សេដ្ឋកិច្ច

ការសិក្សាស្តីពីជម្រើសបច្ចេកទេ​សកសិ​កម្មវៃឆ្លាតនឹង​អាកា​សធាតុ​លើការគ្រប់គ្រងទឹក​និងដី

នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានអនុវត្តតួនាទីនិងភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ដោយយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធ និងប្រជាកសិករលើការងារគ្រប់គ្រងទឹកនិងដីឆ្លើយតបទៅនឹងបរិបទនៃបម្រែបម្រួលអាកាសធាតុក្នុងប្រទេសកម្ពុជានិងពិភពលោក។នាយកដ្ឋានបានដាក់ចេញនូវការសិក្សាស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុលើការគ្រប់គ្រងទឹក និងដី ដោយបានរៀប ចំស្រែបង្ហាញនៅលើស្រែកសិករ តាមរយៈការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោក (Alternate Wetting and Drying AWD) លើដំណាំស្រូវនៅតំបន់ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ បច្ចេកទេសនេះរួមចំណែកបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងអាចកាត់បន្ថយតម្រូវការប្រើប្រាស់បរិមាណទឹកពី ១៦% – ៣៥% ដោយពុំមានការថយចុះទិន្នផលព្រមទាំងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីដំណាំស្រូវដូចជា មេតាន (CH4-) ប្រមាណពី ៣០% – ៤៨% ផងដែរ (IRRI Knowledge Bank)។ គោលបំណងនៃការធ្វើស្រែបង្ហាញគឺដើម្បីឱ្យកសិករចូលរួមធ្វើការផ្ទៀងផ្ទាត់អំពីប្រសិទិ្ធភាពនៃបច្ចេកទេស (AWD)និងធ្វើការប្រៀបធៀបទិន្នផលលើស្រែដែលបានអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោកជាមួយនឹងស្រែដាំដុះតាមទម្លាប់ធម្មតា។ ក្នុងដំណើរការធ្វើស្រែបង្ហាញនាយកដ្ឋានបានធ្វើបង្ហាញលើការរៀបចំដី ការកៀរពង្រាបដីឱ្យស្មើល្អ ជម្រើសបច្ចេកទេសដាំដុះ ការគ្រប់គ្រងទឹក ការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងការវាស់កម្ពស់ទឹកក្នុងស្រែទាក់ទងនឹងកត្តាអាកាសធាតុប្រែប្រួលលើដំណាំ។ លើសពីនេះ ស្រែនៅតាមទីតាំងនីមួយៗ ក៏បានបង្ហាញអំពីការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ដក្នុងការបង្កើនគុណភាពដីកសិកម្ម និងរក្សាសំណើមដីដើម្បីទប់ទល់នឹងភាពរាំងស្ងួត។ ការជ្រើសរើសទីតាំងអនុវត្តជម្រើសបច្ចេកទេសវៃឆ្លាតនឹងអាកាសធាតុ គឺជាភាពចាំបាច់ស្របទៅតាមទីតាំងភូមិសាស្រ្តនីមួយៗដែលស្ថិតនៅក្នុងតំបន់ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ហើយតំបន់នោះបានរងផលប៉ះពាល់មានដូចជា រាំងស្ងួត ទឹកជំនន់ និងសត្វល្អិតបំផ្លាញជាដើម។ ជម្រើសបច្ចេកទេសនេះ ទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ថវិកាតាមកម្មវិធីដល់នាយកដ្ឋាន ដើម្បីនាយកដ្ឋានបន្តធ្វើសកម្មភាពវាយតម្លៃ និងផ្សព្វផ្សាយបច្ចេកទេសនេះជូនដល់កសិករ។ ក្រៅពីកិច្ចការខាងលើ នាយកដ្ឋានកំពុងសិក្សាស្រាវជ្រាវបន្ថែមអំពីបច្ចេកទេសសមស្របថ្មីៗទៀត […]

សេដ្ឋកិច្ច

លទ្ធផល​នៃ​​ការនាំចេញ​កសិផ​លក្នុងរយៈពេ​ល៨​ខែឆ្នាំ២០២១

ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោនស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨,៨៤តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖ ១- ការនាំចេញអង្ករ – បរិមាណអង្ករនាំចេញមានចំនួន ៣៤៣ ៤៤៧តោន មានការថយចុះចំនួន ១០៤ ៧៥៦តោន (-២៣,៣៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៨ខែឆ្នាំ២០២០ ដែលមានចំនួន ៤៤៨ ២០៣តោន – ការនាំចេញអង្ករក្នុងខែសីហា ឆ្នាំ២០២១ មានចំនួន ៣៣ ៥៨២តោន កើនឡើងចំនួន ១១ ៤៥២តោន (៥១,៧៥%) បើធៀបនឹងខែសីហា […]

សេដ្ឋកិច្ច

រដ្ឋមន្រ្តី​វេង​សាខុន៖ខ្ញុំពិត​មានក្តីសោមនស្សរីករា​យជាពន់ពេកនិង​មានក្តីមោ​ទន​ភាពជាតិខ្ពស់​ដែលមានប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុនសែនបានយល់ដឹងខ្ពស់​ពីប​ញ្ហាហានីភ័យ​និង​ភាពចាំបា​ច់នៃ​ការអភិវឌ្ឍវិស័យ​កសិ​កម្ម

ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទខ្ញុំពិតមានក្តីសោមនស្សរីករាយជាពន់ពេក និងមានក្តីមោទនភាពជាតិខ្ពស់ ដែលមានប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយល់ដឹងខ្ពស់ពីបញ្ហាហានីភ័យ និងភាពចាំបាច់នៃការអភិវឌ្ឍវិស័យកសិកម្ម ក្នុងដំណាក់កាលថ្មីនេះ ដោយបានផ្តល់ជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំណែនាំដល់គ្រប់អង្គភាពក្រោមឱវាទធ្វើការបណ្តុះបណ្តាលបញ្ចូលបច្ចេកវិទ្យាថ្មីៗនៅក្នុងកម្មវិធីសិក្សា អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុនដាំដុះ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វសាច់បន្លែនិងត្រីជាដើម។ដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូលរួមទាំងការអភិរក្សធនធានមច្ឆាជាតិផងដែរ។ខ្ញុំសូមបញ្ជាក់ថា៖ការផ្តល់អនុសាសន៍ដ៏ខ្ពស់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ខាងលើ គឺបានធ្វើឡើងនៅក្នុងឱកាសសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់អធិការអប់រំ និស្សិត គរុនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០និងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតំណាងឲ្យវារីវប្បករទឹកសាប កសិករចិញ្ចឹមសត្វ និងសមាជិកសហគមន៍កសិកម្ម នៅទូទាំងខេត្តចំនួន ១៥០គ្រួសារ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម ទឹកសាប ស្ថិតក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០៕សហការី

សេដ្ឋកិច្ច

ក្រសួ​ងកសិកម្មបង្ហាញពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោ​ង“ការអង្កេត​តាមដានរុយ​ចោះផ្លែឈើ​និងវិធានកា​រកម្ចាត់ដោយប្រើវិធា​នចម្រុះគ្រប់គ្រង​ដំណាំ ”

រុយចោះផ្លែឈើ (Diptera: Tephritidae) គឺជាសត្វល្អិតចង្រៃដែលតែងបំផ្លិចបំផ្លាញផ្លែឈើ និង បន្លែយ៉ាងធ្ងន់ធ្ងរ។សត្វល្អិតចង្រៃប្រភេទនេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ចំបងមួយដែលបាននិងកំពុងគម្រាមកំហែងសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មជាលក្ខណ:អន្តរជាតិ។ នៅក្នុងបរិបទពាណិជ្ជកម្មអន្តរជាតិផលិតផលផ្លែឈើស្រស់ សត្វល្អិតចង្រៃប្រភេទនេះជានិច្ចកាលត្រូវបានចាត់ថ្នាក់ជាសត្វល្អិតចង្រៃភូតគាមអនាម័យហាមឃាត់សម្រាប់គ្រប់ប្រទេសនាំចូល។ ការចរចារអំពីពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់បើកទីផ្សារផលិតផលផ្លែឈើគ្រប់ប្រភេទ គឺតែងត្រូវចំណាយពេលច្រើនឆ្នាំសម្រាប់ធ្វើការសិក្សាពិសោធន៍ ស្រាវជ្រាវទាំងនៅចម្ការ និងក្នុងមន្ទីរពិសោធន៍ សិក្សាទាំងនីតិវិធិច្បាប់ និងរដ្ឋបាល និងជាពិសេសលើលក្ខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសនាំចូល មុនឈានទៅសម្រេចបាននូវការឯកភាពគ្នាលើពិធីសារ ឬកិច្ចព្រមព្រៀងគ្នាស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់ការនាំចេញផលិតផលនីមួយៗបាន។ ទំនួលខុសត្រូវរបស់ប្រទេសនាំចេញត្រូវតែបង្ហាញយ៉ាងជាក់ច្បាស់អំពីសមត្ថភាពបច្ចេកទេស វិទ្យាសាស្រ្ត និងការងារប្រតិបត្តិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹង សត្វចង្រៃភូតគាមអនាម័យដ៏គ្រោះថ្នាក់មួយនេះ ដល់ប្រទេសនាំចូល។ ក្នុងគោលបំណងដើម្បីជំរុញពិពិកម្ម ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មផលិតផលកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានខិតខំប្រឹងប្រែងបំពេញភារកិច្ចជាសមត្ថកិច្ចភូតគាមអនាម័យ ក្នុងការទទួលខុសត្រូវជាចាំបាច់ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងផ្សព្វផ្សាយ ឬផ្ទេរបច្ចេកទេសពាក់ព័ន្ធសំខាន់ៗនឹងការគ្រប់គ្រងរុយចោះផ្លែឈើនេះដល់កសិករ និងម្ចាស់ចម្ការ។ ជាក់ស្តែង ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះគឺកិច្ចសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្នុងការអនុវត្តគម្រោងមួយមានឈ្មោះថា “ការអង្កេតតាមដានរុយចោះផ្លែឈើ និងវិធានការកម្ចាត់ដោយប្រើវិធានចម្រុះគ្រប់គ្រងដំណាំ (Implementing Fruit Fly Surveillance and Control Using Area-Wide […]

សេដ្ឋកិច្ច

ក្រសួ​ងកសិកម្មបង្ហាញពី​វឌ្ឍនភាពនៃ​ការដាំឈើ​​​ជាលក្ខណៈ​​ឧ​​ស្សាហកម្មរ​ប​ស់ក្រុមហ៊ុ​ន​ខេម៉ាហ្គ្រាអ៊ិន​វេមេន​គ្រុបនៅ​​កម្ពុជា

ការចូលរួមដាំឈើដោយវិស័យឯកជនជាកត្តាចាំបាច់ក្នុងការជំរុញធ្វើឲ្យសម្រេចបានគោលដៅយុទ្ធសាស្ត្រជាតិលើវិស័យព្រៃឈើដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយះកំណែទម្រង់វិស័យព្រៃឈើ ដើម្បីផ្តល់ជាប្រយោជន៍ពិតប្រាកដសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានខិតខំធ្វើកិច្ចការជាច្រើនតាមគ្រប់រូបភាពរួមមាន ការជំរុញការអភិវឌ្ឍន៍ចម្ការឈើដាំទាំងរដ្ឋ ឯកជន និងដៃគូសហការដាំឈើឯកជន-រដ្ឋ រួមទាំងកម្មវិធីលើកទឹកចិត្តនានាដល់អ្នកវិនិយោគថែមទាំងបានផ្សព្វផ្សាយទូលំទូលាយដល់វិស័យឯកជន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ឬបុគ្គលជាលក្ខណៈគ្រួសារ ឱ្យមានការចាប់អារម្មណ៍ខ្ពស់ទៅលើការវិនិយោគលើការដាំឈើ ព្រមទាំងផ្តល់នូវការធានាសិទ្ធិ ទាំងការដាំឈើ ប្រមូលផលឈើ និងជួយរកទីផ្សារផលិតផលឈើ និងការធានាផ្តល់ប្រឹក្សាបច្ចេកទេសលើការងារដាំឈើផងដែរ ក្នុងបំណងធ្វើយ៉ាងណាឱ្យវិសាលភាពលើចលនាចូលរួមពីគ្រប់ស្រទាប់មហាជន ទទួលបានការគាំទ្រខ្ពស់ និងទទួលជោគជ័យលើដំណើរការអនុវត្ត។យោងតាមស្ថិតិវិស័យព្រៃឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ នៅឆ្នាំ២០២០ បានឲ្យដឹងថា៖ មានសហគមន៍ព្រៃឈើចំនួន ៦៣៨ កន្លែង ស្ថិតក្នុងខេត្តចំនួន២១ គ្របដណ្តប់លើផ្ទៃដីសរុបទំហំ ៥១៨ ៧៧០ ហត និងមានសមាជិកសរុបចំនួន១៦៩៧១៥គ្រួសារក្នុងនោះ ១) បានទទួលបានការអនុម័តពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន៥២០ សហគមន៍ មានផ្ទៃដីទំហំ ៤៤៤ ៨៥៣ ហត ។ ២) បានចុះកិច្ចព្រមព្រៀង ចំនួន ៤៤០ សហគមន៍ […]

សេដ្ឋកិច្ច

លទ្ធផលការងា​​រ​បង្កបង្កើនផល​ដំណាំរដូវវស្សាឆ្នាំ២០​២​១គិតមកត្រឹមថ្ងៃទី១​៩ខែ​សីហា

I.ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ ១-ការងារដាំដុះ៖ ក-លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ៧០១ ១៨៩ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ១៦ ២៦១ហ.ត ស្មើនឹង ០,៦០% និងដោយគ្រឿងយន្តចំនួន ២ ៦៨៤ ៩២៨ហ.ត ស្មើនឹង ៩៩,៤០% លើសឆ្នាំមុន ១២៩ ៤៤៩ហ.ត។ ខ – លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន ២ ៦៥៨ ៧៥៦ហ.ត ស្មើនឹង ១០១,៩០% នៃផែនការ ២ ៦០៩ ០៦៥ហ.ត លើសឆ្នាំមុន ២០៦ ៨៧០ហ.ត និងស្រូវតាមប្រភេទរួមមាន៖ – ស្រូវស្រាលចំនួន ៨៩០ ៦៤៥ហ.ត លើសឆ្នាំមុន ១៧៩ ៦០០ហ.ត – ស្រូវកណ្ដាលចំនួន ១ ២៨៩ ៧៦២ហ.ត លើសឆ្នាំមុន ២៧ ០៧៦ហ.ត – ស្រូវធ្ងន់ចំនួន ៤៣៦ […]

សេដ្ឋកិច្ច

រដ្ឋមន្ត្រីវេង​សាខុន​បានអញ្ជើញម​កពិនិត្យលើ​ខ្សែច្រវាក់​ផលិ​តកម្មនិ​ងការ​កែច្នៃម្រំនិងខ្ញីខ្មៅសម្រា​ប់ប្រើប្រាស់ជាអាហារបំ​ប៉នសុខភា​ព​ក្នុងក​សិដ្ឋាន​រ​ប​ស់ក្រុមហ៊ុ​នLexmin

ដើម្បីជាការលើកទឹកចិត្តជំរុញនិងគាំទ្រដល់ការអនុវត្តអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនអូស្រ្តាលី Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី “ការ ជំរុញផលិតកម្មដំណាំស្តង់ដារសរីរាង្គនិងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបាននូវឱកាសការងារនៅតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលីនាពេលអនាគត” នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តមងិនឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីមួយចំនួនទៀត បានអញ្ជើញមកពិនិត្យលើខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃម្រំ និងខ្ញីខ្មៅសម្រាប់ប្រើប្រាស់ជាអាហារបំប៉នសុខភាពក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន Lexmin ដែលមានទីតាំងស្ថិតក្នុងភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លា (តំបន់អភិវឌ្ឍន៍តេជោសែន) ស្រុកឈូក ខេត្តកំពត។ មានលោក Robert K.Chelliah (នាយកក្រុមហ៊ុន) បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីពិនិត្យសកម្មភាពទៅតាមផ្នែកនីមួយៗនៃផលិតកម្មដាំដុះដំណាំសរីរាង្គ។ ចំពោះផលិតកម្មដាំដុះ កសិដ្ឋានបានធ្វើការដាំដុះដំណាំសរីរាង្គលើផ្ទៃដី ២២ហត មានប្រភេទដំណាំសម្រាប់កែច្នៃផលិតជាអាហារបំប៉នសុខភាពដូចជារុក្ខជាតិម្រុំ ស្លឹកគ្រៃ ម្តេង និងខ្ញីខ្មៅ ដែលផលិតផលទាំងនេះកំពុងតែមានទីផ្សារខ្ពស់នៅក្រៅស្រុក និងមានគម្រោងបន្តពង្រីកផលិតកម្មការដាំដុះ បន្លែតាមស្តង់ដារសរីរាង្គសម្រាប់ធ្វើការនាំចេញ។ ដោយឡែកផលិតកម្មកែច្នៃ ក្រុមហ៊ុនបានរៀបចំខ្សែច្រវាក់កែច្នៃ ដែលត្រូវបានពិនិត្យវាយតម្លៃទទួលស្គាល់អនុលោមភាពតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធគុណភាព សុវត្ថិភាព អនាម័យ រួមមានទាំងស្តង់ដារសហភាពអឺរ៉ុប អាមេរិក អូស្ត្រាលី […]

សេដ្ឋកិច្ច

រដ្ឋមន្រ្តីវេង​សាខុន​បង្ហាញលទ្ធផល​​​នៃគ​ម្រោងស្រា​វជ្រា​​វស្តីពី“បសិដ្ឋក​ម្មពូ​ជ​ស្រូវក្រអូបមិ​នប្រកា​ន់រដូវ”

ស្រូវក្រអូបដើរតួរយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា។ ការនាំចេញអង្ករក្រអូបមានចំនួន៥៦,៦% នៃការនាំចេញផលិតអង្ករសរុបនៅឆ្នាំ២០១៦ ក្នុងនោះអង្ករផ្ការំដួលមានចំណែក៣២% ដែលបញ្ជាក់ឲ្យឃើញថា អង្ករក្រអូបកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារអន្តរជាតិ។ នៅប្រទេសកម្ពុជាពូជស្រូវក្រអូបប្រណីតប្រពៃណីស្ទើរតែទាំងអស់វេទរសទៅនឹងពន្លឺ (ប្រកាន់រដូវ) ដែលអាចឲ្យកសិករដាំបានតែម្តងក្នុងមួយឆ្នាំ នៅរដូវវស្សា។ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី ស្រាវជ្រាវរកពូជស្រូវក្រអូបប្រណីត បង្កើនការដាំដុះនៅក្នុងប្រទេសកម្ពុជាឲ្យបានគ្រប់រដូវ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានអភិវឌ្ឍន៍ស្រឡាយស្រូវក្រអូប ដែលអវេទរសទៅនឹងពន្លឺ (មិនប្រកាន់រដូវ) តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល (មេ) និងស្រឡាយ CNi9024 (បា) ដែលមានប្រភពមកពីប្រទេសចិន និងអវេទរសទៅនឹងពន្លឺ (មិនប្រកាន់រដូវ) នៅឆ្នាំ២០១៣។ តាមរយៈការជ្រើសរើសជាបន្តបន្ទាប់ ស្រឡាយចំនួន១០០ ក្នុងជំនាន់ទី៦ បានដាំ និងជ្រើសរើសក្នុងរដូវប្រាំង និងរដូវវស្សា។ នៅឆ្នាំ២០១៧ ដោយមានការសហការណ៍ឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈគម្រោងកាវ៉ាក់ (CAVAC) វិទ្យាស្ថានកាឌីបានពង្រីកការធ្វើពិសោធន៍ស្រាវជ្រាវនៅតាមក្សេត្របរិស្ថាន ផ្សេងៗក្នុងខេត្តព្រៃវែង សៀមរាប បាត់ដំបង និងក្នុងវិទ្យាស្ថានកាឌី។ គម្រោងនេះមានគោលបំណងពង្រីកការដាំដុះពូជស្រូវក្រអូបសម្រាប់ការនាំចេញ ហើយត្រូវបានអនុវត្តមានរយៈពេល ៤ឆ្នាំ (២០១៧-២០២០)។ ជាលទ្ធផលស្រឡាយដែលមានសំដែងកម្មល្អចំនួន៣ ត្រូវបានជ្រើសរើស បញ្ចូលក្នុងពិសោធន៍បន្សាំពូជលើស្រែកសិករ ចំនួន៤០ កន្លែងក្នុងខេត្តព្រៃវែង។ ក្នុងរដូវវស្សាឆ្នាំ២០២១ […]

សេដ្ឋកិច្ច

ការក​សាងនិ​ងការពង្រឹងសមត្ថភា​ពកសិ​ករអំពី​ការថែទាំ​និងជួស​ជុល​គ្រឿងយន្តកសិកម្ម ក្នុងទិសដៅជំរុញផលិត​ភាព​អនុវិស័​យដំណាំ​ឱ្យ​កា​ន់តែរី​កចម្រើនទាំង​​បរិមា​ណ​និងគុណ​ភាព

ការបញ្ចូលយន្តូបនីយកម្មទៅក្នុងផលិតកម្មកសិកម្មគឺភារកិច្ចអាទិភាពមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញធ្វើទំនើបកម្មកសិកម្មកម្ពុជា ដែលបាននិងកំពុងគិតគូ យកចិត្តទុកដាក់ ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ចំណេញពេល កាត់បន្ថយពលកម្ម ជំរុញល្បឿនផលិតកម្មកសិកម្ម តាមរយ:ការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់ភ្ជួររាស់ ដាំដុះ ស្ទូង ព្រោះ កម្ចាត់ស្មៅ ដឹកជញ្ជូន ច្រូត កាត់ បោកបែន សម្ងួត កិនស្រូវ និងកែច្នៃកសិផល។ល។ បច្ចុប្បន្ន ក្រសួងបានសង្កេត ឃើញថាទាំងកសិករខ្នាតតូច មធ្យម និងក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មភាគច្រើនបាន យល់ច្បាស់អំពីសារៈសំខាន់ និងប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្ម លើផ្ទៃដីដែលមានវិសាលភាពល្វឹងល្វើយរបស់ពួកគាត់ ស្របពេលកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្មផងនោះ ធ្វើឱ្យនិន្នាការនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្មមានការរីក ចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងក្នុងឆ្នាំ២០២០ ស្ថិតិការងារភ្ជួររាស់ដីដាំដុះដំណាំស្រូវទូទាំងប្រទេសសម្រេចបានចំនួន ៣ ៧៧៨ ៣៤០ហត ក្នុងនោះផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មមានចំនួន ៣ ៧៤៦ ៦៨៩ហត ស្មើ៩៩,១៦% នៃផ្ទៃដីភ្ជួររាស់សរុប។ ផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានឱ្យដឹងថាស្ថិតិឧបករណ៍ និងគ្រឿងយន្តកសិកម្មទូទាំងប្រទេសមានចំនួនសរុបជាអាទិ៍ ៖ ត្រាក់ទ័រ ៣២ ០៩៤គ្រឿង […]

សេដ្ឋកិច្ច

លទ្ធផលនៃការសិក្សានិ​​ងស្រាវជ្រាវគម្រោង​​ស្តីពី“ពិពិធកម្មប្រជា​កសិករស្រូវសែ​​នក្រអូប”

ស្រូវសែនក្រអូបត្រូវបានស្គាល់និងនាំមកធ្វើការដាំដុះដោយប្រជាកសិករនៅប្រទេសកម្ពុជា នៅពាក់កណ្តាលទស្សវត្សទី៩០ដែលណែនាំដោយក្រុមរោងម៉ាស៊ីនកិនស្រូវមួយចំនួន។ ពូជស្រូវនេះមានគ្រាប់អង្ករល្អ ក្រអូប និងអវេទរសទៅនឹងពន្លឺថ្ងៃដែលអាចដាំបានគ្រប់រដូវ (ជាស្រូវមិនប្រកាន់រដូវ)។ យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជម្រុញផលិតកម្មដំណាំស្រូវនិងការនាំអង្ករចេញអ្នកនាំចេញអង្ករជាច្រើនបានលើកឡើងពីសក្តានុពលរបស់អង្ករសែនក្រអូបសម្រាប់ទីផ្សារអន្តរជាតិ បានសំណូមពរឲ្យប្រជាកសិករកម្ពុជាជម្រុញ និង បង្កើនការដាំដុះដំណាំស្រូវសែនក្រអូប ដើម្បីបង្កើនផលិតភាពស្រូវសែនក្រអូបទាំងនៅក្នុងរដូវប្រាំង និងដើមរដូវវស្សា។ ទន្ទឹមនឹងនេះ មានបញ្ហាចម្បងមួយដែលនាំអោយប៉ះពាល់ដល់គុណភាពអង្ករ និងទិន្នផល គឺអវិសុទ្ធភាពនៃពូជស្រូវសែនក្រអូប។ ដើម្បីឆ្លើយតបនឹងបញ្ហានេះវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហប្រតិបត្តិការ ពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈគម្រោងកាវ៉ាក់ (CAVAC) បានធ្វើការបន្សុទ្ធពន្ធុប្រជាករពូជស្រូវសែនក្រអូបចំនួនបួនប្រជាករ ដែលទទួលបានពី IFC និង ក្រុមហ៊ុនផលិតគ្រាប់ពូជ AQUIP។ គម្រោងនេះត្រូវបានអនុវត្តរយៈពេល ៤ ឆ្នាំ (២០១៦-២០១៩)។ ចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៧ វិទ្យាស្ថានកាឌីបានចាប់ផ្តើមការងារបន្សុទ្ធពូជតាមរយៈវិធីសាស្រ្តជម្រើសឯកត្ត និងជ្រើសរើសបានស្រឡាយដែលល្អជាងគេចំនួនបី (PR1, PR2 និង PR3) សម្រាប់បញ្ចូលទៅក្នុងពិសោធន៍លើស្រែកសិករ។ពីខែធ្នូឆ្នាំ២០១៧ដល់ខែមេសាឆ្នាំ២០១៩វិទ្យាស្ថានកាឌីបានធ្វើពិសោធន៍បន្សាំពូជលើស្រែកសិករបានចំនួន ១៣០ កន្លែង នៅក្នុងខេត្តចំនួន១០ គឺ៖ ខេត្តតាកែវ […]