លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម
Month: February 2020
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់ទៅគណៈប្រតិភូសហភាពអឺរ៉ុបថាដំណើរការកាត់ទោសអតីតប្រធានគណបក្សប្រឆាំងលោកកឹម សុខាកំពុងប្រព្រឹត្តទៅដោយរលូននិងមានតម្លាភាព
វិទ្យុបារាំងបានចុះផ្សាយថាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់ទៅគណៈប្រតិភូសហភាពអឺរ៉ុបថាដំណើរការកាត់ទោសអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខាកំពុងប្រព្រឹត្តទៅដោយរលូននិងមានតម្លាភាព។ ជាងនេះទៅទៀត ការចោទប្រកាន់របស់គណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៣ មិនបានបរិយាយត្រឹមត្រូវពីកម្ពុជាសោះឡើយ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានប្រាប់ទៅគណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៨ កុម្ភៈ ថា ដំណើរការកាត់ទោសអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា កំពុងប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព។ ប៉ុន្តែអ្នកឃ្លាំមើលសវនាការមកពីអង្គការសង្គមស៊ីវិល លោក សាំង សែនករុណា មិនបង្ហាញការភ្ញាក់ផ្អើល ចំពោះសេចក្តីថ្លែងការណ៍របស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិនេះឡើយ។ការចេញមកបញ្ជាក់របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍របស់គណៈប្រតិភូសហភាពអឺរ៉ុបតំណាងដោយប្រទេសអូស្ត្រាលី និងបារាំង នៅក្នុងកិច្ចប្រជុំលើកទី៤៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងសឺណែវប្រទេសស្វីស កាលពីថ្ងៃទី ២៨ កុម្ភៈ។ គណៈប្រតិភូសហភាពអឺរ៉ុបតំណាងដោយប្រទេសអូស្ត្រាលី និងបារាំង ដែលបានអំពាវនាវជាថ្មីម្តងទៀត ឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា ស្តាលទ្ធិប្រជាធិបតេយ្យ និងបើកលំហសេរីភាពនយោបាយ អង្គការសង្គមស៊ីវិល សេរីភាពសារព័ត៌មាន ព្រមទាំងដោះលែងសកម្មជនអតីតគណបក្សប្រឆាំងទាំងអស់អោយមានសេរីភាពឡើងវិញ។ ក៏ប៉ុន្តែឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានប្រើប្រាស់សិទ្ធិក្នុងការឆ្លើយតបរបស់កម្ពុជាថា របាយការណ៍ដែលលើកឡើងដោយគណៈប្រតិភូសហភាពអឺរ៉ុបតំណាងដោយប្រទេសអូស្ត្រាលី និងបារាំងនេះ គឺមិនបានបរិយាយត្រឹមត្រូវពីស្ថានភាពកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍លម្អៀង ជារបាយការណ៍ដែលលើកឡើងតែមួយជ្រុង និងជារបាយការណ៍ដែលធ្វើឡើងក្រោមហេតុផលនយោបាយ និងស្តង់ដារពីរ។ នៅកម្ពុជា គ្រប់គណបក្សនយោបាយ […]
មន្រ្តីគ្រាក់ៗត្បូងឃ្មុំមានភាគហ៊ុនខ្យល់នៅសង្វៀនល្បែងស៊ីសងដូង៧ដើម
ត្បូងឃ្មុំ៖ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាឈ្មោះហេងនិងឈ្មោះលឹមបានបើកសង្វៀនបញ្ជល់មាន់ក៏ដូចជាវង់អាប៉ោងយូគីនៅចំណុចដូង៧ដើមយ៉ាងពេញបន្ទុកព្រោះអភិបាលស្រុកក៏ដូចជាអធិការនគរបាលស្រុកមេមត់និងអភិបាលខេត្តនិងស្នងការខេត្តរួមទាំងមេPM បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់ខណៈមានសេចក្តីរាយការណ៍មកថាមានមន្រ្តីគ្រាក់ៗក្នុងខេត្តត្បូងឃ្មុំមានភាគហ៊ុនខ្សល់(ដាក់ខែ)នៅទីតាំងវង់ល្បែងនេះ។ ប្រជាពលរដ្ឋក្នុងឃុំដារបានឲ្យដឹងថាអ្នកចូលលេងល្បែងភាគច្រើនជាពលរដ្ឋខ្មែរនៅក្នុងស្រុកមេមត់នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាមកពីរាជធានីភ្នំពេញនិងបណ្ដាខេត្តដទៃទៀត ហើយក្នុងមួយថ្ងៃៗម្ចាស់វង់ល្បែងស៊ីសងឈ្មោះហេង និងឈ្មោះ លឹមប្រមូលលុយបានរាប់ម៉ឺនរាប់សែនដុល្លារ។ ប្រភពខ្លះបានឲ្យដឹងថាអភិបាលស្រុកមេមត់ក៏ដូចជាអធិការនគរបាលស្រុកមេមត់ទទួលបានផលប្រយោជន៍ពីឈ្មោះហេង និងឈ្មោះ លឹម ដែលជាមេល្បែងស៊ីសងទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គម។ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់ក៏ដូចជាល្បែងអាប៉ោងយូគីកើតឡើងយ៉ាងរាលដាលដោយគ្មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបឡើយ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំក៏រក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកនៅចំណុចដូង៧ដើម ភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះដែរ។ ប្រការនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំដារ ស្រុកមេមត់ជាបន្ទាន់ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពួកគេគ្មានលទ្ធភាពបង្ក្រាបល្បែងស៊ីសងដែលឈ្មោះ ហេង និងឈ្មោះ លឹម កំពុងបើកដំណើរការយ៉ាងរលូននោះទេ ព្រោះមេល្បែងស៊ីសងទាំង២នាក់នេះមានខ្នងបង្អែករឹងមាំ។ ជាក់ស្ដែងល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកនៅចំណុចដូង៧ដើម ឃុំដារ ស្រុកមេមត់ ហើយលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ […]
ម៉ិកស៊ិកបានប្រកាសថាមានករណីមេរោគវីរុសកូរ៉ូណាចំនួន២នៅដំណាក់ដំបូង
កាលពីថ្ងៃសុក្រអាជ្ញាធរសុខាភិបាលម៉ិកស៊ិកបានប្រកាសថាពិតជាមានករណីមេរោគវីរុសកូរ៉ូណាចំនួន២នៅដំណាក់ដំបូងនៅក្នុងប្រទេសម៉ិកស៊ិក។បុរសម្នាក់នៅក្នុងក្រុងម៉ិកស៊ិក ដែលបានទៅទស្សនាប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះបានធ្វើតេស្តឃើញវិជ្ជមានកាលពីថ្ងៃសុក្រ ហើយអ្នកជំងឺម្នាក់ទៀតនៅក្នុងរដ្ឋ Sinaloa ត្រូវបានបញ្ជាក់ថាមានផ្ទុកមេរោគនេះមែន។ ក្រៅពីប្រទេសម៉ិកស៊ិក ប្រទេសប្រេស៊ីលជាប្រទេសតែមួយគត់ក្នុងទ្វីបអាមេរិកឡាទីនដែលមានមេរោគវីរុសកូរ៉ូណា។មេរោគវីរុសកូរ៉ូណាបានលេចឡើងនៅក្នុងប្រទេសយ៉ាងតិចណាស់ប្រាំទៀតកាលពីថ្ងៃសុក្រគឺប្រទេសអាហ្សែបៃហ្សង់ បេឡារុស លីទុយអានី នូវែលសេឡង់ និងនីហ្សេរីយ៉ា។ ករណីនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលត្រូវរកឃើញនៅក្នុងរដ្ឋធានីសេដ្ឋកិច្ច Lagos ជាករណីទីមួយនៅក្នុងតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ាហើយជាករណីទី៣ត្រូវបញ្ជាក់ថាពិតជាមាននៅក្នុងទ្វីបអាហ្វ្រិក។ ពួកមន្ត្រីនីហ្សេរីយ៉ាបាននិយាយថា ករណីនេះមានទាក់ទិននឹងពលរដ្ឋអ៊ីតាលីម្នាក់ដែលបានចូលក្នុងប្រទេសនេះក្នុងសប្តាហ៍នេះ។ នៅក្នុងប្រទេសអាហ្សែបៃហ្សង់ ពលរដ្ឋរុស្ស៊ីម្នាក់ដែលបានទៅដល់ទីនោះពីប្រទេសអ៊ីរ៉ង់ត្រូវបានបញ្ជាក់ថា មានផ្ទុកមេរោគវីរុសនេះ។ នៅក្នុងប្រទេសបេឡារុស និស្សិតអ៊ីរ៉ង់ម្នាក់ដែលបានទៅដល់ប្រទេសនេះពីប្រទេសអាហ្សែបៃហ្សង់ បានធ្វើតេស្តឃើញវិជ្ជមាន។ប្រទេសលីទុយអានី ក៏បានប្រកាសកាលពីថ្ងៃសុក្រដែរថា ស្ត្រីមា្នក់ដែលវិលត្រឡប់ពីទស្សនកិច្ចមួយក្នុងប្រទេសអ៊ីតាលីក្នុងសប្តាហ៍នេះបានធ្វើតេស្តឃើញវិជ្ជមាន។ប្រទេសនូវែសេឡង់បានបញ្ជាក់អំពីករណីទីមួយនៃមេរោគវីរុសកូរ៉ូណាកាលពីថ្ងៃសុក្រដោយនិយាយថា មនុស្សម្នាក់ដែលមកដល់កាលពីពេលថ្មីៗនេះពីប្រទេសអ៊ីរ៉ង់បានធ្វើតេស្តឃើញវិជ្ជមាន។នៅក្នុងប្រទេសហូឡង់ ករណីទីមួយបានត្រូវបញ្ជាក់ថា កើតមានកាលពីយប់ថ្ងៃព្រហស្បតិ៍ហើយករណីមួយទៀតបានត្រូវបញ្ជាក់កាលពីថ្ងៃសុក្រ។ជនទាំងពីរនាក់នេះបានធ្វើដំណើរកាលពីពេលថ្មីៗនេះទៅកាន់ភាគខាងជើងនៃប្រទេសអ៊ីតាលី។ចំនួននៃករណីមេរោគវីរុសកូរ៉ូណាថ្មីៗបានចុះថយនៅក្នុងមជ្ឈមណ្ឌលនៃការរាលដាលជំងឺនេះគឺប្រទេសចិន ក៏ប៉ុន្តែបានកើនឡើងច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកជំងឺនេះច្រើនជាងគេនៅខាងក្រៅប្រទេសចិន។គណៈកម្មការសុខាភិបាលជាតិនៃប្រទេសចិនបានរាយការណ៍អំពីករណីថ្មីៗ៣២៧និងមានមនុស្សស្លាប់៤៤នាក់កាលពីព្រឹកថ្ងៃសុក្រដែលជាចំនួនករណីថ្មីៗតិចបំផុតក្នុងពេលជាងមួយខែ។ ក៏ប៉ុន្តែចំនួនករណីនៃអ្នកជំងឺនេះក្នុងប្រទេសកូរ៉េខាងត្បូងបានកើនដល់២,៣៣៧នាក់ដោយមានករណីថ្មីៗ៥៧១នាក់និងមានមនុស្សស្លាប់១៦នាក់។ ភាគច្រើននៃករណីទាំងនេះមាននៅក្នុងក្រុង Daegu ដែលជាក្រុងធំទីបួនក្នុងប៉ែកខាងត្បូងប្រទេស៕
ក្រសួងកសិកម្មរឹតបន្តឹងលើនាំចូលសាច់បក្សីខុសច្បាប់ពីប្រទេសវៀតណាម
បន្ទាប់ពីមានការផ្ទុះជំងឺគ្រុនផ្តាសាយបក្សីH5N1នៅភាគខាងត្បូងប្រទេសវៀតណាម។ ក្រសួងកសិកម្មកម្ពុជាបានស្នើឱ្យអាជ្ញាធរជាប់ព្រំដែនវៀតណាមធ្វើការរឹតបន្តឹងលើការនាំចូលសាច់បក្សីខុសច្បាប់ពីប្រទេសវៀតណាម។ លោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា បានអះអាងប្រាប់បណ្តាញពត៌មាននៅព្រឹកថ្ងៃសុក្រនេះថាក្រសួងកំពុងរឹតបន្តឹងលើនាំចូលសាច់បក្សីខុសច្បាប់ពីប្រទេសវៀតណាម។ ចំណែកសាច់បក្សីដែលនាំចូលស្របច្បាប់វិញ គឺត្រូវបានត្រួតពិនិត្យច្បាស់លាស់មុនអនុញ្ញាតឱ្យនាំចូលដើម្បីបង្ការពីការឆ្លងនៃជំងឺគ្រុនផ្តាសាយបក្សី ។ បន្ថែមពីលើការរឹតបន្តឹងលើការនាំចូលសាច់បក្សីពីប្រទេសវៀតណាមនេះ ក្រសួងកសិកម្មក៏បានអំពាវនាវដល់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វបក្សីធំៗនៅក្នុងស្រុកឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីចៀសវាងការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1នេះផងដែរ។ក្រៅពីក្រសួងកសិកម្មនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនជាមួយប្រទេសវៀតណាមដូចជា ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគីរី មណ្ឌលគីរី កែប និងតាកែវឱ្យមានប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងនៃជំងឺនេះ។ ក្រសួងសុខាភិបាលកម្ពុជាបានប្រាប់ប្រជាពលរដ្ឋកុំឱ្យទទួលទានបក្សីឈឺឬងាប់និងត្រូវចំអិនឱ្យបានឆ្អិនល្អមុននឹងបរិភោគ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានប្រាប់ឱ្យប្រជាពលរដ្ឋត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគនិងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយបក្សី។លើសពីនេះទៅទៀត ក្រសួងសុខាភិបាលកម្ពុជា ក៏ជំរុញឱ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្លាំងពីបញ្ហាជំងឺគ្រុនផ្តាសាយបក្សី H5N1នេះផងដែរ។ ក្រសួងសុខាភិបាលកម្ពុជា បានប្រាប់ឱ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្តបង្កើនការប្រុងប្រយ័ត្ននិងធ្វើការណែនាំអប់រំប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1នេះ មកមនុស្ស។គួរបញ្ជាក់ជូនថា វិធានការរបស់ក្រសួងពាក់ព័ន្ធទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅភាគខាងត្បូងនៃប្រទេសវៀតណាម។ ចំពោះមុខការរីករាលដាលនៃជំងឺនេះ អាជ្ញាធរវៀតណាមបានសម្លាប់សត្វមាន់ប្រមាណ ៥ម៉ឺន៥ពាន់ក្បាល កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ។ បើតាមក្រសួងកសិកម្មកម្ពុជាជំងឺគ្រុនផ្តាសាយបក្សី H5N1នេះ មិនទាន់ត្រូវបានរកឃើញកើតមានឡើងនៅក្នុងប្រទេសកម្ពុជានោះទេនៅពេលនេះ៕ដោយ៖សហការី
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈការកាប់និងដឹកជញ្ជូនឈើចេញពីតំបន់អូរជុញកំពុងកក្រើកឡើងវិញ
ព្រះវិហារ៖ចាប់ផ្តើមកក្រើកទៀតហើយបំផុសប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អូរជុញព្រៃព្រះរកាហើយខ្លួននិងបក្ខពួកឈ្មោះអៀងជាអ្នកប្រមូលទិញដឹកជញ្ជូនចេញទៅបណ្តាខេត្តផ្សេងៗតាមអំពើចិត្តដោយរលូន។បើតាមប្រភពច្បាស់ការណ៏បានឲ្យដឹងថារយៈពេលប៉ុន្មានយប់មកនេះមានសកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ២ បានកម្រើកឡើងសារជាថ្មីនៅចំណុចអូរជុញស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារខណៈដែលសមត្ថកិច្ចជំនាញរួមទាំងអាជ្ញាធរនៅខេត្តព្រះវិហារបានសម្ងំសៀម។បើតាមសេចក្តីរាយការណ៍ថា ឈើទាំងនោះត្រូវបានមេឈ្មួញដុះស្លែឈ្មោះ កែវ សុភ័ណ្ឌ និងគូរគនឈ្មោះ អៀង ធ្វើការដឹកជញ្ជូនយ៉ាងអនាធិបតេយ្យធ្វើឲ្យព្រៃព្រះរកាដែលគ្របដណ្តប់៤ស្រុកនៃខេត្តព្រះវិហាររងនូវការកាប់បំផ្លាញស្ទើរគ្មានសល់។ បើតាមប្រភពដដែលបានឲ្យដឹងថាមេឈ្មួញឈ្មោះកែវសុភណ្ឌ័ជាទាហានសក្កិ៣នៅកងពលធំអន្តរាគមន៏លេខ៣ព្រះវិហារអាចកេណ្ឌប្រជាពលរដ្ឋកាប់ និងដឹកជញ្ជូនឈើ គឺដោយសារមានខ្នងបង្អែកដ៏រឹងមាំ គឺលោកផ្កាយ២ឈ្មោះ ផុន សុម៉ាលីហៅចំរើន(រហ័សនាម៧៧)មេបញ្ជាការរងកងពលធំអន្តរាគមន៏លេខ៣ដែលមានមូលដ្ឋាននៅខេត្តព្រះវិហារជាអ្នកសម្របសម្រួលនិងកាងឲ្យមេឈ្មួញឈើឈ្មោះ កែវ សុភណ្ឌ័ និងឈ្មោះអៀង ជាអ្នកដឹកចែកចាយតាមបណ្តាខេត្ត និងរាជធានីយ៉ាងគគ្រឹកគគ្រេងតាមរថយន្តយីឌុបផ្លូវ១០និងតាមរថយន្តវេអង(V1)ក្នុងមួយយប់ៗមិនក្រោម១០រថយន្តនោះឡើយ។បើតាមប្រជាពលរដ្ឋបាននិយាយថាសកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ២ដោយដឹកចេញពីចំណុចអូរជុញនៃស្រុកជាំក្សាន្តរយៈពេលប៉ុន្មានថ្ងៃមមកនេះដោយមានការសង្ស័យថាទំនងជាមានភ្លើងខៀវលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនិងលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារនិងលោកនងសុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារហើយទើបគ្មានការបង្ក្រាបមេឈ្មួញឈើដុះស្លែប្រចាំអាណាចក្រស្រុកជាំក្សាន្តឈ្មោះកែវសុភ័ណ្ឌនិងគូរគនឈ្មោះអៀងយ៉ាងនេះបាន?ដូច្នេះហើយទើបមេឈ្មួញឈ្មោះ កែវ សុភ័ណ្ឌ ដែលជាមន្ត្រីយោធានៅកងពលធំអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ និងបក្ខពួកឈ្មោះអៀង ហ៊ានបន្តសកម្មភាពបំផ្លាញព្រៃឈើនៅចំណុចអូរជុញព្រៃព្រះរកាយ៉ាងមហន្តរាយ។ ពាក់ពន្ធ័និងការលើកឡើងខាងលើនៅព្រឹកថ្ងៃទី២៨កុម្ភៈនេះសារពត៌មានយើងមិនអាចសុំការបំភ្លឺបានឡើយពីលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារដោយទូរស័ព្ទចូលគ្មានអ្នកលើក។ដោយឡែកលោកនង សុខុម នាយខណ្ឌរដ្ឌបាលព្រៃឈើព្រះវិហារក៏មិនអាចទំនាក់ទំនងបានដែរដោយទូរស័ព្ទស្ថិតនៅក្រៅតំបន់សេវា។សូមជម្រាបជូនដែរថាលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដាស់តឿនអ្នកលួចរកស៊ីកាប់ឈើថាមិនថា អ្នកធំ ឬអ្នកតូច អ្នកមានឬអ្នកក្រនោះទេ គឺមានភាពស្មើគ្នាចំពោះមុខច្បាប់ ។លោកមេបញ្ជាការបានព្រមានថាឲ្យតែរកឃើញថា ប្រព្រឹត្តបទល្មើសព្រៃឈើនឹងត្រូវបង្ក្រាបទាំងមនុស្សនិងមធ្យោបាយ ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ កក្កដាបានស្នើដល់ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចសុំពង្រឹងការសម្រេចចិត្តចេញលិខិតអនុញ្ញាតិច្បាប់ និងត្រួតពិនិត្យកិច្ចការដែលជាតួនាទី ភារកិច្ចចងដោយច្បាប់អោយបានរឹងតឹង ។តាមការពិនិត្យ ដីសម្បទានមួយចំនួនមិនអាចដាំដំណាំកសិឧស្សាហកម្មដូចជា កៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរដោយថ្ម ។ គ្មានប្រភពទឹកខែប្រាំងទៀងផង […]
សម្ដេចតេជោហ៊ុនសែនអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងស្វ័យការពារទ័ពជើងគោកនៃប្រទេសជប៉ុន
នៅវិមានសន្តិភាព នារសៀលថ្ងៃព្រហស្បតិ៍ ៥កើតខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ GORO YUASA មេបញ្ជាការកងស្វ័យការពារទ័ពជើងគោកនៃប្រទេសជជប៉ុន ។ក្នុងជំនួបនោះ ឯកឧត្តម GORO YUASA បានជំរាបជូនសម្តេចតេជោថាឯកឧត្តមបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកនៃប្រទេសជប៉ុនមកទស្សនៈកិច្ចក្នុងប្រទេសកម្ពុជាតបតាមការអញ្ជើញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ។ ឯកឧត្តម បានជំរាបជូនសម្តេចតេជោថា មុននឹងជួបពិភាក្សាជាមួយសម្តេចតេជោនារសៀលនេះ ឯកឧត្តមក៏បានអញ្ជើញទៅទស្សនកិច្ចនៅវិមានឈ្នះឈ្នះផងដែរ ហើយឯកឧត្តមបានអបអរសាទរសមិទ្ធផល ជាពិសេសស្នាដៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជាកន្លងទៅនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានអញ្ជើញឯកឧត្តម និងគណៈប្រតិភូមកទស្សនកិច្ចនាពេលនេះហើយដំណើរទស្សនកិច្ចលើកនេះគឺជាការចូលរួមចំណែកក្នុងការបន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនបន្ថែមទៀត ជាពិសេសវិស័យការពារជាតិនៃប្រទេសទាំងពីរផងដែរ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកន្លងនេះ សម្ដេចតែងតែជំរុញ និងពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា និងជប៉ុន។ តាមរយៈនេះ សម្ដេចតេជោបានធ្វើការងារជាច្រើនជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ហើយសម្ដេចតេជោបានចាត់ទុកថាជាទំនាក់ទំនងដែលមានយូរណាស់មកហើយ។ សម្តេចតេជោបានបន្តទៀតថា […]
សម្តេចហ៊ុនសែនថានៅពេលខាងមុខនឹងមានការកាត់ទឹកដីតំបន់អរិយក្សត្រល្វាឯមមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថានៅពេលខាងមុខនេះនឹងមានការកាត់ទឹកដីខេត្តកណ្តាលមួយចំនួនទៀតនៅត្រង់តំបន់អរិយត្សក្រនិងល្វាឯមដើម្បីយកមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ។ សម្ដេចហ៊ុន សែន បានថ្លែងថាកន្លែងទាំងនេះជាទឹកដីរបស់ខេត្តកណ្តាលទេ។ក៏ប៉ុន្តែដោយសាររាជធានីភ្នំពេញមានការរីកចម្រើន។ដូច្នេះបានជាកាត់បញ្ចូលទៅក្នុងរាជធានៅភ្នំពេញហើយបន្តិចទៀតមានការកាត់បន្ថែមទៀត។សម្តេចបានបញ្ជាក់ថានៅពេលធ្វើស្ពានឆ្លងទៅកាន់អរិយក្សត្ររួចហើយក៏នឹងមានការកាត់ទឹកដីខាងល្វាឯម អរិយក្សត្រមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញផងដែរ។ សម្តេចយបានលើកឡើងថាការកាត់ដីតំបន់ទាំងនេះមកឱ្យរាជធានីភ្នំពេញនឹងធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃ។ សម្ដេចបានបញ្ជាក់ទៀតថាកន្លែងនេះ ត្រូវបានធ្វើស្ពានចំនួន២ថែមទៀត ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារ ទៅកាន់អរិយត្សក្រ និងស្ពានមួយទៀតធ្វើផ្លូវជាតិលេខ១ ឆ្លងកាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា ដែលសម័យនេះ ជាសម័យក្នុងការជំរុញខិតខំធ្វើបន្តទៀត។ការរបស់សម្តេចហ៊ុនសែនថ្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មីៗនេះ ស្ថិតនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះ ក្អែក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០៕ដោយ៖សហការី