កាលពីថ្ងៃព្រហស្បតិ៍អង្គការអវកាសណាសារបស់សហរដ្ឋអាមេរិកបានបង្ហោះយានរុករកថ្មីមួយឈ្មោះ Perseverance ទៅកាន់ភពព្រះអង្គារដែលនេះកត់សម្គាល់បេសកកម្មទី៩របស់អង្គការណាសាទៅកាន់ភពក្រហមនេះ។យានPerseverance ដែលឈ្មោះនេះមានន័យថា «ស្មាតីតស៊ូមោះមុត» ត្រូវបានបាញ់បង្ហោះពីលើកាំជ្រួច Altas 5 ពីមជ្ឈមណ្ឌលអវកាស Cape Canaveral ក្នុងរដ្ឋ Florida ក្នុងថ្ងៃព្រហស្បតិ៍ដែលមានអាកាសធាតុល្អនិងមេឃស្រឡះ។ បេសកកម្មនេះមានតម្លៃ២.៤០០លានដុល្លារ ដើម្បីស្វែងរកដាននៃជីវិតពីអតីតកាលនៅភពអង្គារដែលនៅជិតខាងភពផែនដី និងសាកល្បងឧបករណ៍សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅភពអង្គារនៅពេលអនាគត។ យាន Perseverance ត្រូវគេរំពឹងថានឹងទៅដល់ភពអង្គារនៅក្នុងខែកុម្ភៈឆ្នាំ២០២១ ដោយចុះចតនៅក្នុងមាត់ភ្នំភ្លើង Jezero ជម្រៅ២៥០ម៉ែត្រលើភពអង្គារ ដែលធ្លាប់ជាបឹងមួយកាលពីប្រមាណ៣.៥០០លានឆ្នាំមុន ហើយដែលអ្នកវិទ្យាសាស្ត្រសង្ស័យថាមានដាននៃជីវិតពីអតីតកាល។អ្នកវិទ្យាសាស្ត្រតែងសង្ស័យថាភពព្រះអង្គារធ្លាប់ជាភពដែលមានបរិយាកាសអំណោយផលអាចទ្រទ្រង់ជីវិតបាន។ កន្លងមកពួកគេបានរកឃើញស្លាកស្នាមនៃទឹកនៅលើភពអង្គារ ហើយទឹកជាសារធាតុទ្រទ្រង់សំខាន់មួយនៃជីវិត។ការបង្ហោះរបស់សហរដ្ឋអាមេរិកនេះជាការបង្ហោះយានអវកាសទី៣ទៅកាន់ភពអង្គារនៅក្នុងខែកក្កដានេះបន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន ដោយសារអំឡុងខែកក្កដា ជាពេលដែលគន្លងភពអង្គារខិតមកជិតភពផែនដីបំផុត៕
Month: July 2020
ក-ក-ន៖ត្បូងឃ្មុំគ្មានល្បែងស៊ីសងទើបអាចកាត់បន្ថយបទល្មើសឆក់ប្លន់អំពើហិង្សាក្នុងគ្រួសារនិងជំពាក់បំណុលធនាគារបាន
ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទ ល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្មអំពើហិង្សាក្នុងគ្រួសារនិងបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ននេះ។ ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តត្បូងឃ្មុំ។ពិសេសល្បែងជល់មាន់អាប៉ោងយូគីរកំពុងរាលដាលកាន់តែខ្លាំងឡើងៗ។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ពលរដ្ឋនៅត្បូងឃ្មុំបារម្ភពីការកើនឡើងនៃល្បែងស៊ីសងជល់មាន់យូគីនិងចាកអាប៉ោងល្បែងស៊ីសងត្រូវបានគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាពដោយសារតែល្បែងជាដើមចមនៃអំពើលួចឆក់ប្លន់និងកាប់សម្លាប់និងជំពាក់បំណុលធនាគារជាដើម។ជាច្រើនឆ្នាំមកហើយរដ្ឋាភិបាលកម្ពុជាតែងផ្សព្វផ្សាយអំពីគោលការណ៍ភូមិ.ឃុំមានសុវត្ថិភាពចំនួន៩ចំណុចដែលក្នុងនោះក៏មានការលុបបំបាត់ចោលល្បែងស៊ីសងគ្រប់ប្រភេទដើម្បីរក្សាសន្តិសុខនៅតាមតំបន់។ក៏ប៉ុន្តែបច្ចុប្បន្នប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំកំពុងព្រួយបារម្ភនូវការល្បែងស៊ីសងជាច្រើនប្រភេទដូចជាប្រជល់មាន់ដាក់ប្រាក់អាប៉ោងជាដើម។កំពុងកើតមានពេញបន្ទុកដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចឡើយហើយក៏ធើ្វឲ្យប្រជាពលរដ្ឋមិនមានការមិនសប្បាយចិត្តទាល់តែ សោះចំពោះល្បែងស៊ីសងដែលកើតមានជាច្រើនកន្លែង ដោយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពគ្រួសាររបស់ពួកគាត់ដែកំពុងតែក្រីក្រស្រាប់ឱ្យធ្លាក់ចុះមួយកម្រិតថែមទៀតនោះ។ជារៀងរាល់ថ្ងៃម្ចាស់កាស៊ីណូភូមិយើងស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ នៅតែបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនដោយមិនខ្វល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាល់តែសោះ។ ប្រការនេះដែលបានវង្វក់ប្រជាពលរដ្ឋខ្មែរជាច្រើនឈ្លក់វង្វេងនឹងការចំណាយប្រាក់ជល់មាន់យូគីនិងចាក់អាប៉ោងដោយមិនហ៊ានយកលុយទៅទិញម្ហូបឬក៏ទិញរបស់របរប្រើប្រាស់ទេ។ ការឈ្លក់វង្វេងនិងល្បែងស៊ីសងនេះធ្វើឱ្យគ្រួសារខ្លះកើតរឿងឈ្លោះប្រកែកគ្នានិងខ្លះទៀតត្រូវជំពាក់បំណុលធានាគារវ័នក។បច្ចុប្បន្នល្បែងជល់មាន់យូគីនិងចាក់អាប៉ោងកំពុងកើនឡើងនៅខេត្តត្បូងឃ្មុំភ្នាល់ប្រាក់វាល់លានគឺវាកំពុងប្រាស់ចាកពីគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល៩ចំណុចដែលចេញគោលការណ៍មកឱ្យបំបាត់ល្បែងស៊ីសងនៅតាមជនបទនៅតាមភូមិឃុំក៏ដូចជាលប់បំបាត់ប្រជាពលរដ្ឋមិនឲ្យចូលកាស៊ីណូដើម្បីកុំឱ្យមានចោរលួចចោរឆក់ប្លន់។ទន្ទឹមនឹងនេះល្បែងស៊ីសងត្រូវបានគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ។សូមរំលឹកថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពតាំងពីឆ្នាំ២០០៨មកដើម្បីថែរក្សាសុវត្ថិភាពជួនពលរដ្ឋឲ្យកាន់តែល្អប្រសើរ។បន្ទាប់ពីដាក់ចេញគោលនយោបាយពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយនេះ។ទោះជាយ៉ាងណារហូតមកដល់បច្ចុប្បន្ននេះគេសង្កេតឃើញថាភាពអសកម្មនៅតែកើតមានជាហូរហែដូចជាចោរលួចឆក់ប្លន់ស្ទើរហិង្សាក្នុងគ្រួសារសឹងរាល់ថ្ងៃនៅឯទឹកដីខេត្តត្បូងឃ្មុំយើងនេះ។ ក-ក-ន៖បញ្ហាល្បែងស៊ីសងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋក៏ជាបញ្ហាអាជ្ញាធរខេត្តត្បូងឃ្មុំត្រូវដោះស្រាយបន្ទាន់ជនញៀនល្បែងស៊ីសងមិនខ្លាចនឹងការប្រព្រឹត្តបទឧក្រិដ្ឋនោះឡើយ។ដើម្បីដោះស្រាយបញ្ហាខាងលើនេះអាជ្ញាធរមានសមត្ថកិច្ចខេត្តត្បូងឃ្មុំត្រូវមានការតាំងចិត្តនិងការទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើសជូនប្រជាពលរដ្ឋឲ្យរស់ក្នុងភាពកត់ក្តៅកុំគិតតែប្រយោជន៏ផ្ទាល់ខ្លួនក្នុងនាមជាសមត្ថកិច្ចបំរើរាស្រ្តអស់ពីចិត្តពីថ្លើមទើបអាចកាត់បន្ថយបទល្មើសឆក់ប្លន់អំពើហិង្សាក្នុងគ្រួសារនិងជំពាក់បំណុលធនាគារបានទាំងស្រុងបាន៕ចលនាសង្គម
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបានចូលរួមអមដំណើរឯកឧត្តមជាសុផារ៉ាបានអញ្ជើញមកជួបក្រុមមន្រ្តីសុរិយោដីនៅតាមគោលដៅ
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាសុផារ៉ាបានអញ្ជើញមកជួបក្រុមមន្រ្តីសុរិយោដីនៅតាមគោលដៅនៅតាមបណ្តាឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី ដើម្បីលើទឹកចិត្តនិងធ្វើការណែនាំបន្ថែមអំពីការងារសំខាន់មួយចំនួនដែលត្រូវអនុវត្ត និងដោះស្រាយការវាស់វែង និងចុះបញ្ជីដីធ្លីដីជូនសហគមន៍ និងប្រជាពលរដ្ឋ ដូចក្នុងស្មារតីអង្គប្រជុំដែលបានសម្រេច៕សហការី
ឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧២៣ករណីនិងមនុស្សស្លាប់១៣នាក់ជាកំណត់ត្រាថ្មីរយៈពេលមួយថ្ងៃភាគខាងត្បូងប្រទេសអូស្រ្តាលី
កាលពីថ្ងៃពុធរដ្ឋ Victoria ភាគខាងត្បូងប្រទេសអូស្រ្តាលីបានចុះផ្សាយការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧២៣ករណីនិងមនុស្សស្លាប់១៣នាក់ជាកំណត់ត្រាថ្មីរយៈពេលមួយថ្ងៃសម្រាប់រដ្ឋដែលមានការឆ្លងខ្លាំងបំផុតមកពីជំងឺនេះ។ចំនួនឆ្លងមេរោគកូរ៉ូណាថ្មីមានលើសពី៥៣២ករណីបានចុះផ្សាយកាលពីថ្ងៃចន្ទសម្រាប់រដ្ឋដែលមានមនុស្សច្រើនទី២ក្នុងប្រទេសអូស្ត្រាលី។ រដ្ឋ Victoria ឥឡូវនេះបានចុះផ្សាយការឆ្លងជំងឺកូវីដ១៩ថ្មីទាំងអស់ចំនួន៩ពាន់៩រយករណីនិងមនុស្សស្លាប់ ១០៥នាក់ ដោយបានធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសអូស្ត្រាលីមាន១ម៉ឺន៦ពាន់២រយ៩៨ករណីនិងមនុស្សស្លាប់១៨៩នាក់។ទីក្រុង Melbourne ដែលជារដ្ឋធានីរបស់រដ្ឋ Victoria ជាទីកន្លែងផ្ទុះដ៏ខ្លាំងបំផុតនៃជំងឺកូវីដ១៩នៅពេលបច្ចុប្បន្ននេះ។ លោក David Andrews នាយករដ្ឋមន្ត្រីរដ្ឋ Victoria បានស្តីបន្ទោសការកើនឡើងនូវការឆ្លងនេះលើពួកអ្នកស្រុកដែលបន្តទៅធ្វើការឬស្ថិតនៅក្នុងកន្លែងសាធារណៈថ្វីបើមានរោគសញ្ញានោះក៏ដោយនិងការផ្ទុះឡើងនៅទីកន្លែងសម្រាប់មនុស្សចាស់រស់នៅ។ លោក Andrews បានបញ្ជាឲ្យពួកអ្នកស្រុកទាំងអស់នៅក្នុងរដ្ឋ Victoria ពាក់ម៉ាស់នៅខាងក្រៅដោយចាប់ផ្តើមពីថ្ងៃអាទិត្យទៅ បន្តការរឹតត្បិតដែលចូលជាធរមានស្រាប់សម្រាប់ទីក្រុង Melbourne និងតំបន់ Mitchell Shire។លោក Andrews ក៏បានចេញបទបញ្ជាហាមឃាត់ពួកអ្នកស្រុកមិនឲ្យនាំភ្ញៀវចូលក្នុងផ្ទះរបស់ខ្លួនដោយចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ។ទីក្រុង Melbourne កំពុងស្ថិតក្នុងការបិទជិតចំនួន៦សប្តាហ៍ដែលបានរឹតត្បិតពួកអ្នកស្រុកមិនឲ្យចាកចេញពីផ្ទះ លើកលែងតែទៅធ្វើការងារ សាលារៀន ណាត់ជួបគ្រូ ពេទ្យ ឬទៅទិញម្ហូបអាហារ។ក្នុងខណៈនោះដែរ ពួកអាជ្ញាធរក្នុងរដ្ឋ Queensland បានប្រកាសថា ខ្លួននឹងហាម ឃាត់ពួកអ្នកស្រុកមកពីតំបន់ Greater Sydney ដែលចូលជាធរមាននៅថ្ងៃសៅរ៍ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគកូរ៉ូណា។ ការហាមឃាត់នេះបានត្រូវធ្វើឡើងបន្ទាប់ពីស្ត្រី២នាក់បានធ្វើតេស្តមានជំងឺកូវីដ១៩វិជ្ជមាន បន្ទាប់ពីបានវិលត្រឡប់ទៅកាន់រដ្ឋធានី Brisbane មកពីការធ្វើដំណើរទៅកាន់ទីក្រុង Melbourne កាត់តាមទីក្រុងស៊ីដនីបានធ្វើតេស្តមេរោគកូរ៉ូណាវិជ្ជមានហើយមិនស្ថិតនៅដាច់ពីគេ៕
សម្តេចហ៊ុនសែន៖អរគុណសន្តិភាពខួប១១ឆ្នាំនៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក
អបអរសាទរខួប១១ឆ្នាំនៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូនៅថ្ងៃទី៣១កក្កដានេះ។បណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែកុម្ភៈឆ្នាំ២០០៨ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩។ បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្សនិងថតចម្លងឯកសារឌីជីថលជិត៥០០,០០០ទំព័រទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ។ សូមថ្លែងអំណរគុណចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ(នាយកដ្ឋានសារមន្ទីរនិងសារមន្ទីរទួលស្លែង) ដែលបានសហកសរចូលរួមរៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង៕សហការី
ថ្ងៃនេះជាសះស្បើយ២នាក់និងយើងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ
រហូតដល់ម៉ោង០៨:០០ព្រឹក ថ្ងៃទី៣១កក្កដា២០២០យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ។ដូច្នេះចំនួនសរុប២៣៤នាក់ដដែលចំនួនសំរាកនៅពេទ្យ៧០នាក់ចំនួនជាសះស្បើយសរុបចំនួន១៦៤នាក់និងស្លាប់គ្មាន។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀតដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង ការចាក់ធុងបាសរាំ។ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នាឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូអាល់កុល ឬជែល។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
រដ្ឋមន្រ្តីកសិកម្មបានអញ្ជើញមកកាន់ខេត្តមណ្ឌលគីរីចូលរួមដោះស្រាយបញ្ហាវិវាទដីធ្លីជាលក្ខណៈអន្តរក្រសួង
ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មបានអញ្ជើញមកកាន់ខេត្តមណ្ឌលគីរីក្នុងកម្មវត្ថុចូលរួមដោះស្រាយបញ្ហាវិវាទដីធ្លីជាលក្ខណ:អន្តរក្រសួង។ ឆ្លៀតយកពេលវេលាដ៏មមាញឹកនេះ នាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរជាមួយដោយឯកឧត្តម អ៊ុង សំអាត រដ្ឋ លេខាធិការ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត និងសហការី បានអញ្ជើញមកភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ដើម្បីមកជួបសំណេះ សំណាលជាមួយបងប្អូនប្រជាកសិករ និងចែកកូនកង្កែប កូនត្រីអណ្តែង តង់ចិញ្ចឹមត្រី-ចិញ្ចឹមកង្កែប និងចំណីត្រីជូនបងប្អូនវារីវប្បករចំនួន ៥០គ្រួសារដោយគ្រួសារនីមួយៗបានទទួលកូនកង្កែបចំនួន ៤០០ក្បាល និងកូនត្រីអណ្តែងចំនួន ៧០០ក្បាល និងជាពិសេសមកលើកទឹកចិត្តក្មួយស្រី កន សុខណុច ជានិស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលជាវារីវប្បករឈានមុខគេក្នុងការចិញ្ចឹមកង្កែបក្នុងតំបន់នេះ។ជាបឋម លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម […]