ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ–១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។បើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាដោយផ្អែកលើស្ថានភាពនៃការចម្លងវីរុសកូវីដ១៩នៅលើបណ្ដាប្រទេសលើសកលលោកនិងនៅក្នុងតំបន់មិនទាន់មានការធូរស្បើយហើយ កំណើននៃការចម្លងវីរុសកូវីដ–១៩ និងការស្លាប់ដោយសារជំងឺនេះនៅតែបន្តមានខ្ពស់នៅឡើយ ។បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ–១៩នៅក្នុងសហគមន៍នៅឡើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះនៅតែជាការគំរាមកំហែងសុខភាពសាធារណៈហើយលទ្ធភាពនៃការចម្លងវីរុសនេះនៅក្នុងប្រទេសក៏នៅតែជាក្ដីព្រួយបារម្ភនៅឡើយដែរ។
Month: August 2020
សម្តេចហ៊ុនសែន៖នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌខាងមុខនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព
សុខសប្បាយជាទេបងប្អូន!នៅសល់តែបីថ្ងៃទៀតទេពិធីកាន់បិណ្ឌនឹងមកដល់។ តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ ។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លងCovid19ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូទឹកអាល់កុលឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។នៅថ្ងៃនេះ តាមរបាយការណ៍អង្គការសុខភាពពិភពលោក(WHO) ថ្ងៃនេះគឺមានអ្នកឆ្លងសរុប 24,854,140នាក់ស្លាប់838,924នាក់និងករណីកើតថ្មីចំនួន265,888ករណី។ចំណែកប្រទេសកម្ពុជាយើងវិញមកដល់នេះមានអ្នកឆ្លងសរុប274នាក់បានជាសះស្បើយចំនួន266នាក់នឹងមានអ្នកឆ្លងថ្មីចំនួន01នាក់។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយជាមួយក្រុមគ្រួសារមិត្តភក្កិបងប្អូនក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះនិងសូមអោយការធ្វើដំណើរជិតឆ្ងាយទទួលបាននូវសុខសុវត្ថិភាពព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕សហការី
រដ្ឋមន្រ្តីកសិកម្មអញ្ជើញមកពិនិត្យសួនបន្លែនៅភូមិអូរពឺតសង្កាត់ប៉ៃលិនក្រុងប៉ៃលិន
កម្មវិធីទី៤៖ឈានចូលកម្មវិធីទី៤ ជាកម្មវិធីចុងក្រោយសម្រាប់ព្រឹកនេះ នៅភូមិអូរពឺត សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម និងលោកជំទាវអភិបាលរងខេត្ត អញ្ជើញមកពិនិត្យសួនបន្លែគ្រួសាររបស់បងស្រី ញឹប កែវ ដែលទទួលបានជំនួនជាផ្ទះសំណាញ់(១០mx៣៦m)ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ។ បងស្រីម្ចាស់សួនបានរៀប រាប់ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីការងារដាំដុះបន្លែ (ស្ពៃ ខាត់ណា និងសាលាដ) ការប្រមូលផល ទីផ្សារ ចំណូល និងបញ្ហាផ្សេងៗ។ បងស្រីបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងមន្រ្តីកម្មវិធីដែលតែងតែផ្តល់កំលាំងចិត្តគាំទ្រនិងជួយជាបច្ចេកទេសរៀងរហូតធ្វើឲ្យអាជីវកម្មរបស់បងស្រីរីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្នបានសង់ផ្ទះសំណាញ់ដោយប្រើថវិកាផ្ទាល់ខ្លួនប្រមាណជាង៥០០០ដុល្លារ។បន្ទាប់ពីបានអញ្ជើញចុះពិនិត្យសួនបន្លែរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានសាទរចំពោះជោគជ័យដែលបងស្រីទទួលបាននាពេលនេះ ដោយចាប់ផ្តើមពីការដាំដុះនៅលើទីវាល ប្រឈមបញ្ហាជាច្រើន បច្ចុប្បន្នមានផ្ទះសំណាញ់ ប្រើគ្រឿងចក្រជំនួសពលកម្មមនុស្ស និងមានសមត្ថភាពសង់ផ្ទះសំណាញ់ខ្លួនឯងមួយបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយគឺធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ចនិងប្រាក់ចំណូលគ្រួសាររបស់បងស្រីដែលផលិតកម្មបន្លែសុវត្ថិភាពកំពុងមានការកើនឡើងជាលំដាប់ស្របពេលដែលតម្រូវការទីផ្សារមានការកើនឡើង។លោកសុំឲ្យបងស្រីខិតខំសិក្សារៀនសូត្របច្ចេកទេសសិក្សាស្រាវជ្រាវដកស្រង់បទពិសោធន៍បន្ថែមទៀតដើម្បីឲ្យអាជីវកម្មដំណាំបន្លែរបស់បងស្រីមានចីរភាព និងនិរន្តរភាព៕សហការី
ដំណឹងថ្ងៃនេះយើងរកឃើញករណីជំងឺកូវីដ-១៩ថ្មីចំនួន១នាក់និងមានជាសះស្បើយ១នាក់
រហូតដល់ម៉ោង០៩:០០ព្រឹកថ្ងៃទី៣១សីហា២០២០ យើងរកឃើញករណីជំងឺកូវីដ-១៩ថ្មីចំនួន១នាក់(ជនជាតិបារាំង)។ ដូច្នេះចំនួនសរុប២៧៤នាក់ជាសះស្បើយចំនួន១នាក់សំរាកនៅពេទ្យសរុបចំនួន៨នាក់ ចំនួនជាសះស្បើយសរុបចំនួន២៦៦នាក់និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅឡើយ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀតដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀងការចាក់ធុងបាសរាំ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នាឈររង់ចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា។ ល។យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥
ឥណ្ឌាបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧៨.៧៦១ករណីក្នុងរយៈពេល២៤ម៉ោង
នាថ្ងៃអាទិត្យនេះប្រទេសឥណ្ឌាបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧៨.៧៦១ ករណី ក្នុងរយៈពេល ២៤ ម៉ោង។ នេះគឺជាតួលេខឆ្លងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃនៅក្នុងពិភពលោក ចាប់តាំងពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នេះចាប់ផ្ដើមកើតមានមក និងស្របពេលដែលប្រទេសឥណ្ឌាកំពុងតែបន្ដបើកសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។នេះគឺជាថ្ងៃទីបួនជាប់គ្នាហើយដែលឥណ្ឌាមានករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ៧៥.០០០។ឥណ្ឌាដែលមានប្រជាជនសរុបចំនួន ១ ពាន់ ៤ រយលាននាក់ បានក្លាយជាប្រទេសលំដាប់ទី ៣ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនបំផុត ដែលមានចំនួន ៣ លាន ៥ សែនករណី និងមានករណីស្លាប់ជាង ៦៣.០០០ ករណី។ នេះបើយោងតាមស្ថិតិផ្លូវការដែលផ្ដល់ដោយក្រសួងសុខាភិបាលរបស់ឥណ្ឌា៕
រហូតដល់ម៉ោង០៩:០០ព្រឹកថ្ងៃទី៣០សីហា២០២០យើងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេនិងមិនមានជាសះស្បើយ
រហូតដល់ម៉ោង០៩:០០ព្រឹកថ្ងៃទី៣០សីហា២០២០យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ។ដូច្នេះចំនួនសរុប ២៧៣នាក់ដដែលជាសះស្បើយគ្មានចំនួនសំរាកនៅពេទ្យនៅសល់៨នាក់ចំនួនជាសះស្បើយសរុបចំនួន២៦៥នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅឡើយ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀតដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀងការចាក់ធុងបាសរាំ។ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មចូលរួមកម្មវិធីចាក់ថ្នាំការពារជំងឺឆ្លងសត្វពាហន:នៅភូមិទំនប់ឃុំស្ទឹងត្រង់
កម្មវិធីទី២៖ក្នុងស្រុកសាលាក្រៅដដែល ឯកឧត្តមរដ្ឋមន្ត្រីឯកឧត្តម និងលោកជំទាវអភិបាលរងខេត្ត រួមជា មួយសហការីបានបន្តដំណើរមកចូលរួមកម្មវិធីចាក់ថ្នាំការពារជំងឺឆ្លងសត្វពាហន:នៅភូមិទំនប់ ឃុំស្ទឹងត្រង់។ ថ្ងៃនេះ គោចំនួន ៤៨ក្បាល (មានញី ឈ្មោល តូច ធំ) បានយកមកចាក់ថ្នាំការពារជំងឺ សារទឹក។ “ការពារប្រសើរជាងព្យាបាល” បើទោះបីខេត្តមិនទាន់មានផ្ទះដំងឺឆ្លងគោ ក្របី ប៉ុន្តែតាមរបាយការណ៍របស់ការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វបានឲ្យដឹងថា គោ ក្របីចំនួន ១ ៧៨៤ក្បាលត្រូវបានចាក់ថ្នាំការពារជំងឺអុតក្តាម និងសារទឹក ហើយកម្មវិធីនេះនឹងនៅតែបន្តឲ្យ បានគ្រប់គោ ក្របីចំនួន ១ ១ ៦៦៦ក្បាល ដែលជាតួលេខសរុបគោ ក្របីទូទាំងខេត្ត។ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ និងមន្រ្តីជំនាញខិតខំអនុវត្តឲ្យបានគ្រប់ផែនការ ធ្វើយ៉ាងណាឲ្យសត្វពាហន:របស់ប្រជាពលរដ្ឋទទួលបានថ្នាំការពារ ចៀសវាងការកើតជំងឺឆ្លងដែលនាំឲ្យប៉ះពាលដល់ផលិតកម្មគោ ក្របី រួមទាំងសេដ្ឋកិច្ចគ្រួសារ។ ត្រូវជំរុញឲ្យកសិករយើងចិញ្ចឹមគោក្នុងក្រោល ឬក្នុងកសិដ្ឋានត្រឹមត្រូវតាមបច្ចេកទេស ធានាបានសុខភាពល្អ និងចំណូលខ្ពស់ ឈប់លែងសត្វគោ ក្របីឲ្យដើរស៊ីពាសវាលពាសកាលដែលជាឱកាសឆ្លងជំងឺបានយ៉ាងងាយ និងបំផ្លាញផលដំណាំទៀតផង។ ចិញ្ចឹមសត្វត្រូវចាក់ថ្នាំការពារជំងឺឆ្លងគ្រប់ប្រភេទ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះ ណែនាំឲ្យម្ចាស់សត្វ មាន់ ទា ជ្រូក គោ ក្របី ចៀម […]
លទ្ធផលរយៈពេល១០០ថ្ងៃនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការសាលាដំបូងរាជធានីខេត្តនៅទូទាំងប្រទេស
តាមលទ្ធផលរយៈពេល១០០ថ្ងៃនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការសាលាដំបូងរាជធានីខេត្តនៅទូទាំងប្រទេសយ៉ាងហោចណាស់មានសំណុំរឿងព្រហ្មទណ្ឌចំនួន៨ ១១៣ ស្មើនឹង៦៣% ត្រូវបានដោះស្រាយ។ បើតាមក្រសួងយុត្តិធម៌ដដែល លទ្ធផលនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយ ជាមួយនឹងបញ្ហាប្រឈមនានានៅតាមបណ្ដាសាលាដំបូងរាជធានី ខេត្ត ដោយក្រុមការងារទាំង៤និងលេខាធិការដ្ឋានរបស់គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) និងជាពិសេសដោយមានការចូលរួមដ៏សកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី រាជការ នៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីទាំងអស់ រួមទាំងស្ថាប័នពាក់ព័ន្ធនានាផង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៨ សីហា។
លោកជាមច័ន្ទសោភ័ណ្ឌអភិបាលនិងលោកប៉ែន រ័ត្នស្នងការខេត្តទំនងនៅពីក្រោយល្បែងស៊ីសងដ៏ល្បីនៅកាស៊ីណូភូមិយើង
ត្បូងឃ្មុំ៖ប្រជាពលរដ្ឋនៅភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញ៉ាក្រែកខេត្ដត្បូងឃ្មុំបានឲ្យដឹងថាអ្នកបើកសង្វៀន បញ្ជល់មាន់បង្កប់ល្បែងស៊ីសងច្រើនប្រភេទនៅកាស៊ីណូភូមិយើងគេមានខ្នងបង្អែកយ៉ាង រឹងមាំ ជាមន្ត្រីជាន់ខ្ពស់ ទើបហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។ អ្នកធ្លាប់ចូលរួមលេងល្បែង បញ្ជល់មាន់និងល្បែងស៊ីសង ផ្សេងៗក្នុងទីតាំងនោះ ឲ្យដឹងទៀតថា នៅផ្លូវចូលសង្វៀនបញ្ជល់មាន់នោះមានកងសន្តិសុខយាមកាមយ៉ាងប្រយ័ត្ន!ប្រយែងខ្លាចក្រែងអ្នកកាសែតចូលថតយករូបភាពទៅផ្សព្វផ្សាយ។ ប្រជាពលរដ្ឋក្នុងស្រុកពញ៉ាក្រែកខេត្ដត្បូងឃ្មុំបានកត់សម្គាល់ថាចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ត្រូវគេបើកលេងនៅកាស៊ីណូភូមិយើង គឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។ពលរដ្ឋរស់នៅភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញ៉ាក្រែកខេត្ដត្បូងឃ្មុំបន្តទៀតថានៅកាស៊ីណូភូមិយើងកំពុងមានការបើក ឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកដោយគ្មាន មន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះឡើយ។ នៅក្នុងបរិវេណទីតាំងកាស៊ីណូភូមិយើងនោះមានសង្វៀនបញ្ជល់មាន់ដ៏ធំមួយបង្កប់ដោយល្បែងស៊ីសងច្រើនប្រភេទទៀតកំពុងដំណើរការយ៉ាងរលូន ហើយអភិបាលស្រុកពញ៉ាក្រែកក៏ដូចជាអធិការនគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំក៏មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះឡើយ។គួរបញ្ជាក់ថាសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងទីតាំងនៅកាស៊ីណូភូមិយើងនេះមានពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចឬមន្ត្រីអាជ្ញាធរមូលដ្ឋានណាទប់ស្កាត់តាមតួនាទីរបស់ខ្លួននៅឡើយទេ?។ ជារៀងរាល់ថ្ងៃមានក្រុមអ្នកលេងល្បែងបញ្ជល់មាន់មកពីគ្រប់ទិសទីមកប្រមូលផ្ដុំគ្នានៅទីតាំងសង្វៀនបញ្ជល់មាន់ក្នុងកាស៊ីណូភូមិយើងហើយក្នុងនោះមានសមត្ថកិច្ចប្រដាប់អាវុធនិងមន្ត្រីរាជការមួយចំនួនចូលរួមលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងហើយនឹងសប្បាយយ៉ាងខ្លាំងដោយមិនខ្លាចអ្វីឬអាជ្ញាធរមានសមត្ថកិច្ចហ៊ានបង្ក្រាប។ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យសម្តេច ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរបង្ក្រាបសង្វៀនបញ្ជល់មាន់ក្នុងតំបន់កាស៊ីណូភូមិយើងព្រោះលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជាមច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នាំគ្នាដេកលក់យ៉ាងសុខស្រួល ដេកចាំទទួលប្រយោជន៍ពីល្បែងស៊ីសងដ៏ល្បីនៅក្នុងកាស៊ីណូភូមិយើងយ៉ាងស្ងៀមស្ងាត់បែបនេះ។តើឲ្យប្រជាពលរដ្ឋរស់នៅបែបណាបើមិនមានសុវត្តិភាព? ឯណាទៅភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចដែលរដ្ឋាភិបាលដាក់ចេញនោះ។នៅថៃ្ងទី២៩ខែសីហាឆ្នាំ២០២០នេះសារព័ត៌មានយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទ។សារព័ត៌មានយើងផ្សព្វផ្សាយនេះក្នុងន័យជំរុញឲ្យបញ្ឍប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ១៩៩៦។យ៉ាងណាក៏ដោយគេចង់មើលឃើញពីចំណាត់ការរបស់អភិបាលខេត្តត្បូងឃ្មុំនិងថ្នាក់ដឹកនាំសមត្ថកិច្ច ចុះទៅបង្ក្រាបការលួចឲ្យបើកលែងការបញ្ជល់មាន់នៅក្នុងកាស៊ីណូមួយនេះក៏ដូចជា តាមកាស៊ីណូដទៃផងដែរនៅក្នុងខេត្តត្បូងឃ្មុំបើសិនរកឃើញគ្មានច្បាប់ទម្លាប់នៅក្នុងអាជ្ញាប័ណ្ណនោះ៕ជាគន្ធា
រដ្ឋមន្រ្តីកសិកម្មបានអញ្ជើញមកបំពេញបេសកកម្មចុះមកពិនិត្យនិងតាមដានអំពីវឌ្ឍនាភាពនៃការងារបង្កបង្កើនផលវិស័យវារីវប្បកម្មនៅខេត្តប៉ៃលិននិងខេត្តសៀមរាប
នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ អមដំណើរជាមួយដោយឯកឧត្តមរដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តប៉ៃលិន និងខេត្តសៀមរាប ក្នុងបំណងចុះមកពិនិត្យ និងតាមដានអំពីវឌ្ឍនាភាពនៃការងារបង្កបង្កើនផល ជាពិសេសវិស័យវារីវប្បកម្ម។ សម្រាប់បេសកកម្មនៅថ្ងៃទីមួយក្នុងខេត្តប៉ៃលិននេះមានកម្មវិធីជាបន្ទាន់ដូចខាងក្រោម៖ ១- កម្មវិធីទី១៖ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៥៨គ្រួសារ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចេង ញ៉ាន់ និងលោកជំទាវ ជា លាប អភិបាលរងនៃគណអភិបាលខេត្ត ដែលពិធីនេះបានរៀបចំនៅផ្ទះលោក ខាន់ បូណា នៅភូមិអូរកន្ធៀងរ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ លោក សាយ សុផាត ប្រធាន មន្ទីរកសិកម្ម រុក្ខា […]