ស៊ើបអង្កេត

រាយកា​រណ៍ជូន៖ពួក​ញៀនល្បែងបើក​​សង្វៀនជល់មាន់​​លេងភ្នាល់ឡើ​ង​​​កក្រើកនៅក្នុងភូមិ​ឬស្សីផ្លូវ៣​៧១​សង្កា​ត់ស្ទឹងមា​​នជ័យខណ្ឌមា​​នជ័យ

ព័ត៌មានទើបតែទទួលបានពីប្រជាពលរដ្ឋនៅវេលាម៉ោង១និង១០នាទីថៃ្ងទី២១ខែសីហាឆ្នាំ២០២១ពួកញៀនល្បែងបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅក្នុងភូមិឬស្សីផ្លូវ៣៧១សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញនៅជិតស្តុបស្ពានដែកចំការដូងតើអាជ្ញាធរខណ្ឌមានជ័យទុកដាក់ខែមែនទេ?ប្រជាពលរដ្ឋអំពាវនាវដល់លោកសថេតស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញចាត់វិធានការបង្ក្រាប!ល្បែងស៊ីសងមាន់ជល់នៅក្នុងភូមិឬស្សីផ្លូវ៣៧១សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅជិតស្តុបស្ពានដែកចំការដូង ល្បែងស៊ីសងដុះស្លែមួយកន្លែង ដែលមានឈ្មោះ សម្បត្តិ ហៅជ្រូក រត់ការលេងប្រមូលផ្ដុំពពាក់ពពូន មិនខ្លាចឆ្លងកូវីដ-១៩ ឡើយ ស្ថិតនៅក្នុង តារាងបាល់ក្នុងចំណតរថយន្ត។តែយ៉ាងណាក៏ដោយអង្គភាពយើងបានទំនាក់ទំនងទៅអាជ្ញាធរខណ្ឌមានជ័យដែរតែមិនលើកទូរស័ព្ទ។គួរជម្រាបឲ្យដឹងថាតាមរយៈក្រសួងសុខាភិបាលបានអង្កេតស្រាវជ្រាវពីមន្រ្តីជំនាញ​រកឃើញថានៅបណ្តាភូមិ​ ឃុំ​ដាច់ស្រយាលតាមបណ្តាខេត្តមួយចំនួនមានផ្ទុះជំងឺកូវីដ-១៩​ កើនឡើងងច្រើនដោយសារតែជួបជុំគ្នា​ ផឹកស៊ី​ លេងល្បែងស៊ីសង​ ជល់មាន់ ធ្វើបុណ្យសាសនា ជួបជុំព្រះសង្ឃច្រើនក្នុងវត្តអារាម​ ដោយមិនបានអនុវត្តន៍​ ៣កុំ​ និង​៣ការពារ​ ឱ្យបានត្រឹមត្រូវ​៕កែវបូរិន

ស៊ើបអង្កេត

ស្នើសុំធ្វើប័ណ្ណព័​ត៌​មាន​មេត្តា​យោ​គ​​យល់ក្នុងប​​​រិបទកូវីដ១​៩ពិ​បាក​រ​ក​ហា​ង​ថតរូបស៊ីវិល័​យ​ណា​ស់

ខណៈអង្គភាពមួយចំនួនបានស្នើសុំធ្វើប័ណ្ណព័ត៌មាននៅក្រសួងព័ត៌មានឲ្យបុគ្គលិករបស់ខ្លួនតាមរយៈអ៊ីមែលរបស់ក្រសួង(onewindowofficeinb@gmail.com)តែត្រូវបានក្រសួងព័ត៌មានច្រានមកវិញជាច្រើនដងបន្ទាប់ពីដាក់ប្រវត្តិរូបទៅក្រោមហេតុផលរូបថតធ្វើប័ណ្ណព័ត៌មានសូវច្បាស់។ហេតុដូចនេះហើយទើបអង្គភាពសារព័ត៌មានមួយចំនួនតាមរយៈសហព័ន្ធអ្នកសា​រពត៌មា​នកម្ពុជាអង្កេតការពិតសូមសើ្នសុំដល់ក្រសួងព័ត៌មានមេត្តាយោគយល់ក្នុងផ្តល់ប័ណ្ណព័ត៌មាននិងបន្ធូរបន្ថយកុំសង្កត់លើរូបថតច្បាស់ពេកស្របពេលដែលបរិបទកូវីដ១៩ហាងថតរូបស៊ីវិល័យ(ទំនើប)ភាគច្រើនត្រូវបានបិទនៅសល់តែហាងដែលមិនសូវមានបច្ចេកទេសខ្ពស់ដំណើរការ។ដូច្នេះក្រសួងព័ត៌មានអាធ្យាស្រ័យដោយក្តីអនុគ្រោះផង!ក្នុងការផ្តល់ប័ណ្ណព័ត៌មាន៕ពុតសាម៉ាត់  

ស៊ើបអង្កេត

តើពិ​​តឬ​ទេក្រុមអ្នកសារព័​ត៌​មាន​៦នា​​ក់​ពា​ក់ព័ន្ធគំរា​មកំហែ​​ងទា​រប្រាក់គួរ​​តែ​ស៊ើបអង្កេ​ត​ឡើងវិ​ញ?

បើយោងច្បាប់ពុករលួយអ្នកសូកនិងអ្នកទទួលមានទោសដូចគ្នា.!បើគ្មានបទល្មើសចុះមូលហេតុអ្វី បានជាត្រូវចរចាឲ្យលុយអ្នកកាសែតទាំងនោះ។តាមអង្គហេតុអាចមានច្រឡោះប្រហោងច្រើនដែលគួរឲ្យសង្ស័យ។បើតាមប្រភពបណ្តាញព័ត៌មានក្នុងស្រុកក្រុមអ្នកសារព័ត៌មានចំនួន៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួនពាក់ព័ន្ធករណីគំរាមកំហែងទារប្រាក់ពីពលរដ្ឋលក់កាហ្វេមួយកន្លែងស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី ។ ១-ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(ម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS), ២-ឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាសមាជិក), ៣-ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មាន​ មានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាសមាជិក), ៤-ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ(ជាសមាជិក), ៥-ឈ្មោះ ប្រាក់ បេន […]

ស៊ើបអង្កេត

រឿង«​ទៅ​ហើ​​យម​កវិញ»!ដូច​«​លេងល្ខោ​ន»លោក​ឈួនសោ​ភា​ទៅកា​ន់តំណែង​ជាប្រធាន​ការិ​យាល័​យស្រាវជ្រាវ​និងបង្ក្រាបអំពើ​រត់ពន្ធតំ​បន់៥

មិនដឹងជា​មកពីមូលហេតុអ្វីជាក់លាក់នោះទេបើតាមបណ្តាញព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថាមេគយចល័តឈ្មោះលោកឈួនសោភាទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ដែលរឿងអាស្រូវពុករលួយនិងបានថ្នាក់លើដកបញ្ឈរជើងក្រោយពេលមន្ត្រីគយល្បីល្បាញខាងពុករលួយរូបនេះជាប់ពាក់ព័ន្ធទៅនឹងការធ្វើអត្តឃាតរបស់មន្ត្រីយោធាការពារព្រំដែនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះចងកសម្លាប់ខ្លួនដោយសារតូចចិត្តមេគយឈួនសោភាអនុវត្តច្បាប់ជ្រុលហួសហេតុ។បើតាមព័ត៌មានដដែលបានលើកឡើងថាទង្វើរបស់លោកឈួនសោភាត្រូវបានមជ្ឈដ្ឋាននានារិះគន់និងថ្កោលទោសយ៉ាងខ្លាំងក្លា ហើយក៏មានមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សំណូមពរឲ្យលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភាដើម្បីចាត់ការតាមច្បាប់ផងដែរ។ដូច្នេះប្រសិនបើមានការស៊ើបអង្កេតនិងស្រាវជ្រាវឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោកឈួនសោភានោះគឺលោកឈួនសោភាអាចប្រឈមនឹងវិធានការផ្លូវច្បាប់ក៏ដូចជាមានការរឹបអូសទ្រព្យសម្បត្តិដ៏មហាសាលផងដែរ។ពាក់ព័ន្ធនឹងតំណែងជាប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ដែលបណ្តាញព័ត៌មានក្នុងស្រុកបានចេញផ្សាយនេះអង្គភាពយើងបានទាក់ទងទៅលោកឈួនសោភាដើម្បីសុំការពន្យល់ដែរនៅថៃ្ងទី២៤ខែ៥ឆ្នាំ២០២១នេះដែរតែមិនអាចទាក់ទងបាន។គួរឲ្យដឹងដែរថាលោកឈួនសោភាប្រធានគយចល័តតំបន់៥ចាប់រថយន្ត អង្គភាព យោធា ការពារ ព្រំដែនលេខ៥០៣ដោះស្រាយមិនចេញ រហូតបណ្ដាល អោយ ទាហាន ការពារ ព្រំដែន ម្នាក់តូចចិត្ត រត់ទៅចងកសម្លាប់ខ្លួននោះ ពេលនេះ ថ្នាក់លើបានដកលោកឈួន សោភា ឡើងមកអគ្គនាយកដ្ឋាន គយនិងរដ្ឋាករដើម្បីស៊ើបអង្កេតរកអោយឃើញរឿងពិតទើបថ្នាក់លើតែងតាំងប្រធានស្ដីទីជំនួសលោកឈួន សោភាវិញ។សូមជម្រាបជូនថាកាលពីពេលថ្មីៗនេះជនរងគ្រោះដែលជាម្ចាស់រថយន្តត្រូវបានគយចល័តតំបន់៥ដឹកនាំដោយលោកឈួនសោភាចុះចាប់បង្ខំឲ្យបង់ពន្ធ។ប៉ុន្តែដោយសាររថយន្តនោះជារថយន្តអង្គភាពកងទ័ពព្រំដែនលេខ៥០៣និងមានឯកសារគ្រប់គ្រាន់ទើបម្ចាស់រថយន្តមិនមានលទ្ធភាពដោះស្រាយជាមួយគយ។ក្នុងនោះម្ចាស់រថយន្តក៏បានពឹងពាក់ទៅថ្នាក់លើរបស់ខ្លួនឲ្យជួយអន្តរាគមន៍ដោះស្រាយយកឡានចេញមកបម្រើអង្គភាពវិញដែរ។ប៉ុន្តែមិនអាចដោះស្រាយបាន។លុះនៅថ្ងៃបន្ទាប់មកជនរងគ្រោះបានដាច់ចិត្តចងកសម្លាប់ខ្លួនព្រោះតែរឿងគយចល័តតំបន់៥ចាប់ឡានរបស់លោក។ករណីនេះធ្វើឲ្យភ្ញាក់ផ្អើលដល់ស្ថាប័នពាក់ព័ន្ធដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងការពារជាតិជាដើមចុះស្រាវជ្រាវដើម្បីរកឲ្យឃើញការពិត។សូមរំលឹកដែរថាកាលពីពេលកន្លងទៅត្រូវបានលោកគុណញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកោះហៅឲ្យទៅកាន់ នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិកនៅភ្នំពេញដើម្បីឲ្យបំភ្លឺលើកាងារមួយចំនួនដែលថ្នាក់លើទទួលបាន ។យោងតាមលិខិតរបស់លោកគុណ ញឹម ចុះថ្ងៃទី ២ឧសភា ឆ្នាំ២០១៩បានអញ្ជើញលោកឈួនសោភា អត្ថលេខ៤៣៦ជាប្រធានការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ ឲ្យចូលទៅបំភ្លឺ នៅវេលាម៉ោង ១៤និង៣០នាទៅរសៀល ថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៩នៅអគារវឌ្ឍនៈកាពីតាល់ ។ការកោះហៅលោកឈួនសោភាឲ្យមកបំភ្លឺនេះគឺធ្វើឡើងក្រោយពីមានភាពមិនប្រក្រតីពុករលួយមួយចំនួនក្រោមការដឹកនាំរបស់លោកឈួន សោភា។ ប្រភពដដែលបន្ថែមថា លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានគ្នាតែ៧នាក់ទេ តែកាន់ចំនួន ៧ខេត្ត គឺភូមិសាស្ត្រខេត្តបាត់ដំបង […]

ស៊ើបអង្កេត

បទល្មើសខុសច្បាប់​កំពុងដឹកជញ្ជូន​ឈើយ៉ាងរលូន

ក្រចេះ៖បទល្មើសដឹកឈើខុសច្បាប់របស់មេឈ្មួញជើងខ្លាំងឈ្មោះចែស្រីកំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ។ជាក់ស្តែងនៅព្រឹកថ្ងៃទី១ខែសឧសភាឆ្នាំ២០២១វេលាម៉ោង៦និង៥នាទីមានរថយន្តប្រភេទទូរីស១គ្រឿងដឹកឈើ ពីស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ យកមក លាក់ទុកនៅ ចំណុចស្ពានតេក្នុងភូមិរកាកណ្ដាល ក្រុងក្រចេះខេត្តក្រចេះ។រថយន្តដឹកឈើត្រូវបានគេស្គាល់ថាជារបស់មេឈ្មួញឈើដុះស្លែឈ្មោះចែស្រីដែលរស់នៅជិតនឹងស្ពានតេនេះតែម្ដង។គួរឲ្យដឹងដែរថាកន្លងមកជើងខ្លាំងបទល្មើសដឹកជញ្ជូនឈើ ឈ្មោះចែស្រី ត្រូវបានកម្លាំង សមត្ថកិច្ចខេត្តក្រចេះ ធ្លាប់ចុះបង្ក្រាប ពីរទៅបីលើករួចទៅហើយ។ប៉ុន្តែសកម្មភាព ដឹកជញ្ជូនឈើ របស់មេឈ្មួញរូបនេះ ហាក់ពុំបានរាងចាល តាមការអប់រំ របស់សមត្ថកិច្ចឡើយនៅបន្តដឹកយ៉ាងសកម្មដដែល៕ណារិន

ស៊ើបអង្កេត

ដីរបស់រដ្ឋ​ជាប់ស្ពានជ្រៃត្រូ​វបានឈ្មួញជីក​កាយលក់

ព្រៃវែង៖ប្រជាពលរដ្ឋបង្ហើបប្រាប់ឲ្យដឹងថាដីជាប់នឹងគល់ស្ពានមួយកន្លែងជារបស់រដ្ឋ ត្រូវបានឈ្មួញជីកកាយដឹកយកមកចាក់អោយឯកជនមិនក្រោមពី១០ទៅ២០រថយន្តបែនខ្នាតចំណុះ៤តោនទៅ៨តោនឡើយនៅចំណុចស្ពានជ្រៃភូមិជ្រៃឃុំរាបស្រុកពារាំងខេត្តព្រៃវែង។ប្រភពបង្ហើបបន្តថាដីជាប់គល់ស្ពានជាសម្បត្តិរបស់រដ្ឋនេះត្រូវបានយកមកចាក់លក់តាមបណ្តាស្រុកពារាំង។ថ្មីៗនេះក្រុមអ្នកសារព័ត៌មានបានជួបនិងថតផ្តិតនូវសកម្មភាពកាយដីរបស់រដ្ឋនេះដឹកយកមកចាក់អោយដីឯកជនយ៉ាងគឃ្លើនដោយមិនបានជីកឬកាយដឹកយកទៅបម្រើធ្វើផ្លូវលូស្ពានឬបម្រើឲ្យសម្រាប់ប្រយោជន៍សាធារណ:របស់រដ្ឋឡើយ។ ជុំវិញបញ្ហានេះលោកហ៊ីធួកអភិបាលស្រុកពារាំងបានប្រាប់បញ្ជាក់ប្រាប់អង្គភាពយើងតាមទូរស័ព្ទនៅព្រឹកថៃ្ងទី២៨ខែមេសាឆ្នាំ២០២១លោកឆ្លើយថាក្រុមប្រឹក្សាឃុំលោកបានធើ្វសំណើរមួយដើម្បីទៅធើ្វផ្លូវកាយយកទឹកគេមានកំណត់ហេតុត្រឹមត្រូវអាជ្ញាធរឃុំ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះបាននិយាយថា គេតែងតែឃើញរថយន្តដឹកដីលក់ឲ្យឯកជនដឹកដីជាប់ស្ពានជ្រៃខាងលើជារៀងរាល់ថៃ្ងហើយម្យ៉ាងទៀតដីជាប់ស្ពាននេះអាចបង្កឲ្យស្រុតស្ពានក៏ដូចជាស្រុតវត្តជាដើម។សូមបញ្ជាក់ផងដែរថានៅជាប់ស្ពានជ្រៃនេះឃើញមានការបោះបង្គោលនិងព័ន្ធយកដីផងដែរ៕ពុតសាម៉ាត់ លោកហ៊ីធួកអភិបាលស្រុកពារាំង      

ស៊ើបអង្កេត

ក្រុមហ៊ុន​Smartបន្តបោកស្របច្បាប់ប​ញ្ចូលលុយហើយមិ​​នទា​ន់បានតេ​ផង​​អស់ទឹ​កលុយ​អាលីង​

ស្របដែលបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងតែប៉ះពាល់ជីវភាពរស់នៅដោយសារតែកូវីដ១៩ក្រុមហ៊ុនSmartនៅតែបន្តការបោកប្រាស់ការបញ្ចូលលុយហើយមិនទាន់បានខលផងអស់ទឹកលុយអាលីងស៊ីម៉ែអាស៊ីហ្មង!»ខណៈទិញកាត១ដុល្លារមិនទាន់នឹងបានតេផងអស់អាលីង។នេះត្អូញតែ្អររបស់មហាជនក៏ដូចជានាយកការផ្សាយ«ចលនាសង្គម»។មហាជនក៏ដូចជានាយកការផ្សាយ«ចលនាសង្គម»បានលើកឡើងថាក្រុមហ៊ុនទូរស័ព្ទSmartស៊ីលុយពីអ្នកប្រើប្រាស់សេវាប្រព័ន្ធខ្លាំងណាស់កាត់លុយឆៅៗហ្មង!។អ្នកប្រើប្រាស់បណ្តាញប្រព័ន្ធទូរស័ព្ទរបស់ក្រុមហ៊ុនSmartបានសូមណូមពរដល់ក្រុមហ៊ុនគួរតែបញ្ឈប់ការបោកប្រាស់ស្របច្បាប់និងស៊ីលុយឆៅៗជាបន្ទាន់។អង្គភាពយើងតេទៅក្រុមហ៊ុន Smartគឺបិទប្រព័ន្ធមិនឲ្យជួបឡើយនៅព្រឹកនេះ។ មហាជនបានសូមពរឱ្យរាជរដ្ឋាភិបាលពិសេសក្រសួងប្រៃសនីយ៍ជួយពិនិត្យលើការប្រើប្រាស់សេវារបស់ក្រុមហ៊ុនSmartដើម្បីឱ្យមហាជនអ្នកប្រើប្រាស់សេវាមានទំនុកចិត្តលើក្រុមហ៊ុនក៏ដូចជាប៉ះពាល់ដល់ការដឹកនាំរដ្ឋាភិបាល។គួររំលឹកឲ្យដឹងថាកន្លងមកនៅលើទំព័រហ្វេសប៊ុករបស់លោកដួងតារាដែលត្រូវគេស្គា​ល់ថាជាជំនួយការរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីបានបង្ហោះសាររៀបរាប់ពាក់ព័ន្ធក្រុមហ៊ុនSmartថា៖SMARTសុខសប្បាយជាទេបងប្អូន?ពេលបុណ្យទានអញ្ចឹងប្រាកដជាគ្រប់គ្នារីករាយក្នុងចិត្តព្រោះមានឱកាសបានធ្វើបុណ្យកសាងកុសលនិងអំពើល្អ។Smart …បងប្អូនណាខ្លះប្រើស្មាត?ខ្ញុំក៏ជាអតិថិជនស្មាត (Smart) ម្នាក់ដែរ។ ខ្ញុំប្រើលេខស្មាតព្រោះតែជំនឿលើsmart telecom service។ប៉ុន្តែជារៀងរាល់ខែ ខ្ញុំតែងតែជំពាក់លុយ smart។ខ្ញុំពីមុនមិនដឹងទេថាហេតុអីបានលេខខ្ញុំអត់ដំណើរការ គឺជារៀងរាល់ខែតែម្តងហើយ។ ខ្ញុំបានព្យាយាមខលផង​ និងទៅជួបមន្រ្តីស្មាតនៅការិយាល័យធំរបស់ smart ផង គាត់ថាលេខខ្ញុំជាប់ post paid service. ខ្ញុំថាដោះអោយខ្ញុំចេញទៅ​ ព្រោះបើខ្ញុំអត់សូវប្រើអ្វីផង ជំពាក់ស្មាតារៀងរាល់ខែបែបនេះ។ ចំនួនទឹកលុយគឺមិនជាបញ្ហាធំដុំទេ ប៉ុន្តែបញ្ហាធំបំផុតនោះគឺក្រុមហ៊ុនស្មាត smart ផ្តាច់លេខខ្ញុំមិនអោយខលចេញចូលបានដោយអត់បានដឹងជាមុន សូម្បីខលទៅលេខ 888 ក៏ខលអត់ចូល ដែលធ្វើអោយប៉ះពាល់ដល់ការងារបស់ខ្ញុំ។តើបងប្អូនមានជួបបញ្ហាដូខខ្ញុំដែរទេជាមួយស្មាត? ខ្ញុំសរសើរ Smart ស្មាតពូកែរកលុយពីអតថិជន តែសូមយកវិត្តទុកដាក់ក្នុងការបម្រើអតិថិជនអោយបានល្អផង។ ព្រឹកមិញខ្ញុំខលសួរព៏បញ្ហដដែលៗហ្នឹងទៀត customer service បញ្ជូនខ្ញុំពីម្នាក់ទៅម្នាក់អោយខ្ញុំរង់ចាំជាង ២៣នាទី ហើយនៅតែគ្មានអ្នកជួយខ្ញុំដដែល។ Customer service បុរសដែលខ្ញុំនិយាយជាមួយព្រឹកមិញក៏គួរទទួលហ្វឹកហ្វឺន customer service skill បន្ថែមជាពិសេសផ្នែកសីលធម៍និយាយស្តី។យើងចូលរួមជួយរិះគន់ស្ថាបនា Smart អោយក្លាយជា telecom ដែលជាទីទុកចិត្តរបស់អតិថិជនពិតប្រាកដ៕ពុតសាម៉ាត់ ប្រជាពលរដ្ឋរងគ្រោះពេលបញ្ចូលលុយអស់អាលីងតែម្តង     […]

ស៊ើបអង្កេត

VIDEOលោ​កមេឃុំឆ្នុកទ្រូនិ​ងលោកយឹម​សារិនអភិ​បាលស្រុក​បរិបូណ៌រ​ងការ​រិះ​​គន់​លុបប្រឡាយ​​លក់​អា​ច​ម៍ដីអោ​​យឈ្មួញវៀត​​ណាម

កំពង់ឆ្នាំង៖ពិតជាល្បីរន្ទឺមែនរឿងត្រីងៀតឆ្លៀតពងក្នុងឃុំឆ្នុកទ្រូបែកធ្លាយជាបន្តនៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២១មន្ត្រីសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលមានគំរោងស្ថាបនាផ្លូវពង្រីកបន្ថែមនៅចំណុច ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រួលរាល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។តែនៅក្នុងនោះផងដែរក៏មានក្រុមហ៊ុនឯកជនវៀតណាមដឹកដីលក់ប្រើយុទ្ធសាស្រ្ត បំភ័ន្តភ្នែកស្របជាមួយរថយន្តដឹកដីរបស់មន្ទីរសាធារណៈការ ដឹកចេញផ្លូវតែមួយតែរណ្តៅផ្សេងគ្នា ដែលមានជំរៅជ្រៅធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ! ។លោក យឹម សារិន អភិបាលស្រុកបរិបូណ៌ លោកថាមិនបានដឹងរឿងនេះទេ បើចង់ដឹងសួរលោកមេឃុំ។ចំណែក លោកសាំង គឹមស៊ន មេឃុំ ឆ្នុកទ្រូ ក្រុមអ្នកសារព័ត៌មានយើងទំនាក់ទំនងសុំការបំភ្លឺ តែលោកមិនលើកទូរស័ព្ទ ហាក់បីដូចជាដឹងទុកជាមុន ។រីឯដីដែលនៅតាមមាត់ប្រឡាយវិញ ត្រូវបានគេយកដីមកចាក់លុបប្រឡាយ ប្រវែង១០០ម៉ែត្រ នៅតែរក្សាភាពស្ងៀមស្ងាត់ មកដល់សព្វថ្ងៃ ប្រហែលត្រូវដង ត្រូវផ្លែ ដើម្បីទុកពុះជាល្វែងលក់ឲ្យជនជាតិវៀតណាមហើយមើលទៅ ការចាក់ដីប្រឡាយ ដែលជាកម្មសិទ្ធិរបស់រដ្ឋ នៅក្នុងឃុំ ឆ្នុកទ្រូ មានតែលោក សាំង គឹមស៊ន ម្នាក់គត់ !! ក្រុមការងារអ្នកសារព័ត៌មានយើង រង់ចាំការឆ្លើយបំភ្លឺ ពីសំណាក់សា្ថប័នពាក់ព័ន្ធបើមានប្រតិកម្ម។ករណីនេះមហាជនឆ្ងល់ថាចុះហេតុអ្វីបានជាឈ្មួញវៀតណាមក្រុមហ៊ុនឯកជនអាចជីកកាយយកអាចម៍ដីក្នុងតំបន់ខាងលើបានដោយរលូន?ព្រោះនៅក្នុងច្បាប់ ភ្នំ ទន្លេ បឹងបួរប្រឡាយជាសម្បត្តិរបស់រដ្ឋបើយោងទៅលើច្បាប់។ប៉ុន្តែជាក់ស្ដែងការធ្វើសកម្មភាពជីកកកាយយកអាចម៍ដីក្នុងតំបន់បឹងវែងដែលមានរណ្តៅធំៗជ្រៅៗអាចបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងផងដែរ។ករណីខាងលើនេះដើម្បីចៀសវាងរងនូវការរិះគន់អាជ្ញាធរខេត្តគួរតែចុះពិនិត្យ និងមានចំណាត់ការទប់ស្កាត់កុំអោយមហាជនយល់ថាពុករលួយជាប្រព័ន្ធ៕កែវបូរិន https://youtu.be/ytu0RDviwEM

ស៊ើបអង្កេត

«ល្បិចរលកអ​ត់ខ្យល់ឬគ្មានតែ​អាច​បង្កើតឲ្យមាន»​នៅតែពេញ​និយមនៅ​កន្លែងល្បែង

សូមជម្រាបជូនបន្តិចចុះនូវ«ល្បិចរលកអត់ខ្យល់ឬគ្មានតែអាចបង្កើតឲ្យមាន»ព្រោះល្បិចនេះនៅតែពេញនិយមតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ននេះក្រោមរូបភាពចាស់សកម្មភាពថ្មីរះលើដីចាស់ជល់មាន់២-៣គូរផ្សាយភ្លាមបិទភ្លែតចុះបង្ហាញម៉ូដឲ្យអ្នកផងឃើញថាបង្រ្កាបខ្សល់អត់មានអ្នកលេងផងចោទភ្លែតជាព័ត៌មានមិនពិតឬក្លែងក្លាយ)បើនិយាយបច្ចុប្បន្ននេះវិញក្រោមរូបភាពបញ្ចេះចម្លើយ.លួងលោមចម្លើយ.បង្ខំចម្លើយនិងដឹកមុខចម្លើយជាដើម។និយាយឲ្យស្រួលស្តាប់បន្តិចជាភាសាស៊ីក្លូគឺប៉ាហ៊ី។ គួររំលឹកដែរថាគ្មានតែអាចបង្កើតឲ្យមាននិយាយឲ្យងាយស្តាប់គឺគ្មានខ្យល់តែមានរលកគ្មានរឿងតែអាចបង្កើតឲ្យមានរឿង។គោលគំនិតគឺខ្លាចតែសង្គមមិនច្របូកច្របល់ទិសដៅគឺឆ្លៀតឱកាសបន្លំចាប់ត្រី (ត្រីងៀតឆ្លៀតពង)ស្នាដៃគឺបង្កើតបញ្ហា ។”ប្រឌិតរឿង”មើលពីខាងក្រៅថាជាការងាយ តែចង់សំរេចគោលបំណងរបស់ខ្លួនដោយ”ប្រឌិតរឿង”ពិតជាលំបាកណាស់។ការ”ប្រឌិតរឿង” តាមក្រឡុកក្រលៀនកៀនកោះផ្សះផ្សារឬឌឺដងបើបានសម្រេចតាមក្តីបំណងសប្បាយបានមួយគ្រាដែរ។ តែលទ្ធផលនៃការប្រឌិតរឿងបែបនេះយ៉ាងច្រើនណាស់ធ្វើឲ្យគូសត្រូវរងគ្រោះរបួសខូចខាតខ្លះៗតែប៉ុណ្ណោះ។ហើយមិនប្រាកដមានផលប្រយោជន៍ចំពោះខ្លួនទេ។ការ”ប្រឌិតរឿង”ដែលមានគោលបំណងច្បាស់លាស់ គ្មានផលប្រយោជន៍សម្រាប់ខ្លួនទេនោះគឺមិនអាចរាប់ថាជា”ល្បិចកល៍”បានឡើយ។សុភាសិតចិនមួយសរសេរថា៖”រឿងប្រឌិតត្រូវបញ្ចប់ត្រឹមអ្នកចេះដឹង”បានន័យថាៈរឿងប្រឌិតដែលគ្មានការរៀបចំផែនការឲ្យបានល្អិតល្អន់និងគ្មានការប្រែប្រួលក្រឡាប់ចាក់ដ៏ច្រើនលើសលុបទេនោះពិតជាគេចមិនផុតពីក្រសែភ្នែករបស់អ្នកចេះបានឡើយ។ដូច្នេះគួរនិយាយថាៈ”រឿងប្រឌិត”គឺបង្កើតដោយស្នាដៃរបស់អ្នកចេះទើបត្រឹមត្រូវ។” បង្កើតបញ្ហា”បានន័យថា៖គឺផ្អែកលើរឿងអ្វីមួយដែលមានស្រាប់ហើយពង្រីកការខុសនិងត្រូវឲ្យកាន់តែធំធេងឡើងតែអ្វីដែលចង់និយាយនៅក្នុងល្បិចកល៍នេះគឺមិនចាំបាច់ផ្អែកលើបញ្ហាដែលមានពិតឬយោងលើមូលដ្ឋានអ្វីទាំងអស់តែអាចបង្កើតជាបញ្ហាបាន។ឧទាហរណ៍៖រឿងលេងហ៊ីតុក្កតាមើលពីខាងក្រោមឆាកទៅហាក់បីដូចជានៅពីខាងក្រោយវាំងននបង្កប់ទៅដោយកងទ័ពរាប់ម៉ឺនសេះរាប់ពាន់ទាញវាំងននចេញខ្វាកគឺឃើញតែមនុស្សម្នាក់និងរូបតុក្កតាមួយចំនួននិងខ្សែទាញតែប៉ុណ្ណោះ។”រឿងប្រឌិត”ពិតជាគួរឲ្យភ័យខ្លាចជាងអ្វីទាំងអស់វាគ្មានរូបតែអាចមើលឃើញវាគ្មានស្រមោលតែអាចជួបប្រទះខុសឬត្រូវចេញតែពីមាត់សំអាងលើសំដីតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ អាចធ្វើឲ្យមនុស្សមើលស្រាលជីវិតអ្នកក្លាហានអាចដោះអាវក្រោះចេញពីខ្លួន។ ក្នុងក្បួនយុទ្ធសាស្រ្តបាននិយាយថា៖ការវាយសម្រុកដោយប្រើ”រឿងប្រឌិត”យ៉ាងប៉ិនប្រសប់មិនបាច់ប្រយុទ្ធក៏ធ្វើឲ្យសត្រូវទម្លាក់អាវុធបានដែរ។ នៅក្នុងប្រវត្តិសាស្រ្តមានភស្តុតាងច្រើនណាស់ ដែលបានបញ្ជាក់បង្ហាញពីរឿងនេះដូចជាសង្រ្គាមនៅទ្វីបអ៊ឺរ៉ុបក៏ធ្លាប់កើតមានដែរនោះគឺ“ពាក្យប្រឌិត”ទំលាយខ្សែការពារម៉ាទីណូ។បើសិនជានិយាយថា(បង្កើតបញ្ហា)គឺធ្វើឲ្យសង្គមច្របូកច្របល់នោះបានន័យថា៖” ពាក្យប្រឌិត”គឺជាប្រភពនៃការ”បង្កើតបញ្ហា”នេះឯង។បើ”ប្រឌិត”ត្រូវចេះមើលកាលៈទេសៈត្រូវប្រឌិតឲ្យវាសមហេតុសមផលហើយទាមទារ” រហ័ស”មិនត្រូវឆ្លងកាត់ពេលវេលាសាកល្បងវែងអន្លាយទេដែលនិយាយថា” ជឿមិនជឿអាចសាកល្បងចំពោះមុខស័ក្តិសិទិ្ធថ្ងៃក្រោយទើបដឹង” ។ដល់ទៅថ្ងៃក្រោយ ទំរាំតែដឹងការពិតខ្លួនយើង(បានឆ្លងផុតសមុទ្រក្លាយជាទេវតា)បាត់ទៅហើយ។ឈិង‑ស៊ឹន, អ៊ូ‑ក្វាងពេលចាប់ផ្តើមបំផុសចលនាប្រឆាំងបានប្រឌិតដោយប្រើប្រាស់រឿងខ្មោចព្រាយ បិសាចទៅអូសទាញចិត្តប្រជារាស្រ្តគេយកក្រណាត់ដែលសរសេរថា” ស្តេចឈឹង‑ស៊ឹន” ញ៉ាត់ចូលទៅក្នុងពោះត្រីគឺចង់បញ្ជាក់ថាវាជារឿងព្រហ្មលិខិតហើយបានចាត់មនុស្សឲ្យក្លែងជាខ្មោច ពាក់កណ្តាលអាធ្រាត្រដើរ ស្រែកថាៈមហារឈួររុងរឿង(ដោយសារស្តេច ឈឹង‑ស៊ឹន) ថែមទៀត រួចក៏អូសទាញបានប្រជាជនដែលជឿអបិយជំនឿយ៉ាងច្រើនឲ្យចូលរួមក្នុងចលនានេះ។ ចំណែកលីវ‑ប៉ាងបានប្រឌិតរឿងដោយនិយាយថាៈខ្លួនបានសម្លាប់ស្តេចសហើយតាំងខ្លួនជាស្តេចក្រហមនិងនិយាយថែមទៀតថាៈមានឆ្អឹងជាស្តេច។ របៀបនេះហើយក៏បោកប្រាស់ប្រជារាស្ត្រទាំង នោះឲ្យជឿស្លុងទាំងងងឹតងងុលរង់ចាំដល់ពេលកម្លាំងធំធាត់រឹងមាំហើយក៏លោតភ្លែតពីមនុស្សដែលចូលចិត្តស្រីស្រាគ្មានទីពឹងឡើងភ្លែតអង្គុយលើរាជបល្ល័ងតែម្តង។បើពិនិត្យតាមសាច់រឿងគ្មានអ្វីគួរឲ្យសង្ស័យទេថាៈក្រុមលីវ‑ប៉ាង។ល។បានធំធាត់ឡើងដោយសារតែផ្តើមចេញពីការ”ប្រឌិតរឿង”តែប៉ុណ្ណោះ។ពួកគេចេះប្រើឱកាសតាមទំនៀមទម្លាប់នាពេលនោះ។បើឥឡូវនិយាយពីរៀងនេះពិតជាគួរឲ្យអស់សំណើចណាស់តែពួកគេបាន” ឆ្លងសមុទ្រ” រួចផុតទៅហើយ។ហេតុនេះត្រូវដឹងថាៈត្រូវប្រឌិតរឿងតាមកាលៈទេសៈបើមិនមែនអ្នកចេះ ឬអ្នកជំនាញទេមិនគួរប្រថុយអនុវត្តនោះទេ។មានរឿង“គ្មានតែអាចបង្កើតឲ្យមាន”មួយដែលអាចចាត់ទុកថាពីមុនកម្រនឹងជួបឥឡូវក៏មិនដែលប្រទះរឿងនោះគឺ៖‑ចាង‑យី នាសម័យ ចាន់‑គួក បានរៀន ” វិធីរាតត្បាត” មួយគម្ពីរបានដឹកនាំគ្នាមួយចំនួនរត់ទៅនគរឆដើម្បីស្វែងរកលាភសក្ការៈព្រោះតែរកខ្សែររយៈចូលគាល់ស្តេចមិនបានក៏ត្រូវរស់នៅទាំងត្រដរក្នុងនគរឆជីវភាពយ៉ាប់យឺនពេកក្រៃអ្នកដែលរត់មកតាមជាមួយទ្រាំតទៅទៀតលែងបានហើយ ក៏រអ៊ូរទាំថា៖ចង់ត្រឡប់ទៅផ្ទះវិញ។ឃើញបែបនេះចាងយី ក៏និយាយទៅកាន់ពួកគេថាពួកឯងកុំបារម្ភអីគ្មានចោទបញ្ហាអ្វីទាំងអស់នែ៎ទ្រាំប៉ុន្មានថ្ងៃទៀតទៅ មិនមែនយើងនិយាយអួតទេក្រោយពេលដែលយើងបានជួបស្តេចហើយធានាថាពួកឯងពិតជាស៊ីមិនអស់ផឹកមិនខ្វះបើមិនដូចពាក្យយើងថាទេពួកឯងវាយឲ្យបាក់ធ្មេញមុខរបស់យើងតាមសប្បាយទៅចុះ។ពេលនោះស្តេចឆ កំពុងតែពេញស្រឡាញ់ស្រីស្នំពីររូបម្នាក់គឺណានហូវម្នាក់ទៀតគឺជឹនស៊ីវ ។ថ្ងៃមួយចាងយី ក៏បានជួបនិងស្តេចឆតែស្តេចឆមិនពេញចិត្តនឹងគេទាល់តែសោះ។ចាងយីនិយាយ៖ទូលបង្គំមកដល់ទីនេះយូរណាស់ដែរហើយព្រះអង្គមិនប្រទានកិច្ចការអ្វីតិចតួចដល់ទូលបង្គំសោះប្រសិនបើព្រះអង្គពិតជាមិនពេញព្រះទ័យនឹងទូលបង្គំមែនសូមតែព្រះរាជានុញ្ញាតិឲ្យទូលបង្គំចាកចេញពីទីនេះទៅចុះទូលបង្គំនឹងទៅនគរជីនមួយជើងសាកមើលក្រែងល៎ទីនោះមានឱកាសគ្រាន់បើ។ ‑ល្អណាស់តាមចិត្តឯងចុះ!ស្តេចឆបន់ឲ្យគេចាកចេញភ្លាមៗកាន់តែឆាប់កាន់តែល្អក៏ឆ្លើយយល់ព្រមភ្លាមតែម្តង។ ‑ពិតហើយទោះបីទីនោះមានឱកាសក្តីទូលបង្គំត្រូវតែត្រឡប់មកវិញម្តងទៀតតើព្រះអង្គ ត្រូវការអ្វីពីនគរជីនខ្លះឬទេ?ឧទាហរណ៍៖ ‑ផលិតផលពិសេសនៅទីនោះពេលត្រឡប់មកវិញទូលបង្គំនិងជួយនាំយកមកថ្វាយតែម្តង។ស្តេចឆសម្លឹងមើលដោយមិនសប្បាយចិត្តនិយាយយ៉ាងសោះកក្រោះ ‑មាសប្រាក់កែវកងភ្លុកដំរីស្នែងខ្ទីងនគរយើងមានមិនខ្វះ ចំពោះរបស់របរនគរជីនគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ ។ ‑ព្រះអង្គពិតជាមិនចូលចិត្តនារីរូបស្រស់នៅទីនោះមែនឬ?សំដីមួយម៉ាត់នេះដូចចរន្តអគ្គិសនី ឆក់អារម្មណ៍ស្តេចឆភ្លាម ព្រះភ័ក្រ្កដ៏តឹងតែងក៏ស្រាប់តែធូរខ្សុយមកវិញព្រះនេត្រហាក់មានពន្លឺ។ […]

ស៊ើបអង្កេត

បទល្មើស​នេសាទឆ្នុករាប់ពាន់ក​ន្លែងនិងយ៉ាំង​កា​វយ៉ា​ងអា​នាធិតេ​យ្យមន្រ្តីជំនាញសប្បា​​យប្រមូល​លុយ

សៀមរាប៖ទោះជាសម្តេចក្រឡាហោមសខេងបាន ព្រមានអភិបាលខេត្ត ទំាងអស់នៅជុំវិញ បឹងទន្លេសាបបើខេត្តណា នៅតែមានបទល្មើសនេសាទច្រើន និងត្រូវដកពីតំណែង។សូមបញ្ជាក់ថាដើម្បីលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូត៏នេសាទ ទំាងអស់ នៅក្នុងបឹងទន្លេសាប ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើនេសាទ តាមលក្ខណៈគ្រួសារ។ ប៉ុន្តែផ្ទុយទៅវិញបន្ទាប់លុបចោល ឡូត៏នេសាទ ហើយបទល្មើស គឺកើតឡើង យ៉ាងខ្លំាង ដែលបញ្ហា នេះចំាបាច់ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយជាបន្ទាន់ផងដែរ។ ក្នុងនោះគេសង្កេតឃើញថានៅខេត្តសៀមរាបបទល្មើសនេសាទកើតមាន យ៉ាងពេញបន្ទុក។ជាក់ស្តែងប្រជានេសាទជាលក្ខណៈគ្រួសារបានត្អូញត្អែរថាបទល្មើស​នេសាទបាន​កក្រើក​ផ្ទៃទឹកមន្រ្តីជំនាញសប្បាយប្រមូលលុយពីបទល្មើសនេសាទ។គេ​រាយការណ៍ឲ្យដឹងថាលោកសម៉ាប់នាយផ្នែករដ្ឋបាលជលផល៣ស្រុកអត់បង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ប្រភេទឆ្នុករាប់ពាន់កន្លែងនិងយ៉ាំងកាវយ៉ាងអានាធិតេយ្យនៅក្នុងភូមិសាស្ត្រទឹកដីស្រុកចំនួន២គឺស្រុកសូត្រនិគមន៍និងស្រុកជាយក្រែងខេត្តសៀមរាបបាន​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញនិងបានទទួល​លាភស្ការៈ ពី​ឈ្មួញដោយ​មិន​ខ្វល់​ពី​ការបង្ក្រាប​បទល្មើស​សូម្បីតែ​បន្តិចថែមទាំង​បើកភ្លើង​ខៀវឲ្យ​មានការ​ដាក់សាច់ក្រឡា​ញឹកដាក់អ៊ុយជាពិសេសភ្លើងឆ្នុកពាសពេញផ្ទៃ​ទឹក។​ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាជំហ៊ានទីមួយចាប់តាំងពីថ្ងៃក្រោយបុណ្យភ្ជំបិណ្ឌក្នុងខែតុលាឆ្នាំ២០២០រហូតមកដល់ខែវិច្ឆិកាក្នុងឆ្នាំ២០២០ដ៏ដែលនេះទឹកលុយប្រមូលបានពីអ្នករកស៊ីបទល្មើសខាងលើមិនក្រោមជាង៣០ម៉ឺនដុល្លារឯណោះ។សព្វថ្ងៃឧបករណ៍ឆ្នុកទាំងនោះត្រូវបានគេដាក់ពង្រាយនៅពេលយប់ៗនៅចំណុចចាប់ពី(ព្រែកមាត់ខ្លា)(ព្រែកប៉ាលហាល)(ព្រែកថ្នឹង)(ព្រែកគងមាស)ក្នុងស្រុកសូត្រនិគមន៍និងស្រុកជាយក្រែងខេត្តសៀមរាប។ប្រជានេសាទរាយមងចងសន្ទួចនិយាយថាទាំងមន្ត្រីអាជ្ញាធរភូមិ,ឃុំមន្ត្រីសហគមន៍មន្ត្រីជំនាញនិងសមត្ថកិច្ចស្រុកខេត្តមួយចំនួនតូចដែរបាននាំគ្នាសំរុកប្រមូលលុយពីការដាក់បទល្មើសយ៉ាងអានាធិបតេយ្យព្រោងព្រាតដូចភ្លើងបណ្ដែតប្រទីតនៅពេលយប់ដែលពន្លឺអំពូលឆ្នុកនេះត្រូវបានគេដាក់ពង្រាយពាសពេញមើលដូចទីក្រុងបណ្ដែតលើផ្ទៃទឹកទន្លេសាប។ប្រជានេសាទអ្នករកស៊ីដាក់ឆ្នុកបានទម្លាយអោយដឹងថាមានឈ្មោះសេងហ៊ុង(ហៅលោកហុងក្បាលដែក)ជាជនជាតិវៀតណាមរស់នៅភូមិមាត់ខ្លាខេត្តសៀមរាបនិងជាមេឈ្មួញខាងនាំកូនត្រីឆ្ដោរនិងត្រីរ៉ស់ចូលពីប្រទេសវៀតណាមយកមកលក់ចែកចាយក្នុងប្រទេសកម្ពុជា។ពិសេសក្នុងតំបន់បឹងទន្លេសាបនឹងជាអ្នកកាងបទល្មើសនេសាទទូកអូសអួននិងទូកយ៉ាំងកាវជាច្រើនវង់យ៉ាងសកម្មជារៀងរាល់ឆ្នាំនៅតំបន់បឹងទន្លេសាបនេះជាអ្នកកាងរត់ការបទល្មើលដាក់ឆ្នុកយ៉ាំងកាវនៅគ្រប់តំបន់នាបឹងទន្លេសាបនេះដោយមិនមានសមត្ថកិច្ចណាហ៊ានក្អកជាមួយបុគ្គលឈ្មោះសេងហ៊ុង(ហៅហុងក្បាលដែក)នេះឡើយ។ព្រោះគេអួតខ្លួនគេថាជាកូនធម៌លោកព្រិនសាវិននាយខណ្ឌរដ្ឋបាលជលផលជាខ្នងបង្អែកយ៉ាងរឹងមាំរបស់គេ។ម៉្យាងវិញទៀតលោកហុងក្បាលដែកនេះបានប្រមូលលុយសរុបប្រមាណជាង៣០ម៉ឺនដុល្លារជូនជាកាដូរទើបគេហ៊ានរកស៊ីរបរអាជីវកម្មទាំងប៉ុន្មានខាងលើដោយគ្មានខ្លាចញញើតអំណាចសមត្ថិកច្ចណាឡើយ។បើយោងតាមប្រភពពីអ្នកធ្លាប់រត់ការប្រមូលលុយពីអ្នកដាក់ឆ្នុកបានបង្ហើបឲ្យដឹងថារឿងលោកព្រិនសាវិនប្រមូលលុយពីបទល្មើសនេសាទក្នុងរដូវបិទពិសេសអ្នកដាក់ឆ្នុកយ៉ាំងកាវក្នុងមួយរដូវៗរាប់រយលានរៀលនេះមិនមែនទើបតែមួយឆ្នាំនេះទេគឺកើតឡើងជារៀងរាល់ឆ្នាំបង្កវិនាសកម្មធនធានមច្ឆជាតិស្ទើរតែផុតពូជ។ទោះបីជាយ៉ាងណាក៏ដោយអង្គភាពយើងនាព្រឹកថៃ្ង៥ខែមីនាបានទំនាក់ទំនងទៅអ្នកពាក់ព័ន្ធខាងលើនេះដែរតែមិនលើកទូរស័ព្ទ។ចំណែកលោកសម៉ាប់នាយផ្នែករដ្ឋបាលជលផល៣ស្រុកកន្លងមកលោកបានបញ្ជាក់ថាលោកមិនអាចធើ្វសម្ភាសតាមទូរស័ព្ទបានទេទាល់តែជួបផ្ទាល់ព្រោះលោកសកម្មការងារណាស់៕ជាគន្ធា