ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​​ថ្កោល​ទោសទា​ហានវៀតណាម​ករណីស្លាប់​​​​យុវជនម្នាក់

បន្ទាប់​ពី​យុវ​ជន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​​ដែល​ចូល​បម្រើ​នៅក្នុង​ជួរ​កង​ទ័ព​នៃ​របប​កុម្មុយនិស្ត​វៀតណាម​ត្រូវ​បាន​ស្លាប់​នៅថ្ងៃ​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ។នៅ​ថ្ងៃ​សៅរ៍នេះពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្កោល​ទោស​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ការ​ស្លាប់​របស់​យុវជន​ខ្មែរ​កម្ពុជា​នៅ​ក្នុង​បន្ទាយ​ទាហានវៀតណាម​បែប​អាថ៌​កំបាំង​នេះ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​សង្ស័យ​ថាមក​ពី​ការ​ធ្វើ​ទារុណ​កម្ម​។​ដោយ​គ្មាន​អាជ្ញាធរវៀតណាម​បញ្ជាក់​ពី​មូលហេតុ​​ច្បាស់​លាស់​នៃ​ការ​ស្លាប់​របស់យុវជន វិន​ ជុង​ (Huynh​ Chung​) នៅក្នុង​បន្ទាយទាហាននោះ ក្រុម​គ្រួសារ​សព និង​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហានវៀតណាម​ និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​និង​បកស្រាយ​ឲ្យបាន​ច្បាស់​នូវ​ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ​។បើតាម​សារព័ត៌មាន​ព្រៃ​នគរ សាកសព​​របស់​យុវជន​ខ្មែរ​ក្រោម​នេះគឺមានស្នាម​ជាំ​នៅ​លើ​ខ្លួន​ ដែល​ក្រុម​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ សង្ស័យ​ថា​ យុវជន​រូប​នេះ​ អាច​ត្រូវ​គេ​ធ្វើទារុណកម្ម​រហូតដល់​ស្លាប់​។បើតាម​សារព័ត៌មាន​ដដែល ក្រោយ​ការ​ស្លាប់របស់​យុវជន​ខ្មែរក្រោម​នៅឃុំ​កំពង់ទូក​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ ឬភាសា​វៀតណាម​​ហៅថា​ ភូមិ​ Huong​ Phu​ C ឃុំ​ Da​ Loc​ ស្រុក​ Chau​ Thanh​ ខេត្ត​ Tra​ Vinh​ ដោយ​អាថ៌កំបាំង​នេះ ​ក្រុមទាហាន​វៀតណាម​បាន​យក​សាកសព​យុវជននោះ​ទៅ​វះ​ជាច្រើន​កន្លែង​ ដោយ​មិនបាន​ផ្ដល់​ដំណឹង​ជាមុន​ដល់​ក្រុម​គ្រួសារ​សព​ឡើយ​។ បន្ទាប់ពី​បាន​វះ​រួច​ សាកសព​យុវជន​ខ្មែរក្រោម​រូប​នេះ​បាន​បញ្ជូន​សង​មក​គ្រួសារ​វិញ​នៅ​ថ្ងៃ​ដដែល​។ដោយមាន​ក្រុមទាហាន​ និង​ នគ​រ​បាល​វៀតណាម​ជាច្រើន​មកដល់​ផ្ទះ​ដើម្បី​បំភ្លឺ​ករណី​ស្លាប់​ដោយ​ចម្រូងចម្រាស​នេះ​ ។បើ​​តាម​វីដេអូ​ឃ្លី​បដែល​អ្នកស្រុក​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ Facebook​ នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ បាន​បង្ហាញ​ពី​ក្រុម​គ្រួសារ​សព​បានចោទសួរ​ទៅ​តំណាង​ក្រុម​នគរបាល​វៀតណាម​ថា​ ហេតុអ្វី​សមត្ថកិច្ច​ហ៊ាន​យក​សព​ទៅ​វះ​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ដាយឪពុក​សព​និង​ថា​ហេតុអ្វី​សមត្ថកិច្ច​មិន​ផ្ដល់​ដំណឹង​​អំពី​ការ​ស្លាប់​មកដល់​ក្រុម​គ្រួសារ​សពជាដើម។ តំណាង​នគរបាល​វៀតណាម​​បាន​ឆ្លើយ​ថា​ គេ​មិន​ហ៊ាន​ផ្ដល់​ដំណឹងពី​​ករណី​ស្លាប់​នេះ​ភ្លាម​ៗដល់​ក្រុម​គ្រួសារ​បាន​ទេ​ ព្រោះ​ខ្លាច​នឹង​មានការ​តត់​ស្លុត​ ទើប​គេសម្រេច​ផ្ដល់​ដំណឹង​ជាដំបូង​ថា​ យុវជន​ វិញ​ ជុង​ […]

សេដ្ឋកិច្ច

ឯកឧត្តមវេងសា​ខុនអញ្ជើញចុះម​កពិនិត្យដំណាំបន្លែរបស់កសិករ

នៅរសៀលថ្ងៃដដែលឯកឧត្តមវេងសាខុនប្រធានក្រុមការងារអមដំណើរដោយសហការីបានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាសក្រុងកំពង់ចាម។កសិករភាគច្រើនពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង និងគម្រោងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIREដែលគម្រោងទាំងពីរនេះអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងបំណងសំខាន់គឺផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាព រួចឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព បង្កើនផលិត ភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាតឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម។សមាជិកបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារ កសិករតំបន់នេះនិយមដាំបន្លែចម្រុះបន្ទាប់ពីទឹកស្រកដូចជាខ្ទឹមក្រហម ម្ទេស សណ្តែកកួរ ស្ពៃក្តោប ពោតបារាំង និងឱឡឹក។ល។ ពួកគាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយសារទទួលបានបច្ចេកទេសដាំដុះថ្មីៗ ល្អ ងាយស្រួលក្នុងការគ្រប់គ្រងស្មៅ សត្វល្អិត ប្រើប្រព័ន្ធដំណក់ទឹក កាត់ បន្ថយកំលាំងពលកម្ម ចំណេញពេល បានទិន្នផលខ្ពស់ ធានាបានគុណភាព សុវត្ថិភាពស្របតាមអ្វីដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន។ កត្តាទាំងអស់នេះ បានជួយឲ្យពួកគាត់មានមុខរបរច្បាស់លាស់ និរន្តរភាពនៃចំណូលគ្រួសារ ហើយតាមរយ:ការពង្រីកផលិតភាពផលិតកកម្មនេះ គ្រួសារភាគច្រើនទទួលបានចំណូល ៥០០០ដុល្លារ/ឆ្នាំ និងមួយចំនួនទៀតបាន ២-៣ពាន់ដុល្លារ/ឆ្នាំរួចទៅហើយនាពេលបច្ចុប្បន្ន។បន្ទាប់ពីបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃក្រុមបណ្តុំបន្លែ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ ហើយនេះគឺការទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗមកអនុវត្ត ផលដំណាំ និងប្រាក់ ចំណូលកើនឡើង ជីវភាពធូរធារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជ រដ្ឋា ភិបាល ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ […]

បរិយាយ

បរិយាយ៖២​ធ្នូ​​ជាចលនា​រំ​ដោះ​​ជាតិ​​ប្រឆាំង​​នឹង​​មេ​ដឹក​នាំ​​ដែល​​កាច់​​​ចង្កូត​​ប្រទេស​​ទៅ​​​រក​​ក្តី​​វិនាស​​អន្តរាយ

២​ធ្នូ​​១៩៧៨​ -២​ធ្នូ​ ​២០១៩ជា​ខួប​​ទី៤១​​ឆ្នាំ​​នៃ​​ចលនា​​ផ្តួល​​រំលំ​​របប​​ដឹកនាំ​​​សម្លាប់​​រង្គាល​​របស់​​ពួក​​ខ្មែរ​ក្រហម។​រណសិរ្ស​​រំដោះ​ជាតិ​​ដែល​​គាំទ្រ​​​ដោយ​​កងទ័ព​​វៀតណាម​​​បាន​​​ទទួល​​ជ័យ​ជម្នះ​​នៅ​​ថ្ងៃ​​ទី​៧​​មករា​​១៩៧៩។​៤១ឆ្នាំ​​បាន​​កន្លង​​ផុត​​ទៅ​​២​ធ្នូ​​ត្រូវ​​បាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ប្រារព្ធ​​ទិវា​​រម្លឹក​​ខួប​​ជា​​រៀង​រាល់​​ឆ្នាំ​​មិន​​ដែល​​ខាន។ការ​​រម្លឹក​​ខួប​​ថ្ងៃ​​២​​ធ្នូ​​ក៏​​ជា​​សារ​​មួយ​​រម្លឹក​​អំពី​​ចលនា​រំ​ដោះ​​ជាតិ​​ប្រឆាំង​​នឹង​​មេ​ដឹក​នាំ​​ដែល​​កាច់​​ចង្កូត​​ប្រទេស​​ទៅ​​រក​​ក្តី​​វិនាស​​អន្តរាយ។​ ​​​២ធ្នូ​១៩៧៨​គឺ​ជា​ការ​ចាប់​កំណើត​នៃ​ចលនា​តស៊ូ​ដែល​មាន​ឈ្មោះ​ថា​«រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា»​នៅ​ឯ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ។ រណសិរ្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដែល​បាន​សាប​​ព្រួសរបប​​វាល​​ពិឃាត​​នៅ​លើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។ការ​កកើត​ឡើង​នៃ​រណសិរ្ស​២​ធ្នូ​អាច​បញ្ជាក់​បាន​នូវ​ទ្រឹស្តី​ដែល​ថា​«ទីណា​មាន​ការ​ជិះជាន់ ​ទីនោះ​​មាន​ការ​រើ​បង្រះ» ​សូម្បី​តែ​របប​ខ្មែរក្រហម​ដ៏​សាហាវដ៏មហា​ប្រល័យ​ក៏​គង់​នៅ​មាន​អ្នក​ហ៊ាន​ងើប​តស៊ូ​ដើម្បី​ផ្តួល​រំលំ​រហូត​បាន​ទទួល​ជោគជ័យ​ដែរ។​ រណសិរ្ស​២ធ្នូ​មិន​មែន​ជា​ចលនា​​រំដោះ​ជាតិ​លើក​ដំបូង​ទេ​សម្រាប់​ប្រទេស​កម្ពុជា​ ។ប៉ុន្តែ ​វា​ជា​ចលនា​តស៊ូ​មួយ​ដែល​ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ជាការ​ពិត​ក្រោយ​ចលនា​រណសិរ្ស​២​ធ្នូ​ឆ្នាំ​៧៨ក៏​មាន​ដែរ​ចលនា​តស៊ូ​ជាយដែន​ក្នុង​ទសវត្សរ៍​ទី​៨០​និង​៩០​ដែល​ត្រូវ​គេ​បង្កើត​ឡើង​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​ដូចគ្នា​។ប៉ុន្តែ ​ទីបំផុត​ទៅ ​ដំណោះ​ស្រាយ​នយោបាយ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ដាក់​អាវុធ​និង​ជ្រើសរើស​យក​ការ​បោះឆ្នោត​ជា​ទីលាន​ប្រកួត​ប្រជែង​វិញ។ ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​១៩៩៣​​គឺ​ជា​របត់​នយោបាយ​ថ្មី​មួយ​សម្រាប់​កម្ពុជា។ ​វប្បធម៌​ប្រជាធិបតេយ្យ​កំពុង​ចាក់​ឬស​នៅ​លើ​ទឹក​ដី​ដែល​ធ្លាប់​តែ​ប្រយុទ្ធគ្នា​ដោយ​អាវុធ​មួយ​នេះ។ ​មក​ដល់​ត្រឹម​នេះ ​គេ​អាច​និយាយ​បាន​ថា​រណសិរ្ស​ ២​​ធ្នូ​១៩៧៨​គឺ​ជា​ចលនា​តស៊ូ​រំដោះជាតិ​ដោយ​​អាវុធ​​ចុងក្រោយ​សម្រាប់​រយៈ​ពេល​៤១​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ដោយ​ក្រឡេក​ថយ​ក្រោយ​ទៅ​មើល​អតីតកាល​របស់​ខ្លួន​ពលរដ្ឋខ្មែរ​ជា​ច្រើន​បន់ស្រន់​សូម​ឲ្យ​ចលនា​រំដោះ​ជាតិ​ដោយ​ចុង​កាណុង​​បញ្ចប់​ត្រឹម​ចលនា​២​ធ្នូ​ឆ្នាំ​១៩៧៨​ទៅ​ចុះ​ពីព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ប្រទេស​ជាតិ​​ធ្លាក់​ក្នុង​ភាព​វិនាសកម្ម​វឹកវរ​ជាថ្មី ​និង​ត្រូវ​បង្កើត​ចលនា​រំដោះ​ជាតិ​អ្វី​ទៀត​នោះ​ឡើយ។ ប៉ុន្តែ ​ដើម្បី​ធ្វើ​ឲ្យ​ក្តី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សម្រេច ​ទាល់តែ​មាន​ភាព​សុខដុមរមនា​ក្នុង​ចំណោម​ពលរដ្ឋ​ ជាពិសេស​ភាព​សុខដុមរមនា​រវាង​អ្នក​នយោបាយ​តែ​ម្តង។ ​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ហើយ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ​បាន​ស្គាល់​ហើយ​ការ​អភិវឌ្ឍន៍​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​គ្រប់​វិស័យមាន​ហើយ​សេរីភាព​ដើរ​ហើរ​ទៅ​ណា​មក​ណា​ដោយ​សេរី​ និង​លែង​មាន​ទៀត​ហើយ​សង្គ្រាម​ស៊ីវិល។ ​ប៉ុន្តែបញ្ហា​ជាច្រើន​នៅ​តែ​បង្ក​ភាព​អាប់​អួនៅ​ក្នុង​សង្គម​នៅ​ឡើយ។ ​បញ្ហា​ដីធ្លី​ ប្រព័ន្ធ​យុត្តិធម៌ ​និង​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​គគុក​​នៅ​ឡើយ។ ​ទំនាស់​រវាង​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​ក៏​នៅ​តែ​មាន​លក្ខណៈ​ស្រួច​ស្រាល់​​យ៉ាង​ខ្លាំង។​ ថ្មីៗ​នេះ​ក៏​មាន​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​ពាក្យ​សម្តី​បន្ទាប់​ពី​បក្ស​ប្រឆាំង​បំផុស​អំពី​ការ​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​ប្រទេស​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​។ ទាំងនេះ​បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឬ​ក៏​ការ​នឹក​ឃើញ​ឡើង​វិញ​អំពី​រូបភាព​នៃ​អំពើ​ហិង្សា​គួរ​ឲ្យ​ព្រឺខ្លាច។ យ៉ាងណា​ក៏ដោយ ​មាន​ការ​រំពឹង​ទុក​ថា ​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​នឹង​ស្រង់​បទពិសោធន៍​ពី​អតីតកាល ​ហើយ​ចៀសវាង​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ច្រំដែល។ ​គឺ​ចៀសវាង​តាម​រយៈ​ធ្វើ​នយោ​បាយ​ដោយ​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ដ៏​ពិតប្រាកដ​មួយ​ ដោយ​គិត​គូ​រផល​ប្រយោជន៍​ប្រទេស​​ជាតិ​ និង​ប្រជាជន​ជា​ធំ​ ហើយ​មិន​ទុក​ឲ្យ​ពួកគេ​ទទួល​រងទុក្ខ​វេទនា​ទៀត​ឡើយ។ គេ​ក៏​មាន​ជំនឿ​ដែរ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​ថ្មី​នេះ​ប្រាកដ​ជា​នឹង​ចូល​រួម​កាន់​ក្តាប់​ជោគ​វាសនា​ប្រទេស​ជាតិ​ដោយ​មិន​បណ្តោយ​ឲ្យ​អ្នកនយោបាយ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ទៀត​ដែរ។ ​ការ​ចូល​រួម​ធ្វើ​ឲ្យ​មាន​ភាព​សុខដុមរមនា​ក្នុង​ប្រទេស​ជា​វិធី​ល្អ​បំផុត​ដើម្បី​ចៀស​វាង​ការ​កកើត​ជាថ្មី​ចលនា​តស៊ូ​រំដោះ​ជាតិ​ដោយ​អំពើហិង្សានោះ៕ដោយ៖ចលនាសង្គម

ព័ត៌មានជាតិ

ខួបអនុស្សាវរី​យ៍​លើ​កទី៤១(​២ធ្នូ១៩​​៧៨-​២ធ្នូ​២​០​១​៩)ទិ​វាកំ​ណើតរណសិរ្យសា​មគ្គីអភិ​វឌ្ឍន៍​មា​តុ​ភូមិកម្ពុជា​ក្រោម​អធិប​តីភាពឯក​ឧត្តម​វេ​ង ​សា​​ខុន

នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តនគរបាជ័យក្នុង ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម បានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវដែលជាប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចំនួន ២ ៥០០នាក់ ដែលអញ្ជើញមកពីឃុំទាំង១៥ នៃស្រុកកំពង់សៀម។ ស្ថិតិក្នុងឱកាសដ៏មហោឡារិកនេះឯកឧត្តមប្រធានបានថ្លែងសារទៅកាន់អង្គមីទ្ទីញដោយជាបឋមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន សម្តេចមហាពញាចក្រីហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ […]

អន្តរជាតិ

លោកអភិបាលក្រុងបាន​ថ្កោល​ទោស​«ការ​វាយ​ប្រហា​រ​ដ៏​សែន​អា​ក្រក់»ដែលបាញ់​ស្លាប់​​ដោយ​ប៉ូលិស

អភិបាល​ក្រុងឡុងដ៍​លោក ​Sadiq Khan​បាន​ថ្កោល​ទោស​«ការ​វាយ​ប្រហារ​ដ៏​សែន​អាក្រក់»​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ នៅ​លើ​ស្ពាន ​London Bridge ​ដែល​នៅ​ក្នុង​នោះ​ជន​ម្នាក់​ជាប់​សង្ស័យ​ជា​អ្នក​វាយ​ប្រហារ​មាន​កាំ​បិត​និង​ពាក់​អាវ​កាក់​គ្រឿង​ផ្ទុះ​ក្លែង​ក្លាយ​បាន​ត្រូវ​បាញ់​ស្លាប់​ដោយ​ប៉ូលិស។លោក​ Khan ​បាន​និយាយ​បញ្ជាក់​ថា​ មាន​មនុស្ស​មួយ​ចំនួន​បាន​ត្រូវ​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ អ្នក​នៅ​ជិត​ទីនោះ​បាន​ប្រឈម​នឹង​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នោះ​ ហើយ​បាន​ចាប់​ខ្លួន​បុរស​ជាប់​សង្ស័យ​នេះ​នៅ​មុន​ពួក​ប៉ូលិស​មក​ដល់។ថ្លែង​នៅ​ខាង​មុខ​ការិយាល័យ ​Scotland Yard ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ Khan បាន​អំពាវនាវ​ដល់​អ្នក​រស់​នៅ​ទីក្រុង​ឡុងដ៍​ឱ្យ​រួបរួម​គ្នា​ក្នុង​ការ​ប្រឈម​នឹង​ភេរវកម្ម។លោក​បាន​និយាយ​ថា «ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ស្វះ​ស្វែង​វាយ​ប្រហារ​យើង​ និង​បំបែក​បំបាក់​យើង​នឹង​គ្មាន​ជោគជ័យ​ជា​ដាច់​ខាត»។លោក​ Khan​ ក៏​បាន​សរសើរ​ពួក​ជន​ស៊ីវិល​ដែល​បាន​ប្រឈម​នឹង​ជន​ជាប់​សង្ស័យ​នោះ​និង​ពួក​អ្នក​ឆ្លើយ​តប​ដំបូង​ដល់​ឧប្បត្តិហេតុ​នេះ​ដោយ​លោក​បាន​កត់​សម្គាល់​ថា​ «ពួក​គេ​បាន​រត់​ទៅ​រក​គ្រោះ​ថ្នាក់» ហើយ​លោក​បាន​ហៅ​ពួក​គេ​ថា​ជា​ មនុស្ស​ល្អ​ប្រសើរ​បំផុត​របស់​មនុស្សជាតិ។ពួក​ប៉ូលិសក្រុង​ឡុងដ៍​បាន​និយាយ​ថា​ ពួក​គេ​បាន​កំណត់​ថា ឧប្បត្តិ​ហេតុនេះ​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។លោក ​Neil Basu ​ឧបការី​ស្នងការ​ប៉ូលិស​បាន​បញ្ជាក់​ថា​ ប៉ូលិស​បាន​បាញ់​សម្លាប់​ជនសង្ស័យ​នេះ​មែន​ ។ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ហេតុ​ផល​ដែល​នាំ​ឱ្យ​ជន​នេះ​ប្រើ​កាំ​បិត​ចាក់​មនុស្ស​ឯទៀតៗ​ទេ។​ពួក​មន្ត្រី​អង់គ្លេស​បាន​លើក​ទឹក​ចិត្ត​ពួក​សាធារណជន​ឱ្យ​ចៀស​វាង​កុំ​ទៅ​កន្លែង​កើត​ហេតុ​នេះ៕

ព័ត៌មានជាតិ

សម្តេចហ៊ុន​សែន៖សូមអរគុណចំ​ពោះសប្បុរសជនដែលបានបរិច្ចាគដើម្បីសង្រ្គោះជីវិតមនុស្សនិងសង្ឃឹមថានឹងមានសប្បុរសជនផ្សេងទៀតបន្តការចូ​ល​រួមដើម្បីធ្វើទំនើ​បកម្មមន្ទីរ​ពេទ្យកា​ល់ម៉ែត

បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែតមកដល់ពេលនេះសប្បុរសជនដែលបានចូលរួមបានថវិកាសរុបចំនួន64,043,561$។បើគិតទាំងថវិការដ្ឋ៣០លានដុល្លាផងមានចំនួន94,043,561$។សូមអរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគដើម្បីសង្រ្គោះជីវិតមនុស្សនិងសង្ឃឹមថានឹងមានសប្បុរសជនផ្សេងទៀតបន្តការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមានលក្ខណៈទំនើបនិងពហុឯកទេស៕ដោយ៖សហការី

ស៊ើបអង្កេត

លោក​ងួ​ន​​ ​កុសល​ប្រ​ធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​​អន្តរជា​តិ​ប៉ោយប៉ែ​ត​​កំពុង​ល្បីល្បាញ​ពុ​​ករលួយស្រង់​ដើម​

បន្ទាយមានជ័យ​៖​ប្រភព​ដែល​ស្និទ្ធ​នឹង​លោ​កងួន​ ​កុសល​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត​បាន​ខ្សឹប​ថា​លោក​ ​ងួន​ ​កុសល​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​មេគយ​ច្រក​ប៉ោយប៉ែត​ ​ទើប​ខំប្រឹង​ស្រង់​ដើម​តាមរបៀប​ពុករលួយ​។​ប្រភព​បាន​ខ្សឹប​ទៀត​ថា​ ​ប្រសិនបើ​មិន​ចំណាយ​ដើមទុន​ច្រើន​ទេ​នោះ​ ​គឺ​លោក​ ​ងួន​ ​កុសល​ ​មិន​អាច​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ស្រួល​ៗ​បែបនេះ​ទេ​។​ ​ដូច្នេះហើយ​ទើប​ត្រឹម​មួយរយៈពេល​ខ្លី​សោះ​លោក​ ​ងួន​ ​កុសល​ ​សាង​ភាព​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​អតីតប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ទៅទៀត​។ ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មួយចំនួន​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​គ្រាន់តែ​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ភ្លាម​គឺ​លោក​ ​ងួន​ ​កុសល​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ​ការដែល​លោក​ ​ងួន​ ​កុសល​ ​ហ៊ាន​ធ្វើ​អ្វី​ៗ​តាមអំពើចិត្ត​ ​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​ហើយក៏​មានការ​ឃុបឃិត​បើកដៃ​ពីសំណាក់​មេគយ​មួយចំនួន​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ​។​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹម៣៥ទៅ៤០ភាគរយ​ប៉ុណ្ណោះ។​ក្រៅពី​នេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោ​កងួន​ ​កុសល​ប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។​ប្រភព​ខ្លះ​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​ឈ្មួញ​ធំៗ​កំពុង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ ​ងួន​ ​កុសល​ ​ដើម្បី​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​។​ ​ជាពិសេស​ករណី​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​បំបាត់​ចំណូល​ពន្ធ​រដ្ឋ​គឺជា​រឿង​ដែល​លោក​ ​គុណ​ ​ញឹម​ ​អគ្គនាយក​គយ​ ​មិន​គួរ​មើល​រំលង​តទៅទៀត​នោះ​ទេ​។​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ខេត្ត​បន្ទាយមានជ័យ​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​លោក​ ​ងួន​ ​កុសល​ ​កំពុង​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​ ​ហើយ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​ធ្វើជា​បង្អែក​ទៀតផង​។​​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក​ ​ងួន​ ​កុសល​ ​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ ​ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត​ ​និង​តាម​ច្រក​របៀង​តូច​ៗ​ដោយ​គ្មាន​យោគយល់​ឡើយ​។​ពាក់ព័ន្ធ​ពត៌មាន​ពុករលួយ​លោ​កងួ​នកុ​សល​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​អង្គភាពយើង​មិន​អាច​សុំ​ការ​បំភ្លឺ​ការចោទប្រកាន់​បាន​ឡើយ​ដោយ​គ្មាន​អ្នកទទួល​ទូ​រស័ព្ទនៅព្រឹក​ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩​៕​ […]

អន្តរជាតិ

នាយក​រដ្ឋមន្ត្រីប្រកាស​ចុះ​ចេញពី​តំណែ​​ង​នៅ​ពេល​​មាន​បា​តុកម្ម​ដ៏​ប្រល័​យជា​​ច្រើន​សបា្តហ៍

Adel Abdul-Mahdi នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​និយាយ​ថា​លោក​នឹង​ដាក់​ពាក្យ​លាលែង​ចេញពី​តំណែង​នៅ​សភានៅ​ពេល​មាន​បាតុកម្ម​ដ៏​ប្រល័យ​ច្រើន​សប្តាហ៍​មក​ហើយនោះ។ក្នុងសេចក្តី​ប្រកាសរបស់​លោក ​Abdul-Mahdi ​កាល​ពី​ថ្ងៃ​សុក្រ​មាន​ឡើង​នៅ​ក្រោយ​បព្វជិត​ Shi’ite ​កំពូល​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពួក​មេដឹកនាំ​ប្រទេស។ មាន​មនុស្ស​យ៉ាង​តិច​ណាស់​៤០០​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​រាប់​រយ​នាក់​ទៀត​បាន​ត្រូវ​របួស​ចាប់​តាំង​ពី​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចាប់​ផ្តើម​ធ្វើ​កាលពី​ថ្ងៃ​ទី​១ ខែ​តុលា។លោក​ Abdul-Mahdi ​បាន​និយាយ​ថា «ខ្ញុំ​នឹង​ដាក់​ជូន​សភាជា​ផ្លូវ​ការឯកសារ​សុំ​លា​លែង​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​បច្ចប្បន្ន» ជា​ការ​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​បព្វជិត​នេះ។​ លោក​មិន​បាន​និយាយ​ប្រាប់​ចំៗ​ថា​តើ​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​ណា​ទេ។កាល​ពី​ព្រឹ​កថ្ងៃ​សុក្រ​នៅ​ក្នុង​ការ​ទេសនា​ប្រចាំ​សប្តាហ៍​របស់​លោក​ Grand Ayatollah Ali-Sistani ​បាន​សុំ​ដល់​សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​ឱ្យ​ពិចារណា​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​លោក​ Abdul-Mahdi ​នៅ​ពេល​មានអំពើ​ហិង្សា​កើន​កាន់​តែ​ខ្លាំង។ពួក​មន្ត្រី​សន្តិសុខ​និង​ពួក​មន្ត្រី​ពេទ្យ​បាន​និយាយ​ថា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពិត​ប្រឆាំង​នឹង​ពួក​បាតករ​ដែល​ភាគ​ច្រើន​គ្មាន​អាវុធ។​ ការ​បង្ក្រាប​នេះ​បាន​នាំ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤០​នាក់​ស្លាប់​នៅ​ក្នុង​ថ្ងៃ​មាន​ការ​បង្ហូរ​ឈាម​ខ្លាំង​បំផុត​ចាប់​តាំង​ពី​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​ខែ​មុន។ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ ២៥​ នាក់​បាន​ត្រូវ​សម្លាប់​ ហើយ​ជាង​ ២០០ នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ពេល​កង​កម្លាំង​សន្តិ​សុខ​បាន​បាញ់​កាំ​ភ្លើង​ទៅ​លើ​ពួក​បាតុករ​ដែល​បាន​រាំង​ផ្លូវ​ និងស្ពាន​សំខាន់ៗ​នៅ​ក្នុង​ក្រុង​ Nasiriyah​ នា​ប៉ែក​ខាង​ត្បូង​៕

ព័ត៌មានជាតិ សេដ្ឋកិច្ច

សម្តេចហ៊ុនសែន៖អបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិ​កភណ្ឌវប្បធម៌អរូបីនៃ​មនុស្សជាតិរបស់​អង្គកា​រយូណេស្កូ

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។អរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សានូវសិល្បៈមួយនេះអោយបានគង់វង្សនិងអរគុណដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួនចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។សូមបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត៕ដោយ៖សហការី

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុនបានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យា​សាស្រ្តកសិកម្មនៃ​សាធារណ:រដ្ឋប្រជា​មានិតចិន

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីការបង្កើតកិច្ចសហ ប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ ការគ្រប់គ្រងគុណភាពកសិផល ការកែច្នៃ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ល។នាឱកាសនេះលោកជំទាវ Wangបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី។ លោកជំទាវបានបញ្ជាក់បន្ថែមថា នេះពិតជាបានមកដោយសារចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយលោកជំទាវក៏បានសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក។នៅខណ:នេះដែរលោកជំទាវបានជម្រាបពីគោលបំណងរបស់គណ:ប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីធ្វើការសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម ការស្រាវជ្រាវ ការកែច្នៃ និងគ្រប់គ្រងគុណភាពកសិផល និងផលិតផលកសិកម្មទាំងនៅជាវត្ថុធាតុដើម និងកែច្នៃរួម។ ទាំងអស់នេះគឺដើម្បីពិនិត្យពិចារណាបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មចិនក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យវិស័យកសិកម្មនាពេលអនាគតដ៏ខ្លី។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនគណ:ប្រតិភូបានឃើញផងដែរនូវសមិទ្ធផល សំខាន់ៗជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ គ្រប់ជ្រុងជ្រោយ និងជាពិសេសនោះគឺចំណងសាមគ្គីភាព មិត្តភាពរវាងរដ្ឋាភិបាល […]