រតនគិរី៖ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរច្រករបៀងខ្លាធំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរីបានខ្សឹបថា ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនបារីនិងទំនិញរត់ពន្ធចេញទៅប្រទេសវៀតណាមតាមច្រករបៀងខ្លាធំ យ៉ាងរលូនខណៈមានការឃុបឃិតគ្នាជាប្រព័ន្ធ។ប្រភពដដែលខ្សឹបទៀតថាការដែលឈ្មួញអាចដឹកជញ្ជូនបារី ក៏ដូចជាទំនិញរត់ពន្ធផ្សេងៗចេញទៅប្រទេសវៀតណាមតាមច្រករបៀងខ្លាធំគឺកើតឡើងស្ទើរជារៀងរាល់យប់ដោយការឃុបឃិតបើកដៃពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំប៉ក់ញ៉ៃ បានខ្សឹបឲ្យដឹងទៀតថាទាល់តែមានការឃុបឃិតពីសំណាក់មន្ត្រីគយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជានគរបាលការពារព្រំដែននិងយោធាការពារព្រំដែនទើបឈ្មួញអាចដឹកជញ្ជូនទំនិញរត់ពន្ធចេញទៅស្រុកវៀតណាមយ៉ាងពេញបន្ទុក។ទោះបីជាយ៉ាងណាក៏ដោយប្រភពពីសមត្ថកិច្ចពាក់ព័ន្ធតូចតាចក្នុងខេត្តរតនគិរីអំពាវនាវឲ្យលោកថងសាវុនអភិបាលខេត្តរតនគិរីក៏ដូចជាលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទៅលើសកម្មភាពអំពើពុករលួយរបស់មន្ត្រីគយក្នុងខេត្តរតនគិរីជាបន្ទាន់ដើម្បីកុំឲ្យពួកគេឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនបារី ទំនិញរត់ពន្ធនិងទំនិញខុសច្បាប់ចេញទៅស្រុកយួនតាមច្រករបៀងខ្លាធំតាមអំពើចិត្តទៀត។ ប្រភពបានខ្សឹបបន្ថែមថាមេគយខេត្តរតនគិរីក៏ដូចជាក្រុមគយចល័តក្នុងខេត្តរតនគិរី គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលហើយបណ្តោយឲ្យឈ្មួញនាំចេញទំនិញរត់ពន្ធទៅស្រុកយួនតាមច្រករបៀងខ្លាធំយ៉ាងគគ្រឹគគគ្រេង។ជាពិសេសសមត្ថកិច្ចនគរបាលការពារព្រំដែននិងមន្ត្រីយោធាការពារព្រំដែនជាអ្នកបើកផ្លូវសម្រួលឲ្យឈ្មួញដឹកជញ្ជូនទំនិញរត់ពន្ធទៅស្រុកយួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។បើតាមពីសមត្ថកិច្ចមូលដ្ឋានក្នុងឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវបានខ្សឹបថាករណីឈ្មួញដឹកជញ្ជូនបារីទំនិញរត់ពន្ធ ទំនិញខុសច្បាប់ចេញទៅស្រុកយួនតាមច្រករបៀងខ្លាធំកើតឡើងច្រើនឆ្នាំណាស់មកហើយតែមិនដែលមានការទប់ស្កាត់ពីមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធនោះទេ៕រ៉ាមន
ខ្សឹប
យល់សប្តិឃើញក្រុមហ៊ុនស៊ីម៉ុនចាប់ដៃគ្នាជាមួយឧកញ៉ាម៉ឹក សុផាន់ណារ៉េតនិងឧកញ៉ាជា ពៅ កាប់ឈើដឹកជញ្ជូនចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងយ៉ាងមហន្តរាយ
ស្ទឹងត្រែង៖មន្រ្តីរាជការក្នុងសាលាខេត្តក៏ដូចជាសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែងបានពន្យល់សប្តិសារព័ត៌មានយើងឲ្យឃើញថាមានករណីក្រុមហ៊ុនស៊ីម៉ុនចាប់ដៃគ្នាជាមួយឧកញ៉ាម៉ឹក សុផាន់ណារ៉េតហៅឧកញ៉ា ជ័យនិងឧកញ៉ា ជា ពៅកាប់ឈើនិងដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តព្រះវិហារចូលខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង។ ក្នុងសប្តិនោះដែរបានពន្យល់ទៀតថាលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនិងលោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ព្រមទាំងលោក អន ចាន់សុជាតិ មិនចាត់វិធានការទប់ស្កាត់ករណីក្រុមហ៊ុនស៊ីម៉ុនឃុបឃិតជាមួយឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ាជា ពៅបំផ្លាញព្រៃឈើយ៉ាងមហាន្តរាយនោះទេខណៈទទួលផលប្រយោជន៏។ សប្តិនោះបានឲ្យដឹងទៀតថាក្រុមហ៊ុនស៊ីម៉ុន ទទួលបានសិទ្ធិវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជា ដាំដើមឈើឡើងវិញលើផ្ទៃដីទំហំ៣០១៩៣ហិកតា នៅក្នុងឃុំស្រែសំបូរស្រុកសៀមប៉ាង ហើយបច្ចុប្បន្នកាត់មកក្នុងស្រុកបុរីអូរស្វាយសែនជ័យ។ក្រុមហ៊ុនស៊ីម៉ុននេះ មិនបានដាំដើមឈើស្តារព្រៃឈើឡើងវិញនោះទេហើយបែរជាបំពានកាប់ឈើក្រៅទីតាំងក្រុមហ៊ុនរបស់ខ្លួននិងប្រមូលទិញឈើពីអ្នកស្រុកដឹកជញ្ជូនចូលទីតាំងក្រុមហ៊ុនរបស់ខ្លួនដើម្បីឲ្យខ្លាចជាឈើស្រប់ច្បាប់ទៀតផង។ មិនតែប៉ុណ្ណោះក្រុមហ៊ុនស៊ីម៉ុនបានឃុបឃិតជាមួយឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ ដោយមានឈ្មោះយិនស្នាជាអ្នកប្រមូលទិញឈើពីខាងក្រៅដឹកជញ្ជូនចូលទីតាងក្រុមហ៊ុនដើម្បីឲ្យក្លាយជាឈើស្រប់ច្បាប់រួចដឹកជញ្ជូនឆ្លងកាត់ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។បើតាមសប្តិដដែលបានពន្យល់ថាឈ្មោះយឹមស្នាបានបំពានកាប់ឈើនៅតំបន់ព្រៃការពារព្រៃអភិរក្សហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនស៊ីម៉ុន ដោយមានការឃុបឃិតយ៉ាងរលូន ជាមួយឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ាជាពៅ។សប្តិនោះដែរប្រជាពលរដ្ឋក៏អំពាវអំពាវនាវដល់រដ្ឋាភិបាលពិនិត្យឡើងវិញចំពោះសកម្មភាពក្រុមហ៊ុនស៊ីម៉ុនដែលបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែងយ៉ាងមហន្តរាយព្រោះក្រុមហ៊ុននេះអនុវត្តន៍ផ្ទុយពីកិច្ចសន្យារបស់ក្រសួងកសិកម្ម៕ពុតសាម៉ាត់
រាយការណ៍ជូន៖ពួកសង្គមងងឹតបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវ
តាកែវ៖ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវនៅវេលាម៉ោង២និង១០នាទីថៃ្ងទី៣០ខែមីនាឆ្នាំ២០២០ពួកសង្គមងងឹតបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវតើអាជ្ញាធរស្រុកសំរោងទុកដាក់ខែមែនទេ?ប្រជាពលរដ្ឋអំពាវនាវដល់លោក អ៊ូចភាអភិបាលខេត្តតាកែវនិងលោកសុខ សំណាងស្នងការនគរបាលខេត្តតាកែវចាត់វិធានការបង្ក្រាប! ប្រភពចេញពីប្រជាពលរដ្ឋនៅស្រុកសំរោងបានឲ្យដឹងថានៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវមានបើកល្បែងបញ្ជល់មាន់ទ្រង់ទ្រាយធំនិងបង្កប់ដោយល្បែងអាប៉ោងយ៉ាងរាលដាល។ជាពិសេសគ្រឿងញៀនព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកមិនចាត់វិធានការបង្ក្រាបនោះទេ។ប្រជាពលរដ្ឋបានបញ្ជាក់ថានៅសង្វៀនបញ្ជល់មាន់នោះក្នុងមួយថ្ងៃៗមានអ្នកជិះម៉ូតូនិងជិះរថយន្តទំនើបៗទៅលេងល្បែងយ៉ាងអនាធិបតេយ្យហើយភ្នាល់ដាក់លុយស៊ីសងរាប់រយរាប់ពាន់ដុល្លារស្រែកហ៊ោកញ្ជ្រៀវកងរំពង។តាមប្រភពពីអ្នកធ្លាប់ចូលទៅដល់សង្វៀនបញ្ជល់មាននោះបានឲ្យដឹងថាម្ចាស់សង្វៀនបញ្ជល់មាន់នេះមានអំណាចខ្លាំងជាងសមត្ថកិច្ចស្រុកសំរោងទៅទៀតខណៈអាងខ្នងដុល្លារ។ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងស្រុកសំរោងបានឲ្យដឹងថាក្រោយពេលសង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំត្រូវគេបង្កើតឡើងនៅចំណុចភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវនេះបង្កឲ្យមានបទល្មើសផ្សេងៗ។ជាពិសេសអំពើចោរកម្មកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។ ចំណែកលោក មឿង សារុន អធិការនគរបាលស្រុកសំរោងនិងអភិបាលស្រុកសំរោងវិញមិនបានចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវដល់លោក អ៊ូចភាអភិបាលខេត្តតាកែវនិងលោក សុខ សំណាងស្នងការនគរបាលខេត្តតាកែវចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវជាបន្ទាន់ ព្រោះមួយរយៈចុងក្រោយនេះល្បែងស៊ីសងរាលដាលកាន់តែខ្លាំង ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចស្រុកសំរោងធ្វើមិនដឹងខណៈទុកបង់ខែ។បើតាមប្រជាពលរដ្ឋរស់នៅស្រុកសំរោងបានឲ្យដឹងថាមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកសំរោងចាត់ទុកល្បែងស៊ីសងខុសច្បាប់ជាប្រភពចំណូលរបស់ខ្លួន ទើបបណ្ដោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលនៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវឡើងពេញបន្ទុក។សូមជម្រាបជូនថាសម្តេចសខេងបានជំរុញឱ្យអាជ្ញាធរបង្កើនការសហការគ្នាដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអាណាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកប ដោយប្រសិទ្ធភាព និងការត្រួតពិនិត្យខុសច្បាប់។សម្ដេចបានបញ្ជាក់ថាការបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើនគ្រប់ប្រភេទនេះ ដើម្បីធានារក្សាសន្ដិសុខ សុវត្ថិភាព ភូមិ ឃុំ សង្កាត់ជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ និងមិនមានការភ័យខ្លាចអំពីភាពអសន្ដិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ការថ្លែងរបស់សម្តេចសខេងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ កាលពីរសៀលថ្ងៃទី១៧ ខែមីនា នៅទីស្តីការក្រសួងមហាផ្ទៃ៕ដោយ៖ពុតសាម៉ាត់
ខ្សឹប៖លោកទុំណូមេគយព្រះសីហនុចេះស៊ីចេះសែនទើបអង្គុយបានកន្លែងច្រកខ្លាញ់លេខ១
ព្រះសីហនុ៖ប្រភពពីក្រុមមន្ត្រីដែលមិនបានផលនៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុក៏ដូចជាប្រជាពលរដ្ឋបានខ្សឹបពីសកម្មភាពអំពើពុករលួយរបស់លោកទុំណូមេសាខាគយប្រចាំខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលផ្នែកសេដ្ឋកិច្ចមួយនេះដែលធ្វើឱ្យបាត់បង់ចំណូលពន្ធអាកររបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយត្រូវធ្លាក់ចូលទៅក្នុងហោប៉ៅបុគ្គលមេគយខេត្តរូបនេះនិងបក្ខពួក។បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុក៏ដូចជាក្រុមមន្ត្រីគយមួយចំនួនបានខ្សឹបប្រាប់ថារឿងពុករលួយរបស់មេគយទុំ ណូ នេះពួកគាត់បានឮស្ទើរតែគ្រប់គ្នាឃុបឃិតជាមួយក្រុមឈ្មួញធំៗនាំទំនិញគេចពន្ធចូលមកយ៉ាងច្រើន ធ្វើឱ្យបាត់បង់ពន្ធចំណូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ រាប់ពាន់លានរៀល។ប្រជាពលរដ្ឋនិងមន្ត្រីរាជការថ្នាក់ទាប នៃរដ្ឋបាលខេត្តព្រះសីហនុ ក៏បានខ្សឹបផងដែរថា ពួកគាត់មានមន្ទិលសង្ស័យថា ទំនិញគេចពន្ធជាច្រើនប្រភេទមានដូចជា សម្ភារៈការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូសេរីទំនើប គ្រឿងក្រអូប ប្រេងគេចពន្ធឬសម្អាង សម្ភារៈសំណង់ ភេសជ្ជៈកំប៉ុង ឬដបគ្រប់ប្រភេទ ស្រាបៀរ ទូរស័ព្ទដៃសេរីទំនើបៗ និងគ្រឿងអេឡិចត្រូនិច និងទំនិញជាច្រើនមុខទៀត នៅតែបន្តនាំចូលតាមកំពង់ផែមួយចំនួន នាខេត្តព្រះសីហនុ រួមមានកំពង់ផែទំនប់រលកហៅថាផែ លោក សូ ជុងហ៊ួរ កំពង់ផែកែវផុស និងផែអន្តរជាតិស្ទឹងហាវ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម។ក្រុមមន្ត្រីបានខាងលើ បានប្រាប់ដែរថាខេត្តព្រះសីហនុគឺជាច្រកសេដ្ឋកិច្ចទី១ដែលគេនិយមហៅថាច្រកខ្លាញ់លេខ១។អ៊ីចឹង!ហើយទើបមន្ត្រីគយជាច្រើនចង់មកកាន់ទីនេះតែបែរជាមានវាសនាបានទើលើលោកទុំណូដោយសារតែគាត់ចេះសែនឱ្យថ្នាក់លើបានល្អទើបបានអង្គុយកៅអីខ្លាញ់លេខ១នេះ។ចំពោះប្រជាពលរដ្ឋក៏ដូចជាឈ្មួញតូចតាច រកស៊ីបង់ពន្ធអាករស្របច្បាប់ ក៏បានប្រាប់ឱ្យបានដឹងផងដែរថា កន្លងមកទំនិញភាគច្រើន ដែលបាននាំចូលតាមច្រកកំពង់ផែមួយចំនួននាខេត្តព្រះសីហនុ។ ជាពិសេសកំពង់ផែឯកជន គឺមិនត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករ ព្រមទាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ប្រចាំការតាមកំពង់ផែនីមួយៗត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវទេ ឬជួនកាលមិនមានការត្រួតពិនិត្យសោះតែម្តង ដោយសារតែពួកឈ្មួញធំៗទាំងនោះ បានទំនាក់ទំនងជាមួយមេៗសមត្ថកិច្ចមុនរួចទៅហើយ ។ពិសេសជាមួយមេគយខេត្ត លោក ទុំ ណូ នេះតែម្តង។ទាំងមន្ត្រីរាជការ និងប្រជារដ្ឋមួយចំនួន នាខេត្តព្រះសីហនុ បានខ្សឹបបន្តឱ្យដឹងទៀតថា ពួកគាត់បានកត់សម្គាល់ថា ជារៀងរាល់ថ្ងៃទំនិញ ដែលដឹកតាមរថយន្តសណ្តោងធំៗ […]
រាយការណ៍ជូន៖ពួកសង្គមងងឹតបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ
ព័ត៌មានក្តៅចេញពីប្រជាពលរដ្ឋនៅវេលាម៉ោង១និង១០នាទីថៃ្ងទី១៨ខែមីនាឆ្នាំ២០២០ពួកសង្គមងងឹតបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញតើអាជ្ញាធរខណ្ឌជ្រោយចង្វារទុកដាក់ខែមែនទេ?ប្រជាពលរដ្ឋអំពាវនាវដល់លោកសថេតស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញចាត់វិធានការបង្ក្រាប! ប្រភពចេញពីប្រជាពលរដ្ឋនៅនៅខណ្ឌជ្រោយចង្វារបានឲ្យដឹងថានៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានបើកល្បែងបញ្ជល់មាន់ទ្រង់ទ្រាយធំនិងបង្កប់ដោយល្បែងអាប៉ោងយ៉ាងរាលដាល។ជាពិសេសគ្រឿងញៀន ព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុកមិនចាត់វិធានការបង្ក្រាបនោះទេ។ប្រជាពលរដ្ឋបានបញ្ជាក់ថានៅសង្វៀនបញ្ជល់មាន់នោះក្នុងមួយថ្ងៃៗមានអ្នកជិះម៉ូតូនិងជិះរថយន្តទំនើបៗទៅលេងល្បែងយ៉ាងអនាធិបតេយ្យហើយភ្នាល់ដាក់លុយស៊ីសងរាប់រយរាប់ពាន់ដុល្លារស្រែកហ៊ោកញ្ជ្រៀវកងរំពង។តាមប្រភពពីអ្នកធ្លាប់ចូលទៅដល់សង្វៀនបញ្ជល់មាន់នោះបានឲ្យដឹងថាម្ចាស់សង្វៀនបញ្ជល់មាន់នេះមានអំណាចខ្លាំងជាងសមត្ថកិច្ចខណ្ឌជ្រោយចង្វារខណៈអាងខ្នងដុល្លារ។ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វារបានឲ្យដឹងថាក្រោយពេលសង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំត្រូវគេងបង្កើតឡើងនៅចំណុចនៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ គឺបទល្មើសផ្សេងៗ។ជាពិសេសអំពើចោរកម្មកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។ ចំណែកលោកឃ្លាំងហួតមិនបានចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវដល់លោកសថេតស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខាងលិចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញជាបន្ទាន់ ព្រោះមួយរយៈចុងក្រោយនេះល្បែងស៊ីសងរាលដាលកាន់តែខ្លាំង ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌជ្រោយចង្វារធ្វើមិនដឹងខណៈទុកបង់ខែ។បើតាមប្រជាពលរដ្ឋនៅក្នុងខណ្ឌជ្រោយចង្វារបានឲ្យដឹងថាមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌជ្រោយចង្វារចាត់ទុកល្បែងស៊ីសងខុសច្បាប់ជាប្រភពចំណូលរបស់ខ្លួន ទើបបណ្ដោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលនៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញឡើងពេញបន្ទុក។សូមជម្រាបជូនថាលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានប្រកាសថាបើមន្រ្តីណាដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានខ្លួនមន្ដ្រីនោះនឹងទទួលការព្រមានតាមច្បាប់ការងាររដ្ឋ ត្រូវទទួលទោសនិងប្រឈមការដកតំណែង។ លោកប្រកាសបែបនេះពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកងនិងប្រកាចូលកាន់មុខតំណែងអភិបាលខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សា និងសមាជិក១៦រូបអាណត្តិទី៣ កាលពីពេលថ្មីៗនេះ។លោកអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្តីក្រោមឱវាទ ទំាងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឱ្យមានសកម្មភាពប្រព្រឹត្ត បើកល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។បើពុំដូច្នេះទេនឹងត្រូវដកតំណែង អស់បុណ្យស័ក្តិជាមិនខាន។លោកបានបញ្ជាក់ថាអាជ្ញាធរមូលដ្ឋានទំាងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឱ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម ជូនប្រជាពលរដ្ឋឱ្យបានល្អ ចាប់ពីពេលនេះតទៅ។ជាពិសេសនោះសម្ដេចសខេងឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើសគ្រប់ប្រភេទដើម្បីធានាឱ្យភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។មិនតែប៉ុណ្ណោះសម្តេចសខេងបានជំរុញឱ្យអាជ្ញាធរបង្កើនការសហការគ្នាដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអាណាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកប ដោយប្រសិទ្ធភាព […]
ខ្សឹប៖លោកទុំ ណូនិងលោកណុបសំអានមេគយខេត្តព្រះសីហនុឃុបឃិតជាមួយឈ្មួញនាំទំនិញនិងប្រេងគេចពន្ឋ
ព្រះសីហនុ៖គេខ្សឹបមកថាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុលោកទុំ ណូបានត្រូវប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលមួយចំនួនបានចោទប្រកាន់និងដាក់ការសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយដោយឃុបឃិតជាមួយឈ្មួញនាំទំនិញនិងប្រេងគេចពន្ឋជាច្រើនប្រភេទចូលតាមកំពង់ផែនានាក្នុងអាណាចក្រខេត្តទេសចរណ៍និងសេដ្ឋកិច្ចមាត់សមុទ្រមួយនេះ ។បើតាមគេហទំព័រក្នុងស្រុកជាច្រើនបានស្រង់សម្តីពលរដ្ឋនិងសង្គមស៊ីវិលចុះផ្សាយថាក្រៅពីលោក ទុំ ណូ ក៍នៅមានមន្ត្រីគយម្នាក់ទៀតឈ្មោះណុបសំអាន ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំកំពង់ផែទំនប់រលក ខេត្តព្រះសីហនុ ក៍ជាប់ការសង្ស័យបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ឋជាថ្នូរនឹងការទទួលបានលាភសក្ការៈផ្ទាល់ខ្លួនផងដែរ ។យ៉ាងណាក៍ដោយសារពត៌មានយើងមិនអាចរកការសុំអត្ថាធិប្បាយឆ្លើយតបបានទេពីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ក៍ដូចជាលោកណុបសំអានប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំកំពង់ផែទំនប់រលកបានទេ។បើតាមប្រភពដដែលបានខ្សឹបនិងបញ្ជាក់ទៀតថា ទំនិញដែលសង្ស័យថាគេចពន្ឋចូលតាមច្រកកំពង់ផែទំនប់រលក ឬ ផែ លោក សូ ជុងហ៊ួរ ផែកែវផុស និង ផែអន្តរជាតិស្ទឹងហាវ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជាដើម ។ប្រភពខ្សឹបបន្ថែមថា ទំនិញដែលទំនងជាគេចពន្ឋទាំងនោះរួមមាន៖ សម្ភារការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូស៊េរីទំនើប គ្រឿងក្រអូប ឬសំអាង សំភារសំណង់ ភេសជ្ជៈកំប៉ុង ឬដបគ្រប់ប្រភេទ ស្រាបៀរ ទូរស័ព្ទដៃស៊េរីទំនើបៗ និងគ្រឿងអេឡិចត្រូនិច។ចំណែកប្រេងសាំងគេចពន្ធគេដឹកចូលមកកាន់តំបន់កោះរ៉ុង ក្រុងព្រះសីហនុរួចគេបូមប្រេងទុកនៅទីនោះដោយមានស៊ីទែនស្ដុកប្រេងធំៗរាប់សិបនៅលើកោះ ។ ហើយទើបគេបន្ដដឹកចេញតាម ទូកទៅកាន់ស្រុកស្ទឹងហាវ ផ្គត់ផ្គង់ប្រេងឱ្យឈ្មួញ សម្រាប់ចែកចាយបន្ដ។ហើយប្រេងមួយចំនួនទៀតត្រូវបានគេដឹកតាមទូកទៅកាន់ស្រុកស្រែអំបិល និងខេត្ដកំពត កែបផងដែរ។ ដោយមានអ្នកចាំទទួលចែកចាយបន្ដនៅទីនោះ ។ហើយប្រេងមួយចំនួនទៀតត្រូវបានគេដឹកតាមទូកចូលក្រុងព្រះសីហនុ និងដឹកចែកចាយបន្ដ ចូលខេត្ដកំពង់ស្ពឺ ភ្នំពេញ និងតាកែវទៀតជាដើម ។បើតាមពត៌មានក្នុងស្រុកបញ្ជាក់ដែរថា កន្លងមកទំនិញភាគច្រើន ដែលបាននាំចូលតាមច្រកកំពង់ផែមួយចំនួនក្នុងខេត្តព្រះសីហនុ ជាពិសេសកំពង់ផែឯកជន […]
ខ្សឹប៖មេគយខេត្តព្រះសីហនុលោកទុំណូនិងបក្ខពួកកំពុងតែប្រមូលលុយពីទំនិញគេចពន្ធចូលទៅក្នុងហោប៉ៅផ្ទាល់ខ្លួនយ៉ាងត្រជាក់ចិត្ត!
មេគយខេត្តព្រះសីហនុលោកទុំណូនិងបក្ខពួកសម្ងំស៊ីឡើងត្រជាក់ចិត្តហ្មង!ស្នើទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយបញ្ជូនមន្ត្រីចុះស្រាវជ្រាវ ជុំវិញបទសង្ស័យ នៃបទល្មើសនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែនានា ក្នុងខេត្តព្រះសីហនុ ព្រះសីហនុ៖ប្រភពពីក្រុមមន្ត្រីដែលមិនបានផលនៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុខ្សឹបពីសកម្មភាពនិងការប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំងរបស់លោកទុំណូមេសាខាគយប្រចាំខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលផ្នែកសេដ្ឋកិច្ចមួយនេះដែលធ្វើឱ្យបាត់បង់ចំណូលពន្ធអាកររបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយត្រូវធ្លាក់ចូលទៅក្នុងហោប៉ៅបុគ្គលមេគយខេត្តរូបនេះនិងបក្ខពួក។បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុបានខ្សឹបប្រាប់ថា រឿងពុករលួយរបស់មេគយ ទុំ ណូ នេះពួកគាត់បានឮស្ទើរតែគ្រប់គ្នា ពីមេគយខេត្តព្រះសីហនុ លោក ទុំ ណូ និងមេគយកំពង់ផែខេត្តនេះដោយបានឃុបឃិតជាមួយក្រុមឈ្មួញធំៗនាំទំនិញគេចពន្ធចូលមកយ៉ាងច្រើន ធ្វើឱ្យបាត់បង់ពន្ធចំណូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ រាប់ពាន់លានរៀល។ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាប នៃរដ្ឋបាលខេត្តព្រះសីហនុ ក៏បានខ្សឹបផងដែរថា ពួកគាត់មានមន្ទិលសង្ស័យថាទំនិញគេចពន្ធជាច្រើនប្រភេទមានដូចជា សម្ភារៈការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូសេរីទំនើប គ្រឿងក្រអូប ឬសម្អាង សម្ភារៈសំណង់ ភេសជ្ជៈកំប៉ុង ឬដបគ្រប់ប្រភេទ ស្រាបៀរ ទូរស័ព្ទដៃសេរីទំនើបៗ និងគ្រឿងអេឡិចត្រូនិច និងទំនិញជាច្រើនមុខទៀត នៅតែបន្តនាំចូលតាមកំពង់ផែមួយចំនួន នាខេត្តព្រះសីហនុ រួមមានកំពង់ផែទំនប់រលកហៅថាផែ លោក សូ ជុងហ៊ួរ កំពង់ផែកែវផុស និងផែអន្តរជាតិស្ទឹងហាវ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម។ក្រុមមន្ត្រីបានខាងលើ បានខ្សឹបប្រាប់ថា ខេត្តព្រះសីហនុ គឺជាច្រកសេដ្ឋកិច្ចទី១ […]
ខ្សឹប៖មេគយខេត្តព្រះសីហនុលោកទុំណូនិងលោកណុប សំអានសម្ងំស៊ីពីឈ្មួញដឹកប្រេងគេចពន្ធនិងបង់ពន្ធមិនគ្រប់យ៉ាងត្រជាក់ល្ហឹម!
ព្រះសីហនុ៖ប្រភពពីមន្ត្រីតូចធំជាច្រើននាក់ក៏ដូចជាក្រុមឈ្មួញរកស៊ីបានខ្សឹបឲ្យដឹងថា លោកទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនិងលោកណុប សំអានមេគយ និងរដ្ឋាករនៃច្រកទ្វារអន្តរជាតិកំពង់ផែទំនប់រលកបានឲ្យមន្ត្រីថ្នាក់ក្រោមដែលជាបក្ខពួកជិតស្និទ្ធនឹងខ្លួនលួចបង្កើតការិយាធិបតេយ្យដោយឃុបឃិតជាមួយឈ្មួញធំៗឲ្យនាំទំនិញគេចពន្ធនិងប្រេងគេចពន្ធចូលយ៉ាងគំហុកតាមកំពង់ផែទំនប់រលកធ្វើការរបៀបកន្ទេលធំបន្លំដេកសម្ងំស៊ីយ៉ាងត្រជាក់ចិត្តហ្មង!ពីឈ្មួញបង់ពន្ធមិនគ្រប់ដែលធ្វើឲ្យលោកមេគយរូបនេះក្លាយខ្លួនទៅជាមហាសេដ្ឋីប្រាក់វាល់លានចាយលែងអស់ទៅហើយ។ប្រភពខាងលើបានខ្សឹបមកប្រាប់ឲ្យដឹងថាលោកទុំណូនិងលោកណុបសំអានបានឃុបឃិតជាមួយមេឈ្មួញធំៗជាច្រើនឲ្យនាំចូលទំនិញគេពន្ធយ៉ាងគំហុកតែម្តងដែលជាឱកាសរកលុយកាក់យ៉ាងធំមហិមារបស់លោកមេគយរូបនេះ ជាមួយមេឈ្មួញធំៗដោយគេយកលេសថាយកលុយជួយទៅថ្នាក់លើតែធាតុពិតលុយទាំងនោះចូលហោប៉ៅបុគ្គលមេគយរូបនេះនិងបក្ខពួកគាត់តែប៉ុណ្ណោះ។ប្រភពនៅបានខ្សឹបប្រាប់ឲ្យដឹងបន្តទៀតថាក្រុមឈ្មួញដឹកទំនិញតាមទូកតាមរថយន្តបានក្លាយទៅជាផ្ទាំងស៊ីបរបស់លោកទុំណូនិងលោកណុបសំអានដោយបានគាបជំរិតបង្ខំឲ្យបង់ថវិកាក្រៅវិក្កយបត្រនៃចំណូលពន្ធរដ្ឋប្រយោជន៍បុគ្គលប្រព្រឹត្តអំពើពុករលួយក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋដែលផ្ទុយពីតួនាទីខ្លួនក្នុងការទប់ស្កាត់ទំនិញគេចពន្ធបង្ក្រាបសហការជាមួយស្ថាប័នប្រមូលពន្ធជូនរដ្ឋ។តែបែរជាមេគយទាំង២រូបនេះក្លាយជាតួអង្គទាញយកប្រភពសេដ្ឋកិច្ចលុយក្រោមតុនិងបង្កើតការិយាធិបតេយ្យឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែនេះក្លាយខ្លួនជាសេដ្ឋីប្រាក់វាល់លានដុល្លារ។ប្រភពបានខ្សឹបប្រាប់មកឲ្យដឹងទៀតថាកន្លងមកក៏ដូចបច្ចុប្បន្នកំពង់ផែទំនប់រលកទំនិញនិងប្រេងជាច្រើនប្រភេទដែលភាគច្រើនគេចពន្ធបន្ទាប់ពីសមត្ថកិច្ចនិងខាងស្ថាប័នគយរបស់លោកទុំណូនិងលោកណុបសំអានជាអ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញដែលស្និតនឹងខ្លួនក្នុងនោះមានប្រភេទទំនិញស្ករសចាប់ហួយស្រាបៀរកង់រថយន្តដែកស៊ីម៉ងត៍។ល។ក្នុងនោះប្រភពនៅបានបញ្ជាក់ឲ្យដឹងបន្ថែមថាក្រុមឈ្មួញដែលមានឱកាសប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងប្រភេទទំនិញជាដើម។ ដោយដឹកចេញពីកំពង់ផែទំនប់រលកបាន មានដូចជាក្រុមហ៊ុនដែលមានឈ្មួញឈ្មោះ -គាធី -ចៃរ៉ា -ចែវី -ណុប -កូ -សុខុម -ហួត-ទៀវិចិត្រ និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោក្រាស់ៗនិងមានខ្នងបង្អែកជាមេកម្លាំងប្រដាប់អាវុធជាដើម។ល។ប្រភពបានទម្លាយឲ្យដឹងទៀតថាលោកណុបសំអានបានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល នៅរាល់ទំនិញដែលដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនជាទំនិញគេចពន្ធតែម្តង។ ដោយលោកទុំណូនិងលោក ណុប សំអាន បានឲ្យកូនចៅរកលុយ ដោយការគាបសង្កត់ពីឈ្មួញតាមវិធី ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូក ដែលដឹកពីប្រទេសថៃ។ ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ។ ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើ ឲ្យបង់ជាក្បាលរថយន្ត ដោយក្នុងមួយរថយន្តពី៣០០ ទៅដល់៥០០ដុល្លារ។លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាបខណៈឈ្មួញបង់ពន្ធគ្រប់ចំនួន។មន្ត្រីបានទម្លាយឲ្យបានដឹងទៀតថាបើទោះជាមានករណីទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយក៍ដោយ។ក៏លោកទុំណូនិងលោកណុបសំអានបង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុដែរពោលគឺក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារឬជាង១០០ដុល្លារចាត់ចែងទៅមន្ត្រីគយថ្នាក់ក្រោម។ប្រភពបានខ្សឹបឲ្យដឹងទៀតថា ក្នុងមួយយប់ៗ រថយន្តដឹកទំនិញចេញពីកំពង់ផែទំនប់រលក ដូចហែកឋិនហើយលោកទុំណូនិងលោកណុបសំអានក៏ទទួលបាននូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យឈ្មួញបង់លុយបង់ក្បាលរថយន្តនិងចំណូលផ្សេងទៀតបានមកពីឈ្មួញបង់ប្រចាំខែក្នុងមួយករណីរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ។ប្រភពបានបង្ហើបប្រាប់ ឲ្យដឹងថា នៅតំបន់កំពង់ផែទំនប់រលកនេះ ឈ្មួញធំៗជាច្រើនតែងតែកោតខ្លាចលោកមេគយទុំណូនិងលោក ណុប សំអាន នេះយ៉ាងខ្លាំង ដោយសារតែគាត់តែងតែយកឈ្មោះលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទៅគំរាមគំហែងក្រុមឈ្មួញឲ្យខ្លបខ្លាច។ហើយគេមិនដឹងថាលោកមេគយច្រកកំពង់ផែទំនប់រលករូបនេះបានដាក់សំណែនអ្វីខ្លះក្នុងមួយខែៗជូនលោកបណ្ឌិតគុណញឹមនោះទេបានជាគាត់ហ៊ានយកឈ្មោះមេកើយខ្លួនមកគំរាមដល់ក្រុមឈ្មួញឲ្យខ្លាចខ្លួនបែបនេះ?ឬមួយលោកមេគយទាំង២រូបនេះធ្វើបែបនេះដើម្បីអំណាចនិងសេដ្ឋកិច្ចក្រោមតុចូលហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ?។រឿងរ៉ាវនេះសារពត៌មានយើងមិនធ្វើការវែកញ៉ែកខុសត្រូវអ្វីទេទុកនាទីជូនអង្គភាពប្រឆាំងអំពើពុករលួយនិងលោកបណ្ឌិតគុណញឹមអគ្គនាយគយនិងរដ្ឋាករធ្វើការតាមសមត្ថកិច្ចខ្លួនចុះ។តែបើលោកមេគយទាំង២រូបនេះមានអ្វីបកស្រាយយ៉ាងណានោះទេព្រោះទូរស័ព្ទមិនលើកសោះនៅថៃ្ងនេះ!?៕ដោយ៖ពុតសាម៉ាត់
ខ្សឹប៖មេគយកែវផុសហេង សំហៃពុករលួយជាចំហរជាលក្ខណៈបុគ្គលនិងបក្ខពួក
ព្រះសីហនុ៖ឈ្មួញបានខ្សឹបថាក្រោមអំណាចលោកហេង សំហៃ ប្រធានការិយាល័យគយនិងរដ្ឋាករ កែវផុសបានប្រព្រឹត្តអំពើពុករលួយជាចំហផ្ទុយពីការងារតួនាទីភារកិច្ចឆក់យកប្រយោជន៍តាមរយៈគាបសង្កត់ឈ្មួញអោយបង់លុយក្បាលឡានឃុបឃិតជាមួយឈ្មួញដឹកទំនិញបង់ពន្ធមិនគ្រប់ឈ្មួញរត់ការប៉ាវដឹកទំនិញជាដើម។តែចំណូលបានធ្លាក់ចូលលក្ខណៈបុគ្គលនិងបក្ខពួកក្នុង១ខែរាប់សិបម៉ឺនដុល្លារឯណោះ!។លោក ហេង សំហៃ តែងយកឈ្មោះលោកគុណ ញឹម មកបន្លាច បន្លំ ឈ្មួញមួយម៉ាត់ណាក៏ជាបញ្ជា(ឯកឧត្តមប្រតិភូ-ឯកឧត្តមអគ្គ)។ នេះបើតាមឈ្មួញបានលើកឡើងថាលោក ហេង សំហៃ បង្ខំអោយឈ្មួញបង់លុយនោះ គឺធ្វើតាមបញ្ជារបស់មេជាថ្នាក់លើ។យ៉ាងតិចមានក្រុមហ៊ុនដឹកជញ្ជូនទំនិញចំនួន៥-៦ បានរកស៊ីដឹកទំនិញចេញពីច្រកកែវផុស។ បើទោះជាមានឯកសារបំពេញបែបបទគយ(Custom Clearance) ក៏ដោយក៏មានអំពើឃុបឃិតគ្នារវាងមេគយ លោក ហេង សំហៃ និងក្រុមហ៊ុនដឹកជញ្ជូន បង់ពន្ធមិនគ្រប់ ក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋ តាមរយៈបង់នាំចូលម៉ាស៊ីនត្រជាក់ កង់ឡាន គ្រឿងអេឡិចត្រូនិច ។ប៉ុន្តែប្រកាសនៅក្នុងឯកសារគយ ជាទំនិញចម្រុះឬទឹកដោះគោជាដើម។ មន្ត្រីបានលួចបង្ហើបថាក្រុមហ៊ុនដែលមានឱកាសបំពេញបែបបទគយ(Custom Clearance) បង់ពន្ធមិនគ្រប់ និងបង់ពន្ធក្លែងភេទទំនិញ គឺមាន ក្រុមហ៊ុនគា ធី ,ក្រុមហ៊ុនលោក ហុង ឡេងហួ ហៅ ទីខ្មូត, ចែវីន,ចែហួង,ហ៊ាកូ,យាយស៊ី។ល។ ជាទម្លាប់ គេនាំចូល ជាសំបកកង់ឡាន ប្រេងម៉ាស៊ីន ស្រាបៀរ ទឹកក្រូច ឬមានទូរស័ព្ទផងនោះ។ ប៉ុន្តែប្រកាសនៅក្នុងឯកសារគយ ជាទំនិញចម្រុះ ឬទឹកដោះ។ ទោះបង់ពន្ធគ្រប់ […]
ខ្សឹប៖គ្រាន់តែក្នុងឃុំស្វាយសពោធិសាត់មានសិប្បកម្មកែច្នៃឈើ៣កន្លែង
សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតែកើតមានក្នុងខេត្តពោធិសាត់តាមរយៈនៃការកកើតមានសិប្បកម្មកែច្នៃឈើច្រើនកន្លែង។គ្រាន់តែក្នុងសិប្បកម្មអត់ច្បាប់៣កន្លែងស្ថិតនៅភូមិកំរែងឃុំស្វាយសស្រុកក្រគរខេត្តពោធិសាត់។រោង សិប្បកម្មទាំងនោះត្រូវគេអះអាងថាក្រោមការគ្រប់គ្រងលោកប្រធានមន្ទីរកសិកម្មខេត្តលោកឡាយ វិសិទ្ធ ។បើតាមប្រភពព័ត៌មានបានឲ្យដឹងថាគ្រាន់តែនៅភូមិកំរែងឃុំស្វាយសស្រុកក្រគរខេត្តពោធិសាត់កំពុងដំណើរការជាចំហ។ពួកគេត្រូវរ៉ូវគ្នាជាមួយស្ថាប័នជំនាញនានាដើម្បីបង្កើតឲ្យមានរោងសិប្បកម្មកែច្នៃឈើទាំងនោះ។ អ្វីដែលសំខាន់នោះគឺជាប្រភពនៃការកាប់ឈើមកផ្គត់ផ្គង់រោងសិប្បកម្មទាំងនេះកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងកាប់និងដឹកតាមជួរភ្នំឱរ៉ាល់។ប្រភពរាយការណ៍ថា វាជាប្រព័ន្ធក្នុងការបន្ត កាប់ឈើចេញពីព្រៃស្ថិតជួរភ្នំឱរ៉ាល់។ វាជាការងាយស្រួលទេ ក្នុងការអូសឈើចេញពីតំបន់ជួរភ្នំឱរ៉ាល់ ចូលមករោងសិប្បកម្មទាំង៣កន្លែងស្ថិតនៅភូមិកំរែងឃុំស្វាយសស្រុកក្រគរខេត្តពោធិសាត់នោះ ប្រភពរាយការណ៍ថា គេឃើញក្រសួងបរិស្ថានជាញឹកញាប់ចុះទៅកម្សាន្តមើលព្រៃ ព្រឹក្សានៅតំបន់ជួរភ្នំឱរ៉ាល់ ដែរ ។ប៉ុន្តែមិនដឹងថាប្រទះភ្នែកចំពោះការកាប់ឈើ ចេញពីជួរភ្នំឱរ៉ាល់មកផ្គត់ផ្គង់រោងសិប្បកម្ម៣កន្លែងនោះដែរ ឬទេ? ជាងនេះទៅ ទៀត ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរខេត្តពោធិសាត់ ទំនងជាងគិតថាវាជារឿងតូចតាច ចំពោះករណីនៃការបង្កើតឲ្យមានរោងសិប្បកម្ម៣កន្លែង។វាជារឿងតូចតាច។ប៉ុន្តែឈើត្រូវបានកាប់ និងដឹកចេញពីតំបន់ជួរភ្នំឱរ៉ាល់មិនមែនជារឿងតូចតាចទេ។ដូច្នេះទាំងក្រសួងបរិស្ថានក៏ដូចជាថ្នាក់ដឹក នាំខេត្តពោធិសាត់គួរចំណាយពេលទៅពិនិត្យមើលរោងសិប្បកម្មកែច្នៃឈើនៅស្រុកក្រគរនោះជាបន្ទាន់ផងដែរពីព្រោះស្ថានភាពផ្លូវនៃការធ្វើដំណើរទាំងពីភ្នំពេញទៅស្រុកក្រគរខេត្តពោធិសាត់ងាយស្រួលធ្វើដំណើរទេមិនពិបាកសំរាប់អស់លោកឡើយ៕ដោយ៖ជាគន្ធា