ព័ត៌មានជាតិ

សម្តេចហ៊ុន សែននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០​នៃអង្គការស​ហព័ន្ធសន្តិភាពសក​លនៅសាធារណរដ្ឋកូរ៉េ

សម្តេចហ៊ុន សែននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ចាប់ពីថ្ងៃ០៣ ដល់ថ្ងៃ០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េ។

ព័ត៌មានជាតិ

សម្តេចតេជោហ៊ុនសែ​នអញ្ជើញផ្តល់​កិត្តិយស​បំពាក់​គ្រឿ​ងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃនៃក្រសួងការ​បរទេ​ស​និ​ងសហប្រតិបត្តិការ​អន្តរជា​តិ

ក្នុងឱកាសនៃពិធីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃល្អមួយចំនួននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបានថតរូបទុកជាអនុស្សាវរីយ៍ក្នុងបរិយាកាសរីករាយបំផុត៕

អន្តរជាតិ

អង្គការសុខភាពពិភពលោកបាន​ប្រកា​សអាសន្នជាសា​កលពី​មេរោគផ្លូវដង្ហើម​កូរ៉ូណាវីរុស

ពី​ក្រុង​ហ្សឺណែវអង្គការសុខភាពពិភពលោកបាន​ប្រកាសអាសន្នជាសាកលពី​មេរោគផ្លូវដង្ហើមកូរ៉ូណាវីរុសដែល​អាច​បង្កការ​​ប៉ះពាល់​ដល់​សុខភាព​សាធារណៈលំដាប់​ពិភព​លោក។ ថ្ងៃសុក្រ​ ទី​៣១មករា គឺ​​មាន​ការ​បញ្ជាក់​ថា មាន​ករណី​ចម្លង​ថ្មី ពី​មនុស្ស​ទៅមនុស្ស​ បន្ថែមទៀត នៅក្រៅទឹក​ដីចិន។ នៅក្នុង​ថ្ងៃ​ដដែលនេះនៅស្រុក​ចិនចំនួន​អ្នក​ស្លាប់​កើនឡើង​ជាង​២១០នាក់​ហើយ​មាន​ករណី​ឆ្លង​ បាន​កើតឡើង សរុប​​ប្រមាណ​១ម៉ឺន​នាក់​ នៅ​ចិន​ដីគោក។រដ្ឋាភិបាល​ចិនបាន​បញ្ជូន​យន្តហោះ​ពីរគ្រឿង​ ទៅប្រទេស​ថៃ និង​ម៉ាឡេស៊ី ដើម្បី​​ដឹក​ពលរដ្ឋ​ចិន ដែល​មាន​ផ្ទះ​សម្បែង​នៅ​ខេត្ត​ហូពេនិង​ក្នុង​ក្រុងវូហានឱ្យ​អាច​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​របស់ខ្លួន​វិញ​។ វិធានាការរបស់​អាជ្ញាធរ​ចិន​​នេះគឺបន្ទាប់ពី​ជើង​ហោះ​ហើរ ​ចេញឬចូល​តំបន់ហូពេនិង​វូហាន ត្រូវបាន​បិទ នាប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​អ្នក​ស្រុកហូពេនិង​វូហាន ត្រូវ​ស្ទះដំណើរមិន​អាច​ត្រឡប់​ចូល​ស្រុក​កំណើត​របស់​ខ្លួន​បាន​។ក្រសួង​ការបរទេស​ចិនបានបញ្ជាក់ថា ការ​ដឹកពលរដ្ឋ​ចិនអ្នក​ស្រុក​ហូពេនិង​វូហានចេញ​ពី​ថៃ​និងម៉ាឡេស៊ី​ ​ឱ្យ​​ត្រឡប់​ចូល​ស្រុក​កំណើត​​វិញនេះ គឺ​ចំពោះ​តែករណី​​អ្នក​ទាំងឡាយ​ណា​ ដែល​ចង់​ត្រឡប់​ចូល​ប្រទេស​វិញ តែគ្មាន​មធ្យោបាយ​តែប៉ុណ្ណោះ។ តាម​គម្រោង​ ​ថ្ងៃ​សុក្រ​នេះ​ យន្តហោះ​ចិន​ដឹក​ពលរដ្ឋ​ ជិត​១២០នាក់ ​ចេញពី​ក្រុង​បាំងកក ហើយ​ប្រមាណ​១០០នាក់ នឹងត្រូវ​​ហោះ​ចេញពី​កោះ​ Bornéo របស់​ម៉ាឡេស៊ី​។ ទោះ​យ៉ាងនេះក្តី​ ចំណាត់​ការដូច្នេះ​ ត្រូវ​រង​រិះគន់ថា «ម្តេច​​ក៏​ចង់​នាំ​មនុស្ស​ អ្នក​ដែល​មិន​ទាន់មាន​​ឆ្លង​ជំងឺ​ ឱ្យ​ទៅ​ចូល​ក្នុង​តំបន់​ដែល​កំពុង​ផ្ទុះ​រោគ​នោះ​ទៅវិញ​ ? គេ​គួរណាស់​តែ​មាន​កន្លែង​សុវត្ថិភាព​ផ្សេងៗ​សម្រាប់ពួកគេទាំងនោះ​»។ខណៈដែល​ចិន​ប្រមូល​អ្ន​កស្រុកហូពេនិង​វូហានឱ្យ​ត្រឡប់​ចូល​ផ្ទះ​សម្បែងវិញ,ពលរដ្ឋ​បរទេស​ដែល​ជាប់​គាំង​នៅ​តំបន់​នោះក៏ត្រូវ​រដ្ឋាភិបាល​នៃប្រទេស​នីមួយ​ៗ​បាន​ចាត់វិធានការ​ជម្លៀស​ចេញ​ជាបន្តបន្ទាប់ដែរ​។ ថ្ងៃ​សុក្រទី​៣១មករា បារាំងបាន​​ដឹក​ពលរដ្ឋ​របស់ខ្លួន​ ជាង​២០០នាក់ ចេញពី​ក្រុង​វូហាន តាម​យន្ត​ហោះ ហើយ​យក​មកដាក់​ក្នុង​​ជំរុំ​​តាម​ដាន​រោគ​ សម្រាប់​រយៈពេល​២សប្តាហ៍​សិន។ ពួក​គេទាំងនោះ ត្រូវ​រស់​នៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាងយក​ចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យនិង​ប៉ូលីស​ នៅ​ខេត្ត​ម៉ាក់សីយ៍ ភាគ​ខាង​ត្បូង​ប្រទេស​។ […]

ព័ត៌មានជាតិ

សម្តេចតេជោ​ហ៊ុន សែនអ​ញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀប​ចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុបលើកទី១៣​ឆ្នាំ២០២០

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលពិធីបិទសន្និបាតនេះ បានធ្វើឡើងវិមានសន្តិភាព។តាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក ហើយមានស្ថានតំណាងប្រចាំបរទេសចំនួន៦៣។ តាមរយៈទិសស្លោក «កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យជាតិ» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញ ពិតជាសមស្របបំផុតទៅនឹងការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអង្គសនិ្នបាតរបស់ក្រសួងការបរទេស ជាពិសេសចំពោះសមិទ្ធផលជាច្រើនដែលក្រសួងបានខិតខំប្រឹងប្រែងទទួលបានជោគជ័យកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញពីកិច្ចការសំខាន់ៗនៃទំនាក់ទំនងការបរទេសរបស់កម្ពុជាជាមួយបណ្តាប្រទេសលើពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា នយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស គឺជាដៃទំាងពីរនៃខ្លួនប្រាណតែមួយ ដែលត្រូវការគ្នាទៅវិញទៅមក ជួយគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ការកំណត់នយោបាយក្រៅប្រទេស គឺជាកិច្ចការរកលំនឹងដ៏លំបាករវាងការបំពេញកាតព្វកិច្ច ការទទួលខុសត្រូវជាអន្តរជាតិ និងការការពារផលប្រយោជន៍ជាតិខ្លួនឯង។ អតីតកាលជូរចត់របស់កម្ពុជាតម្រូវឱ្យប្រទេសយើងកំណត់យក សន្តិភាព […]

ព័ត៌មានជាតិ

ស្អែក​នេះគណ​បក្ស​ប្រជា​ជន​កម្ពុជានឹង​បើក​សន្និ​បា​ត​គណៈ​កម្មាធិ​ការ​កណ្តាល​របស់​ខ្លួន​រយៈ​ពេ​ល​២ថ្ងៃ

នៅថ្ងៃទី១និងទី២កុម្ភៈស្អែក​នេះគណ​បក្ស​ប្រជា​ជន​កម្ពុជាដែល​ជា​គណ​បក្ស​កាន់​អំណាច​បច្ចុប្បន្ននឹង​បើក​សន្និ​បាត​គណៈ​កម្មាធិការ​កណ្តាល​របស់​ខ្លួន​រយៈ​ពេល​២ថ្ងៃដើម្បី​បូក​សរុប​ការ​ងារ​របស់​ខ្លួន​រយៈ​ពេល​៦ខែ​កន្លង​មកនិង​កំណត់​ទិស​ដៅ​ការងារ​ដែល​ត្រូវ​ធ្វើ​បន្ទាប់​។លោកឈឹម ផលវរុណអ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជាថ្លែង​ប្រាប់បណ្តាញពត៌មាននៅ​ថ្ងៃ​សុក្រ​នេះ​ថា មាន​របៀប​វារៈ​សំខាន់ៗ​ចំនួន​២​ដែល​នឹង​ត្រូវ​ដាក់​ចូល​នៅ​ក្នុង​អង្គ​សន្និ​បាត​នេះគឺ​ទី១ វាយ​តម្លៃ​ពី​ស្ថាន​ភាព​ការងារ​និង​ការ​វិវត្តន៍​នយោ​បាយ​រយៈ​ពេល​៦ខែ​កន្លង​ទៅ និង​ទី២ គឺ​ជា​ការ​កំណត់​ទិស​ដៅ​ការងារ​សម្រាប់​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​វែង​ទៅ​ថ្ងៃ​មុខនេះ​។ដោយ៖សហការី

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែនស្នើដល់អ្នក​លក់ម៉ាសនិង​រោងចក្រកាត់ដេ​រចូលរួមទាំងអស់គ្នា

កាលពីព្រឹកមិញថ្ងៃទី៣០ខែមករាឆ្នាំ២០២០ក្នុងពេលអញ្ជើញថ្លែងសន្និសីទកាសែតនៅវិមានសន្តិភាពអំពីស្ថានភាពជំងឺកូរ៉ូណានៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើសុំត្រង់ដល់អាជីវករ និងអ្នកលក់ម៉ាសទូទាំងប្រទេស សូមកុំតម្លើងតម្លៃម៉ាសលក់កេងចំណេញក្នុងពេលដែលប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងត្រូវការ។ សូមបងប្អូនលក់តម្លៃធម្មតាឬថោកជាងនេះដើម្បីចូលរួមចំណែកជួយពលរដ្ឋយើងជាពិសេសក្នុងស្ថានភាពនិងតម្រូវការដូចក្នុងពេលនេះ។ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បណ្តារោងចក្រកាត់ដេរ សូមចូលរួមជួយផលិតម៉ាសអោយកម្មករកម្មការនីប្រើប្រាស់អោយបានគ្រប់គ្នា និងជួយផ្គត់ផ្គង់ដល់រដ្ឋផងដែរ។ ចំពោះក្រុមគ្រួសារណាដែលអាចដេម៉ាសពាក់ដោយខ្លួនឯងបានគឺសូមចូលដេរសម្រាប់អោយក្រុមគ្រួសារប្រើប្រាស់ដើម្បីកាត់បន្ថយការចំណាយ៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែនផ្តាំផ្ញើនិស្សិតខ្មែរនៅចិ​នត្រូវសុំច្បាប់សា​លាអោយបានត្រឹមត្រូវ

កាលពីព្រឹកថ្ងៃទី ៣០ មករា ២០២០ ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus)នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើដល់សិស្ស និងនិស្សិតខ្មែរដែលបានអាហារូបករណ៍កំពុងសិក្សានៅប្រទេសចិន ដែលមានមួយចំនួនបានចាកចេញពីចិនមកដល់កម្ពុជាវិញហើយ​ គឺត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ។ សម្តេចតេជោបានរំឮកថា ពេលសុខស្រួលនៅជាមួយគ្នា ដល់ពេលលំបាករត់ចោលគ្នា នោះគឺមិនត្រឹមត្រូវទេ។សម្តេចតេជោ ហ៊ុន សែន មិនប្រាកដច្បាស់ទេថា តើកូនក្មួយដែលបានវិលមកដល់កម្ពុជាហើយនោះ ដោយមូលហេតុខ្លាចឆ្លងជំងឺកូរ៉ូណា ឬមកដោយមានមូលហេតុអ្វីផ្សេងទេ​។ប៉ុន្តែទោះបីយ៉ាងណាក៏ដោយចំពោះសិស្សនិស្សិតដែលបានចាកចេញពីសាលាមកដល់កម្ពុជាហេីយនោះ​ គឺត្រូវតែរកមធ្យោបាយពន្យល់នឹងសុំច្បាប់សាលាអោយបានត្រឹមត្រូវ​ ចៀសវាងសាលាមិនទទួលអោយទៅបន្តការសិក្សាវិញ៕

ព័ត៌មានជាតិ

សហព័ន្ធអ្នកសារ​ព័ត៌មានកម្ពុជាអង្កេតការពិតអំពាវនាវដល់លោក​(K01)ម​កចុះឈ្មោះវគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈអ្នកសា​រពត៌មាន

បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនប្រាប់ទៅលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួង​ព័ត៌មានបើក​វគ្គ​បង្រៀន​និងក្រើនរំលឹក​​ដល់ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​កឈ្មោះឃឿន សូ​ឡាហៅ K01នេះឲ្យមាន​វិជ្ជាជីវៈ​សារព័ត៌មាននឹងគេដែរនោះ។ភ្លាមៗនោះសហព័ន្ធអ្នកសារ​ព័ត៌មានកម្ពុជាអង្កេតការពិតដែល​មានលោកម៉ូរ៉ាផាត់ជាប្រធានបានទាក់ទងមកអង្គភាពយើងឲ្យជួយចុះផ្សាយក៏ដូចជាអំពាវនាវដល់លោក​(K01)មកចុះឈ្មោះនៅសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអង្កេតការពិតដើម្បីទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារពត៌មានតាមរយៈលេខទូរស័ព្ទ០១២៨៤១៣៧៧។សូមជម្រាបផងដែរថាក្នុង​សន្និសីទកាសែតនៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា​នេះបានក្រើនរំលឹក​​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ឈ្មោះ ឃឿន សូ​ឡា ហៅ K01 ដែល​បាន​ផ្សាយ​ផ្ទាល់​ពីមុខ​មន្ទីរ​ពេទ្យរុស្ស៊ី កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ដោយ​ផ្សាយ​បំផុសគ្មានការពិតពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​ថ្មីកូ​រ៉ូ​ណា វីរុស​។ សម្តេចក៏បានផ្តាំផ្ញើទៅលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបើក​វគ្គ​បង្រៀន​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក​(K01)នេះឲ្យមាន​វិជ្ជាជីវៈ​សារព័ត៌មាន​។ការផ្តាំផ្ញើរបស់សម្តេច បានធ្វើឡើង បន្ទាប់ពីអ្នកលេងហ្វេសប៊ុក K01 បានទៅ​ផ្សាយ​ផ្ទាល់​​តាមហ្វេសប៊ុក នៅមុខក្លោងទ្វារមន្ទីររុស្ស៊ី ក្នុងរាជធានីភ្នំពេញ​ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០​ ថា​នៅមន្ទីរពេទ្យរុស្ស៊ី មានអ្នកជំងឺរលាកសួតថ្មី កូរ៉ូណា វីរុស។ក៏ប៉ុន្តែ​ប្រធានមន្ទីរពេទ្យ​រុស្ស៊ី បាន​ប្រកាស​បដិសេធភ្លាមៗ នឹងការផ្សាយតាមហ្វេសប៊ុកដូច្នេះ​។ ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង ក៏បានស្នើដល់​អាជ្ញាធរសមត្ថកិច្ច ចាត់​វិធានការ​ចំពោះការផ្សាយ​ព័ត៌មានមិនពិតដូច្នេះ។ក្រោយសន្និសីទកាសែត នៅមន្ទីររុស្ស៊ី កាលពីរសៀលថ្ងៃទី២៩មករានេះ លោក K01 បាន Live តាមហ្វេសប៊ុកម្តងទៀត ហើយសុំទោសជាសាធារណៈចំពោះការផ្សាយផ្ទាល់របស់លោក កាលពីពេលព្រឹក នៅមុខមន្ទីរពេទ្យរុស្ស៊ី។ ឃ្លីបវីដេអូ ផ្សាយផ្ទាល់ កាលពីព្រឹក ដែលលោក K01 […]

ព័ត៌មានជាតិ

សម្តេចហ៊ុនសែន៖កម្ពុជាមិនរត់ចោ​លមិត្តចិនទេគឺ​ដូចពាក្យខ្មែរយើងដែលតែងនិយាយថា “ស្រឡាញ់គ្នាក្នុង​គ្រាក្រ​ហើយក៏មិនរត់​ចោលគ្នាក្នុងគ្រ​អាសន្នលំបា​កឡើយ”

កាលពីព្រឹកមិញថ្ងៃទី៣០ខែមករាឆ្នាំ២០២០នៅវិមានសន្តិភាពក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា(Coronavirus)នៅក្នុងប្រទេសកម្ពុជាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ច្បាស់អំពីគោលជំហរឥតស្រពិចស្រពិលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលដែលដែលប្រទេសចិនកំពុងជួបបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) គឺកម្ពុជាមិនត្រូវការជម្លៀសសិស្ស និស្សិត ឬមន្រ្តីកុងស៊ុល និងមន្រ្តីស្ថានទូតមកកម្ពុជាវិញទេ។ជំហរបែបនេះ គឺសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានសម្រេចរួចហើយនៅប្រទេសជប៉ុន ក្នុងពេលដែលប្រទេសនេះជួបគ្រោះរញ្ជួយផែនដីដែលបានធ្វើអោយប៉ះពាល់ដល់រ៉េអាក់ទ័រអគ្គីសនីដើរដោយថាមពលនុយក្លេអែរដែលបង្កការប៉ះពាល់ដល់ជីវិតមនុស្សនិងទ្រព្យសម្បត្តិពលរដ្ឋជប៉ុនយ៉ាងច្រើន។ ក្នុងពេលនោះ គឺកម្ពុជាមិនបញ្ជូនសិស្សនិស្សិត មន្រ្តីកុងស៊ុល និងមន្រ្តីទូតចេញពីជប៉ុនទេ គឺយើងរក្សាទុកនៅទីក្រុងតូក្យូទាំងអស់ ហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាលជប៉ុន។ ទន្ទឹមនឹងនោះដែរ គឺកម្ពុជាបានចូលរួមរៃអង្គាសមូលនិធិជួយជប៉ុនថែមទៀតផង ទោះបីច្រើនឬតិចក្តី ។ កម្ពុជាជាប្រទេសក្រីក្រពិតមែន តែទឹកចិត្តយើងអត់ក្រទេ ហើយមិត្តជប៉ុនក៏បានអរគុណកម្ពុជាចំពោះទឹកចិត្តនិងមិត្តភាពដ៏ល្អនេះ។ ករណីមួយទៀតគឺយើងបានសម្រេចដូចគ្នានៅប្រទេសកូរ៉េខាងត្បូង នៅពេលដែលប្រទេសកូរ៉េខាងជើងប្រកាសធ្វើសង្គ្រាម ក៏កម្ពុជាមិនជម្លៀសពលរដ្ឋ សិស្ស និស្សិតខ្មែរចេញពីកូរ៉េខាងត្បូងដែរ គឺយើងនៅរួមសុខទុក្ខជាមួយគ្នា ។ ដោយសារភាពស្មោះត្រង់ និងគុណធម៍ដែលកម្ពុជាមានចំពោះប្រទេសកូរ៉េខាងត្បូង គឺប្រទេសនេះបានទទួលយកបងប្អូនកូនក្មួយកម្មករជាច្រើនពីកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េ។ នៅពេលនេះ ប្រទេសចិនជាមិត្តក៏កំពុងជួបបញ្ហាដែលកម្ពុជាមិនអាចរត់ចោលមិត្តបានឡើយ គឺដូចពាក្យខ្មែរយើងដែលតែងនិយាថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ហើយក៏មិនរត់ចោលគ្នាក្នុងគ្រអាសន្នលំបាកឡើយ”៕ដោយ៖សហការី

ព័ត៌មានជាតិ

សម្តេចហ៊ុនសែន៖សាលារៀនជាកន្លែងត្រូវផ្តល់​ជំនឿនិងទំនុកចិ​ត្តដល់សិស្សនិ​ងអាណាព្យាបាល

កាលពីព្រឹកមិញថ្ងៃទី៣០ខែមករាឆ្នាំ២០២០ក្នុងពេលអញ្ជើញថ្លែងសន្និសីទកាសែតនៅវិមានសន្តិភាពអំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណានៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនត្រូវតែផ្តល់ទំនុកចិត្តនិងជំនឿដល់សិស្សានុសិស្សនិងដល់អាណាព្យាបាលដើម្បីបញ្ជូនកូនទៅសាលារៀនជាធម្មតាដោយគ្មានការភ័យព្រួយបារម្ភ។សាលារៀននីមួយៗក៏ត្រូវមានអនាម័យល្អបំផុតដើម្បីកូនសិស្សមានសុខភាពល្អ។ទន្ទឹមនឹងនេះដែរក្រសួងអប់រំនិងក្រសួងសុខាភិបាលត្រូវសហការជាមួយគ្នាចុះអប់រំនៅតាមសាលារៀនអោយបានយល់ពីអនាម័យសុខភាព វិធីបង្ការ និងការពាររោគផ្សេងៗ ជាពិសេសជំងឺឆ្លងខាងលើ។ ឪពុកម្តាយ និង អាណាព្យាបាលត្រូវបញ្ជូនកូនចៅទៅសាលារៀនជាធម្មតាឡើងវិញ៕ដោយ៖សហការី