គិតមកដល់ពេលនេះអាជ្ញាធរបានចាប់ខ្លួនមនុស្សជាង១០០នាក់ហើយដែលបានបំពានទៅនឹងវិធានការហាមឃាត់នានានៅក្នុងរាជធានីភ្នំពេញ។អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថាគិតចាប់ពីថ្ងៃទី១៥ខែមេសាមកអាជ្ញាធររាជធានីភ្នំពេញបានចាប់ឃាត់ខ្លួនមនុស្សចំនួន១២១នាក់ហើយដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់រាជធានីភ្នំពេញ។ ក្នុងនោះ បានបញ្ជូនទៅតុលាការក្រុងភ្នំពេញចំនួន១១នាក់ហើយ៦នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារព្រៃសខណៈ២នាក់កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ក្រៅពីនេះមនុស្សចំនួន៧នាក់ត្រូវបានអប់រំហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនិងមនុស្ស៩៥នាក់ផ្សេងទៀតត្រូវបានពិន័យជាទឹកប្រាក់ដោយសារតែធ្វើដំណើរចេញពីផ្ទះដោយគ្មានការចាំបាច់។ចំណែកនៅតាមបណ្តាខេត្តមួយចំនួនទៀតឯណោះវិញ អ្នកល្មើសនឹងបម្រាមរបស់អាជ្ញាធរជាច្រើនក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ និងបានផាកពិន័យជាទឹកប្រាក់ផងដែរ។ជាក់ស្តែងមនុស្ស២នាក់នៅខេត្តព្រះសីហនុត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់តុលាការដោយសារតែរត់គេចពីកន្លែងធ្វើចត្តាឡីស័កខណៈអ្នកគេចវេសពីគោលដៅត្រួតពិនិត្យចត្តាឡីស័កមានជាង៤០ករណីត្រូវបានផាកពិន័យជាទឹកប្រាក់។ជាមួយគ្នានេះអ្នកមិនពាក់ម៉ាសនៅទីកន្លែងសាធារណៈជាង១០ករណីក៏ត្រូវបានអាជ្ញាធរផាកពិន័យនិងអប់រំផងដែរ។ដោយឡែក នៅខេត្តតាកែវវិញតុលាការខេត្តនេះកាលពីថ្ងៃអង្គារបានផ្តន្ទាទោសដាក់ពន្ធនាគារយុវជន៤នាក់រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀល។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទមិនគោរព និងបទរារាំងដល់ការអនុវត្តវិធានការរដ្ឋបាលដោយបានជួបជុំគ្នាស៊ីផឹកនិងចាក់បាស់រាំលេងនៅក្នុងស្រុកសំរោង។រីឯនៅខេត្តកំពង់ចាមឯណោះវិញបុរសម្នាក់ត្រូវបានតុលាការខេត្តនេះសម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំផងដែរក្រោមការចោទប្រកាន់ពីបទរារាំងដល់ការអនុវត្តវិធានការរដ្ឋបាលនិងជេរប្រមាថអ្នករាជការសាធារណៈ។សូមបញ្ជាក់ជូនជាថ្មីថាអ្នកដែលមិនគោរពនិងបំពានវិធានការរដ្ឋបាលនានាដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញក្តីនិងអាជ្ញាធរខេត្តផ្សេងៗក្តីគឺនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀលហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំនិងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀលបើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ជាការកត់សម្គាល់ នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរខ្លះបានចាប់ផ្តើមប្រើប្រាស់វិធានការក្តៅហើយដោយបានដើរកាន់ដំបង ឬរំពាត់វាយវាត់ទៅលើប្រជាពលរដ្ឋណាដែលជិះម៉ូតូឬដើរតាមផ្លូវសាធារណៈរហេតរហូតមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។ក្រៅពីនេះនិងជាពិសេសនៅពេលយប់ឡើងអាជ្ញាធរមានសមត្ថកិច្ចក៏បានធ្វើដំណើរល្បាតគ្រប់ច្រកល្ហកនៅទូទាំងរាជធានីដើម្បីចាត់ការទៅលើអ្នកដែលមិនគោរពវិធានការបិទខ្ទប់រាជធានីភ្នំពេញផងដែរ។រហូតដល់ម៉ោង០១:០០ថ្ងៃត្រង់ថ្ងៃទី២១មេសា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៣០៣នាក់ (ឆ្លងសហគមន៍ទាំងអស់)និងមានជាសះស្បើយ២៣៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៧៧៤៧នាក់ចំនួនសំរាកពេទ្យ៤៨៩៣នាក់ និងចំនួនជាសះស្បើយសរុបកើន ២៧៩៤នាក់និងស្លាប់ថ្មី៥នាក់សរុបស្លាប់៥៤នាក់ ។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕សហការី
ព័ត៌មានជាតិ
រហូតដល់ម៉ោង០១:០០ថ្ងៃត្រង់ថ្ងៃទី២១មេសា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៣០៣នាក់និងមានជាសះស្បើយ២៣៩នាក់
រហូតដល់ម៉ោង០១:០០ថ្ងៃត្រង់ថ្ងៃទី២១មេសា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៣០៣នាក់ (ឆ្លងសហគមន៍ទាំងអស់)និងមានជាសះស្បើយ២៣៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៧៧៤៧នាក់ចំនួនសំរាកពេទ្យ៤៨៩៣នាក់ និងចំនួនជាសះស្បើយសរុបកើន ២៧៩៤នាក់និងស្លាប់ថ្មី៥នាក់សរុបស្លាប់៥៤នាក់ ។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥
សម្តេចហ៊ុនសែននឹងត្រូវធ្វើតេស្តម្តងទៀត(នៅថ្ងៃស្អែក២២មេសា២០២១)មុនទៅឥណ្ឌូនេស៊ី
ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតានៅម៉ោង១៣រសៀលថ្ងៃ២៣មេសា២០២១។ដូចនេះខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក២២មេសា២០២១នៅកម្ពុជានិងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេស៊ីថ្ងៃ២៣មេសា២០២១។ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ីផង ដែរ៕សហការី
លោកហ៊ុនម៉ាណែត៖ក្នុងកាលៈទេសៈដ៏លំបាកនេះក្រុមការងារយើងមិនទាន់មានសិទ្ធិសម្រាកទេ…
បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់។ ខ្ញុំនិងក្រុមការងារសង្ឃឹមថាការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះនឹងមិនមានតម្រូវការប្រើប្រាស់នោះទេ🙏 ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទាំងនេះឲ្យបានឆាប់រហ័សនិងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕សហការី
សម្តេចតេជោហ៊ុនសែនសូមការរយោគយល់ពីប្រជាពលរដ្ឋដើម្បីទទួលយកស្បៀងអាហារដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅពេលនេះ
នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។សូមបញ្ជាក់ផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ប៉ុន្តែនៅពេលនេះដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ដែលក្នុងនោះក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័កដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផ្តល់ជាស្បៀងអាហារជំនួសវិញ ព្រោះនៅពេលនេះគឺចាំបាច់សំខាន់ខ្លាំងណាស់សម្រាប់ការរស់រាន។ សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលមានការយោគយល់ចូលរួមដោះស្រាយបញ្ហារួមទាំងអស់គ្នានៅក្នុងស្ថាភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕សហការី
សាលារាជធានីភ្នំពេញ៖បើហ៊ានចេញពីផ្ទះចូលទៅ«តំបន់ក្រហម»នឹងត្រូវរងការពិន័យពី១ដល់ទៅ២០លានរៀលនិងជាប់គុកពី៦ខែដល់ទៅ៥ឆ្នាំ
ប្រជាពលរដ្ឋគ្រប់រូបត្រូវបានឃាត់ចេញពីលំនៅដ្ឋានរបស់ខ្លួនជាដាច់ខាតអ្នកដែលល្មើសគឺអាចនឹងត្រូវរងការពិន័យជាទឹកប្រាក់ចន្លោះពី១លានរៀលដល់ទៅ២០រៀលនិងទោសជាប់ពន្ធនាគារចន្លោះពី៦ខែរហូតដល់ទៅ៥ឆ្នាំឯណោះ!។គួរឲ្យដឹងដែរថាសាលារាជធានីភ្នំពេញនាយប់ថ្ងៃចន្ទបានកំណត់ដាក់សង្កាត់ស្ទឹងមានជ័យ១ស្ទឹងមានជ័យ២ស្ទឹងមានជ័យ៣នៃខណ្ឌមានជ័យ សង្កាត់ចោមចៅទី១នៃខណ្ឌពោធិ៍សែនជ័យ និងភូមិ១៤ ភូមិ១៦ និងភូមិ១៧ក្នុងសង្កាត់បឹងសាឡាងនៃខណ្ឌទួលគោកស្ថិតក្នុង«តំបន់ក្រហម»។ បើនិយាយពី«តំបន់ក្រហម»គឺជាតំបន់ភូមិសាស្រ្តដែលមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ខ្ពស់បំផុត។«តំបន់ក្រហម»នេះគឺតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែស្ថិតក្នុងលំនៅដ្ឋានឬទីសំណាក់របស់ខ្លួនជាដាច់ខាតតែម្តង។ប៉ុន្តែក៏មានករណីលើកលែងដែរគឺការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ការទៅផ្តល់សំណាកធ្វើតេស្តរកជំងឺកូវី១៩និងការទៅចាក់វ៉ាក់សាំងដូសទី២នៅទីតាំងដែលជិតបំផុតក្នុង«តំបន់ក្រហម»។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់សាលារាជធានីភ្នំពេញ។ចំណែកផ្សារនិងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគព្រមទាំងសកម្មភាពការងារមុខរបរនិងអាជីវកម្មទាំងអស់នៅក្នុង«តំបន់ក្រហម»វិញគឺត្រូវផ្អាកជាបណ្តោះអាសន្នលើកលែងតែសកម្មភាពការងារចាំបាច់មួយចំនួនរបស់រដ្ឋនិងការផ្គត់ផ្គង់តម្រូវការផ្នែកសុខាភិបាលនិងតម្រូវការប្រចាំថ្ងៃចាំបាច់សម្រាប់ការរស់នៅរបស់ពលរដ្ឋក្នុង«តំបន់ក្រហម»តែប៉ុណ្ណោះដោយមានឯកសារបញ្ជាក់ច្បាស់លាស់និងមានការអនុញ្ញាតពីអាជ្ញាធរជាចាំបាច់។ សកម្មភាពទាំងនេះ មានជាអាទិ៍ សេវាពន្លត់អគ្គិភ័យ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាសង្រ្គោះបន្ទាន់ និងសេវាសុខាភិបាលរដ្ឋ និងឯកជន ដោយរួមទាំងឱសថស្ថានជាដើម។ចំពោះការធ្វើដំណើរចេញ ចូល និងឆ្លងកាត់តំបន់នេះវិញ គឺត្រូវហាមឃាត់ទាំងអស់តែម្តង លើកលែងតែការធ្វើដំណើររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម ការធ្វើដំណើរទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្រ្គោះបន្ទាន់ការធ្វើដំណើររបស់មន្រ្តីសុខាភិបាលរដ្ឋ និង ឯកជននិងការធ្វើដំណើរដែលចាំបាច់បំផុតមួយចំនួនទៀត។ចំពោះអ្នកដែលមិនគោរពតាមបម្រាមវិញ អាជ្ញាធររាធានីភ្នំពេញនឹងឃាត់ទុកមធ្យោបាយធ្វើដំណើរបណ្តោះអាសន្ននិងរងទណ្ឌកម្មរដ្ឋបាលដទៃទៀត។ ប៉ុន្តែចំពោះអ្នកល្មើសគឺអាចប្រឈមនឹងផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំនិងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀលបើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។លើសពីនេះទៅទៀត គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។សូមបញ្ជាក់ជូនថា បើទោះនៅក្នុង«តំបន់ក្រហម» ផ្សារ និងទីកន្លែងលក់អាហារ និងគ្រឿងឧបភោគបរិភោគត្រូវបានបិទក៏ដោយ ។ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មរៀបចំសម្របសម្រួលឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូននិងចែកចាយស្បៀងព្រមទាំងគ្រឿងឧបភោគបរិភោគដើម្បីលក់ឱ្យប្រជាពលរដ្ឋដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទឬអនឡាញនិងការដឹកជញ្ជូនដល់មុខផ្ទះ។រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ក្នុង«តំបន់ក្រហម»ចាត់ចែងជាបន្ទាន់នូវជំនួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋងាយរងគ្រោះក្រីក្រនិងជួបការលំបាកក្នុងជីវភាព។រហូតដល់ម៉ោង០១:០០ថ្ងៃត្រង់ថ្ងៃទី ២០ មេសា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៣១នាក់(ឆ្លងសហគមន៍៤២៩និងនាំចូល២) និងមានជាសះស្បើយ៣១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៧៤៤៤នាក់ចំនួនសំរាកពេទ្យ ៤៨៣៥នាក់និងចំនួនជាសះស្បើយសរុបកើន២៥៥៥នាក់ និង ស្លាប់ថ្មី៤នាក់សរុបស្លាប់៤៩នាក់ ។ ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។ […]
សម្តេចហ៊ុនសែន៖២នាក់បានហើយ
ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ លើកនេះមិនចាក់នៅមន្ទីរពេទ្យទេគឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca។ រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែលដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ?បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបានហាត់ប្រាណផងដែរ៕សហការី
សារលោកស្រីឱ វណ្ណឌីនលើកទឹកចិត្តជូនចំពោះក្មួយៗទាំងអស់ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត!
សារលោកស្រីឱវណ្ណឌីននៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១សូមជម្រាបសួរក្មួយៗទាំងអស់ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់!។ក្នុងនាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩និងក្នុងនាមមីងផ្ទាល់មីងសូមកោតសរសើរចំពោះក្មួយៗទាំងអស់ដែលហ៊ានលះបង់ពេលវេលាកម្លាំងកាយចិត្តប្រាជ្ញាធនធាននិងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេសមួយរយ:ចុងក្រោយនេះកម្ពុជាយើងក៏ជួបប្រទះនូវការគំរាមកំហែងនេះដូចគ្នាដែរ។ក្នុងការចូលរួមបុព្វហេតុនេះ ក្មួយៗបានក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋទូទៅ លើកតម្កើងសរសើរ ព្រោះទោះមើលមិនឃើញសត្រូវអត់ស្រមោលនេះក៏ពិតមែនតែក្មួយៗក្លាហានហ៊ានប្រឈមដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួនឯង ហើយចូលខ្លួនលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិមាតុភូមិជាធំ។ មីងសូមកោតសរសើរដល់ក្មួយៗទាំងអស់យ៉ាងខ្លាំងបំផុត ក្មួយៗ សុទ្ធតែជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ហ៊ានប្រឈមឧបសគ្គដ៏លំបាកបំផុតមួយនេះ។ សេចក្តីក្លាហានរបស់ក្មួយៗ នឹងកត់ត្រាទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ដែលទុកដល់អ្នកជំនាន់ក្រោយបាន ដឹងឭពីការលះបង់នេះ ដើម្បីសុខភាពប្រជាជន ភាពសុខដុមរម្យនារបស់កម្ពុជា និងពិភពលោកទាំងមូល។ ឆ្លៀតក្នុងឱកាសនេះ ទោះជាមិនមានក្មួយណាម្នាក់ឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចក្តី មីងក៏សូមផ្តាំផ្ញើការសាកសួរសុខទុក្ខជាពិសេសដល់ក្មួយៗដែលកំពុងសម្រាកព្យាបាល និងជាប់ចត្តាឡីស័ក ដោយបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដោយយេីងមិនដឹងជាមុននេះ។ មីងជឿជាក់ថាក្មួយៗ នឹងឆ្លងផុតពីដំណាក់កាលដ៏ព្រឺព្រួចនេះ ប្រកបដោយសុខភាពល្អជាក់ជាមិនខាន។ ក្មួយៗត្រូវតែរឹងមាំ និងបន្តមានសង្ឃឹមថាជីវិតប្រជាជនច្រើនទៀតគឺស្ថិតលើសុវត្ថិភាពសុខភាពរបស់ក្មួយៗដែលនឹងត្រូវទៅផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ និងបន្តទៅខាងមុខទៀត ដែលក្មួយៗនឹងក្លាយជាអ្នកមានបទពិសោធន៍លេីការងារជាប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អាចចូលរួមសង្គ្រោះអ្នកជំងឺរាប់ពាន់នាក់ទៀតនៅថ្ងៃអនាគត។ ជាចុងក្រោយ មីងសូមក្មួយៗមេត្តាមានការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់ ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសប្រតិបត្តិឲ្យបាននូវវិធានការសុខាភិបាលនានា ដូចជា ៣ការពារ និង៣កុំ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរស់នៅ ព្រោះកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដ៏រាបណាយើងមិនយកចិត្តទុកដាក់បង្ការសុខភាពខ្លួនឯង […]
នាយករងដឹកជញ្ជូនរបស់កម្ពុជាបានទទួលមរណភាពដោយCovid-19
មន្ត្រីក្រសួងដឹកជញ្ជូនកម្ពុជាបានទទួលមរណភាពតែប៉ុន្មានថ្ងៃបន្ទាប់ពីវិជ្ជមានCovid-19 ។ ជាមួយគ្នានេះដែរប្រទេសកម្ពុជាក៏បានចាប់ខ្លួនជនជាតិចិន២នាក់ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំគ្រពេទ្យដើម្បី“បញ្ចៀស”បទបញ្ជារារាំង។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជាបានទទួលមរណភាពដោយសារតែ Covidប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានរាយការណ៍ថាលោកអ៊ុយសុវណ្ណារិទ្ធអនុប្រធាននាយកដា្ឋនដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូនអាយុ៥៥ឆ្នាំបានទទួលមរណភាពនៅថ្ងៃទី១៨ខែមេសាតែប៉ុន្មានថ្ងៃបន្ទាប់ពីវិជ្ជមានCovid-19។ លោកអ៊ុយសុវណ្ណារិទ្ធគឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្រ្តីទាំង៣នៃក្រសួងដែលត្រូវបានកំណត់ថាបានឆ្លងមេរោគSARS-Cov-2នៅថ្ងៃទី១៤ខែមេសា។ភរិយានិងកូនប្រុសលោកអ៊ុយសុវណ្ណារិទ្ធកំពុងទទួលការព្យាបាលដោយCovid-19។ស្ថានភាពជំងឺនៅកម្ពុជានៅតែស្មុគស្មាញ។ រហូតមកដល់ពេលនេះប្រទេសនេះមានកំណត់ត្រាសរុបចំនួន ៦.៣៨៩ករណីនិងមានអ្នកស្លាប់ចំនួន៤៥នាក់។យោងតាមទិន្នន័យក្រៅផ្លូវការថ្ងៃនេះប្រទេសកម្ពុជាអាចនឹងមានករណីថ្មីបន្ថែមទៀតចំនួន៦០០ករណី។នេះប្រហែលជាថ្ងៃទី២ជាប់ៗគ្នាដែលប្រទេសកម្ពុជាបានកត់ត្រាទុកជាង៦០០ករណីក្នុងមួយថ្ងៃទោះបីពួកគេបានអនុវត្តការហាមឃាត់និងការធ្វើដំណើរនៅតាមតំបន់ជាច្រើនក៏ដោយ។នេះត្រូវបានគេចាត់ទុកថាជាការផ្ទុះដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងខែកន្លងមកដោយចាប់ផ្តើមពីថ្ងៃទី២០ខែកុម្ភៈ។ មានរយៈពេលជាច្រើនថ្ងៃដែលប្រទេសកម្ពុជាបានកត់ត្រាករណីCovid-19 ច្រើនជាងចំនួនករណីCovidសរុបនៅក្នុងឆ្នាំ២០២០។មូលហេតុនៃការផ្ទុះឡើងនេះត្រូវបានគេជឿជាក់ថាកើតចេញពីឧប្បត្តិហេតុនេះនៅពេលដែលពលរដ្ឋចិនចំនួន៤នាក់បានឆ្លងមេរោគncoVសូកប៉ាន់ឆ្មាំសន្តិសុខនៅសណ្ឋាគារសុខាកាលពីខែកុម្ភៈធើ្វឲ្យរាលដាលនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។អ្នកជំនាញប៉ាន់ស្មានថាសេដ្ឋកិច្ចកម្ពុជាអាចខាតបង់យ៉ាងតិច ២៥០លានដុល្លារដោយសារការផ្ទុះឡើងនៃ Covidនេះ។ប្រទេសកម្ពុជាបានចាប់ខ្លួនជនជាតិចិន២នាក់ដោយក្លែងបន្លំគ្រូពេទ្យហើយបានរត់គេចពីការបិទផ្លូវ។កាសែតKhmerTimesបានរាយការណ៍ថានគរបាលខេត្តកំពតបាននាំបុរសជនជាតិចិន២នាក់ទៅកាន់តុលាការមូលដ្ឋាននៅថ្ងៃទី១៨ខែមេសាដោយចោទប្រកាន់ពីបទក្លែងបន្លំគ្រូពេទ្យបើកបររថយន្តសង្គ្រោះបន្ទាន់ដើម្បីអនុវត្តផែនការដើម្បីរត់គេចខ្លួនទៅកាន់ខេត្តព្រះសីហនុ-ការរំលោភលើបម្រាមធ្វើដំណើរដែលចេញដោយ រដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងដើម្បីគ្រប់គ្រងការរីករាលដាលនៃCovid-19យ៉ាងឆាប់រហ័ស។ប្រធានមន្ទីរនគរបាលខេត្ដកំពតលោកម៉ៅច័ន្ទមធុរិទ្ធមានប្រសាសន៍ថាមុខសញ្ញាជនជាតិចិនទាំងពីរគឺលីចាងឈីងនិងវ៉ាងយូស៊ីហើយពួកគេទាំងពីរជាភ្ញៀវទេសចរ។លោកMaoChanmakthurithបាននិយាយថាមនុស្សទាំង២នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ខែមេសានៅខេត្តកំពតខណៈកំពុងបើករថយន្ដសង្គ្រោះបន្ទាន់ក្លែងធ្វើជាគ្រូពេទ្យ។បន្ទាប់មកអ្នកទាំង២ត្រូវបានគេនាំទៅធើ្វកំណត់ហេតុហើយប៉ូលីសរឹបអូសរថយន្តសង្គ្រោះបន្ទាន់។លោកMao Chanmakthurithបាននិយាយថាពលរដ្ឋចិន២នាក់ត្រូវបានចោទប្រកាន់ពីបទចំនួន៣ ករណីគឺ“ក្លែងបន្លំគ្រូពេទ្យដោយប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ដែលគ្មានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាលឬមន្ទីរសុខាភិបាលខេត្តនិងរំលោភបម្រាមមិនឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយផ្សេងទៀត” ។ ការពិន័យអតិបរមាដែលមនុស្ស២នាក់អាចប្រឈមមុខគឺជាប់ពន្ធនាគារ៥ឆ្នាំ៕យោងតាមKhmer Times ជនជាតិចិន២នាក់ត្រូវបានប៉ូលីសចាប់ខ្លួនពីបទក្លែងបន្លំគ្រូពេទ្យដើម្បីគេចពីការហាមឃាត់ការធ្វើដំណើរ (រូបថត៖Fresh News) ។
សាលារាជធានីភ្នំពេញព្រមានថាបុគ្គលដែលមិនគោរពនូវវិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល
សាលារាជធានីភ្នំពេញនៅថៃ្ងច័ន្ទនេះបានព្រមានបន្ថែមទៀតថាចំពោះអ្នកដែលមិនព្រមនៅផ្ទះពោលគឺពួកគេអាចនឹងត្រូវពិន័យជាទឹកប្រាក់ចន្លោះពី២លានរៀលដល់៥លានរៀលដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀលខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំមនុស្សគឺត្រូវពិន័យ២លានរៀល។ចំណែកបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការហាមឃាត់សកម្មភាពការងារឬអាជីវកម្មគឺពិន័យ៣លានរៀលហើយបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិតឬការហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩គឺពិន័យ៣លានរៀលដែរ។ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបម្រាមគោចរគឺពិន័យ៣លាន៥សែនរៀលហើយបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបិទខ្ទប់តំបន់ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩គឺពិន័យដល់ទៅ៤លានរៀល។រីឯបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិតឬការហាមឃាត់ការធ្វើ់ពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺពិន័យដល់ទៅ៥លានរៀល ខណៈបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលផ្សេងទៀតដែលមានភាពចាំបាច់ឆ្លើយតប និងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩គឺនឹងពិន័យ២លាន៥សែនរៀល។សាលារាជធានីភ្នំពេញបានបញ្ជាក់ថាអ្នកដែលរងការផាកពិន័យ គឺមានពេល១ខែសម្រាប់បង់ប្រាក់ពិន័យនេះ។ ប៉ុន្តែ បើលើសពីថេរវេលានេះគឺអាជ្ញាធររាជធានីភ្នំពេញនឹងកសាងសំណុំរឿងពួកគេបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ បន្ថែមពីលើកាផាកពិន័យនេះ សាលារាជធានីភ្នំពេញក៏បានអះអាងថា បើសិនការបំពានរបស់ពួកគេណាមួយបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃឬបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះគឺពួកគេនឹងត្រូវទទួលជាប់ពន្ធនាគារពី៦ខែរហូតដល់ទៅ៥ឆ្នាំឯណោះ។សូមបញ្ជាក់ថាតាំងពីររដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៥ ខែមេសាមក គឺឃើញមានករណីល្មើស៣សំខាន់ៗ គឺករណីបុរសម្នាក់បានកាត់ខ្សែខណ្ឌបាំងផ្លូវមិនឱ្យធ្វើដំណើររបស់អាជ្ញាធរនៅក្នុងខណ្ឌទួលគោក។ បុរសម្នាក់នេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ។ រំលងបាន១ថ្ងៃ អាជ្ញាធរខណ្ឌមានជ័យក៏បានចាប់ខ្លួនលោកផ្កាយ២ម្នាក់និងបក្ខពួក២នាក់ដែលបានរៀបចំការផឹកស៊ី រាំច្រៀងក្នុងពេលបិទខ្ទប់នេះ។លើសពីនេះទៅទៀតអាជ្ញាធរខណ្ឌជ្រោយចង្វារក៏បានចាប់ឃាត់ខ្លួនបុរសម្នាក់ទៀតដែលបានតាំងខ្លួនជាឧត្តមសេនីយ៍ហើយបានបើកឡានពាក់ស្លាកលេខនគរបាលលេងតាមដងផ្លូវដែលអាជ្ញាធរបានហាមឃាត់។ប៉ុន្តែក្រោយការចាប់ខ្លួនអាជ្ញាធរបានអះអាងថាបុរសម្នាក់នេះបានក្លែងបន្លំខ្លួនជានគរបាល។នៅពេលនេះពួកទាំងនេះត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរង់ចាំការកាត់ក្តី។រហូតដល់ម៉ោង0៤:0០ល្ងាចថ្ងៃទី១៩មេសា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន ៦២៤នាក់(ឆ្លងសហគមន៍ទាំងអស់)និងមានជាសះស្បើយ៤៨នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៧០១៣នាក់ចំនួនសំរាកពេទ្យ៤៤៣៨នាក់និងចំនួនជាសះស្បើយសរុបកើន២៥២៤នាក់និងស្លាប់ថ្មី២នាក់សរុបស្លាប់៤៥នាក់ ។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅឡើយដែរ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថាប្រទេសយើរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥ រូបហ្វេសប៊ុក