប់ផងដែរ៕សហការី

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវេង​សាខុន​និង​ឯក​អគ្គរដ្ឋទូតស​​ហ​ភាពអឺរ៉ុបបា​ន​​ដឹកនាំកិច្ចប្រជុំពិភា​ក្សាពិនិត្យតាមដាននិ​ងវាយ​តម្លៃលើវ​ឌ្ឍន​ភាព​នៃការអ​​​​នុវត្តកម្មវិធីទ្រទ្រង់​ថវិកា

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនារសៀលថ្ងៃចន្ទ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុននិងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CAPFish-Capture និង CaPFish Aquaculture។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គការ ដៃគូអភិវឌ្ឍ នាយកអង្គការ FAO, AFD and Unido និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណលោកជំទាវ ឯកអគ្គរដ្ឋទូត ឯកឧត្តម លោក លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នាពេលនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាលជលផលទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។ កិច្ចប្រជុំពិភាក្សានាពេលនេះគឺជាមានបំណងពិភាក្សាពិនិត្យតាមដាននិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យលើលទ្ធផលដែលបានសម្រេច កំណត់ចំណុចខ្លាំង និងចំណុចខ្សោយរួចឈានទៅដាក់ចេញនូវផែនការសកម្មភាពនិងវិធានការថ្មីៗថែមទៀតសម្រាប់អនុវត្តបន្តដើម្បីជំរុញវិស័យមួយនេះឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ និងជាពិសេសឆ្លើយតបទៅនឹងផែនការអភិវឌ្ឍវិស័យវារីវប្បកម្ម។ ស្តែងចេញពីសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ច សហការ […]