នៅក្នុងសប្តាហ៍នេះសហភាពអឺរ៉ុបនឹងប្រកាសអំពីបញ្ជីឈ្មោះប្រទេសនិងពលរដ្ឋនៃប្រទេសទាំងនោះដែលត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចូលអឺរ៉ុបដោយពលរដ្ឋអាមេរិកទំនងនឹងមិនត្រូវគេអនុញ្ញាតធ្វើដំណើរចូលទ្វីបអឺរ៉ុបក្នុងរយៈពេលខ្លីខាងមុខដោយសារចំនួនកើនឡើងនៃករណីឆ្លងវីរុសដែលបង្កជំងឺកូវីដ១៩។ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញបានថ្លែងថាបញ្ជីដែលទំនងនឹងត្រូវចេញផ្សាយជាសាធារណៈក្នុងថ្ងៃអង្គារនេះ អាចរួមមានឈ្មោះប្រទេសរហូតដល់១៥ ដែលមិនមែនជាប្រទេសសមាជិកសហភាពអឺរ៉ុប ហើយដែលពលរដ្ឋនៃប្រទេសទាំងនេះត្រូវគេអនុញ្ញាតឲ្យធ្វើដំណើរចូលអឺរ៉ុបចាប់ពីថ្ងៃទី១ខែកក្កដាទៅ។មន្ត្រីសហភាពអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិកកាលពីចុងសប្តាហ៍បានប្រឹងប្រែងកំណត់លក្ខខណ្ឌនានាដើម្បីអាចឲ្យធ្វើដំណើរមកអឺរ៉ុបបាន ដែលភាគច្រើនអាស្រ័យលើកត្តាថាតើនៅប្រទេសដើមនោះអាចគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩បានកម្រិតណា។ ម៉្យាងទៀតប្រទេសក្នុងបញ្ជីនេះក៏ត្រូវទម្លាក់ចោលការហាមឃាត់មិនឲ្យពលរដ្ឋអឺរ៉ុបចូលប្រទេសខ្លួនវិញដែរ។ចំនួនករណីឆ្លងកូវីដ១៩បានកើនឡើងខ្លាំងកាលពីសប្តាហ៍មុន ហើយកាលពីខែមីនា លោកប្រធានាធីបតីដូណាល់ត្រាំ បានដាក់បម្រាមធ្វើដំណើរចូលសម្រាប់ពលរដ្ឋពីតំបន់ធ្វើដំណើរដោយសេរីរបស់ទ្វីបអឺរ៉ុប ដែលនេះកត្តាមួយដែរដែលទំនងធ្វើឲ្យអឺរ៉ុបហាមពលរដ្ឋអាមេរិកវិញ។ក្រៅពីសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល រុស្ស៊ី និងឥណ្ឌាក៏កំពុងមានករណីឆ្លងកើនឡើង ហើយពលរដ្ឋប្រទេសទាំងនេះក៏ទំនងជានឹងមិនអាចធ្វើដំណើរចូលទ្វីបអឺរ៉ុបបាននៅក្នុងថ្ងៃទី១ខែកក្កដាខាងមុខ៕
Month: June 2020
លោកបណ្ឌិតសុខ ទូចប្រសាសន៍ថាកម្ពុជាត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអភិវឌ្ឍន៍អក្សរសាស្ត្រខ្មែរដោយខ្លួនឯង
លោកបណ្ឌិតសភាចារ្យសុខទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជាប្តេជ្ញាលើកតម្កើនអក្សរសាស្រ្តជាតិឲ្យបានរុងរឿងតាមរយៈការប្រើឯកសារទាំងអស់មកពន្យល់បកស្រាយឲ្យបានច្បាស់លាស់ជាលក្ខណៈរបស់ខ្មែរ ។លោកសុខទូចបានមានប្រសាសន៍ថាកម្ពុជាត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអភិវឌ្ឍន៍អក្សរសាស្ត្រខ្មែររបស់ខ្លួន ដោយខ្លួនឯង តាម រយៈការប្រើប្រាស់ ឯកសារទាំងឡាយ យកមកបកស្រាយពន្យល់ ។លោកបានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ស្វាគមន៍គ្រប់ស្ថាប័នជំនាញនានា ទាំងស្ថាប័នរដ្ឋ និងឯកជន ដែលមានបំណងរៀបចំបញ្ជី បច្ចេកសព្ទ ដែលពាក់ព័ន្ធនឹងអក្សរសាស្ត្រជាតិ ដើម្បីឲ្យអ្នកជំនាញឯកទេសជាច្រើន នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បានយកទៅពិនិត្យ និងអនុវត្តន៍ ។ អ្វីដែលលើកតម្កើនភាសារបស់ខ្មែរ គឺរាល់ឯកសារទាំងអស់ត្រូវសរសេរជាភាសាខ្មែរឧទាហរណ៍ យើងមានមជ្ឈមណ្ឌលខុងជឺ ។ប៉ុន្តែខុងជឺមានភាសាចិន។ប៉ុន្តែយើងសរសេរជាភាសាខ្មែរយកភាសាខ្មែរជាភាសាយានអាហ្នឹង!ហើយដែលយើងលើកស្ទួយភាសាខ្មែរ ។ ទី២អ្វីទៅលើកស្ទួយភាសាខ្មែរ ភាសាបច្ចេកទេសដែលជាភាសាមិនទាន់មាន រាជបណ្ឌិត្យសភាបានយកកិច្ចការនិងមកធ្វើការសិក្សាស្រាវជ្រាវនិងបកពន្យល់ទៅតាមសន្ទានុក្រម អាហ្នឹង!ហើយលើស្ទួយភាសាខ្មែរដែលយើងប្រើ ។ ឧទាហរណ៍ប្រសាសន៍របស់សម្តេចនាយកគាត់និយាយថាមិច កុំមើលឈើមួយដើម ត្រូវមើលព្រៃឈើទាំងមូល មិនអាចឲ្យអ្នករូបវិទ្យាទៅបក មិនអាចសង្គមវិទ្យាទៅបកទេ ទាល់តែអ្នកវិទ្យាសាស្ត្រនយោបាយទៅបកបានត្រូវ គ្រាន់តែចេញពាក្យថ្មីមកភ្លាម ខាងយើងចាប់ផ្តើមមើល ចាប់ផ្តើមពន្យល់ហើយអ្វីទៅពាក្យហ្នឹង »។លោកបណ្ឌិត ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថាស្ថាប័នរដ្ឋដែលពាក់ព័ន្ធមួយចំនួន បានប្រើប្រាស់ពាក្យខ្មែរ ដោយមិនបានពិគ្រោះយោបល់ជាមួយរាជបណ្ឌិតសភាកម្ពុជា។ តាមលោកបណ្ឌិត សុខ ទូច ពីពេលនេះតទៅស្ថាប័នទាំងអស់ត្រូវតែទាក់ទងមកស្ថាប័នជំនាញនៃរាជបណ្ឌិតសភាកម្ពុជានៅក្នុងការប្រើប្រាស់ភាសាខ្មែរ។ ក្រៅពីនេះ លោកបណ្ឌិត សុខ ទូច ក៏បានអះអាងដែរថា ស្ថាប័នក្រុមប្រឹក្សាភាសាជាតិត្រូវតែដំណើរការបើមិនដូច្នោះទេប្រឈមនឹងការដកចេញពីរាជបណ្ឌិតសភាកម្ពុជា។ការថ្លែងរបស់លោកសុខទូចនៅក្នុងពិធីសន្និសីទកាសែតនាព្រឹកថ្ងៃអង្គារនេះ នៅរាជបណ្ឌិតសភាកម្ពុជាស្តីពីក្រុមប្រឹក្សាជាតិភាសាខ្មែរ […]
រដ្ឋមន្ត្រីក្រសួងកសិកម្មបានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី”ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីនិងគ្រោះរំាងស្ងួតឆ្នាំ២០២០”
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី “ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០”ដែលបានប្រារព្វនៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត្ អាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ក្មួយៗនិសិ្សត និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។មានមតិស្វាគមន៍ ក្នុងនាមអាជ្ញារមូលដ្ឋាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល ខេត្ត បានធ្វើចំណាប់អារម្មណ៍អំពីការចូលរួមយ៉ាងសកម្មក្នុងការផលិតស្បៀង បង្កើនបរិមាណ និងគុណភាព ធានាឲ្យបាននូវការផ្គត់ផ្គង់ក្នុងមូលដ្ឋានរបស់ខេត្ត តាមរយ:ការធ្វើពិពិធកម្មកសិកម្ម ការបង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដែលមានស្រាប់ ដោយគិតគូយកចិត្តទុកដាក់ការពារ ថែរក្សា និងបង្កើនគុណភាពដីឲ្យបានសមស្របតាមប្រភេទដំណាំ និងរដូវដាំដុះ ធ្វើយ៉ាងណាសម្របទៅនឹងការប្រែប្រួលអាកាសធាតុ និងចំនួនប្រជាពលរដ្ឋដែលមានការកើនឡើងជាលំដាប់ សមដូចដែលប្រធានបទនៃពិធីនាថ្ងៃនេះបានលើកឡើង។ ឯកឧត្តមក៏បានទាញចំណាប់អារម្មណ៍ពីពិធីនេះផងដែរថា ក្រៅពីផលិតកម្មស្បៀងដែលខេត្តសម្រេចបាន […]
សម្តេចហ៊ុនសែន៖តើបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារជំងឺឆ្លងកូវីដ-១៩នឹងបានទទួលថវិកាឧបត្ថម្ភដូចម៉្តេចដែរ?
កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ដូចខាងក្រោម៖ ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ * «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង ជាអ្នកផ្ទុកមេរោគអេដស៍។ * «សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជាជនមានពិការភាព, […]
ប្រមុខរដ្ឋាភិបាលកម្ពុជាដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរនូវការឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភ
សុខសប្បាយជាទេបងប្អូនជនរួមជាតិជាទីនឹករឮក?កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលគឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះមានសារៈសំខាន់ខ្លាំងណាស់។ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋានគឺមេភូមិនិងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត។ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនបំផុតគឺត្រូវចៀសវាងដាច់ខាតនូវការឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ខ្ញុំនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយប្រសិនបើរកឃើញថានៅក្នុងភូមិនិងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង៕សហការី
ក្រសួងធនធានទឹកជូនដំណឹងពីបញ្ហាអាកាសធាតុ
ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២០តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូសុងនិរតីបក់ខ្លាំងជាមួយនឹងជ្រលងនៃប្រព័ន្ធសម្ពាធទាបបង្កើនឥទ្ធិពលលើកម្ពុជា។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំងនិងរលកសមុទ្រខ្ពស់ផងដែរ។ក្រសួងធនធានទឹកក៏បានអំពាវនាវសូមសាធារណជនជាពិសេសអ្នកដំណើរសមុទ្រនិងប្រជានេសាទត្រូវបង្កើនការប្រុងប្រយ័ត្ន!ចំពោះរលកសមុទ្រខ្ពស់និងសូមបង្កើនការប្រុងប្រយ័ត្ន!ចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានជាយថាហេតុ៕
ថ្ងៃនេះយើងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ
រហូតដល់ម៉ោង០៨:២០ព្រឹក ថ្ងៃទី ៣០មិថុនា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ។ ដូច្នេះចំនួនសរុបកូវីដ-១៩ ១៤១នាក់ដដែលជាសះស្បើយគ្មាន ចំនួនសំរាកនៅពេទ្យនៅសល់១១នាក់ ចំនួនជាសះស្បើយសរុបចំនួន១៣០នាក់និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀងការចាក់ធុងបាសរាំ ។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
អកពស់ព្រៃ
រួមគ្នាដើម្បីការពារនិងអភិរក្សសត្វស្លាបនៅកម្ពុជា!អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទមានស្លាបពណ៌ត្នោតក្រម៉ៅពេលហើរមាន ឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌សដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ ។បក្សីនេះ ជាទូទៅរស់នៅតាមព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ព្រៃជាំជាដើម។ អកពស់ព្រៃ គឺជាប្រភេទបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ ហើយបន្តពូជចាប់ពីខែមករា ដល់ ខែតុលា និងមានពង ចំនួន ១ គត់ ។ ប្រភព៖សត្វស្លាបកម្ពុជា
ថ្ងៃនេះជាសះស្បើយ០១នាក់និងយើងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ
រហូតដល់ម៉ោង០៨:៣០ព្រឹក ថ្ងៃទី២៩ មិថុនា ២០២០យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ។ដូច្នេះចំនួនសរុបកូវីដ-១៩ ១៤១នាក់ដដែលមានជាសះស្បើយ០១នាក់ចំនួនសំរាកនៅពេទ្យនៅ១១នាក់ ចំនួនជាសះស្បើយសរុបកើនចំនួន១៣០នាក់និងស្លាប់គ្មាន ។ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀងការចាក់ធុងបាសរាំ ។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា។ ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
សម្តេចតេជោហ៊ុន សែនអញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា
រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលដ៏ថ្មីស្រឡាងរបស់ គណបក្សប្រជាជនកម្ពុជានៅតាមបណ្តោយមហាវិថីព្រះនរោត្តម។ពិធីសូត្រមន្តចម្រើនព្រះបរិត្តឡើងអគារវិមាន៧មករា គឺប្រារព្ធធ្វើឡើងត្រូវចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១- ២៨ មិថុនាឆ្នាំ២០២០)។នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្រ្តីកំពូលនិងសមាជិកសមាជិការគណបក្សប្រជាជានកម្ពុជាសំខាន់ៗជាច្រើនរូបរួមទាំង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅជាន់ទី ១ និងជាន់ទី ៥ដែលបានប្រព្រឹត្តិទៅតាមគន្លងទំនៀមទម្លាប់សាសាសនារបស់ខ្មែរយើង។ វិមាន៧ មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដ៏ធំស្កឹមស្កៃពោរពេញដោយប្រណិតភាពស្ថិតកណ្តាលរាជធានីភ្នំពេញក្នុងយុគ្គ សម័យនៃការអភិវឌ្ឍដ៏រុងរឿងនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។វិមាន៧ មករា ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយទើបនឹងសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។ អគារនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ។ កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រមានកម្ពស់ ៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង ៥០០ចំណត និងទីធ្លារមុខអគារសម្រាប់មហាជនអាចចតរថយន្តបាន ៣០០គ្រឿង។ នៅជាន់ទី៥ខាងលើ គឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានដែលអាចដាក់ចំនួនមនុស្សបានជាង ៣,៤០០។ អគារនេះមានកម្ពស់ ៥ជាន់ […]