ព័ត៌មានជាតិ

គណៈកម្មាធិការ​ចម្រុះកិច្ចការព្រំដែនច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិតនិងបំផ្លើសនៅលើគ​ណនីនិងទំព័រហ្វេសប៊ុក​ឈ្មោះ Willi​am Guang

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិតនិងបំផ្លើសនៅលើគណនី និងទំព័រហ្វេសប៊ុក ឈ្មោះ William Guang ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅនេះ។

សេដ្ឋកិច្ច

ថៅកែរោងចក្រកាត់ដេរត្អូញត្អែរថានឹងមិនមានលទ្ធភាពបើកប្រាក់​ឈ្នួលឲ្យកម្មករប្រសិ​នបើនៅតែមិនមាន​ការបញ្ជាទិញ

ព័ត៌មានវិទ្យុបារាំងចុះផ្សាយថាអ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជាត្រូវ​បាន​បង្ហើប​ដោយ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ថាគេ​បាន​លុប​ចោល​នូវ​កិច្ច​សន្យា​កម្មង់​ទិញ​ជា​ច្រើន​ខែ​ទៅ​មុខ ដោយ​មាន​ការ​លើក​ហេតុ​ផល​ថា​វិស័យ​នេះ​បាន​ជួប​នឹង​ករណី​ប្រធាន​ស័ក្តិ​។ ការ​ប្រកាស​របស់​អ្នក​បញ្ជា​ទិញ​ដូច្នេះ អាច​នឹង​រុញ​ឲ្យ​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រឈម​នឹង​ការ​បិទ​ទ្វារ​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ និង​អាច​ជះ​ឥទ្ធិ​ពល​ដល់​សង្វាក់​ផលិត​កម្ម​វិស័យ​កាត់​ដេរ​ផង​ដែរ​។អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) គឺលោក ខេន លូ បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា អ្នកបញ្ជាទិញសម្លៀកបំពាក់ដ៏សំខាន់មួយរបស់កម្ពុជា បានប្រកាសថា គេបានសម្រេចលុបកិច្ចសន្យាបញ្ជាទិញពីកម្ពុជា ចាប់ពីខែមីនា រហូតដល់ខែមិថុនា ដោយសារតែការវាយលុកពីមេរោគកូវីដ១៩ នៅអាមេរិក និងអឺរ៉ុប គឺជាបញ្ហាប្រធានស័ក្តិ។ការផ្អាកការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាដូច្នេះ ធ្វើឲ្យទំនិញដែលរោងចក្រមួយចំនួនបានផលិតហើយនៅក្នុងអំឡុងខែមីនានេះ ត្រូវបានកកស្ទះ មិនអាចនាំចេញទៅក្រៅបាន។ ជាមួយគ្នានេះ ក៏មានរោងចក្រខ្លះត្រូវផ្អាកការផលិតពាក់កណ្តាលទីផងដែរ។លោក ខេន លូ បានលើកឡើងជាសំណួរថា ការផលិតដែល មិនមានអ្នកទិញ គឺរោងចក្រកាត់ដេរក៏មិនមានប្រាក់ចំណូលដូចគ្នា ដែលបញ្ហានេះ បានជះឥទ្ធិពលដល់ការបើកប្រាក់ឈ្នួលដល់កម្មករ។ អគ្គលេខាធិការសមាគម GMAC រូបនេះ បញ្ជាក់ថា GMAC បានដាក់សំណើរជាលើកទីពីរទៅរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាជួយដល់ថៅកែរោងចក្រកាត់ដេរ ខណៈថៅកែរោងចក្រមានការត្អូញត្អែរថាពួកគេមិនមានលទ្ធភាពបើកប្រាក់ឈ្នួលឲ្យកម្មករទេ សូម្បីតែ៤០%ក៏លំបាកដែរ។តាមរោងចក្រកាត់ដេរនៅកម្ពុជា មកទល់នឹងថ្ងៃអង្គារនេះ មានរោងចក្រចំនួន៧៥ហើយ ដែលបានស្នើសុំព្យួរការងារ ដោយបញ្ហាព្យួរការងារនេះត្រូវបានពន្យល់ដោយលោក ខេន លូ ថារោងក្រដែលបានព្យួរកន្លងទៅនេះ គឺក្រោមហេតុផលខ្វះវត្ថុធាតុដើម ក៏ប៉ុន្តែលោកមើលឃើញថាចាប់ពីពេលនេះតទៅ គឺនឹងមានរោងចក្រច្រើនបន្ថែមទៀតនឹងត្រូវព្យួរ ក្រោមហេតុផលគ្មានការបញ្ជាទិញ។កាលពីខែកុម្ភៈ […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្តីពីវិធានការបន្ថែមសំដៅ​ជួយដល់វិស័យឯក​ជននិងកម្មករ-និយោជិត

រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជននិងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ប្រភព៖AKP  

អន្តរជាតិ

អ៊ីតាលី​មាន​ករណី​ឆ្លង​មេ​រោគ​កូរ៉ូណា​ច្រើន​ជា​ង​ប្រទេស​ចិន

កាលពី​ថ្ងៃចន្ទ​ប្រទេស​អស្ប៉ាញ​បាន​រាយការណ៍​ថាមាន​មនុស្ស​ស្លាប់​ថ្មី​ចំនួន​៨១២នាក់​ដោយសារ​មេរោគ​កូរ៉ូណា ​ខណៈ​ដែល​ករណី​ឆ្លងថ្មី​ចំនួន​៦ពាន់​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ទី៣រួម​ជាមួយ​សហរដ្ឋអាមេរិកនិង​អ៊ីតាលី​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ចិន។អាជ្ញាធរ​អេស្ប៉ាញ​បាន​បិទ​ប្រទេស​កាលពី​២សប្តាហ៍​មុន​ដើម្បី​ព្យាយាម​បញ្ឈប់​ការ​រាលដាល​ដ៏​ឆាប់រហ័ស​នៃ​មេរោគ​នេះ។យុទ្ធវិធី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភពលោក រួម​មាន​ការ​រឹតត្បិត​ថ្មី​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​នៅ​រដ្ឋធានី​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី​អនុញ្ញាត​ឲ្យ​មនុស្ស​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​ដើម្បី​ធ្វើ​ការងារ​សំខាន់ៗទិញ​ម្ហូបអាហារឬ​ថ្នាំពេទ្យឬ​សម្រាប់​គ្រា​មាន​អាសន្ន​ខាង​សុខភាព​តែ​ប៉ុណ្ណោះ។លោក Muhammadu Buhari ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរីយ៉ា បាន​ប្រកាស​បទបញ្ជា​ឲ្យ​ស្ថិត​នៅ​ផ្ទះ​នៅ​ក្នុង​រដ្ឋធានី​អាប៊ូហ្សា និង​ទីក្រុង Lagos ដែល​ជា​ទីក្រុង​ធំ​បង្អស់ របស់​នីហ្សេរីយ៉ា ហើយ​បាន​និយាយ​ថា ការ​ធ្វើដំណើរ​ទៅ​កាន់​ និង​មក​ពី​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​គួរ​តែ​បញ្ចៀស។អាជ្ញាធរ​ប្រទេស​ស៊ីមបាវ៉េ​បាន​បញ្ជា​ឲ្យ​បិទ​ប្រទេស​រយៈពេល​៣សប្តាហ៍​ដោយ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ខណៈ​ដែល​វិធានការ​ស្រដៀងគ្នា​ក្នុង​ប្រទេស​នេប៉ាល់ ស្លូវេនី និង​អាហ្សង់ទីន នឹង​ត្រូវ​បន្ត។នៅ​សហរដ្ឋអាមេរិក​ដែល​មាន​ករណី​មេរោគ​កូរ៉ូណា​ច្រើន​ជាងគេ​នៅ​ក្នុង​ពិភពលោក រដ្ឋ​ញូវយ៉ក មាន​មនុស្ស​ស្លាប់​១ពាន់​នាក់។ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​គោលការណ៍​ណែនាំ​របស់​សហរដ្ឋអាមេរិក​ឲ្យ​មនុស្ស​នៅ​ឃ្លាត​ពី​គ្នា​ដើម្បី​រារាំង​មេរោគ​នោះ​កុំ​ឲ្យ​រាលដាល​ដែល​នឹង​ត្រូវ​បន្តរហូត​ដល់​ចុង​ខែមេសា។ប្រទេស​អ៊ីតាលី​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​បំផុត ហើយ​បាន​បិទ​ប្រទេស ​អស់​រយៈពេល​អស់​ជាច្រើន​សប្តាហ៍​ បាន​រាយការណ៍​ពី​មនុស្ស​ស្លាប់​ជាង​៧៥០នាក់​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ក៏ប៉ុន្តែ​ បាន​ឃើញ​សញ្ញា​នៃ​ក្តីសង្ឃឹម​ដោយ​មាន​ការ​ធ្លាក់ចុះ​នៃ​ការ​ឆ្លង៕

ព័ត៌មានជាតិ

ក្រសួងសុខា​ភិបាលប្រកា​សរកឃើញអ្នក​វិជ្ជមានកូវីដ១៩ចំនួន០​២ថ្មីទៀតនៅ​ខេត្តសៀមរាប

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០២ថ្មីទៀតនៅខេត្តសៀមរាប ដែលធ្វើឱ្យចំនួនករណីសរុប១០៩ ខណៈករណីព្យាបាលជាសះស្បើយសរុបចំនួន២៣ករណី  

ព័ត៌មានជាតិ

ក្រសួងធនធានទឹកជូនដំណឹងកម្ពុជានឹង​ទទួលរ​ងឥទ្ធិពលខ្យល់​ប​ក់មកពី​សមុទ្រចិន​​ខាងត្បូង

កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់បក់មកពីសមុទ្រចិនខាងត្បូងដូចភ្ជាប់នូវសេចក្តីជូនដំណឹងដូចខាងក្រោមនេះ៖

ព័ត៌មានជាតិ

សម្តេចហ៊ុន សែនអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យសេចក្តីព្រាង​ច្បាប់គ្រប់គ្រ​ងប្រទេសជាតិស្ថិ​តក្នុងភាពអាសន្ន

សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិនិត្យ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ៕

ព័ត៌មានជាតិ

លោក អំ សំអាតច្រានចោលការផ្សាយរបស់វិទ្យុអា​ស៊ីសេរីនិងចោទថា​បានកាត់សំឡេ​ងផ្ទុយន័យដើម

បន្ទាប់ពីសម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានព្រមានចាប់ខ្លួនលោក អំ សំអាត។ភ្លាមៗនោះលោក អំ សំអាតនាយករងអង្គការលីកាដូបានចេញវីដេអូច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរីនិងចោទថា វិទ្យុមួយនេះបានកាត់សំឡេងរបស់លោកយ៉ាងខ្លីបំផុតផ្ទុយន័យដើមបង្កមានការភ័ន្តច្រឡំដល់សាធារណជន ព្រមទាំងលោកនិងអង្គការលីកាដូ គាំទ្រជនប្រព្រឹត្តល្មើសច្បាប់ ឬជនណាបង្កឲ្យមានភាពវឹកវរចលាចរនៅក្នុងសង្គម។លោក អំ សំអាត បានលើកឡើងថា «ពីយប់មិញខ្ញុំបានឮវិទ្យុអាស៊ីសេរី ដកស្រង់នូវពាក្យសំដីរបស់ខ្ញុំ ដោយមានការកាត់យ៉ាងខ្លីដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំខុសន័យដើមរបស់ខ្ញុំបាទ។ដូច្នេះខ្ញុំបាទក៏ដូចជាអង្គការលីកាដូ សូមជម្រាបជូនថា មិនដែលការពារទៅលើជនណាដែលប្រព្រឹត្តខុសច្បាប់ឬជនណាបង្កឲ្យមានភាពវឹកវរ ចលាចរនៅក្នុងសង្គមនោះទេ គោលបំណងនៃអង្គការលីកាដូ ក៏ដូចជាខ្ញុំបាទ គឺធ្វើយ៉ាងណា ជំរុញឲ្យមានអនុវត្តន៍ច្បាប់ គោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសយើងរស់នៅក្នុងសុខសន្ដិភាព រស់នៅក្នុងភាពសុខុដម្យរមនា។ ហើយខ្ញុំបាទ និងអង្គការលីកាដូ គាំទ្រចំពោះវិធានការនៃការអនុវត្តន៍ច្បាប់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែលបានធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ គឺនៅតែមានការគាំទ្រជានិច្ច ហើយយើងខ្ញុំក៏ដូចជាអង្គកាលីកាដូ នឹងផ្ដល់កិច្ចសហការចូលរួមជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានការអនុវត្តន៍ច្បាប់ និងការគោរពសិទ្ធិ ក៏ដូចជាត្រូវចាត់វិធានការលើជនទាំងឡាយ ណាដែលប្រព្រឹត្តនូវបទល្មើស មានភាពវឹកវរក្នុងសង្គម»។គួរឲ្យដឹងងដែរថាក្នុងសន្និសីទកាសែតនៅវិមានរដ្ឋសភាសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះបានព្រមានចាប់ខ្លួន លោក អំ សំអាត ដែលបានបញ្ចេញមតិគាំទ្រចំពោះការផ្សព្វផ្សាយលក់ផលិតផលឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ នៅលើបណ្តាញសង្គម។ សម្តេចហ៊ុន សែន បានចាត់ទុកការបញ្ចេញមតិនេះ ជាការគាំទ្រដល់ការផ្សព្វផ្សាយផលិតផលក្លែងក្លាយ៕ដោយ៖សហការី

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ជូនដំណឹងដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ហាមធ្វើកា​រព្យាបាលជំងឺកូវីដ១៩​និងធ្វើតេស្តរក​មេរោគកូវីដ១៩

ក្រសួងសុខាភិបាលជូន​ដំណឹងដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ហាមធ្វើការព្យាបាលជំងឺកូវីដ១៩ និងធ្វើតេស្តរកមេរោគកូវីដ១៩

ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិ​បាលបញ្ជាក់​ថាកម្ពុជាមិនមែន​ជាកន្លែង​សាកល្បងឧបករ​ណ៍ធ្វើតេស្តនិងថ្នាំព្យាបា​លជំងឺកូវីដ-១​៩​នោះ​ទេ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនសែនបានថ្លែងថាកម្ពុជាមិនមែនជាកន្លែងសាកល្បងឧបករណ៍ប្រដាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយកម្ពុជាក៏មិនមែនជាកន្លែងសាកល្បងសម្រាប់ថ្នាំព្យាបាលនោះដែរ។សម្ដេចហ៊ុន សែនក៏ដាក់បទបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់យក​ឧបករណ៍ធ្វើតេស្ត​រក​មេរោគ​កូវីដ-១៩ឬថ្នាំព្យាបាលទាំងឡាយណា ដែលមិនមានការទទួលស្គាល់ពីក្រសួង​សុខាភិបាលកម្ពុជា និងពីអង្គការសុខភាពពិភពលោក។ សម្ដេចបញ្ជាក់ថា“សូម​ស្នើឱ្យអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់បន្តរុករកតទៅទៀត ដើម្បីរឹបអូសនិងគួរបំផ្លាញ​ចោល​តែម្ដង។ សូមអំពាវនាវចំពោះអាជីវករទាំងឡាយកុំបង្កើតបញ្ហា ព្រោះប្រជាជនកំពុងរង​គ្រោះ​ស្រាប់ទៅលើបញ្ហាកូវីដ-១៩ ដែលមកដល់ថ្ងៃនេះកម្ពុជាបានកើនចំនួនអ្នកឆ្លងរហូត​ដល់១០៧​នាក់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរបស់យើងកុំចាញ់បោកអ្នកណាឱ្យសោះ សូម្បីតែ​វិទ្យាស្ថានប៉ាស្ទ័រក៏ត្រូវរង់ចាំរាប់ម៉ោងទើបដឹងអំពីលទ្ធផល ហេតុអ្វីបានជាឧបករណ៍ធ្វើតេស្តរក​មេរោគកូវីដ១៩ ចាក់ហើយចេញមកថាមានរោគឬមិនមានរោគ។” សម្ដេចថ្លែងបន្តថា ចំណុចនេះជាចំណុចដែលសុំឱ្យអាជីវករមួយចំនួន ត្រូវតែមានការយកចិត្តទុកដាក់កុំឱ្យប្រជា​ជនរង​គ្រោះដោយសារយើង ហើយសូមកុំឱ្យបំផុសថាថ្នាំនេះលេបជាថ្នាំនោះលេបជា ។ព្រោះនៅលើពិភពលោកមិនទាន់មានប្រទេសណាមួយហើយអង្គការសុខភាពពិភពលោក​មិន​ទាន់អះអាងថា មានវ៉ាក់សាំងដើម្បីការពារជំងឺនេះទេ។សម្ដេចបានបានលើកឡើងថាកម្ពុជាបានបញ្ជាទិញម៉ាស់ប្រមាណ៣លាន​ម៉ាស់​ពីក្រៅប្រទេស ដោយសារតែយើងមានការខ្វះខាត ហើយក៏បញ្ជាទិញអាវពេទ្យចំនួន ៥ពាន់កំប្ល៉េផងដែរ។ សម្តេចហ៊ុន សែន បានបញ្ជាក់បន្ថែមថា “ខ្ញុំបានបញ្ជា​ទិញម៉ាស់​ចំនួន៣លាន ដែលអាចដឹកពីក្រៅមកវិញ ព្រោះនៅប្រទេសយើងអត់គ្រប់និងសម្ភារសម្រាប់​ក្រុមគ្រូពេទ្យ អាវគ្រូពេទ្យ ចំនួន៥ពាន់សម្រាប់ ដែលនឹងត្រូវដកយកពីប្រាក់សប្បុរស​ជនចូល​រួមនេះ។នេះជាការបញ្ជាទិញ បន្ថែមលើអ្វីដែលក្រសួងសុខាភិបាលស្តុកទុក ព្រោះឃើញថា​យើង​បញ្ចេញប្រើរាល់ថ្ងៃ”។ សម្តេចបានបន្ដថា ថវិកាទិញម៉ាស់និងអាវ​ពេទ្យទាំង៥ពាន់កំប្ល៉េនោះ គឺជាថវិការបស់សប្បុរស ដែលចូលរួមបរិច្ចាគដល់គណៈកម្មការ​ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។បើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ សប្បុរស​ជនចូលរួមឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធកូវីដ-១៩ នៅកម្ពុជា មានជាង ១០លានដុល្លារ អាមេរិក។ សម្តេចថ្លែងទៀតថា នៅបន្តតែទទួលថវិកាសប្បុរសជននានា រហូតដល់ការ រីករាលដាលជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់។ ឆ្លៀតក្នុងឱកាសនោះ សម្តេចហ៊ុន សែន បានថ្លែងអំណរព្រះគុណជាថ្មីម្តងទៀត ថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី […]