ព័ត៌មានជាតិ

សម្តេច​ហ៊ុនសែន៖សូម​បងប្អូន​ជនរួ​មជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្ន!ខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩​ដ៏កាចសាហាវ​បើទោះបីពេ​លនេះ​អត្រាឆ្លងនៅ​ក្នុងប្រទេសមាន​កម្រិតទា​បក៏ដោ​យ

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានរំលឹកជនរួមជាតិនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ថាសូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្ន!ខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩​ដ៏កាចសាហាវ​ បើទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។សម្តេចបន្តថា យើងមិនបានភ្លេចទេពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុនចាប់តាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសមានសុខសន្តិភាពនិងរីកចម្រើនមកដល់សព្វថ្ងៃ។សុំអរគុណអ្នកដែលបានបង្ហោះរូបខ្ញុំនិងក្រុមគ្រួសារ​ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិទម្រាំយើងបានមកដល់ដំណាក់កាលនេះ។ដូច្នេះយើងមិនត្រូវបណោ្តយខ្លូនអោយរងគ្រោះថ្នាក់ដោយសារតែការធ្វេសប្រហែសនឹងការមើលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ​១៩នោះទេ។សម្តេច អរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព​ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩​ នៅទូទាំងប្រទេស។ សូមជូនពរបប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា៕សហការី

ព័ត៌មានជាតិ

ព្រឹកថ្ងៃទី​៣១​ឧសភា​​២០២០​ពុំរកឃើញក​រណីជំងឺកូវីដ-១៩​ថ្មី​ទេ

រហូតដល់ម៉ោង​ ៨:១០​ព្រឹក ថ្ងៃទី​ ៣១​ ឧសភា​ ២០២០​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ចំនួនសរុបកូវីដ-១៩​ ១២៥នាក់​ដដែលចំនួនសំរាកពេទ្យនៅ២នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៣​នាក់​និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។

អន្តរជាតិ

លោកTrumpសង​សឹក​ក្រុង​ប៉េកាំងក្នុងការដក​ហូតឯកសិទ្ធិ​ពន្ធ​ពី​​ហុងកុង

វ៉ាស៊ីនតោន៖ប្រធានាធិបតីសហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ពិចារណា​ឡើង​វិញលើ​ឯកសិទ្ធិមួយ​ចំនួន​សម្រាប់​ក្រុង​ហុងកុង​ក្នុង​ការ​សង​សឹក​លើ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហៅ​ថាជា​ការ​ដណ្តើម​អំណាចយ៉ាង​អត់កេរ្ត៍​ខ្មាស់​ដោយ​រដ្ឋាភិបាល​កណ្តាល​របស់​ប្រទេស​ចិន​នៅ​ហុងកុង។លោកTrump បាន​ប្រកាស​ការ​ផ្លាស់​ប្តូរ​មួយ​ចង្កោម​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​គ្រោង​ជា​សន្និសីទ​កាសែត​។ប៉ុន្តែ​បាន​ប្រែ​ទៅ​ជា​សេចក្តី​ថ្លែង​ការណ៍​នៅ​លើ​កាមេរ៉ា​ដោយ​សារ​តែ​លោក​មិន​ព្រម​ទទួល​ឆ្លើយ​សំណួរ។លោក Trump មិន​បាន​លើក​ឡើង​ពី​រឿង​រ៉ាវ​ជាតិ​ធំៗ ផ្សេង​ទៀត​ទេ រួម​ទាំង​អំពើ​ហិង្សា​របស់​ប៉ូលីស​នៅ​ទីក្រុង Minneapolis ឬ​ជម្លោះ​ដែល​កំពុង​កើត​ឡើងរបស់​លោក​ជាមួយ ក្រុមហ៊ុន Twitter។ ជំនួស​មក​វិញ លោក Trump​ផ្តោត​លើ​ចេតនា របស់​លោក​ក្នុង​ការ​ដក​ហូត​ឋានៈអនុគ្រោះ​ពន្ធពិសេស​ពី​ហុងកុង​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ចិន​ដីគោក​និង​មន្ត្រី​រដ្ឋាភិបាល​ហុងកុងហើយ​និង​ចាត់​វិធានការ​ផ្សេង​ទៀត។ ព័ត៌មាន​លម្អិត​ច្បាស់​លាស់ ឬ​ផល​ប៉ះពាល់​នៃ​ការ​លើក​ឡើង​របស់​លោក Trump​មិន​ទាន់​មានច្បាស់​ភ្លាមៗ​ទេ។ ឧទាហរណ៍ លោក Trump បាន​និយាយ​ថា លោក​កំពុង​ដឹកនាំ​ការ​សិក្សា​អំពី «ការអនុវត្តខុសគ្នា» ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន​និង​អាមេរិក​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយ​លើក​ហេតុផល​ថាវិនិយោគិន​អាមេរិកាំង​គួរ​ទទួល​អ្វី​ដែល​លោក​ហៅ​ថា «ការ​ធ្វើការ​ជាមួយ​គ្នា​ដោយ​យុត្តិធម៌»។នោះ​អាច​មាន​ផល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ចិន ឬ​ធនាគារ​ចិន​និង​ឋានៈ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​ដ៏​សំខាន់​របស់​ហុងកុង។ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ពេល​វេលា​ដែល​លោក Trump អាច​ទទួល​បាន «ការសិក្សា​ស្រាវជ្រាវ» ឬ​អំពី​ខ្លឹមសារ​នៃ​ការសិក្សា​ស្រាវជ្រាវ​នោះ​ទេ។ លោក​ប្រធានាធិបតី​Trump ក៏​បាន​បន្ទោស​ប្រទេស​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ជំងឺ​រាតត្បាត​កូវីដ១៨។ លោក Trump បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​បង្វែរ​ប្រាក់​ប្រមាណ ៥០០លាន​ដុល្លារ​ក្នុង​មួយ ឆ្នាំ​ដែល​ខ្លួន​បាន​ចំណាយ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ផ្សេងទៀត។ តែ​មិន​ទាន់​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្តល់​ប្រាក់​ទៅ​ឲ្យ​អង្គការ​មួយណា​ឬ​ដោយ​វិធី​ណា​នៅឡើយទេ៕

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួ​ងកសិកម្មអញ្ជើញទៅបំ​ពេញបេសកកម្ម​នៅខេត្តកំពង់ចាមដើម្បីចូលរួមដាំដំឡូងមីពូជ KU50 ជានិមិត្តរូបពិនិត្យ និងវាយតម្លៃលើកា​រ​ងារបង្កបង្កើនផ​លរបស់សហគ​មន៍សម្បូរមា​នជ័យ

នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមជាមួយសហការី បានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ដើម្បីចូលរួមដាំដំឡូងមីពូជ KU50 ជានិមិត្តរូប ពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផលរបស់សហគមន៍សម្បូរមានជ័យ សកម្មភាពដាំដុះ និងប្រមូលផលដំណាំកសិ-ឧស្សាហកម្ម ដំណាំឈើហូបផ្លែ និងរោងចក្រផលិតជីសរីរាង្គរបស់ក្រុមហ៊ុន ឡុង ស្រេង និងពិនិត្យចំការចេករបស់ក្រុមហ៊ុន YQL ដែលកម្មវិធីទាំងនេះមានជាបន្តបន្ទាប់ដូចខាងក្រោម៖ -កម្មវិធីទី០១: នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមប្រតិភូ ព្រមជា មួយសហការីបានអញ្ជើញមកដាំដំឡូងមីពូជ KU50 ជានិមិត្តរូបលើផ្ទៃដី ២៨ហត ក្នុងគោល បំណងទី១- ក្រើនរំលឹកដល់ប្រជាកសិករឱ្យត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់ (ភ្ជួរ រាស់ដាស់ដី ត្រៀមពូជ និងជី) ដើម្បីដាក់ដាំដំឡូងមីឱ្យបានទាន់រដូវដើមឆ្នាំ ទី២-ពង្រីក និងផ្សព្វផ្សាយពូជដំឡូងមី […]

ព័ត៌មានជាតិ

ខ្ញុំបាទត្រូវជា​កូនក្មួយនិងគ្រួសារ​នៃសពលោកស្រីមាសយុនសូមថ្លែងអំណរគុណដល់បងប្អូនញ្ញាតិមិ​ត្តជិ​តឆ្ងាយទាំងអស់ដែល​បានមកចូលរួមរំ​លែកទុក្ខ

ខ្ញុំបាទពុតសាម៉ាត់ត្រូវជាកូនក្មួយនិងគ្រួសារនៃសពលោកស្រីមាសយុនសូមថ្លែងអំណរគុណដល់បងប្អូនញ្ញាតិមិត្តជិតឆ្ងាយទាំងអស់ដែលបានមកចូលរួមរំលែកទុក្ខ។ជាពិសេសអរគុណដល់ក្រុមប្រឹក្សារឃុំគោកព្រីងព្រមទាំងលោកជំទាវដែលបានមកចូលរួមបុណ្យសពម្តាយមីងខ្ញុំនិងសប្បុរសជននៅអូស្រ្តាលីដែលបានផ្ញើរជាបច្ច័យចំនួន200$សូមអស់លោកទាំងទទួលយកមគ្គផលទាំងបួនប្រការគឺអាយុវណ្ណ:​សុខ:​និងពល:កុំបីឃ្លាងឃ្លៀតឡើយ។សូមជម្រាបជូនថាម្តាយមីងមាសយុនអតីតមេឃុំគោកព្រីងខេត្តស្វាយរៀងមកពីគណបក្សសង្គ្រោះជាតិបានទទួលមរណភាពវេលាម៉ោង៣ភ្លឺថ្ងៃ២៨ឧសភាឆ្នាំ២០២០ដោយរោគាពាធ។រូបកាយមីងបានស្លាប់មែន។ប៉ុន្តែបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ខ្ពង់ខ្ពស់ស្មោះត្រង់ចំពោះប្រទេសជាតិ។សូមវិញ្ញាណខន្តមីងទៅកាន់ឋានបរមសុខគប្បីអាក់ខានឡើយ។គួរឲ្យដឹងដែរថារូបគាត់(ម្តាយមីងមាសយុន)បានចូលរួមជាវាគ្មិនក្នុងវេទិការនៅខេត្តស្វាយរៀងជាមួយបណ្ឌិតកែមឡីជាច្រើនលើកកន្លងមកហើយកាលពីរូបគាត់នៅមានជីវិត៕ពុតសាម៉ាត់

សេដ្ឋកិច្ច

កម្ពុជានាំចេញអ​ង្ករក្នុងរយៈពេល៥ខែដើ​មឆ្នាំ២០​២០កើនឡើង

លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦ ០៩៧ តោន កើនឡើងប្រមាណ ១០៥ ៩២៥ តោន ស្មើនឹង ៤២,៣៤% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០ ១៧២ តោន ។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ៥៥ ៨៤៥ តោន កើនឡើងចំនួន ១៩ ៤៣៦ តោន ស្មើនឹង ៥៣,៣០% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១ ៦៨៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣ ៥៧៨ តោន និងអង្ករចំហ៊ុយមានចំនួន ៥៨៤ តោន ។ ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៥ខែនេះ មានចំនួន ៥៤ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ […]

ព័ត៌មានជាតិ

ឧត្តមសេ​នីយ៍ទោ​សសាវីដែលកំពុងបំពេ​ញបេសកក​ម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅ​​ម៉ាលីបា​នទទួលមរ​ណភាពដោ​យសារជំងឺកូវី​ដ១៩

នាយឧត្តមសេនីយ៍ឈុំសុជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការជាតិបានលើកឡើងលើផេកផ្ទាល់ខ្លួនថាលោកឧត្តមសេនីយ៍ទោ ស សាវីដែលកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលីបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ បើតាមអ្នកនាំពាក្យ បានគូសបញ្ជាក់នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា នាយទាហានមួកខៀវកម្ពុជា០១រូប គឺឧត្តមសេនីយ៍ទោសសាវីដែលកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលីបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ពិតប្រាកដមែន ហើយការបាត់បង់ជីវិតរបស់ឧត្តមសេនីយ៍ទោ ស សាវី រូបនេះគឺជាការបាត់បង់ការបាត់បង់ធនធាន នៃទាហានមួកខៀវកម្ពុជាដ៏កម្រមួយរូបដែលបានខិតខំបំពេញបេសកកម្មបម្រើសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅក្រៅប្រទេស។ពុំទាន់មានព័ត៌មានផ្លូវការណាមួយអះអាងថា សពឧត្តមសេនីយ៍ទោ ស សាវី នឹងនាំមកមាតុប្រទេសវិញនៅពេលណានោះទេខណៈនៅពេលបច្ចុប្បន្ននេះសាកសពរបស់នាយទាហានរូបនេះកំពុងស្ថិតនៅប្រទេសម៉ាលីនៅឡើយ។សូមជម្រាបជូនថាឧត្តមសេនីយ៍សសាវីបានដឹកនាំកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលីកាលពីអំឡុងខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។ ហើយត្រូវបញ្ចប់បេសកកម្មវិលត្រឡប់មកមាតុប្រទេសវិញនៅខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ។ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ១៩នៅទូទាំងពិភពលោកទើបធ្វើឱ្យការវិលត្រឡប់ត្រូវពន្យារពេល។ សូមបញ្ជាក់ថាមានជនជាតិកម្ពុជា យ៉ាងហោចណាស់ ចំនួន០២រូបមកហើយ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ គឺទី១ស្ត្រីមួយរូបនៅសហរដ្ឋអាមេរិក ដែលជាម្តាយបង្កើតរបស់ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងទី២ ឧត្តមសេនីយ៍ទោ ស សាវី នេះ៕សហការី

អន្តរជាតិ

ឧត្តមសេនី​យ៍​ចិន​គំរាម​វាយ​ប្រហារ​តៃវ៉ា​ន់​​​បើ​បំបែក​រដ្ឋ

កាល​ពី​ថ្ងៃសុក្រ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​ចិន​ម្នាក់ថា​ប្រទេស​ចិន​នឹង​វាយប្រហារ​កោះតៃវ៉ាន់​ដើម្បី​បញ្ឈប់​កោះ​នេះ​ពីការ​ប្រកាស​ឯករាជ្យ​របស់​ខ្លួន។ប្រសិន​បើ​ចិន​មិន​មាន​ជម្រើស​ផ្សេង​ទៀត ដែល​ជា​បង្កើន​វោហាស័ព្ទ​កាន់​តែ​តានតឹង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងជាមួយ​កោះ​ដែល​មាន​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​មួយ​នេះ។​ ថ្លែង​នៅ​មហាសាល​ប្រជាជន​ចិន​ក្នុង​ខួប​ទី​១៥​នៃ​ច្បាប់​ប្រឆាំង​ការ​បំបែក​រដ្ឋ លោក​ឧត្តមសេនីយ៍ Li Zuocheng សមាជិក​នៃ​គណៈកម្មការ​យោធា​មជ្ឈិម​ចិន​ថ្លែង​ថា៖ «ប្រសិន​បើ​លទ្ធភាព​នៃ​ការ​បង្រួបបង្រួម​ប្រទេស​ដោយ​សន្តិវិធី​ត្រូវ​បាន​បាត់បង់ កងទ័ព​ប្រជាជន​ចិន​នឹង​ចាត់​វិធានការ​ចាំ​បាច់​ដើម្បី​កម្ចាត់​រាល់​ផែនការ​បំបែក​រដ្ឋ»។ប្រសាសន៍​របស់​លោកជា​រឿង​កម្រ​និងការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​សប្តាហ៍​ដែល​សភា​ចិន​បាន​អនុម័ត​ច្បាប់​ចម្រូង​ចម្រាស់​សន្តិសុខ​សម្រាប់​ក្រុង​ហុងកុង។រដ្ឋាភិបាល​តៃវ៉ាន់​បាន​ប្រតិកម្ម​វិញថា​ការ​គំរាម​ធ្វើ​សង្គ្រាមរបស់​មន្ត្រីយោធា​ជាន់ខ្ពស់​ចិន​ជា​ការ​រំលោភលើ​ច្បាប់​អន្តរជាតិ​ហើយ​ថា​តៃវ៉ាន់​មិន​ដែល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ឡើយ។ ក្រុមប្រឹក្សា​តៃវ៉ាន់​ទទួល​បន្ទុក​កិច្ចការ​ចិន​ដីគោក​ថ្លែង​ថា៖ «ពលរដ្ឋ​តៃវ៉ាន់​នឹង​មិន​ជ្រើស​រើស​យក​របប​ផ្តាច់ការ​ដាច់​ខាតឬ​ព្រមតបត​នឹង​អំពើ​ហិង្សា​ឡើយ»៕

ព័ត៌មានជាតិ

រកឃើញ១ករណី​ថ្មី​និងជា​សះស្បើយ១នាក់

រហូតដល់ម៉ោង​៧:១០​ព្រឹក ថ្ងៃទី​ ៣០​ឧសភា​ ២០២០​ យើងរកឃើញជំងឺកូវីដ-១៩​មួយករណីថ្មីទៀត​ (នាំចូលពីក្រៅប្រទេស)ចំនួនសរុបកូវីដ-១៩​ កើន១២៥នាក់​ចំនួនសំរាកពេទ្យ២នាក់​ជាសះស្បើយហើយ​ចំនួន១២៣​នាក់​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ការចាក់ធុងបាសរាំ​ ។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ល។ សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​៕

អន្តរជាតិ

ប៉ូលីសចាប់វាយខ្នោះអ្នករាយការណ៍ព័ត៌មាន​ទូរទ​ស្សន៍C​NNម្នាក់xN´កំពុង Liveអំពីទិដ្ឋភា​ពបា​តុកម្ម

អាមេរិក៖នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភាឆ្នាំ២០២០នេះ ទូរទស្សន៍ CNN បានរាយការណ៍ថា លោក អូម៉ា ហ៊ីមែណេស(Omar Jimenez) អ្នករាយការណ៍ព័ត៌មានCNNរបស់ខ្លួនត្រូវបានក្រុមប៉ូលីសរដ្ឋមីននីសូតា (Minnesota) ឃាត់ខ្លួន ខណៈដែលលោកកំពុងធ្វើការ Live វីដេអូផ្ទាល់អំពីទិដ្ឋភាពបាតុកម្ម។ ការឃាត់ខ្លួនបានធ្វើឡើង ខណៈពួកគេកំពុងតែធ្វើការផ្សាយបន្តផ្ទាល់សកម្មភាពធ្វើបាតុកម្ម និងការបង្ក្រាបដ៏ក្តៅគគុក រវាងកងកម្លាំងប៉ូលិសនិងក្រុមបាតុករ ដែលតវ៉ាជុំវិញមរណភាពរបស់បុរសជនជាតិស្បែកខ្មៅម្នាក់កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានប៉ូលីសក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា «មិនអាចដកដង្ហើមបាន» ក៏ដោយ ។ក្រុមការងាររបស់លោក Omar Jimenez រួមមានគ្នាបីនាក់ដែលពីរនាក់ទៀតជាអ្នកផលិត និងអ្នកកាន់កាមេរ៉ា ត្រូវបានកងកម្លាំងប៉ូលីសទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋខាងលើនេះ ចាប់វាយខ្នោះហើយបញ្ជូនទៅសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីស។ បច្ចុប្បន្នបុគ្គលិក CNN កំពុងស្ថិតនៅក្នុងប៉ុស្តិ៍ប៉ូលិស ហើយមិនទាន់មាននរណាដឹងថា មានស្ថានភាពបែបណាឡើយ។ កុប្បកម្ម និងបាតុកម្មបានផ្ទុះរីករាលដាលជាច្រើនកន្លែង នៅសហរដ្ឋអាមេរិក ដើម្បីសម្ដែងការខឹងសម្បាក៏ដូចជាទាមទារយុត្តិធម៌ឲ្យលោក ចច ហ្វ្លយដ៍ (George Floyd) ៕