បរិយាយ

បរិយាយ៖អ្នកកាសែត​មិនយល់ពីតួនាទី​ប្រើសិទ្ធិហួសព្រំដែន

ស្ថានភាពសារព័ត៌មានកម្ពុជាបច្ចុប្បន្ននេះមានទាំងចំណុចវិជ្ជមាននិងអវិជ្ជមានភាពអវិជ្ជមាននៃវិស័យនេះគេសង្កេតឃើញថានៅកម្ពុជាមានបញ្ហាពាក់ព័ន្ធនឹងក្រមសីលធម៌វិជ្ជាជីវៈដែលខ្លួនឯងជាអ្នកកាសែតមិនយល់ពីតួនាទីរបស់ខ្លួនឯងរហូតដល់ប្រើសិទ្ធិហួសព្រំដែនរំលោភដែនសមត្ថកិច្ចជេរប្រមាថចំពោះអ្នករាជការសាធារណៈធើ្វឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលនិងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈរបស់មន្រ្តីរាជការ។ជាក់ស្តែងលោកយីថុលអាយុ៤១ឆ្នាំជាប្រធានការិយាល័យគយនិងរដ្ឋាករព្រែកចាកដែលតំណាងឲ្យការិយាល័យគយនិងរដ្ឋាករព្រែកចាកនៃសាខាគយនិងរដ្ឋាករខេត្តកំពតនៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩នេះបានដាក់ពាក្យប្តឹងជាផ្លូវការទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពតដោយប្តឹងអ្នកយកព័ត៌មានប្រមាណជិត១០នាក់ដោយចោទថាបានជេរប្រមាថ និងជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងាររបស់លោក៕ចលនាសង្គម

បរិយាយ

វិចារណកថា៖អាជី​ពអ្នកឆ្លុះកង្កែបខុសពីក្រុមហ៊ុន

សារព័ត៌មានគឺជាស្ថាប័នឯករាជ្យនិងដើរតួនាទីយ៉ាងសំខាន់ធ្វើជាព្រាបនាំសារពីប្រជាពលរដ្ឋទៅរដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋក្នុងការរួមចំណែកជួយដល់សង្គមជាតិ។ផ្ទុយពីពាណិជ្ជករជាម្ចាស់សហគ្រាស ឬក្រុមហ៊ុនវិនិយោគដែលគេប្រកបអាជីវកម្មធ្វើកិច្ចសន្យារវាងបុគ្គលពីរនាក់ឬច្រើនដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិចំណេះដឹងឬសកម្មភាពរបស់បុគ្គលទាំងនោះដើម្បីប្រកបពាណិជ្ជកិច្ចរួមគ្នាក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ។អ្នក​សារ​ព័ត៌មានគឺ​ជា​កញ្ចក់​ដែល​បាន​ឆ្លុះ​បញ្ចាំង​នូវ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាដែល​កំពុង​អនុវត្ត​នូវ​រឿង​ជាក់​ស្តែង​ផ្ទាល់​តែ​ម្តងដែល​កំពុង​តែ​កើត​ឡើងនៅ​ក្នុង​ប្រទេស​កម្ពុជានា​ពេល​បច្ចុប្បន្ន។ការ​ឆ្លុះ​បញ្ចាំង​ពី​អ្នក​សារព័ត៌មានបាន​ធ្វើ​ឲ្យ​មាន​ការ​កែ​ប្រែនូវ​គោល​នយោបាយ​មួយ​ចំនួន។អ្នកព័ត៌មានធ្វើសង្គ្រាមតែដើម្បីផល​ប្រយោជន៍​សាកល​អ្នកព័ត៌មានគឺ​ជា​តួអង្គ​ម្នាក់​ក្នុង​សង្គម​។ប៉ុន្តែ​មិន​មែន​ជា​តួអង្គ​នយោបាយ​ទេបើទោះ​ជា​តួនាទីសង្គម​របស់​អ្នក​យកព័ត៌មាន​​មាន​ជះឥទ្ធិពល​នយោបាយ​ក៏ដោយ។គុណតម្លៃ​​ដែល​ជាកំណល់ជួយ​​ទ្រសកម្មភាព​វិជ្ជាជីវៈ​របស់​អ្នកព័ត៌មាន​គឺ​ដើម្បីគុណតម្លៃ​​ប្រយោជន៍​សាកលពោលគឺ​សន្ដិភាព ប្រជាធិបតេយ្យ សេរីភាព សាមគ្គីភាព សមភាព ការអប់រំ សិទ្ធិបុរស សិទ្ធិស្រ្តី សិទ្ធិកុមារ ការ​រីកចម្រើន​សង្គម។ល។ តែពិតណាស់​ថាសំណេរ​របស់​អ្នក​កាសែត​រួម​ចំណែក​ក្នុង​ការ​ផ្លាស់​ប្ដូរ​សង្គម​និង​នយោបាយ។ ប្រសិន​បើអ្នកព័ត៌មាន​ចូល​បក្សនយោបាយមួយដែល​តាម​ពិត​វាជាសិទ្ធិក្នុង​នាមជាប្រជាពលរដ្ឋ។ប៉ុន្តែអ្នក​ព័ត៌មានត្រូវ​​តែ​ហាម​ផ្ដាច់​ក្នុង​ការ​យក​អាជីព​ជាអ្នក​កាសែត​របស់​អ្នក​ទៅ​បម្រើ​ឲ្យ​បក្ស​ខ្លួន​។ជាពិសេស​ការ​ចុះ​ផ្សាយ​ពី​ការប្រកាន់​គោលជំហរ​នយោបាយ​របស់​​ខ្លួន​នៅ​ក្នុង​ទំព័រសារព័ត៌មាន។គោលការណ៍​នៃ​ការ​សរសេរ​អាច​បញ្ចៀស​ហេតុការណ៍បែបនេះ​បាន​។ជាពិសេស​តាមរយៈ​ការ​ហាម​អ្នក​ព័ត៌មាន​ដែល​ជា​សមាជិក​បក្ស​នយោបាយ​មួយឬ​សហជីព​មួយមិន​ឲ្យ​ចូល​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​សរសេរ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​គណបក្ស​នោះ​ឬ​សហជីព​នោះ​។ការ​ផ្ដល់​មតិ​របស់​អ្នក​ព័ត៌មាន​​ក៏ត្រូវគោរពគោលការណ៍ដែរជានិច្ចកាលអ្នកព័ត៌មាន​សកម្មជនដើម្បី​ផលប្រយោជន៍​មនុស្សជាតិតែង​តែ​​ប្រឆាំង​​ដោយ​បើក​ចំហ​ទៅ​នឹង​អំណាច​ដែលគាបសង្កត់​​ពួកគេ​។ពេលខ្លះគេ​ត្រូវ​ចំណាយជីវិត​។ ប៉ុន្តែ​ទោះ​ក្នុង​ករណី​មាន​ភាពតានតឹង​ខ្លាំង​យ៉ាងណាគេ​មិន​ត្រូវ​ឆ្លង​ព្រំដែននៃ​​ក្រមសីលធម៌វិជ្ជាជីវៈ​​​ដែល​ខ្លួន​ត្រូវ​តែ​គោរព​តាម​នោះ​ឡើយ។ អ្នកព័ត៌មានសកម្មជន​ដែល​ផ្សារភ្ជាប់​នឹង​គុណតម្លៃ​សាកលគឺ​ផ្ដល់​ឲ្យដៃគូ​របស់ខ្លួននូវ​លទ្ធភាព​​ក្នុង​ការ​និយាយនិង​ត្រូវ​បង្ហាញ​ពី​ភាពចេះអត់ឱន​​ចំពោះ​ការវិភាគនិង​ការអត្ថាធិប្បាយ​របស់​ដៃគូ។គោលការណ៏នៃការសំដែងមាតិរបស់សារព័ត៌មានគឺអ្នកសារព័ត៌មានជាអ្នកនាំពាក្យពីប្រជាជនទៅរាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលទៅប្រជាជនវិញតាមរយៈ ព័ត៌មាន វិទ្យុ ទូរទស្សន៍ ទស្សនាវត្តី សារអេឡិចត្រូនិច (អ៊ឺនធឺណែត)។ល។ អ្នកសារព័ត៌មានប្រាប់ព័ត៌មានឬហេតុការណ៍ផ្សេងៗដែលកើតឡើងក្នុងសង្គមអោយ ប្រជាជននិងរាជរដ្ឋាភិបាលបានដឹងដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍ទាន់ពេលវេលា។ ការបញ្ចេញព័ត៌មានត្រូវមានលក្ខណៈច្បាស់លាស់មានតម្លាភាពនិយាយការពិតមិនភូរភរ ឬបោកបញ្ឆោតដល់សាធារណៈជនឡើយ។សារព័ត៌មានត្រូវផ្សព្វផ្សាយអោយបានទៀងទាត់ពេលវេលា និងបម្រើផលប្រយោជន៍ដល់មនុស្សទូទៅនិងមិនបំរើផលប្រយោគន៍គណបក្សនយោបាយណាមួយឡើយ។ទីភ្នាក់ងារសារព័ត៌មានគឺជាក្រសួងនៃការចាត់តាំងរបស់អ្នកកាសែតដែលបង្កើតឡើងទៅលើការផ្ដល់អោយមានពីការធ្វើសេចក្ដីរាយការណ៏ព័ត៌មានទៅនឹងអង្គការសារពត៌មាន។ជាមួយគ្នានេះផងដែរក្រសួងសារព័ត៌មានក៏បានធ្វើការចង្អុលបង្ហាញទៅលើការផ្សព្វផ្សាយដូចជាសេវាកម្មបំរើផ្ញើសារតាមទូរលេខសារព័ត៌មានផ្ញើសារជាសម្លេង ឬក៏សេវាកម្មសារព៌តមាន។អ្នកសារព័ត៌មានជាទូទៅត្រូវបាន​គេ​ចាត់ទុកថាជា​អ្នកឃ្លាំមើល​សង្គម ជា​អ្នកសង្កេតការណ៍​សង្គមឬ​ជា​កញ្ចក់​សម្រាប់​មន្ត្រី​ឆ្លុះ​មើល​ខ្លួនឯង​ដើម្បី​ដុះក្អែល​ចេញ​។ក្នុងខណៈ​ពេលដែល​មន្ត្រី​ក្នុងប្រទេស​កុំ​ម្មុយ​នី​ស​មួយចំនួនចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវឬ​ជា​តួអង្គ​ចាក់រុក​នោះនៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ឯណេះ​វិញអ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថាជា​ដៃគូរ​អភិវឌ្ឍ​ប្រទេស​ដោយ​ខានមិនបាន​។ នៅក្នុង​សង្គម​ប្រជាធិបតេយ្យរដ្ឋាភិបាល​កំណត់​កញ្ចប់​ថវិកាជាតិ​មួយចំនួន​សម្រាប់​ទុកអោយ​សារព័ត៌មាន​របស់​រដ្ឋ​។ ឧទាហរណ៍​ជាក់ស្តែងគឺ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិកនិង​វិទ្យុ​បារាំង​អន្តរជាតិ​ជាដើម​។សារព័ត៌មាន​ពីរ​នេះទទួលបាន​ថវិកា​ពីរ​ដ្ឋ តែ​សារព័ត៌មាន​ទាំងនេះ មាន​ភារកិច្ច និង​តួនាទី​ឯករាជ្យ ហើយ​សារព័ត៌មាន​ទាំងនោះ អាច​សរសេរ​រិះគន់ឬ​សរសើរ​រដ្ឋាភិបាលឬ​សង្គម​របស់ខ្លួន​ទៅតាម​ការពិត​ជាក់ស្តែង​ដោយ​គោរព​តាម​គោលការណ៍​វិជ្ជាជីវៈ​សារ​ព័ត៌មាន​។ រដ្ឋាភិបាល​ផ្តល់​ថវិកា​ដល់​សារព័ត៌មាន​រដ្ឋ​មែន។តែ​រដ្ឋាភិបាល​គ្មាន​សិទ្ធិនិង​គ្មាន​ឥទ្ធិពល​លើ​សារព័ត៌មាន​ទាំងនោះ​ឡើយ​។និយាយ​អោយ​សាមញ្ញតាមបែប​ផ្សេងគឺថាមិនមែន​ផ្តល់​ហិរញ្ញវត្ថុ​ហើយសារព័ត៌មាន​ទាំងនោះក្លាយទៅជា​ឧបករណ៍​នយោបាយ​«​ដាច់​ថ្លៃ​»​នោះទេ​។ ​អ្នកសារព័ត៌មាន​រដ្ឋ​ទាំងនោះមិន​ធ្វើ​ការបម្រើ​រដ្ឋាភិបាល​ទេ។តែ​ធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ​និង​សង្គម​របស់​ពួកគេពីព្រោះថវិកា​សម្រាប់​ដំណើរការ​សារព័ត៌មាន​រដ្ឋ​ទាំងនោះមើលទៅ​ហាក់បីដូចជា​ថវិកា​ចេញពី​រដ្ឋ​មែន។តែ​តាមពិតប្រភព​របស់​វា​បានមកពី​ការបង់ពន្ធ​របស់​ពល​រដ្ឋ​ទៅវិញ​ទេ​។ ដូច្នេះត្រឡប់មកវិញសារព័ត៌មាន​ជា​របស់​រដ្ឋ​មែនតែ​ត្រូវតែ​បម្រើ​មហាជន​ដែលជា​ម្ចាស់ឆ្នោតនិង​ម្ចាស់​ប្រទេស​។និយាយ​អោយ​ខ្លីមានន័យថាពលរដ្ឋ​ជួល​អ្នកសារព័ត៌មាន​អោយ​តាមឃ្លាំមើល​ការគ្រប់គ្រង​រដ្ឋ​ទាំងមូល​ដើម្បីអោយ​ប្រាកដថាវា​ដំណើរការ​ត្រឹមត្រូវ​ឬទេ​?។តើ​មន្ត្រីរាជការ​រដ្ឋាភិបាល​មាន​ធ្វើអំពើ​ផ្តេសផ្តាស​ឬទេ​?។នៅក្នុង​សង្គម​សេរី មន្ត្រី​ភាគច្រើន​បាន​យល់ច្បាស់​ថាខ្លួនគេ​គឺជា​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ។ដូច្នេះរាល់​កិច្ចការ​របស់​រដ្ឋ​ត្រូវតែ​បង្ហាញជូន​អ្នកកាសែតហើយ​អ្នកកាសែត​ត្រូវ​រាយការណ៍​បន្ត​ជូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោតនិង​ម្ចាស់​ប្រទេស​។អ្នកកាសែត​មិនមែនជា​អ្នក​រុក​គួ​ន​មន្ត្រី​ទេ។តែ​ពួកគេ​ធ្វើការ​ក្នុងតួនាទី​ដើម្បី​បម្រើ​ពលរដ្ឋ​ដែល​ចង់ដឹង​ពី​សកម្មភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​។​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​មន្ត្រីជាន់ខ្ពស់​មិនសូវមាន​គំនិត​គិតថាត្រូវតែ​គេច​មុខ​ពី​អ្នកកាសែត​ទេពីព្រោះ នៅពេលដែល​ពួកគេ​កាន់តំណែង​ខ្ពស់ជា​លក្ខណៈ​ស្វ័យប្រវត្តិពួកគេ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ដែលជា​សាវ័ក​របស់​ប្រជាពលរដ្ឋ​។ប្រសិនបើ​មន្ត្រីជាន់ខ្ពស់មិន​ចង់អោយ​អ្នកសារព័ត៌មាន​រំខានលុះត្រាតែ​មន្ត្រី​រូបនោះកុំ​ស្ថិតនៅក្នុង​តំណែង​ជាន់ខ្ពស់​ដែល​ទទួលបាន​ការគាំទ្រ​ពី​រាស្ត្រ​។ម្យ៉ាងទៀតមន្ត្រី​ដែល​រអា​នឹង​អ្នកសារព័ត៌មានមន្ត្រី​រូបនោះអាចមាន​ភាពអាថ៌កំបាំង​។រាស្ត្រ​អាច​ផ្តល់​តំណែង​ជូន​មន្ត្រីជាន់ខ្ពស់​បាន តែ​ត្រឡប់មកវិញមន្ត្រីជាន់ខ្ពស់​មិនអាច​លាក់បាំងសក​ម្មភាព​របស់ខ្លួនដែល​ត្រូវប​ម្រើ​រាស្ត្រ​ឡើយ​។តម្លាភាពនៅក្នុងទីងងឹតគឺជា​រឿងអាថ៌កំបាំងនិងជា​រឿងគួរអោយសង្ស័យ​។យើងទាំងអស់គ្នា​ជាជនរួមជាតិខ្មែរតែ​តែធ្លាប់ឮប្រសាសន៍សម្តេចតេជោហ៊ុនសែននៅលើកញ្ចក់ទូរទស្សន៍តាមវិទ្យុនិងទំព័រកាសែតថាអ្នកកាសែតប្រៀបបាននិងអ្នកឆ្លុះកង្កែបធ្វើការទៅតាមឆន្ទៈមិនមានប្រាក់បៀវត្សរ៍មានតែប្រាក់ឃើញតែប៉ុណ្ណោះមានន័យថាកាំម៉េរ៉ាគឺជាភ្លើងពន្លឺសម្រាប់អ្នកកាសែតដើរឆ្លុះកង្កែបឃើញមួយវា​យមួយឃើញពីរវាយពីរនោះហើយគឺជាប្រាក់ឃើញ។នៅក្នុង​សង្គម​មួយមិន​ថា ជា​សង្គម​ប្រជាធិបតេយ្យឬ​ជា​សង្គម​ពាក់កណ្តាល​សេរីឬ​ជា​សង្គមនិយមឬ​ជា​សង្គម​កុំ​ម្មុយ​នី​ស​ក៏ដោយសារព័ត៌មាន​មាន​តួនាទី​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេសមួយ​អោយ​ដើរ​នៅលើ​ផ្លូវ​យុត្តិធម៌ ស្អាតស្អំ គ្មាន​អំពើពុករលួយគ្មាន​គំនិត​បក្ខពួកនិយមមាន​សីលធម៌​ល្អ​។​ល​។ វត្តមាន​សារព័ត៌មាន​នៅក្នុង​សង្គម​មួយ​អាចជួយ​ជំ​រុញអោយ​មនុស្ស​ល្អរឹតតែ​ចង់​ធ្វើ​ល្អ​តាមរយៈ​ការចុះផ្សាយ​លើកទឹកចិត្តនិង​កាត់បន្ថយ​ចំនួន​មនុស្ស​ដែល​ធ្វើអំពើ​អាក្រក់តាមរយៈ​ការចុះផ្សាយ​បែប​រិះគន់​ស្ថាបនា​ជាដើម​។​វត្តមាន​សារព័ត៌មាន​អាជីពគឺខុសពីវត្តមានអាជីពក្រុមហ៊ុនដាច់ឆ្ងាយ៕ចលនាសង្គម      

បរិយាយ

វិចារណកថា៖ធ្វើ​ចិត្តបុណ្យ​កុសល​ល្អ​រវាង​គ្នា​និង​ការសណ្តោសប្រណី​​ទៅ​វិញទៅមក​គឺ​ជា​​ប្រភព​នៃ​​សេចក្តី​ស្ងប់​សុខ​រប​ស់​សង្គមមនុស្ស

ថ្ងៃ​សៅរ៍នេះ​ដែលជា​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី១០ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​ទូទាំងប្រទេស​បា​នប​ន្ត​នាំគ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម​នានា​យ៉ាងច្រើន​កុះករ។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈរាប់​តាំងពី​មេដឹកនាំ​​រហូតដល់​ពលរ​ដ្ឋ​ក្រីក្រ​សុទ្ធតែ​នាំគ្នា​ទៅ​វត្តគ្រប់ៗគ្រួសារ។ បញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ទៅលើ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ។រដូវ​ភ្ជុំបិណ្ឌ​គឺជា​ពេលវេលា​ដែល​គេ​អាច​សង្កេតឃើញ​យ៉ាងច្បាស់​បំផុត​អំពី​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ទៅលើ​ព្រះពុទ្ធសាសនា។ជាពិសេស​គឺ​ជឿ​លើ​ទស្សនៈ«កម្មផល»ឬ«បុណ្យ​និង​បាប»តែម្តង។ជំនឿ​ដ៏​មុតមាំ​របស់​ពុទ្ធសាសនិក​ជន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​គឺលើ​លោក​នេះ​ពិត​ជាមាន​អំពើ​បុណ្យ​បាប​ប្រាកដ​មែន។នៅក្នុង​ព្រះពុទ្ធសាសនាអំពើ​បុណ្យនិង​បាបជា​សកម្មភាព​ពីរ​ដាច់​ដោយឡែក​ពីគ្នានិង​មិនអាច​កាត់កង​គ្នា​បានឡើយអ្នកធ្វើ​កម្ម​អ្វី​នឹង​ទទួលផល​នោះ​វិញបើទោះជា​មិនមែន​ក្នុង​ជាតិ​នេះ​ក៏​ក្នុង​ជាតិ​ខាងមុខ​ដែរ។ ហេតុដូច្នេះ​ហើយ​បានជា​ព្រះពុទ្ធ​ពុទ្ធសាសនា​បង្រៀនមនុស្ស​ឲ្យ​ខ្លាច​និង​វៀរចាក​អំពើ​បាប។ក្នុងន័យនេះ ប្រសិនបើ​គេ​ពិនិត្យមើល​សន្ទុះ​នៃ​ជំនឿ​លើ​ទៅលើ​ព្រះពុទ្ធសាសនា​នៅក្នុង​រដូវ​ភ្ជុំបិណ្ឌម្តងៗគេ​ហាក់ដូចជា​ពិបាក​នឹង​ជឿ​ណាស់​ថាប្រទេស​កម្ពុជា​អាច​ក្លាយជា​វាលពិឃាត​សម្លាប់​ជាតិ​ឯង​ស្ទើរតែ​ដាច់​ផុតពូជ​។បច្ចុប្បន្នសង្គម​នេះ​ក៏​នៅតែ​រួតរឹត​ដោយ​បញ្ហា​យ៉ាង​ចាក់ស្រេះ​នៅឡើយ​ដែរ៖អំពើពុករលួយ កេង​ប្រ​វ​ញ្ច័​ញើសឈាមគេ រំលោភ ឃាតកម្ម ល្បែង ស្រី​ស្រា បញ្ហាដីធ្លី គំនុំសងសឹកដែលជា​ទង្វើ​ផ្ទុយ​ពី​គន្លង​ព្រះពុទ្ធសាសនា​នោះនៅតែ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក​នៅឡើយទេ។ សំណួរ​នេះ​បាន​ចោទ​ឡើងជា​យូរ​មកហើយរហូតដល់​អ្នកខ្លះ​ទម្លាក់កំហុស​ទៅលើ​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ទៅវិញ​ក៏មាន។ប៉ុន្តែតាមពិតបញ្ហា​ទាំងឡាយ​នោះគឺ​បណ្តាលមកពី​ការប្រព្រឹត្ត​ខុសពី​គន្លង​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ។ជាការពិតពុទ្ធបរិស័ទ​ជាច្រើនគ្រាន់តែ​ជឿ​តែ​សម្បក​ក្រៅ​តែប៉ុណ្ណោះ។ តែ​ពួកគេ​មិនបាន​ស្វែងយល់​ស៊ីជម្រៅ​និង​មិនបាន​គោរព​ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធសាសនា​នៅក្នុង​ជម្រៅ​ទឹកចិត្ត​របស់ខ្លួន​ឡើយ។ «បុណ្យ​ក៏​ធ្វើឈើ​ក៏​កាប់»នេះ​ជា​ទស្សនៈ​ម្យ៉ាង​ដែល​គេ​ប្រើ​សម្រាប់​ពិពណ៌នា​សកម្មភាព​របស់​ពុទ្ធប​រិ​ស័​ទ​មួយចំនួន​ដែល​អះអាងថាជា​អ្នក​កាន់​ព្រះពុទ្ធសាសនាតែ​ពួកគេ​មិន​យល់និង​មិន​ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធ​ឱវាទ​ប្រកប«ដោយ​បញ្ញា»នោះឡើយ។ផ្ទុយទៅវិញអ្នក​កាន់​ព្រះពុទ្ធសាសនា​មួយចំនួន​នោះ​បែរជា​មិន​កោតខ្លាច​ក្នុងការ​ប្រព្រឹត្ត​អំពើ​បាប​ទៅវិញ។ដោយហេតុថាអំពើ​បាប​ងាយ​នឹងធ្វើ​ជាង​អំពើ​បុណ្យមនុស្ស​ជាទូទៅ​រាប់ទាំង​អ្នកនយោបាយ​មួយចំនួន​ផង(ដែល​មិន​ច្បាស់លាស់​ក្នុង​ព្រះពុទ្ធសាសនាឬ​គ្រាន់តែ​យក​ព្រះពុទ្ធសាសនា​ជា​ខែល​នោះ)ងាយ​នឹង​លង់​ទៅក្នុង​អំពើ​បាបហើយ​ភ្លេច​គិតដល់​អំពើ​បុណ្យ។សូម្បីតែ​អតីត​មេដឹកនាំខ្មែរក្រហម​ដែល​កំពុង​ជាប់ចោទ​ក្នុង​តុលាការ​ពីបទ​ប្រល័យពូជសាសន៍​ក៏​ជា​ពុទ្ធបរិស័ទ​ដែរ។ ពួកគេ​ក៏​តែងតែ​ធ្វើ​បុណ្យទាន​ក្នុងអំឡុង​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​មិនដែល​ខាន​ឡើយ។​ក្នុងសង្គម​បច្ចុប្បន្នក៏​អាច​ឆ្លុះបញ្ចាំង​បាន​អំពី​ភាពផ្ទុយ​គ្នា​រវាង​ភាពជា​អ្នក​ជឿ​លើ​ព្រះពុទ្ធសាសនានិង​ការអនុវត្ត​ជាក់ស្តែង​របស់​មនុស្ស​ជាច្រើន​ផងដែរ។ការរំលោភបំពាន​បៀតបៀន​អ្នកដទៃការចង់​មានបាន​ដោយ​មធ្យោបាយ​មិន​សុច​រិតការ​ប៉ែង​ជើង​គ្នា​ក្នុង​ឆាក​នយោបាយឬ​ការកាត់ក្តី​ដោយ​អយុត្តិធម៌សុទ្ធតែជា​អំពើ​បាប​ធ្ងន់ធ្ងរ។ដើម្បី​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ក្លាយជា​សង្គម​ព្រះពុទ្ធសាសនា​ពិតប្រាកដប្រជា​ពុទ្ធបរិស័ទ​គួរតែ​ស្វែងយល់​ពី​ជម្រៅ​នៃ​សាសនា​ដែល​ខ្លួន​កំពុង​គោរព។មនុស្ស​មិនអាច​ធ្វើ​ចិត្ត​ដូច​ព្រះ​បានទេ។ប៉ុន្តែការព្យាយាម​ធ្វើ​ចិត្តបុណ្យ​កុសលការប្រព្រឹត្ត​ក្នុង​ចេតនា​ល្អ​រវាង​គ្នា​និង​ការសណ្តោសប្រណី​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ច្រើនគឺជា​ប្រភព​នៃ​សេចក្តី​ស្ងប់​សុខ​របស់​សង្គមមនុស្ស។បើការប្រព្រឹត្ត​ចាក​គន្លង​ព្រះពុទ្ធសាសនាដែល​នាំ​ក្តី​ក្តៅក្រហាយ​ដល់​អ្នកដទៃកម្ម​នោះ​នឹង​តាម​លង​​វិញ​ដោយ​ចៀស​មិន​រួចឡើយក្នុងជាតិនេះ៕    

បរិយាយ

បរិយាយ៖​៤ក្បាច់ធ្វើឲ្យវិស័យសា​រ​ព័ត៌មាន​​ផុយស្រួយ

វិស័យសារព័តមាន​សិទ្ធិជាសកលគឺជាអំ​ណាចទី៤បន្ទាប់ពីអំណាចនិតិបញ្ញត្តិនិតិប្រតិបត្តិនិងតុលាការ។ដោយ​ឡែកក្នុងប្រទេសកម្ពុជាវិស័យសារព័ត៌មានគឺជាឆ្អឹងទទឹង-​កសម្រាប់បុគ្គលពុក​រលួយនិងស​ង្គមងងឹតរកស៊ីខុសច្បាប់ ក៏ដូចជាមន្ត្រីដែលជាបុគ្គលមានអំណាចមួយចំនួនតូចផង​ដែរ។ប៉ុន្តែស​ម្រាប់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែននិងថ្នាក់ដឹកនាំជាតិជាច្រើនបានលើកកំពស់វិស័យសារព័ត៌មានជម្រុញអោយតាមអង្គភាពនីមួយៗបង្កើនសកម្មភាពរ​បស់ខ្លួនដើម្បីជា​ភ្នែកក៍ដូចជាកញ្ចក់ឆ្លុះបញ្ចាំងនិងជាដំណឹងជូនថ្នាក់ដឹកនាំនិងពីថ្នាក់ដឹកនាំទៅសាធារណៈជ​នគ្រប់មជ្ឈដ្ឋានដើម្បីជម្រុញការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក៏ដូចជាការអភិវឌ្ឍន៍ជាតិអោយរីកចម្រើនគ្រប់វិស័យ។មួយរយៈចុងក្រោយនេះបើអង្គភាពយើងសង្កេតឃើញវិស័យសារព័ត៌មានកំពុងតែផុយស្រួយយ៉ាងខ្លាំងខណៈអ្នកសារព័ត៌មានមួយចំនួ​នរងការគំរាមកំហែងធ្វើកិច្ចសន្យាឈប់ឲ្យចុះផ្សាយពីសំណាក់បុគ្គលមានអំណាច ។បើមិនព្រមចុះកិច្ចសន្យានោះទេនិងត្រូវឃុំខ្លួនពីបទព្រហ្មទ័ណ្ឌចុះផ្សាយព័ត៌មានបរិហារឬប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល។នេះសបញ្ជាក់អោ​​យឃើញថា​វិស័យសារព័ត៌មានដែលធ្វើការចុះផ្សាយពាក់ព័ន្ធឬប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គលមានអំណា​ចតែងតែត្រូវបានគេធ្វើការគម្រាមកំហែងធ្វើកិច្ចសន្យាចាប់ដាក់គុកឬរៀបចំសំណុំរឿងសិប្បនិម្មិតដើម្បីចាប់ខ្លួនបុគ្គលនោះជាការព្រមានដល់អង្គភាពដទៃទៀត។ល្បិចដែលតែងតែរៀ​ចំបណ្តឹងសិប្បនិម្មិតក៏ដូចជាដាក់បន្ទុកទៅលើអ្នកកាសែតដែ​គ្មានកំហុសកំពុងតែចុះបេសកកម្មប្រកបដោយវិជ្ជាជីវៈទិញលក់ព័ត៌មានធ្វើអាជីវក្មសុទ្ធសាធស្របនឹងច្បាប់ស្តីពីរបបសារព័ត៌មាន។ប៉ុន្តែត្រូវបា​នគេចោទតាមរយៈការប​ញ្ចេះចម្លើយ.លួងលោមចម្លើយ.បង្ខំចម្លើយនិងដឹកមុខចម្លើយជាដើម។ករណីខាងលើនេះអង្គភាព​សារព័ត៌មានយើងយល់ថាគឺជាការគម្រា​មកំហែងបំបាក់ស្មារតីអ្នកសារព័ត៌មានសុទ្ធសាធ៕ចលនាសង្គម រូប៖ពុតសាម៉ាត់ចាងហ្វាង«ចលនាសង្គម»

បរិយាយ

ក-ក-ន៖ត្បូងឃ្មុំគ្មាន​ល្បែងស៊ីសង​ទើប​អាច​កាត់​បន្ថយ​​បទល្មើស​ឆក់​ប្លន់អំពើ​ហិង្សា​ក្នុង​គ្រួសារ​​និង​ជំពា​ក់បំណុល​ធនា​គារបាន​

ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទ ល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្មអំពើហិង្សាក្នុងគ្រួសារនិងបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ននេះ។ ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តត្បូងឃ្មុំ។ពិសេសល្បែងជល់មាន់អាប៉ោងយូគីរកំពុងរាលដាលកាន់តែខ្លាំងឡើងៗ។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ពលរដ្ឋ​នៅត្បូងឃ្មុំបារម្ភ​ពី​ការ​កើន​​ឡើង​នៃ​ល្បែងស៊ីសង​ជល់មា​ន់យូគីនិង​ចាក​អាប៉ោងល្បែងស៊ីសងត្រូវបា​នគេចាត់ទុកថាជាប​ទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាពដោយសារតែល្បែងជាដើមចមនៃអំពើលួចឆក់ប្លន់និងកាប់សម្លាប់និងជំពាក់បំណុលធនាគារជាដើម។ជាច្រើន​ឆ្នាំ​មក​ហើយរដ្ឋាភិបាល​កម្ពុជា​តែង​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ភូមិ.ឃុំ​មាន​សុវត្ថិភាព​ចំនួន​៩​ចំណុចដែល​ក្នុង​នោះក៏​មាន​ការ​លុបបំបាត់​ចោល​ល្បែងស៊ីសង​គ្រប់​ប្រភេទដើម្បី​រក្សា​សន្តិសុខ​នៅ​តាម​តំបន់។ក៏ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំកំពុងព្រួយបារម្ភនូវការល្បែង​ស៊ីសង​ជាច្រើន​ប្រភេទ​ដូចជា​ប្រជល់​មាន់​ដាក់​ប្រាក់​អាប៉ោងជាដើម។កំពុង​កើតមាន​ពេញបន្ទុកដោយ​មិន​មាន​ការ​បង្ក្រាបពីសមត្ថកិច្ច​ឡើយហើយក៏ធើ្វឲ្យប្រជាពលរដ្ឋមិនមាន​ការ​មិន​សប្បាយចិត្តទាល់តែ សោះចំពោះ​ល្បែងស៊ីសងដែល​កើតមាន​ជាច្រើន​កន្លែង ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចនិង​ជីវភាព​គ្រួសារ​របស់ពួកគាត់ដែ​កំពុងតែ​ក្រីក្រស្រាប់ឱ្យធ្លាក់ចុះ​មួយ​កម្រិតថែមទៀ​តនោះ។ជា​រៀងរា​ល់ថ្ងៃម្ចាស់កាស៊ីណូភូមិយើងស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ នៅតែបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនដោយមិនខ្វល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាល់តែសោះ។ ប្រការនេះដែលបានវង្វក់ប្រជាពលរដ្ឋខ្មែរជាច្រើនឈ្លក់​វង្វេង​នឹង​ការ​ចំណាយ​ប្រាក់ជល់មាន់យូគីនិង​ចាក់​អាប៉ោងដោយ​មិន​ហ៊ាន​យក​លុយ​ទៅ​ទិញ​ម្ហូបឬក៏​ទិញ​របស់របរ​ប្រើប្រាស់​ទេ។ ការ​ឈ្លក់​វង្វេង​និង​ល្បែងស៊ីសងនេះធ្វើ​ឱ្យ​គ្រួសារ​ខ្លះកើត​រឿង​ឈ្លោះប្រកែក​គ្នានិង​ខ្លះ​ទៀត​ត្រូវ​ជំពាក់​បំណុល​ធានា​គារវ័នក។បច្ចុប្បន្ន​ល្បែង​ជល់មាន់យូគីនិង​ចាក់​អាប៉ោងកំពុង​កើន​ឡើង​នៅ​ខេត្ត​ត្បូងឃ្មុំភ្នាល់ប្រាក់វាល់លានគឺ​វា​កំពុង​ប្រាស់​ចាក​ពី​គោលការណ៍​ភូមិ-ឃុំ​មាន​សុវត្ថិភាពរបស់​រដ្ឋាភិបាល៩​ចំណុចដែលចេញគោលការណ៍មកឱ្យ​បំបាត់ល្បែងស៊ីសងនៅ​តាមជនបទនៅ​តាមភូមិឃុំក៏ដូចជាលប់បំបាត់ប្រជាពលរដ្ឋមិនឲ្យចូលកាស៊ីណូដើម្បីកុំឱ្យមានចោរលួចចោរឆក់ប្លន់​។ទន្ទឹមនឹងនេះល្បែងស៊ីសងត្រូវបា​នគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ។សូមរំលឹកថារាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​តាំងពី​ឆ្នាំ​២០០៨​មក​ដើម្បី​ថែរក្សា​សុវត្ថិភាព​ជួន​ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។​បន្ទាប់​ពី​ដាក់​ចេញ​គោលនយោបាយ​ពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​នេះ​។​ទោះជា​យ៉ាងណា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ភាព​អសកម្ម​នៅ​តែ​កើត​មាន​ជា​ហូរហែ​ដូច​ជា​ចោរ​លួច​ឆក់​ប្លន់​ស្ទើរហិង្សាក្នុងគ្រួសារសឹង​រាល់ថ្ងៃ​នៅឯទឹកដីខេត្តត្បូងឃ្មុំយើងនេះ។ ក-ក-ន៖បញ្ហា​​ល្បែងស៊ីសងកំពុង​ពង្វក់ស្មារតី​ប្រជាពលរដ្ឋក៏​ជា​បញ្ហាអាជ្ញាធរខេត្តត្បូងឃ្មុំត្រូវដោះស្រាយ​បន្ទាន់ជនញៀនល្បែងស៊ីសងមិន​ខ្លាច​នឹង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះ​ឡើយ​។​​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តត្បូងឃ្មុំត្រូវ​មានការ​តាំងចិត្ត​និង​ការទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើសជូនប្រជាពលរដ្ឋឲ្យរស់ក្នុងភាពកត់ក្តៅ​កុំគិតតែប្រយោជន៏ផ្ទាល់ខ្លួនក្នុងនាមជាសមត្ថកិច្ចបំរើរាស្រ្តអស់ពីចិត្តពីថ្លើម​ទើប​អាច​កាត់​បន្ថយ​បទល្មើស​ឆក់​ប្លន់អំពើហិង្សាក្នុងគ្រួសារ​និងជំពាក់បំណុលធនាគារបានទាំងស្រុងបាន៕​ចលនាសង្គម

បរិយាយ

បរិយាយ៖វិស័​យសារព័ត៌មាន​នៅកម្ពុជា​​កំពុង​តែផុយស្រួយ​ធ្វើកិច្ចស​ន្យាមិ​នឲ្យចុះផ្សាយ?

វិស័យសារព័តមាន​សិទ្ធិជាសកលគឺជាអំ​ណាចទី៤បន្ទាប់ពីអំណាចនិតិបញ្ញត្តិនិតិប្រតិបត្តិនិងតុលាការ។ដោយ​ឡែកក្នុងប្រទេសកម្ពុជាវិស័យសារព័ត៌មានគឺជាឆ្អឹងទទឹង-​កសម្រាប់បុគ្គលពុក​រលួយនិងស​ង្គមងងឹតរកស៊ីខុសច្បាប់ ក៏ដូចជាមន្ត្រីដែលជាបុគ្គលមានអំណាចមួយចំនួនតូចផង​ដែរ។ប៉ុន្តែស​ម្រាប់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែននិងថ្នាក់ដឹកនាំជាតិជាច្រើនបានលើកកំពស់វិស័យសារព័ត៌មានជម្រុញអោយតាមអង្គភាពនីមួយៗបង្កើនសកម្មភាពរ​បស់ខ្លួនដើម្បីជា​ភ្នែកក៍ដូចជាកញ្ចក់ឆ្លុះបញ្ចាំងនិងជាដំណឹងជូនថ្នាក់ដឹកនាំនិងពីថ្នាក់ដឹកនាំទៅសាធារណៈជ​នគ្រប់មជ្ឈដ្ឋានដើម្បីជម្រុញការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក៏ដូចជាការអភិវឌ្ឍន៍ជាតិអោយរីកចម្រើនគ្រប់វិស័យ។មួយរយៈចុងក្រោយនេះបើអង្គភាពយើងសង្កេតឃើញវិស័យសារព័ត៌មានកំពុងតែផុយស្រួយយ៉ាងខ្លាំងខណៈអ្នកសារព័ត៌មានមួយចំនួ​នរងការគំរាមកំហែងធ្វើកិច្ចសន្យាឈប់ឲ្យចុះផ្សាយពីសំណាក់បុគ្គលមានអំណាច ។បើមិនព្រមចុះកិច្ចសន្យានោះទេនិងត្រូវឃុំខ្លួនពីបទព្រហ្មទ័ណ្ឌចុះផ្សាយព័ត៌មានបរិហារ។នេះសបញ្ជាក់អោ​​យឃើញថា​វិស័យសារព័ត៌មានដែលធ្វើការចុះផ្សាយពាក់ព័ន្ធឬប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គលមានអំណា​ចតែងតែត្រូវបានគេធ្វើការគម្រាមកំហែង​ធ្វើកិច្ចសន្យាចាប់ដាក់គុកឬរៀបចំសំណុំរឿងសិប្បនិម្មិតដើម្បី​ចាប់ខ្លួនបុគ្គលនោះជាការព្រមានដល់អង្គភាពដទៃទៀត។ល្បិចដែលតែងតែរៀ​ចំបណ្តឹងសិប្បនិម្មិតក៏ដូចជាដាក់បន្ទុកទៅលើអ្នកកាសែតដែល​គ្មានកំហុសកំពុងតែចុះបេសកកម្មប្រកបដោយវិជ្ជាជីវៈ។ប៉ុន្តែត្រូវបា​នគេចោទតាមរយៈការប​ញ្ចេះចម្លើយ.លួងលោមចម្លើយ.បង្ខំចម្លើយនិងដឹកមុខចម្លើយ។ករណីខាងលើនេះអង្គភាព​សារព័ត៌មានយើងយល់ថាគឺជាការគម្រា​មកំហែងបំបាក់ស្មារតីអ្នកសារព័ត៌មានសុទ្ធសាធ៕ចលនាសង្គម

បរិយាយ

ទស្សនៈ៖បើគេប្រើ៤ក្បាច់សម្រាប់ដាក់​បន្ទុកទៅលើអ្នក​សារព័ត៌មាននឹងជួប​ហានិភ័យ

បើគេប្រើ៤ក្បាច់សម្រាប់ដាក់បន្ទុកទៅលើអ្នកសារព័ត៌មានដូចជាបញ្ចេះចម្លើយដឹកមុខចម្លើយលួងលោមចម្លើយនិងបង្ខំចម្លើយ។អ្នកក្រសែតនឹងជួបហានិភ័យជាក់ជាពុំខានឡើយ។ដូច្នេះសូមអ្នកក្រសែតចៀសឲ្យផុតនូវ៤ក្បាច់ខាងលើនេះ។សម្រាប់រូបខ្ញុំបាទពុតសាម៉ាត់បានចៀសផុតនៅក្បាច់គុន៤នេះតាំងពីឆ្នាំ១៩៩៥ដែលចាប់អាជីពសារព័ត៌មានរហូត២០២០នេះដោយសារគុណទឹកដោះឪពុកម្តាយថ្លៃ។ប៉ុន្តែនៅថៃ្ងខាងមុខមិនដឹងទេ(អនាគត)បើគេប្រើ៤ក្បាច់នេះ៕ពុតសាម៉ាត់

បរិយាយ

បរិយាយ៖​អ្នកកាសែតទិញលក់​ព័ត៌មានធ្វើអាជី​​វ​កម្មជាអ្នកឆ្លុះ​ក​ង្កែប​សុទ្ធសាធ

វិស័យសារពត៌មានសិទ្ធិជាសកលគឺជា​អំណា​ចទី៤បន្ទាប់ពីអំ​ណា​ចកំពូលទាំង៣គឺអំណាចនិតិបញ្ញត្តិ នីតិប្រតិបត្តិនិងអំណាចតុលាការ។អ្នកកាសែតគឺអ្នកធ្វើនយោបាយដោយមិ​នដណ្តើ​អំណាច។ការបើ​កអាជីវកម្មកាសែតទស្សនាវដ្តីគេហទំព័រនិង​ទូរទស្សន៍គឺជាអង្គការមួយ​ធ្វើអាជីវកម្មលក់ព័ត៌មានផ្សព្វផ្សាយព័ត៌​មានស្រ​តាមក្រមសីលធម៌និងវិជ្ជាជីវៈនិងច្បាប់ស្តីពីរបបសារពត៌មាន។​វិស័យព​ត៌មានគឺជាប្រភពដំណឹងនានាផ្តល់ជូនរដ្ឋាភិបា​លជាកញ្ចក់ឆ្លុះប​ញ្ចាំងនូវភាពអសកម្មទាំងឡាយនិងភាព​រីកចម្រើនដែលកើតមា​នក្នុងសង្គមមិនអាចខ្វះបាន។អ្នកកាសែតគឺជាអ្នកនាំសារៈដ៏សំខាន់ នៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ន វិស័យសារ​ពត៌មាន ត្រូវបាន​លើកកំពស់ ក្នុងនោះសម្រាប់ប្រទេសកម្ពុជាប្រ​មុខរដ្ឋាភិបាល​សម្តេចតេជោហ៊ុន សែន បានលើកកំពស់ដល់វិស័យមួយនេះ ដោយចាត់ទុ​កអ្នកកាសែត គឺ​ជាប្រភពនៃដំណឹងក្នុងការស្ថាបនា និងផ្តល់ដំណឹងទូទៅ ពាក់​ព័​ន្ធនិងសង្គម ការរីកចម្រើនលើគ្រប់វិស័យទាំងវិជ្ជមាន និងអវិជ្ជមាន។អ្នកកាសែតគឺជាក្រុម​ពួកឆ្លុះកង្កែបដោយប្រើម៉ាស៊ីនថតនិងចុងប៊ិ​ចជាអាជីវកម្មរបស់ខ្លួន សម្រាប់ធ្វើការផ្សព្វផ្សាយពត៌​មានពិតនិងដំណឹងផ្សេ​ងៗដំណឹងពាណិជ្ជកម្ម ។ល។ការទទួលថវិកាបន្តិចបន្ទួច គឺជាប្រាក់ឃើញក្នុងអាជីវកម្មឬកម្រៃចុងប៊ិចក្នុងតួនាទីជាក្រុម ឆ្លុះកង្កែបឃើញមួយវាយមួយ ។ ជាងនេះទៅ​ទៀតបច្ចុប្បន្នមានការភ័ន្តច្រឡំដោយចាត់ទុកអ្នកកា​​សែតជាចំណាប់ខ្មាំងឬជាអ្នកកំហែងយកដោយប្រើក្បាច់គុនបួនយ៉ាងសម្រាប់ដាក់បន្ទុកបញ្ចេះចម្លើយដឹកមុខចម្លើយលួងលោមចម្លើយនិងបង្ខំចម្លើយដែលពួកគេខិតខំរិះរកគ្រប់ល្បិចកល៍និងមធ្យោបាយផ្សេងទៀតៗដើម្បីប្ដឹងដាក់បន្ទុកខណៈអ្នកកាសែតទិញលក់ព័ត៌មានធើ្វអាជីវកម្មសុទ្ធសាធស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕ចលនាសង្គម

បរិយាយ

វិចារណកថា៖ចរន្តបីទើបកា​ត់បន្ថយនូវការគ្រោះថ្នាក់​ចរាចរណ៏ជូ​នប្រជាពលរដ្ឋ

ចាប់តាំងពីកម្លាំង​នគរ​បាលចាប់​ផ្តើម​រឹត​បន្តឹង​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​ការពិន័យ​ជា​ប្រាក់​ច្រើន​ជាង​មុនរហូត​ដល់​៤​ដងមក។​គេសង្កេតឃើញការិយាល័យ​រដ្ឋបាល​សំខាន់ៗ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ទទួល​បន្ទុក​ចេញ​ឯកសារ​ដើម្បី​បើកបរ​ត្រឹម​ត្រូវ​តាម​ច្បាប់​បាន​បន្ត​កើន​ឡើង​នៃ​ចំនួន​អ្នក​បើកបរ​រថយន្ត​គ្រប់​ប្រភេទនិង​ម៉ូតូធំៗ​ខណៈ​កម្លាំង​នគរបាល​កំពុង​រឹត​បន្តឹង​បទល្មើស​ចរាចរណ៍​ដែល​មាន​ការ​ពិន័យ​កើន​ឡើង។ប្រជា​ពលរដ្ឋ​ក៏បាន​សម្រុក​ទៅ​ស្នើ​សុំ​ធ្វើ​លិខិត​ស្នាម​ឡើង​វិញ​ពេល​ផុត​សុពល​ភាពនិង​ប្តូរ​បណ្ណ​បើកបរ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្ត​អនុក្រឹត្យ​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​ដ៏​ច្រើនដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​មន្រ្តី​សមត្ថកិច្ចក៏ធ្លាប់អះអាង​ថា​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ច្រើន​ជាង​មុន​នេះ​គឺ​ជា​ផ្នែក​មួយ​នៃការ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស។រថយន្ត​តូច​ធំ​បាន​មក​ចត​បន្ត​កន្ទុយ​គ្នា​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​នៅ​ទីតាំង​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​នៅ​ផ្លូវជាតិ៦A​នេះ​បាន​កើន​ឡើង​បី​ថ្ងៃ​ជាប់ៗ​គ្នា​ហើយក៏មានអ្នក​បើកបរ​មួយ​ចំនួន​ទៀតបានរអ៊ូរទាំ​ថារដ្ឋាភិបាល​មិន​គួរ​ចាប់​ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ជាមួយ​ការ​ផាក​ពិន័យ​ធ្ងន់​ធ្ងរ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​ឆ្លង​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩​នេះ​ទេ។​នៅ​ឯ​មណ្ឌល​ប្តូរ​និងពន្យារ​បណ្ណ​បើកបរ​ស្ថិត​ក្នុង​ផ្សារ​ទំនើប​ Aeon ​(អីអន)​ ទាំង​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​ អ្នក​បើកបរ​យានយន្ត​បាន​ឈរ​ជាជួរៗ​រង់​ចាំ​ ចូល​ទៅ​ធ្វើ​ឯកសារ​ពាក់​ព័ន្ធ។​តែទោះជាយ៉ាងណាក៏ដោយការ​ផាក​ពិន័យ​ខ្ពស់​លើ​បទ​ល្មើស​ចរាចរណ៍​មិន​មែន​ធ្វើ​ឡើង​ដើម្បី​ចង់​បាន​ចំណូល​ចូល​រដ្ឋ​ក្នុង​ពេល​ដែល​ប្រជា​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​នៃ​ការ​រីករាល​ដាល​វីរុស​កូរ៉ូណា​នោះ​ទេ។​ ​ គោល​បំណងសមត្ថកិច្ចគឺ​កាត់​បន្ថយ​គ្រោះ​ថ្នាក់ជូនប្រជាពលរដ្ឋ។​​យោង​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិបាន​បង្ហាញ​ថា​កត្តា​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេគឺ​មក​ពីការ​បើកបរ​លើស​ល្បឿន​កំណត់​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​និង​បើក​បរ​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជាដើម​។ អនុក្រឹត្យ​លេខ ​៣៩ ​របស់​ក្រសួង​មហា​ផ្ទៃ​ចុះ​ថ្ងៃ​ទី ​១៧ ​ខែ​មីនា ​ឲ្យ​ដឹង​ថា​ សម្រាប់​រថយន្ត​ដែល​មិន​បាន​ទទួល​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ ១៥០.០០០​ រៀល​ ចំពោះ​យាន​យន្ត​ធន់​ស្រាល ​និង​ ៣៧៥.០០០ រៀល​ចំពោះ​យានយន្ត​ធុន​ធ្ងន់។​ ចំពោះ​អ្នក​បើក​បរ​យាន​យន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​យាន​ជំនិះ និង​/ឬ​ក៏​គ្មាន​ស្លាក​លេខ​ ត្រូវ​ពិន័យ​ទឹក​ប្រាក់​ ១​លាន ២​សែន​រៀល​ សម្រាប់​យានយន្ត​ធុន​ស្រាល​ និង​ ២​លាន​៤​សែនរៀល​ សម្រាប់​យានយន្ត​ធុន​ធ្ងន់។ជាង​នេះ​ទៅទៀត​ ការ​បើក​បរ​យាន​យន្ត​ស្ថិត​ក្នុង​ភាព​ស្រវឹង​ ត្រូវ​ពិន័យ​ចាប់​ពី​ ៤សែន​រៀលអាស្រ័យ​លើ​កម្រិត​នៃ​ជាតិ​ស្រវឹង។យោង​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​នោះ​ គិត​ចាប់​ពី​ថ្ងៃ ​២៣​ ដល់ ​២៩ ​ខែ​មេសា យាន​យន្ត​ទូទាំង​ប្រទេស​ដែល​បាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​មាន​ចំនួន ​១២.៧៥៧​ គ្រឿង។​ ក្នុង​នោះ​ចំនួន​នៃ​ការ​មក​ទទួល​សេវា ​មាន​ការ​កើន​ឡើង​ខ្ពស់​រហូត​ដល់​ ៤.១១៦​ គ្រឿង​ក្នុង​មួយ​ថ្ងៃ​ នៅ​ថ្ងៃ​ទី ២៩​ ខែ​មេសា។ ​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ថ្ងៃទី០១​ខែ​ឧសភា​នេះ​ ចំនួន​យាន​យន្ត​ដែល​ចូល​ត្រួត​ពិនិត្យ​បច្ចេកទេស​តែ​នៅ​បន្ត​កើន​ឡើង។ការ​ផាក​ពិន័យ​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ដើម្បី​ការពារ​សុវត្ថិភាព​និងកាត់បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍​មិនមែន​បណ្តាល​មក​ពី​តែ​មនុស្ស​ឬ​ក៏​បណ្តាល​មក​ពី​តែ​រឿង​ផ្លូវ​ច្បាប់​​តែប៉ុណ្ណោះទេគឺ​វា​មាន​ផ្លូវ​ថ្នល់​ក៏រួម​ចំណែក​ផងដែរ។​ ​យើង​​ត្រូវធ្វើ​ការ​ងារ​នៅ​ក្នុង​ចរន្ត​បី​ទី១៖គឺទាក់​ទង​ជាមួយ​នឹង​ការ​អប់រំ​ផ្សព្វផ្សាយទី២៖ការ​រឹត​បន្តឹង​ច្បាប់​ហើយ​និង​ទី៖​៣គឺ​ការ​ធ្វើ​វិស្វកម្ម​ឬ​ក៏​កែ​លម្អ​ផ្លូវ​ថ្នល់​ថាតើ​ផ្លូវ​ថ្នល់​របស់​យើង​ហ្នឹងជា​ផ្លូវ​ថ្នល់​ដែល​មាន​ផ្លាក​សញ្ញា​គំនូស​សញ្ញា​ឬ​ក៏​បរិស្ថាន​បំពាក់​គ្រប់​គ្រាន់​លប់បំបាត់ផ្លូវមានគ្រហុកជ្រៅហើយឬ​នៅ​នេះជា​អ្វីដែលយើងត្រូវចូលរួមដោះស្រាយទើបកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៏ជូនប្រជាពលរដ្ឋទាំងស្រុង​៕ចលនាសង្គម

បរិយាយ

វិចារណកថា៖ការអនុវត្តន៏ច្បាប់ត្រូវមា​ន​តម្លាភាព​​ទើបប្រព្រឹត្តទៅដោ​​យរលូនបាន

កាល​ពី​ចុង​ឆ្នាំ​២០១៩ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្តេចស ខេង​លើក​ឡើង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដែល​សម្តេចថា​និន្នាការ​នេះ​បង្ហាញ​ពី​សញ្ញា​បរាជ័យ​សម្រាប់​យុទ្ធនាការ​នៃ​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍។​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​សល់​១.៦០០​នាក់ត្រឹមឆ្នាំ២០២០។នៅ​សល់តែ​មួយថៃ្ងទៀតប៉ុណ្ណោះកម្លាំង​នគរ​បាលនឹង​​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​ការពិន័យ​ជា​ប្រាក់​ច្រើន​ជាង​មុនរហូត​ដល់​៤​ដង។​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​២៨ ​ខែ​មេសា ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ បញ្ជាក់​ថា ​កង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស​នឹង​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក ​ដោយ​ចាប់​អនុវត្ត​អនុក្រឹត្យ​ថ្មី​មួយ​ចុះ​ថ្ងៃ​ទី​១៧ ​ខែ​មីនា ​ដែល​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ច្រើន​ជាង​មុន។ ការ​ចាប់​ផ្តើម​រឹត​បន្តឹង​នេះ ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​ឧសភា​ ឆ្នាំ​២០២០។​សេចក្តី​ជូន​ដំណឹង​ដដែល​នោះបញ្ជាក់​ថា​ កង​កម្លាំង​នគរបាល​នឹង​អនុវត្ត​ការ​រឹត​បន្តឹង​នេះ​«ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ ​តម្លាភាព ​ស្មើ​ភាព ​គ្មាន​ការ​លើក​លែង ​និង​មាន​សីលធម៌​វិជ្ជាជីវៈ​ ព្រម​ទាំង​ឥរិយាបថ​ថ្លៃ​ថ្នូរ ​និង​ម៉ឺងម៉ាត់»។​បើ​តាម​អនុក្រឹត្យ​ថ្មី នេះ​ការ​បើក​បរ​យាន​យន្ត​ស្ថិត​ក្នុង​ភាព​ស្រវឹង​ត្រូវ​ពិន័យ​ចាប់​ពី​៤០​ម៉ឺន​រៀល​ដល់​៤​លាន​រៀល ​អាស្រ័យ​លើ​កម្រិត​នៃ​ជាតិ​ស្រវឹង។​ ក្នុង​ករណី​ដែល​ជន​ល្មើស​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ទៀត​ក្នុង​រយៈ​ពេល​៦​ខែ​ ពួកគេ​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់ ​គឺ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។​ចំពោះ​អ្នក​បើក​បរ​យាន​យន្ត ដោយ​គ្មាន​បណ្ណ​សម្គាល់​យាន​ជំនិះ ​និង​/ឬ​ក៏​គ្មាន​ស្លាក​លេខ ​ត្រូវ​ពិន័យ​ទឹក​ប្រាក់១លាន២ ​សែន​រៀល ​សម្រាប់​យានយន្ត​ធុនស្រាល ​និង​២​លាន ​៤ ​សែន រៀល ​សម្រាប់​យានយន្ត​ធុន​ធ្ងន់។​អ្នក​បើក​បរយាន​យន្ត​ដោយ​គ្មាន​បណ្ណ​បើក​បរ ​ក្នុង​រយៈ​ពេល​ដែល​បណ្ណ​បើកបរ​ត្រូវ​បាន​ដក​ហូត ​ព្យួរ​ទុក​ឬ​ទុក​ជា​មោឃៈ ​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ​១លាន ​២ ​សែនរៀល​ សម្រាប់​យានយន្ត​ធុន​ស្រាល​ និង​ទឹក​ប្រាក់ ​២ ​លាន ៤ ​សែន ​រៀល ​សម្រាប់​យានយន្ត​ធុន​ធ្ងន់។​អ្នក​បើក​បរ​យាន​យន្ត​ធុនស្រាល​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ ៧៥.០០០ ​រៀល […]